ភ្នំពេញ៖ វិស័យសំណង់របស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ បានកើនឡើង​ជាមួយនឹងទំហំទឹកប្រាក់​ចំនួន១.៨ ពាន់លានដុល្លារ ដោយក្នុងនោះតម្រូវ​ការការិយា​ល័យ កម្រិតA កំពុងមាន​សញ្ញា វិជ្ជមាននៅលើទីផ្សារ។ នេះបើតាមរបាយ​ការណ៍​​របស់ក្រុមហ៊ុន CBRE។

បើយោងតាមការស្រាវជ្រាវរបស់ CBRE បានបង្ហាញថា កំណើននេះ ត្រូវបែងចែកការ​ផ្គត់ផ្គង់ការិយាល័យ ជា ៣ កម្រិត រួមមាន “A” “B” និង“C”។ ការផ្គត់ផ្គង់កម្រិត “c” បាន​ចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០០៨ ហើយវាមានការកើនឡើងជាលំដាប់​រហូតដល់​ឆ្នាំ ២០១៨។ ទោះបីជាការផ្គត់ផ្គង់នេះ មានការធ្លាក់ចុះបន្តិចនៅអំឡុងឆ្នាំ ២០១៨ តែតួ​លេខ បាន​បង្ហាញពីការកើនឡើងវិញនៅដើមឆ្នាំ២០១៩។ ចំណែកឯការផ្គត់ផ្គង់កម្រិត “B” ចាប់ផ្តើមមាន​វត្តមាននៅក្នុងឆ្នាំ ២០០៩ ហើយកម្រិត “A” នៅឆ្នាំ២០១៤ ហើយបន្ត​កើនឡើងជា​លំដាប់​ផងដែរ។

បើទោះបីជាការផ្គត់ផ្គង់កម្រិត “B” និង “A” កើនឡើងក្តី ការប្រើប្រាស់​ការិយាល័យ​កម្រិត​ “C” នៅតែមានប្រជាប្រិយភាពខ្លាំង ដែលជាមធ្យមមានការកាន់កាប់​រហូត​ដល់​៨៥.៩៦ភាគរយ៕