Thursday, February 25, 2021
Home Uncategorized

Uncategorized

អ្នកចិញ្ចឹមជ្រូក៖ ជ្រូកលក់ក្នុងពេលចូលឆ្នាំចិន ៣០ ភាគរយនាំចូល​ពី​ក្រៅប្រទេស​

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១១ ខែកុម្ភៈនេះថា ក្នុងកំឡុងពេលពេលចូលឆ្នាំចិននេះ នៅតាមកសិដ្ឋាន ឬក្រុមហ៊ុនលក់ជ្រូក មានការកើនឡើងនៃការលក់ជ្រូកពី ៣០ ទៅ៤០ ភាគរយ បើប្រៀបធៀប​នឹងថ្ងៃធម្មតា។ លោក ស្រ៊ុន ពៅ ក៏បានបញ្ចាក់ផងដែរថា ជ្រូកដែលលក់ក្នុងរដូវចូលឆ្នាំចិននេះ...

អង្គកា​រ ​Birdlife បារ​ម្ភ​ពី​ការ​កើន​ឡើង​ចំនួន​អន្ទាក់​និងការ​បំពុលស​ត្វព្រៃ​នៅ​ដែន​ជម្រក​សត្វ​ព្រៃលំ​ផាត់​

អង្គការ Birdlife បានសម្តែងក្តីកង្វល់ចំពោះការកើនឡើងនៃអន្ទាក់សត្វព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តកោះកុង។ អង្គការនេះ បានស្នើឲ្យអាជ្ញាធរពាក់​ព័ន្ធបង្កើនការយកចិត្តទុកដាក់ ផ្សព្វផ្សាយនិងទប់ស្កាត់ការបំពុលនិងដាក់​អន្ទាក់​សត្វព្រៃនៅក្នុងដែនជម្រកនេះ។ អង្គការ ដែលធ្វើការក្នុងការអភិរក្សសត្វព្រៃ បានលើកឡើងថា កាលពីថ្ងៃទី ៤ ខែកុម្ភៈ ក្រុមឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ បានប្រទះសត្វឈ្លូសចំនួន២ក្បាល​បានជាប់អន្ទាក់ព្រានព្រៃស្លាប់  ហើយតាមសភាពសាកសព សត្វនេះ បានជាប់ងាប់​យ៉ាងតិច៧ថ្ងៃមុនពេលឧទ្យានុរក្សបានជួបប្រទះ(សាកសពត្រូវបានដុត)។...

អា​ការៈ​និង​​លក្ខណៈ ​១៤ យ៉ាង ដែល​ក្រ​សួងសុ​ខាភិបា​លហាម​ចាក់វ៉ាក់​​សាំ​ង​ Sinopharm របស់​​ចិន

កាលពីថ្ងៃទី ៧កុម្ភៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទៅទទួលវ៉ាក់​សាំងរបស់ចិន ដែលបានផ្តល់ឱ្យកម្ពុជាចំនួន ៦០ម៉ឺនដូស។ ការចាក់វ៉ាក់សាំង គឺត្រូវចាក់​ចំនួន ២ម្ជុល(ដូស) ដែលការចាក់នេះមានចន្លោះពេលវេលាយ៉ាងតិច ១៤ថ្ងៃ។ ក្រោយពីទទួលបានវ៉ាក់សាំង ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានបើកវគ្គបណ្តុះ​បណ្តាល​គ្រូពេទ្យជំនាញថ្នាក់ជាតិចំនួន ១០០ នាក់ស្តីពីយុទ្ធនាការចាក់​វ៉ាក់សាំងកូវីដ-១៩ នៅអគារមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។

សម្តេច បូរ គ្រី៖ខួរក្បាលយើង​ បើមិន​អាន មិនរៀន វានឹង​គាំងមិន​ខាន​

កាលពីថ្ងៃ ១៥ កើតខែមាឃ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ សម្តេចអភិសិរីសុគន្ធារាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណធម្មយុត្តិករនិកាយ ទ្រង់បានរាជានុញ្ញាតឲ្យ លោក ជា ធីរិទ្ធ សហស្ថាបនិកសារព័ត៌មានខ្មែរណាស់ ចូលគាល់ និងស្តាំបន្ទូលទ្រង់។ ឆ្លៀតពេលនោះលោក...

មន្រ្តីក្រសួងវប្បធម៌៖ការផលិតរឿងទុំទាវ២០២១មិនត្រឹមតែហៅមកអប់រំទេគឺអាចបញ្ជូនទៅតុលាការ

មន្រ្តីក្រសួងវប្បធម៌ និងវចិត្រសិល្បះបានលើកឡើងថា កំពុងស្វែងរកក្រុមសម្តែងមួយក្រុមដែលបានផលិតវីដេអូក្នុងរឿង«ទុំទាវ២០២១» ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ព្រះពុទ្ធសាសនា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ  រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៤កុម្ភៈនេះថា ក្រសួងកំពុងពិភាក្សាចំពោះករណីមួយនេះ និងសហការជាមួយអាជ្ញាធរក្នុងការតាមរកមុខសញ្ញាជនទាំងឡាយដែលបានធ្វើសកម្មភាពថតរឿងនេះ ដើម្បីកោះហៅមកអប់រំនិងអនុវត្តទៅតាមច្បាប់។ លោកចាត់ទុកការសម្ដែងនេះ ជាទង្វើដ៏ធ្ងន់ធ្ងរមួយដែលធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋមានចែងក្នុងរដ្ឋធម្មនុញកម្ពុជា ជាពិសេសគឺមាននៅក្នុងបាវវេចនាជាតិ។

អាជ្ញាធរថៃ បានចាប់ពលករខ្មែរត្រឡប់មកខ្មែរចំនួន១,៣៨៥ នាក់ក្នុងរយៈបីខែ

អង្គការសង់ត្រាល់បានឲ្យដឹងនៅថ្ងៃទី២៩ ខែមករាមិ្សលមិញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ ចុងខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរថៃ បានចាប់ពលករខ្មែរ ដែលចូលតាមច្រករបៀងដោយខុសច្បាប់មានចំនួន១,៣៨៥នាក់ ក្នុងនោះមាន (ពលការនីចំនួន១៨៦នាក់) ត្រូវបានបញ្ជូនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ។ អង្គការនេះបានបញ្ចាក់ថា មូលហេតុនៃការចំណាកស្រុកទាំងប្រថុយប្រថាន គឺដោយសារការពលករខ្មែរជួបប្រឈមនឹងបញ្ហាជំពាក់បំណុល និងអត់ការងារធ្វើក្នុងស្រុក (ការងារមិនមានស្ថេរភាព)។ ដូច្នេះ...

អ្នកកើតជំងឺគ្រុនឈាមក្នុងឆ្នាំ ២០២០ ថយចុះ៥ដង បើធៀប​ឆ្នាំ ២០១៩

ភ្នំពេញ៖ ករណីកើតជំងឺគ្រុនឈាមលើពលរដ្ឋកម្ពុជានៅឆ្នាំ២០២០ មានការថយចុះចំនួន៥ដង បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលជាតួរលេខថយចុះយ៉ាងគំហុកជាង កន្លង​ទៅ។ លោក លាង ឬទ្ធា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី៣០ មករា នេះថា ករណីគ្រុនឈាមកើតលើពលរដ្ឋកម្ពុជាក្នុងឆ្នាំ ២០២០ មានចំនួនជាង ១១០០០ករណី បើប្រៀបក្នុងឆ្នាំ២០១៩ដែលមានចំនួនជាង៦ម៉ឺនករណី មានការថយចុះចំនួន ៥ដងផងដែរ...

ស្ថានទូតវៀតណាម៖កូនសិស្ស​វៀត​ណាម​ជាង៦ពាន់នាក់កំពុងសិក្សាតាមសាលារដ្ឋនៅកម្ពុជា

ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានលើកឡើងថា កុមារវៀតណាមដែលកំពុងសិក្សានៅតាមសាលារៀនរដ្ឋនានាក្នុងប្រទេសកម្ពុជាមានចំនួន៦៥០០នាក់ គឺបានកើនឡើង​៤០​ភាគរយ បើប្រៀបធៀបទៅនឹងចំនួនកូនសិស្សវៀតណាមដែលបានចូលរៀនកាលពីពីរឆ្នាំមុន។ កាលពីថ្ងៃទី២៦មករា ស្ថានទូតវៀតណាមសហការជាមួយសមាគមវៀតណាមប្រចាំកម្ពុជា​ បានរៀបចំកម្មវិធីបើកបវេសនកាលចូលឆ្នាំសិក្សាថ្មី២០២១ នៅសាលាបឋមសិក្សាមិត្ត​ភាព​ខ្មែរនិងវៀតណាមនៅខណ្ឌច្បារអំពៅ សម្រាប់កូនសិស្សវៀតណាម។ ស្ថានទូតវៀតណាមបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកថា កុមារវៀតណាមទាំង​៦៥០០​នាក់នេះ ក្រៅពីទទួលបានការបណ្ដុះបណ្ដាលតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ពួកគេក៏ត្រូវបានយកចិត្តទុកដាក់ពីសមាគមវៀតណាម ឱ្យរៀនភាសា​វៀត​ណាមដែរ ដើម្បីឱ្យយល់ដឹងអំពីវប្បធម៌...

និស្សិតស្រីខ្មែរឥស្លាមថាសាលាមិន​ឱ្យពួកគេដាក់រូបថតទទូរក្រមាក្នុងពាក្យសុំចុះឈ្មោះប្រឡងចូលរៀនឡើយ

និសិត្សស្រ្ដីខ្មែរឥស្លាមមួយចំនួនបានលើកឡើងថា ពួកគេត្រូវបានតម្រូវឱ្យដាក់រូបថតមិនទទូរក្រមានៅពេលបំពេញពាក្យចុះឈ្មោះចូលរៀន។ និស្សិតទាំងនេះបញ្ជាក់ថា នេះគឺជាការអនុវត្តផ្ទុយពីអនុក្រឹត្យរបស់រដ្ឋាភិបាល និងជាបង្ខំមិនឱ្យពួកគេអនុវត្តតាមច្បាប់សាសនា។ និស្សិតសុំមិនបញ្ជាក់ឈ្មោះម្នាក់បានប្រាប់ខ្មែរណាស់នៅថ្ងៃទី២៨មករានេះថា កាលពីប៉ុន្មាន​ថ្ងៃមុននេះ នាងបានទៅចុះឈ្មោះដើម្បីប្រឡងចូលរៀននៅវិទ្យាស្ថានភាសាបរ​ទេសឬហៅកាត់ថាIFLនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប៉ុន្តែអ្នកទទួលពាក្យបានបដិ​សេធមិនយករូបថតរបស់នាងដែលមានទទូរក្រមាឬពាក់ក្រមានៅលើក្បាលឡើយ ហើយបានតម្រូវឱ្យនាងយករូបថតដែលមិនទទូរក្រមាមកដាក់ជំនួសវិញ។ និស្សិតរូបនេះបន្ត​ថា នាងបានបង្ខំចិត្តយករូបថតចាស់ដែលបានថតតាំងពីនៅរៀនវិទ្យាល័យមិនមានទទូរក្រមា ទើបគេព្រមទទួលយកពាក្យចុះឈ្មោះសុំប្រឡងនោះ។ នាងបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត នៅពេលដែលគេមិនអនុញ្ញាតឱ្យប្រើរូបថតមានពាក់ក្រមានៅក្នុងពាក្យសុំប្រឡងចូលសាលានេះ ខណៈដែលសាលាផ្សេងទទួលយកធម្មតា»។

សម្តេច ជួន ណាត​៖ ការកើតនៃមនុស្សងាយ តែការធ្វើ​ខ្លួនឲ្យ​ជាមនុស្ស​មិនងាយ​!

សារព័ត៌មានខ្មែរណាស់ សូមដកស្រង់​នូវទស្សនៈសំខាន់ៗ​ របស់​សម្តេចព្រះសង្ឃ​រាជ​ ជួន ណាត ដែលក្រើន​រម្លឹក​ឲ្យមនុស្សមានការ​ព្យាយាមក្នុងជីវិត។ ទស្សនៈ​ទាំង​នោះ​មាន ដូចខាង​ក្រោម៖ សម្តេចជាអម្ចាស់មានបន្ទូលយ៉ាងនេះថា៖«ការកើតឡើងនៃមនុស្សងាយណាស់ តែការធ្វើខ្លួនឲ្យទៅជាមនុស្សម្នាក់នឹងគេ មិនងាយទេ តោងព្យាយាមប្រឹងប្រែងទើបបានសម្រេច។ឃើញ​គេថ្កំថ្កើង កុំ​ចង់​ចចើង​តាម​គេហួសមាឌ​ខ្លួន ប៉ុន្តែ​មិន​ត្រូវ​បន្ធូ​បន្ថយ​ព្យាយាម​ដែរ»។ បន្ថែមពីលើនេះ សម្តេច...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម