សត្វក្រពើភ្នំ ជាប្រភេទសត្វទឹកសាបដែលមានមាឌធំល្មម ហើយមានដុះទ្រនុងឆ្អឹងនៅខាងក្រោយក្បាលរបស់វា។

បើតាម អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) សត្វក្រពើភ្នំពីដើមឡើយ មាននៅពាសពេញតំបន់ទំនាបកណ្តាលអាស៊ីអាគ្នេយ៍ នៅតាមទីជម្រកតំបន់ដីសើម។ សត្វក្រពើភ្នំដែលធំពេញរូបរាងជាទូទៅមានប្រវែងមិនលើសពី ៣,៥ ម ទេ។ សត្វក្រពើភ្នំស៊ីចំណីដែលជាសត្វតូចៗដូចជា ពស់ កង្កែប ត្រី ហើយវាកម្រស៊ីចំណីជាសត្វធំៗណាស់។ សត្វក្រពើភ្នំអាចមានពងមួយសំបុកចាប់ពី ១១ ទៅ ២៦ គ្រាប់។