Wednesday, July 15, 2020
Home ការដោះដូរកីឡាករ

ការដោះដូរកីឡាករ

កីឡាករ

Barcelona ចង់​​លក់​កីឡាករ​ ៦​នាក់​យក​​ប្រាក់​ជួយ​ក្លឹ​ប​

ប្រភពពីក្លឹប Barcelona បាន​ឲ្យ​ដឹងថា ក្លឹប​អ្នក​មានបុណ្យអេស្បាញ ចង់​លក់កីឡាករដែល​គេ​មិន​ត្រូវការ​ចាំបាច់​ចំនួន ៦នាក់ ដើម្បី​ទទួល​បានកញ្ចប់ថវិកា ជួយ​ដល់​ក្លឹប ដែល​កំពុងបន្ត​ប្រឈមនឹង​វិបត្តិកូវីដ ១៩។ សារព័ត៌មាន Marca អេស្បាញ បានឲ្យ​ដឹងថា ប្រសិន​បើ​មានការ​ផ្តល់​តម្លៃផ្ទេរពីក្លឹបណាមួយ នោះ Barcelona នឹង​លក់​កីឡាករទាំង ៦នាក់...

ដំណឹងល្អ! Neuer ចុះកុងត្រាថ្មីជាមួយ Bayern រហូតដល់ឆ្នាំ២០២៣

អ្នកចាំទីជម្រើសជាតិ​អាល្លឺម៉ង់ Manuel Neuer បាន​ចុះកុងត្រា​ថ្មី​ជាមួយ​ក្លឹប Bayern Munich ដែល​មានសុពលភាព​រហូតដល់ឆ្នាំ២០២៣។ នេះបើតាមការ​ប្រកាសពីក្លឹប Bayern Munich នៅថ្ងៃពុធ ទី ២០ខែឧសភា។ Maneul Neuer...

Chelsea អាច​​លក់​​កីឡាករ​ជា​ច្រើន​​ដើម្បី​​​ជួយ​​ក្លឹប​​ លើក​​លែង​​តែ​ ២​​នាក់​​នេះ​​

តាម​ប្រភពពី Chelsea ដែលបាន​ប្រាប់​ទៅកាន់​ទូរទស្សន៍ ESPN គឺ Chelsea កំពុងត្រៀមលក់កីឡាករ​មួយចំនួន ក្នុង​ក្រុម​ជម្រើសដំបូង ដើម្បី​ជួយ​រក​ថវិកា​កសាងក្លឹប​ ក្នុងរដូវក្តៅខាងមុខ។ ប៉ុន្តែ Chelsea នឹង​មិន​លក់​កីឡាករ ២នាក់នោះទេ ទោះជាខ្វះខាតបែបណា។ កីឡាករខ្សែបម្រើ​ទាំង ២នាក់នោះ គឺ N’Golo Kante និង Jorginho។

លោក Unai Emery ហែក​​កេរ្តិ៍​ Arsenal រឿង​ទិញ​​ Nicolas Pepe

អតីតគ្រូបង្វឹក​ Arsenal លោក Unai Emery បាន​បង្ហើប​ប្រាប់​សារព័ត៌មាន អង់គ្លេស ក្នុងសប្តាហ៍នេះថា លោក​គ្មាន​ចិត្ត ចង់ឲ្យ​ Arsenal ចំណាយ ៧២លានផោន ដើម្បីទិញ​ខ្សែបម្រើប្រយុទ្ធ Nicolas Pepe ពីក្លឹប Lille កាលពីខែសីហា ឆ្នាំ ២០១៩ ដើម​រដូវកាលនេះ​នោះទេ។

Chelsea ជឿ​ជាក់​​ថា​អាច​​យក​ Angel Gomes ពី Man Utd បាន!

ស្រប​ពេល​ដែល​ខ្សែបម្រើ​អង់គ្លេសវ័យ ១៩ឆ្នាំ របស់ Manchester United នឹង​ត្រូវ​ផុត​កុងត្រា​ នៅខែក្រោយ, លោក Frank Lampard គ្រូបង្វឹក Chelsea ដែលគេដឹងថា ចូលចិត្ត​ផ្តល់ឱកាស​ដល់​​កីឡាករវ័យ​ក្មេងនោះ ក៏កំពុងតែចែចូវចង់​ទាក់ទាញ​យក Gomes មក​កាន់កីឡដ្ឋាន Stamford...

