
ប្រធានក្រុម Liverpool កីឡាករ Jordan Henderson បាននិយាយថា ការលេងនៅកីឡដ្ឋាន Anfield ហើយបានលើកពាន Premier League ដោយគ្មានអ្នកគាំទ្រ គឺប្រាកដជា «ចម្លែកខ្លាំងណាស់»។
ថ្លែងប្រាប់ BBC Radio 5 Live ខ្សែការពារអង់គ្លេសរូបនេះ បាននិយាយថា៖ «វាមិនទាន់ចប់ទេ។ យើងនៅតែមានការងារត្រូវធ្វើ ហើយយើងនៅតែត្រូវលេងឲ្យបានក្នុងកម្រិតខ្ពស់ រហូតដល់រដូវកាលត្រូវបញ្ចប់ ព្រោះយើងចង់បញ្ចប់ដោយភាពរឹងមាំ ដូចអ្វីដែលយើងប្រាកដថា ពេញមួយរដូវកាល។ បន្ទាប់មកទៀត មិនថាយើងឈ្នះវា ឬ យ៉ាងណា យើងនឹងទទួលបានពាន ហើយបើអ្នកគាំទ្រមិននៅទីនោះ គឺយើងត្រូវតែធ្វើចិត្តជាមួយរឿងហ្នឹង។ សង្ឃឹមថា គឺវាអីញ្ចឹង។ យើងនៅតែរក្សាជំហឲ្យបានល្អ»។

ជាមួយគ្នា Herderson ក៏បាននិយាយពីការលើកពាន Premier League ដោយគ្មានអ្នកគាំទ្រដែរថា៖ «វាពិតជាមានន័យថា យើងបានឈ្នះពាន Premier League ហើយយើងទាំងអស់គ្នា នឹងសប្បាយចិត្ត ប៉ុន្តែយើងក៏អាចធ្វើអ្វីនៅថ្ងៃអនាគតដែរ។ ដូច្នេះពេលដែលអ្នកគាំទ្រ ត្រូវបានអនុញ្ញាតឲ្យចូលក្នុងកីឡដ្ឋានវិញ ខ្ញុំច្បាស់ណាស់ថា យើងអាចមានពេលខ្លះ ដើម្បីអបអររួមគ្នា»។
គួរជម្រាបជូនថា មុនពេល Premier League ត្រូវបានផ្អាកតាំងពីថ្ងៃទី ១៣ខែមីនា ដោយសារតែការរាតត្បាតនៃមេរោគកូរ៉ូណា Liverpool គឺជាក្រុមដែលស្ថិតនៅកំពូលតារាង មាន ២៤ពិន្ទុដាច់ពី Manchester City ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២។ បើតាមភាពត្រឹមត្រូវ Liverpool នៅសល់តែ ២ឈ្នះទៀតប៉ុណ្ណោះ គឺអាចលើកពាន ក្លាយជាជើងឯក Premier League បានទៅហើយ៕