ករណីអារកសម្លាប់ទារក១១ខែ គឺដោយសារខឹងឪពុកទារកមិនឱ្យខ្ចីអាគុយប្រើ
កាលពីថ្ងៃទី១៨វិច្ឆិកា ទារកអាយុ១១ខែម្នាក់ នៅភូមិទួលរការ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានពូរបស់ខ្លួនឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច អាយុ ៣៤ឆ្នាំអារកសម្លាប់។
អធិការរងម្នាក់ដែលសុំមិនប្រាប់ឈ្មោះទទួលបន្ទុកព្រហ្មទណ្ឌស្រុកកំពង់សៀមបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី២០វិច្ឆិកានេះថា មូលហេតុដែលបណ្តាលឲ្យឈានដល់ករណីសម្លាប់ក្មេងអាយុ១១ខែនេះ គឺដោយសារជនសង្ស័យ បានទៅខ្ចីអាគុយពីឪពុកម្តាយទារករងគ្រោះ យកទៅដាក់ម៉ាស៊ីនបូមទឹក។
លោក រស់ សុវាចា៖សាលានៅភ្នំពេញនិងទីរួមខេត្តកណ្ដាលនឹងបើកឡើងវិញតាមការសម្រេចរបស់ប្រមុខរដ្ឋាភិបាល
លោក រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ក្រសួងនឹងអនុវត្តតាមការសម្រេចរបស់ប្រមុខរដ្ឋាភិបាល ដើម្បីរៀបចំបើកដំណើរការសាលារៀនឡើងវិញនៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្ដាល ក្រោយបិទបញ្ចប់ព្រឹត្តការណ៍៣វិច្ឆិកា។
អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកាទាំង២៤ ក្នុងនោះមានសាលារៀនរដ្ឋចំនួន៩ សាលារៀនឯកជនចំនួន១០ មន្ទីរអប់រំចំនួន៤ និងក្លឹបហាត់កីឡាចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានបិទជាបន្តបន្ទាប់ក្រោយមានអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍៣វិច្ឆិកា។
កងទ័ពកម្ពុជានិងវៀតណាមបន្តសហការគ្នាដើម្បីធានាឱ្យបានសន្ដិភាពនៅតាមព្រំដែន
កងទ័ពកម្ពុជានិងវៀតណាមបានឯកភាពគ្នា ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មរីកចម្រើនថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។
ទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានចុះផ្សាយថា កងទ័ពប្រទេសទាំងពីរ នឹងបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។
ផ្លូវក្រោមដីរង្វង់មូលចោមចៅដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នចាប់ពីថ្ងៃទី២៦តុលានេះ
ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវក្រោមដីចោមចៅបណ្តោះអាសន្នចាប់ពីថ្ងៃទី២៦តុលា ដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅក្នុងតំបន់នោះ។ ការប្រកាសនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់អភិវឌ្ឍកោះនរាទៅកាន់ទីក្រុងរណបកោះពេជ្រព្រឹកមិញ។
សម្តេចក៏បានបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទនានាសិក្សាអំពីការដាក់ប្រព័ន្ទសេវាទូរស័ព្ទនៅក្នុងផ្លូវក្រោមដីនេះ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរជៀសវាងការដាច់សេវាទូរស័ព្ទអំឡុងពេលធ្វើធ្វើដំណើរ។
ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់ចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣...
លោក ធន់ សារាយ៖មិនអនុវត្តស្មារតីកិច្ចព្រមព្រៀងទីក្រុងបារីសនឹងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាមត្រជាក់ថ្មីរវាងចិននិងអាមេរិក
ស្របពេលអង្គការសហប្រជាជាតិបង្ហាញការព្រួយបារម្ភថា ពិភពលោកកំពុងធ្វើដំណើរក្នុងគោលដៅដ៏គ្រោះថ្នាក់ធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់ជាថ្មីរវាងមហាអំណាចធំៗទាំងពីរ គឺចិននិងអាមេរិក។ អ្នករិះគន់រដ្ឋាភិបាលកម្ពុជាមួយចំនួន ក៏បង្ហាញក្ដីព្រួយបារម្ភដូចគ្នានិងព្រមានថា កម្ពុជានឹងអាចធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់រវាងមហាអំណាចទាំងពីរនេះ ប្រសិនអ្នកនយោបាយបច្ចុប្បន្ន មិនអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស២៣តុលា។
នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះ គឺជាខួប២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស ដែលជាកិច្ចព្រមព្រៀងធ្វើឡើងនៅក្នុងឆ្នាំ១៩៩១ រវាងគូជម្លោះខ្មែរចំនួន៤ភាគី គឺសម្ដេច ហ៊ុន សែន សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ លោក...