Aubameyang ធ្លាប់​​សន្យា​ដ៏​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​ មុន​​ពេល​ជីតាគេ​ស្លាប់​

ខ្សែបម្រើប្រយុទ្ធ ក្លឹប​កាំភ្លើងធំ Arsenal កីឡាករសញ្ជាតិ​ហ្កាបុង Pierre-Emerick Aubameyang ធ្លាប់​សន្យា ពេល​ជីតាគេ​ជិត​ស្លាប់ថា គេនឹងទៅ​លេងឲ្យ Real Madrid។ Aubameyang ធ្លាប់​បាន​លើកឡើង​កាលពីឆ្នាំ ២០១៦ ពេល​គេជាខ្សែប្រយុទ្ធរបស់ Borrusia Dortmund ថា ៖...

Kylian Mbappe ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស Ligue 1 ទោះ​រដូវកាល​​ត្រូវ​ឆា​ចោល​

ខ្សែប្រយុទ្ធបារាំងរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Kylian Mbappe បាន​ក្លាយជាម្ចាស់ស្បែក​ជើងមាស Ligue1 រដូវកាល ២០១៩-២០២០ បើ​ទោះបីជាគេ​មាន​គ្រាប់​បាល់ ១៨គ្រាប់​ស្មើគ្នា នឹង​កីឡាករ​ Wissam Ben Yedder របស់ Monaco ក៏ដោយ។ ការ​ប្រកាស​ផ្តល់​ពានរង្វាន់នេះ បាន​ធ្វើឡើង​ដោយ​សមាគមលីគបាល់ទាត់អាជីព ឬ...

លោក​​ម៉ៃ តុលា ត្រូវ​អាជ្ញាធរ​​ចាប់ខ្លួន​​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​!​

លោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃទី ៧ខែឧសភាម្សិលមិញ ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU)សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស។ នេះបើតាមប្រភពពីមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស។ គួរជម្រាបជូនថា លោកម៉ៃ តុលា គឺជាអតីតមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាម្នាក់ ក្នុងចំនោមមន្ត្រីទាំង...

ឃួន ឡាបូរ៉ាវី បង្ហាញការសោកស្តាយចំពោះដំណឹងនៃការ​ព្យួរ​មន្ត្រីបាល់ទាត់​ទាំង ៤ នាក់ ពីការងារ​​អស់មួយជីវិត​

អតីតកីឡាករ និង​បច្ចុប្បន្ន​ជាគ្រូបង្វឹក​មូលដ្ឋានគ្រឹះបាល់ទាត់នៃក្លឹប​បឹងកេត លោក​ ឃួន ឡាបូរ៉ាវី បានបង្ហាញការ​សោកស្តាយ​ចំពោះ​ដំណឹងនៃការ​ព្យួរ​មន្ត្រី និងអតីត​មន្ត្រីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំង ៤រូប នៅថ្ងៃទី ៦ខែឧសភាម្សិលមិញ។ សោក​ស្តាយ ដោយ​សារអតីតកីឡាករ​ជម្រើសជាតិបាល់ទាត់កម្ពុជារូបនេះ មិន​ចង់ឲ្យ​មាន​រឿង​បែបនេះ កើតឡើង​ក្នុងវិស័យ​បាល់ទាត់កម្ពុជា។ ប្រាប់​មក​កាន់​ខ្មែរណាស់កីឡា នៅថ្ងៃទី ៦ខែឧសភា លោក​ឃួន...

ទី​បំផុត Paulo Dybala បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូរ៉ូណា​ហើយ​!​

ខ្សែប្រយុទ្ធអាស្សង់ទីន របស់ Juventus គឺកីឡាករ Paulo Dybala បានជាសះស្បើយពីជំងឺកូរ៉ូណាថ្មីហើយ បន្ទាប់ពីបានឆ្លងមេរោគនេះជាង ១ខែមក។ នេះបើតាមសេចក្តីប្រកាសរបស់ក្លឹប និងកីឡាករផ្ទាល់ នៅថ្ងៃពុធ ទី ៦ខែឧសភា។ តាម Juventus កីឡាករវ័យ ២៦ឆ្នាំនេះ នឹងមិនត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងផ្ទះទៀតទេ។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

🏠គម្រោងទី១៩ ជិតផ្សារទួលលាប 🏠លក់ជូន៥ផ្ទះដំបូង 48,900$ តម្លៃពេញ65,500$ 💌ស៊ែវីដេអូ១ ដាក់លេខ១ ថែមសម្ភារះជាច្រើនជូនFree 🚩អាស័យដ្ឋាន៖ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

Posted by KP Developer Morn Dany on Saturday, April 11, 2020

អត្ថបទពេញនិយម

close button