Thursday, January 28, 2021
Home Featured

Featured

Featured posts

ការជំរុញឲ្យឈប់ហូបសាច់សុនខរបស់លោកហេង រតនា ឈានដល់ចុះអនុសារណៈ

លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា នៅតែបន្តឆន្ទៈជំរុញការបញ្ឈប់ការហូបសាច់សត្វសុនខ ឬឆ្កែ។ កាលពីចុងសប្ដាហ៍នេះ ឆន្ទៈរបស់លោក ហេង រតនា បានចេញជាសកម្មភាពថ្មីមួយទៀត គឺបានឈានដល់ការចុះអនុសារណៈលើកិច្ចព្រមព្រៀងជំរុញការផ្សព្វផ្សាយប្រឆាំងការជួញដូរ និងបរិភោគសាច់សុនខនៅកម្ពុជា។ ដៃគូអន្តរជាតិដែលបានចាប់ដៃលោកហេងរតនា ចូលរួមសកម្មភាពនេះ រួមមានក្រុមសម្ព័ន្ធអន្តរជាតិការពារសត្វ និងអង្គភាពសង្គ្រោះសត្វកម្ពុជា។លោក ហេង រតនា ថ្លែងថាកិច្ចព្រមព្រៀងនេះនឹងជួយគាំទ្រស៊ីម៉ាក់រៀបចំសិក្ខាសាលាថតស្ពតអប់រំ...

ស្វាយខ្មែរកែច្នៃចេញពីត្បូងឃ្មុំអាចលក់នៅចិនបាន១គីឡូ៥.៣ដុល្លារ

សហគ្រាសកែច្នៃផលិតផលស្វាយនៃក្រុមហ៊ុនLBN Agriculture ស្ថិតនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ វិនិយោគក្នុងទឹកប្រាក់ជាង២លានដុល្លារមានសមត្ថភាពកែច្នៃផ្លែស្វាយ ជាផលិតផលស្វាយស្ងួតបាន៣០០តោនក្នុងមួយខែ។  បើតាមហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្មជាមធ្យមក្នុង១ថ្ងៃក្រុមហ៊ុនប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករខេត្តកំពង់ចាមនិងត្បូងឃ្មុំប្រមាណពី៦០ទៅ១០០តោន ក្នុងមួយគីឡូ១២០០ទៅ១៦០០រៀលដោយកែឆ្នៃជាផលិតផលសម្រេចនាំចេញទៅលក់នៅប្រទេសចិនតម្លៃ៥.៣ ដុល្លារក្នុងមួយគីឡូ។ លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុន ដែលបានរួមចំណែករកទីផ្សារស្វាយជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃផលិតផលស្វាយនាំចេញនិងរួមចំណែកបង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ៕

អាជ្ញាធររាជធានីភ្នំពេញបន្ថែមទីតាំងមួយទៀតសម្រាប់កីឡាករទូកស្នាក់នៅ

អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបន្ថែមទីតាំងស្នាក់នៅរបស់ក្រុមកីឡាករទូកមួយកន្លែងទៀត សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នេះ។ ទីតាំងថ្មីនោះ ស្ថិតនៅសួនច្បារទីលានប្រជាធិបតេយ្យថ្មី មុខឃ្លាំងសាំងសូគីម៉ិក ក្នុងខណ្ឌឬស្ស៊ីកែវ ពោលគឺនៅត្រើយម្ខាងទល់មុខតំបន់អភិវឌ្ឍន៍OCICតែម្ដង។ បើតាមប្រធានគណៈកម្មការបច្ចេកទេសប្រណាំងទូក លោក ប៊ូ...

សឿង សុថារី៖ បង្កើតធុងបរិស្ថាន ទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

មានវ័យទើបតែ ២៩ឆ្នាំប៉ុណ្ណោះ សឿង សុថារី បានក្លាយជានារីឆ្នើមម្នាក់ បង្កើត ធុងបរិស្ថានសំរាប់ផ្ទុកសំរាម ទទួលបានជោគជ័យ និងមានការគាំ ទ្រពីអ្នកប្រើ ប្រាស់យ៉ាងពេញទំហឹង។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម