អង្គការសុខភាពពិភពលោកបានផ្សាយកាលពីថ្ងៃទី៦មិថុនាថា ជារៀងរាល់ថ្ងៃមានមនុស្សជាង១នាក់ដែលមានអាយុចាប់ពី១៥ដល់៤៩ឆ្នាំ បានឆ្លងជំងឺកាមរោកដែលអាចព្យាបាលបាន ដោយសារការរួមភេទមិនបានការពារ។ បើគិតជាប្រចាំឆ្នាំ អ្នកកើតជំងឺកាមរោគ ដូចជា ជំងឺជ្រាំងរមាស់ ជំងឺកាមរោគស្វាយប្រមេះ ជំងឺប្រមេះទឹកបាយ និងជំងឺ Trichomonoasis មានចំនួន ៣៧៦ លាននាក់។

WHO បានព្រមានថា ប្រសិនបើជំងឺកាមរោគទាំង៤ប្រភេទនេះមិនត្រូវបានព្យាបាលទាន់ពេលទេនោះ វានឹងអាចឈានទៅរកបញ្ហាសុខភាពធ្ងន់ធ្ងរនិងរ៉ាំរ៉ៃ ដូចជាកើតមានជំងឺប្រសៃប្រសាទនិងជំងឺសរសៃឈាមបេះដូង ជំងឺអារ ជំងឺកូនក្រៅស្បូន កូនស្លាប់ក្នុងផ្ទៃ និងការប្រឈមខ្ពស់កើតមានមេរោគអេដស៍៕