Thursday, January 28, 2021
Home ព័ត៌មានកីឡា

ព័ត៌មានកីឡា

ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យចូល​ទស្សនា​ការប្រកួត​បាល់​ទាត់​ឡើងវិញ​

កាលពីថ្ងៃទី២២ ខែកញ្ញា សម្ដេច ហ៊ុន សែន បានអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេច ហ៊ុន សែន និង ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឡើងវិញ ក្រោយខកខានជិត​៣ខែ។ តាមគោលការណ៍របស់ក្រសួងសុខាភិបាល អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាត្រឹមតែ ១០ ភាគរយប៉ុណ្ណោះនៃចំនួនកៅអីកីឡដ្ឋានសរុប ព្រមទាំងបន្តធ្វើការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ឬហ្វេសបុក។ បង្កើតឲ្យគណៈកម្មធិការត្រួតពិនិត្យតាមក្លឹប និងអ្នកចូលទស្សនាត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ។

កីឡាករ ម៉ន សាម៉េត ប្តេជ្ញាពង្រឹងសមត្ថភាព​ឡើង​វិញ ក្រោយ​រង​របួសបែក​ក្បាល​ដេរ​៣២​ថ្នេរ​

(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរជួរមុខនៅកម្ពុជា ម៉ន សាម៉េត អាចនឹងត្រូវផ្អាកការប្រកួតរយៈពេលមួយខែពេញ ដោយសាររងរបួសបែកក្បាលដេររហូតទៅដល់៣២ថ្នេរ បន្ទាប់ពីតតាំងលើសង្វៀនជាមួយកីឡាករកំពូលលេងកែវ វៀត ប៊ុនឌឿន នាពេលថ្មីៗនេះ ។ ថ្លែងប្រាប់សារព័ត៌មានខ្មែរណាស់តាមរយៈទូរស័ព្ទ អ្នកលេងគុនខ្មែរដើមកំនើតនៅភូមិចុងព្រែក ម៉ន សាម៉េត លើកឡើងថា នេះជាប្រវត្តិសាស្រ្តលើកទី០១ហើយសម្រាប់ខ្លួន ក្នុងការប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពោលគឺមិនដែលបែកធំខ្លាំងបែបនេះនោះទេ។...

គ្រូ ហ៊ុន ចាន់រាជ ដាក់ក្ដីរំពឹងខ្ពស់ចំពោះ សុខ ធី លើសង្វៀនONE FC នាចុងសប្ដាហ៍នេះ

(ភ្នំពេញ) លោក ហ៊ុន ចាន់រាជ ប្រធានក្លឹប Cambodian Top Team មានគំនិតសុទិដ្ឋិ និយម ថា សិស្សគុនរបស់ខ្លួន សុខ ធី ហៅ កាកា អាចនឹងទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួតនៅក្នុងកម្មវិធីសង្វៀន ONE FCនាថ្ងៃសុក្រ ទី២៨ ឆ្នាំ២០២០...

Bayern លើកពាន Champion League លើកទី៦ ក្រោយឈ្នះPSG ១ទល់០

Bayern Munich បានគ្រងដំណែងជើងឯក Champion League ហើយ ក្រោយយកឈ្នះក្រុម Paris Saint-German ដោយលទ្ធផល១ទល់០ នៅកីឡដ្ឋាន Estadio da Luz ក្រុងLisbon ប្រទេសព័រទុយហ្គាល់ នៅថ្ងៃទី២៣ សីហា។ វាក៏ជាការលើកពាន Champion League លើកទី៦...

UCL៖BayernឡើងទៅជួបPSGនៅវគ្គផ្ដាច់ព្រ័ត្រក្រោយទម្លាក់Lyon ៣ទល់០

ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ត្រូវឡើងទៅជួបក្រុមជើងឯកបារាំង Paris Saint-German នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Champion League ក្រោយពីយកឈ្នះក្រុម Lyon ៣ទល់០ នៅទឹកដី Lisbon ប្រទេសព័រទុយហ្គាល់ នៅថ្ងៃទី១៩ សីហា។ ការប្រកួតដើមតង់ទី១...

អាជ្ញាធរបារាំង ចាប់ខ្លួនមនុស្ស៣៦នាក់ ដែលបង្កភាពអនាធិបតេយ្យ ក្រោយ PSG ឈ្នះLeipzig ឡើងវគ្គផ្ដាច់ព្រ័ត្រ Champion League

យ៉ាងហោចណាស់មនុស្ស៣៦នាក់ ត្រូវបានអាជ្ញាធរបារាំងចាប់ខ្លួន ដោយសារការបង្កភាពអនាធិបតេយ្យ ក្រោយពីអបអរសាទរលើជ័យជម្នះរបស់ក្រុម Paris Saint- German លើក្រុម RB Leipzig ដោយលទ្ធផល៣ទល់0 នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ Champion League កាលពីថ្ងៃទី១៨ សីហា។ នេះបើតាម Channel News Asia ។

ប្រធាន​ក្លិប​Barcelona​៖​ក្លិប​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ប៉ុន្តែ​កីឡា​ករ​៧​រូប​នឹង​មិន​ត្រូវ​លក់​នា​ពេល​ខាង​មុខ​ឡើយ

លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បាននិយាយថា គ្រូបង្វឹក​ថ្មី​របស់​ក្លិបគឺលោក Ronald Koeman ត្រូវបានគេរំពឹងថា នឹងធ្វើការផ្លាស់​ប្ដូរដ៏​ធំ​មួយ​ដើម្បី​ដឹកនាំក្លឹបនៅក្នុងយុគសម័យថ្មីមួយ។ លោក Koemanត្រូវបានគេប្រកាសថា​ជា​គ្រូបង្វឹកថ្មីរបស់ក្លិបនៅថ្ងៃពុធទី១៩សីហា នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​ផ្លាស់​ប្តូរ​សម្រាប់​ក្លឹប​នេះជាមួយលោក Ramon Planes ដែលត្រូវបាន​តែង​តាំង​ជា​លេ​ខា​ធិ​ការ​បច្ចេក​ទេស​ថ្មី​របស់​ក្លិប​បន្ទាប់​ពី​លោក Eric Abidal ត្រូវបានចាកចេញ។

UCL៖PSG ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង ក្នុងរយៈពេល២៥ឆ្នាំនេះក្រោយទម្លាក់ Leipzig ៣ទល់០

ក្រុមជើងឯកបារាំង Paris St-Germain បានយកឈ្នះក្រុមមកពីអាល្លឺម៉ង RB Leipzig ដោយលទ្ធផល៣ទល់០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១/២ លើទឹកដី Lisbon ប្រទេសព័រទុយហ្គាល នៅថ្ងៃទី១៨ សីហា ។ ជ័យជម្នះនេះ បានជួយ PSG ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជាលើកដំបូង ក្នុងរយៈពេល២៥ឆ្នាំមកនេះ។

Barca បានបណ្ដេញគ្រូបង្វឹកលោក Quique Setien ចេញ ក្រោយចាញ់Bayern Munich ស្ពឹកមុខ នៅវគ្គ៨ក្រុមនៃChampion League

គ្រូបង្វឹកBarcelona លោក Quique Setien ត្រូវបានក្លិបបណ្ដេញចេញពីតួនាទី ក្រោយដឹកនាំក្រុមចាញ់ Bayern Munich ដោយលទ្ធផល៨ទល់២ នៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ក្របខណ្ឌ Champion League ។ ការបណ្ដេញលោក Setien នេះធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ នៃការបរាជ័យស្ពឹកមុខនេះ។ នេះបើតាម Channel News Asia។

David Silva ចុះកុងត្រា២ឆ្នាំជាមួយក្លិប Real Sociedad ក្រោយចាកចេញពី Man City

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ David Silva បានចុះកុងត្រា២ឆ្នាំជាមួយក្លិប Real Sociedad ក្រោយចាកចេញពីក្លិប Manchester City ។ នេះបើតាមការចុះផ្សាយរបស់CNN។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានរួមរស់ជាមួយMan City អស់រយៈ១០ឆ្នាំមកហើយ ដែលជួយក្រុមរហស្សនាម មេឃខៀវមួយនេះ ឈ្នះពានរង្វាន់ចំនួន៤នៅក្របខណ្ឌ Premier...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម