
លោក Jose Mourinho គ្រូបង្វឹក Tottenham បានប្រាប់ទូរទស្សន៍ Sky Sports នៅក្នុងសប្តាហ៍នេះថា កីឡាករសំខាន់ៗរបស់លោក ដែលប្រឈមនឹងបញ្ហារបួសមុនវិបត្តិកូវីដ ១៩នោះ នៅពេលនេះ បានជាសះស្បើយវិញទាំងអស់ហើយ។
លោក Mourinho បានបញ្ជាក់ថា Harry Kane, Son Heung-min, Bergwijn, Sissoko គឺសុទ្ធតែបានជាសះស្បើយពីរបួស ១០០ភាគរយ ហើយអាចត្រៀមខ្លួនចូលលេងវិញបានគ្រប់ពេល ពេលដែល Premier League ដំណើរការឡើងវិញ។
សូមរម្លឹកជូនថា មុន Premier League ត្រូវផ្អាកតាំងពីថ្ងៃទី ១៣ខែមីនា ដោយសារការរាតត្បាតនៃមេរោគកូរ៉ូណានោះ Tottenham ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ មាន ៤១ពិន្ទុ។ សម្រាប់ Tottenham មានតែតំណែង Top 4 នៅ Premier League មួយប៉ុណ្ណោះ ដែលជាក្តីសង្ឃឹមចុងក្រោយរបស់ក្រុមរហ័សនាមមាន់ខ្នាយមាសនៅរដូវកាលនេះ ព្រោះថាទាំង Champions League, FA Cup, League Cup គឺ Spurs បានបាត់បង់ឱកាសតាំងពីមុនពេលដែលកូវីដ ចូលមកអុកឡុកបាល់ទាត់ទៅទៀត៕
ប្រភព៖ Yahoo