មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងអាមេរិក បាននិយាយនៅក្នុងការណែនាំថ្មីរបស់ខ្លួនថា ការឆ្លងជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់ទៀតភាគច្រើន គឺតាមរយៈអ្នកផ្ទុកជំងឺនេះហើយ​មិនទាន់ចេញរោគសញ្ញា។

CDCអាមេរិកបានបន្តថា វាជាហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗ ដែលការប្រើប្រាស់ម៉ាសគឺមានសារៈសំខាន់ណាស់ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺនេះ។CDCរបស់សហរដ្ឋអាមេរិក និងស្ថាប័នដទៃទៀតបានប៉ាន់ស្មានថាជាង ៥០% នៃអ្នកចម្លង​​ជំងឺទៅអ្នកដទៃគឺស្ថិតក្នុងអំឡុងពេលមិនទាន់បង្ហាញរោគសញ្ញា ខណៈ​៤១%​ទៀត​គឺបានចម្លងទៅអ្នកផ្សេងទៀតខណៈកំពុងពេលមានរោគសញ្ញា៕