ទូរទស្សន៍ថៃព្រមដករូបប្រាសាទអង្គរវត្តចេញពីផ្ទាំងផ្សាយភាពយន្តរបស់ខ្លួនក្រោយកម្ពុជាប្រតិកម្ម
ក្រសួងវប្បធម៌៖ ប៉ុស្តិ៍ទូរទស្សន៍លេខ៣របស់ប្រទេសថៃព្រមដករូបប្រាសាទអង្គរវត្តដែលបានដាក់នៅលើផ្ទាំងផ្សព្វផ្សាយភាពយន្តរបស់ខ្លួនវិញ កាលពីថ្ងៃទី១៦តុលា ក្រោយពីមានប្រតិកម្មពីកម្ពុជា ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១៧តុលាថា ក្រសួងវប្បធម៌បានសិក្សាឃើញថាការផលិតភាពយន្តរបស់ទូរទស្សន៍បុស្តិ៍លេខ៣នៅក្នុងប្រទេសថៃនេះ មិនបានមកថតនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែបែរជាប្រើប្រាស់រូបអង្គរវត្តនៅក្នុងផ្ទាំងឬPosterដើម្បីភាគយន្ត ដែលកម្ពុជាត្រូវតែស្នើសុំឱ្យដកចេញវិញ។
លោកថា៖«ក៏ប៉ុន្តែនៅក្នុងសាច់រឿងរបស់ភាពយន្តទាំងមូល...
ក្រសួងយុត្តិធម៌ប្រកាសលេខទូរស័ព្ទមេធាវីស្ម័គ្រចិត្ត១២៤នាក់សម្រាប់ពលរដ្ឋកំពុងមានសំណុំរឿងកកស្ទះ
ក្រសួងយុត្តិធម៌បានប្រកាសលេខទូរស័ព្ទនិងឈ្មោះរបស់ក្រុមមេធាវីស្ម័គ្រចិត្រចំនួន១២៤នាក់ ដែលក្រសួងបានបញ្ជូនទៅប្រចាំការនៅតាមសាលាដំបូងរាជធានីខេត្ត សម្រាប់ឱ្យពលរដ្ឋងាយស្រួលទាក់ទង នៅពេលខ្វះមេធាវីការពារក្ដី។
លិខិតរបស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចុះថ្ងៃទី៧តុលាបញ្ជាក់ថា ក្រុមមេធាវីទាំងនេះនឹងផ្ដល់សេវាដោយអត់គិតថ្លៃ ដើម្បីជំរុញការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមតុលាការ។
លោក ជិន ម៉ាលីន មន្រ្តីនាំពាក្យក្រសួងយុត្តិធម៍ប្រាប់សារព័ត៌មានខ្មែរណាស់ថា ក្នុងចំណោមមេធាវីទាំងនេះ គឺមួយចំនួនជាទីប្រឹក្សារបស់ក្រសួងយុត្តិធម៌ផ្ទាល់...
មន្រ្តីក្រសួងវប្បធម៌ថាកម្ពុជានឹងមិនសុំឱ្យរុះរើរចនាប័ទ្មអង្គរចេញពីសណ្ឋាគារមួយនៅប្រទេសថៃនោះទេ
មន្រ្តីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈបានលើកឡើងថា ម្ចាស់សណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ ដែលបានយករចនាប័ទ្មអង្គរទៅតុបតែងក្នុងសណ្ឋាគារនោះ គឺពុំដល់ថ្នាក់ឲ្យភាគីថៃត្រូវរុះរើចេញវិញនោះទេ។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៍បានប្រាប់សារព័ត៍មានខ្មែរណាស់នៅព្រឹកថ្ងៃចន្ទនេះថា ម្ចាស់សណ្ឋាគារនៅក្នុងប្រទេសថៃ ពិតជាបានយករចនាប័ទ្មអង្គរទៅប្រើក្នុងអាជីវកម្មរបស់ខ្លួនពិតមែន និងមិនមានស្នើសុំមកភាគីកម្ពុជាជាមុននោះទេ។
ប៉ុន្តែលោកថា អ្វីដែលបានពិនិត្យឃើញទៅលើការតុបតែងយករចនាប័ទ្មអង្គរនេះ...
ទូតខ្មែរស្នើថៃទទួលយកការបញ្ជូនពលករខ្មែរ១ពាន់នាក់ទៅបេះផ្លែមៀននៅខេត្តចាន់ថាក់បុរី
ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានស្នើក្រសួងការងារថៃ ទទួលយកការបញ្ជូនពលករខ្មែរ១ពាន់នាក់ ដើម្បីទៅធ្វើជាកម្មករប្រមូលផលផ្លែមៀននៅខេត្តចាក់ថាក់បុរី។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបរវាងលោក សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ និងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតខ្មែរប្រចាំថៃ នៅថ្ងៃទី២ខែតុលានេះ។
ទំព័រហ្វេសប៊ុកស្ថានទូតខ្មែរសរសេរថា៖«ស្នើសុំការនាំពលករចូលមកធ្វើការនៅខេត្តចាន់ថាក់បុរី ដើម្បីប្រមូលផលផ្លែមៀន ដោយឱ្យសមាគមន៍ និងនិយោជក ជាអ្នកទទួលបន្ទុកលើចំណាយក្នុងការចត្តាឡីស័ក ១៤ថ្ងៃ...
កម្ពុជា ប្រកាសធ្វើបណ្ណបើកបរអន្តរជាតិ អាចបើកបរបាន៩៩ប្រទេស
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យប្រជាពលរដ្ឋធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលអាចបើកបរបាន ៩៩ប្រទេសនៅលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីដាក់ដំណើការមជ្ឈមណ្ឌលចុះបញ្ជី ផ្ទេរកម្មសិទ្ធិ និងប្តូរបណ្ណបើកបររថយ្តមួយទៀត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះថា«...