តុលាការសម្រេចឃុំខ្លួននគរបាលផ្កាយ២ម្នាក់ពីបទរំលោភដីព្រៃ៤១ហិកតានៅមណ្ឌលគិរី
តុលាការសាលាដំបូងខេត្តមណ្ឌលគិរី បាចេញសេចក្តីសម្រេចឃុំខ្លួនមន្រ្តីផ្កាយ២ឈ្មោះ ពៅ សុធារ៉ាន់ តួនាទីជាអនុប្រធាននាយដ្ឋាននគរបាលការពារព្រំដែនគោកនៃអគ្គស្នងការនគរបាលជាតិ ពីបទកាប់គាស់រុសរានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃនៅក្នុងខេត្តមណ្ឌលគិរីដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ដីកាបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តមណ្ឌលគិរីឃុំខ្លួនបណ្ដោះអាសន្ន ចុះនៅថ្ងៃទី២តុលាបញ្ជាក់ថា លោក ពៅ សុធារ៉ាន់ មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ស្រះច្រក ខណ្ឌដូនពេញបានកាប់ឆ្ការរុករានដីព្រៃដើម្បីកាន់កាប់ជាកម្មសិទ្ធិនៅចំណុចភ្នំរហាំង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី។
កណ្ដុរម៉ាហ្គាវ៉ានឹងចូលនិវត្តន៍ត្រឹមបំណាច់ឆ្នាំ២០២០
ម៉ាហ្គាវ៉ា( MAGAWA) ជាកណ្តុរហិតមីនរបស់អង្គការ អាប៉ូប៉ូ(APOPO) នឹងត្រូវចូលនិវត្តន៍នៅអាយុ៦ឆ្នាំ។
លោក Michael Heiman អ្នកគ្រប់គ្រងកម្មវិធីនៅក្នុងអង្គការអាប៉ូប៉ូប្រចាំកម្ពុជា បានប្រាប់សារព័ត៌មានខ្មែរណាស់តាមអ៊ីម៉ែលថា ជាទូទៅកណ្តុរហិតមីនទាំងអស់ ត្រូវចូលនិវត្តន៍នៅពេលពួកគេមានអាយុគ្រប់៦ឆ្នាំ ប៉ុន្តែក៏មានកណ្តុរមានអាយុ៦ឆ្នាំ២ទៅ៣ក្បាល នៅតែអាចបន្តការងារដែរ។
លោកបញ្ជាក់ថា កណ្ដុរម៉ាហ្គាវ៉ា...
ផ្សិតក្ងោកជាប្រភពចំណូល និងស្បៀងដ៏សំខាន់របស់ពលរដ្ឋក្នុងស្រុកវើនសៃ
អត្ថបទ៖ញឹក សំអូន
ខេត្តរតនគិរី៖ ពលរដ្ឋក្នុងស្រុកវើនសៃ នៅខេត្តរតនគិរី សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោកនៅតាមព្រៃរបោះ ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា ដើម្បីយកមកធ្វើជាអាហារ និងនៅសល់លក់ដូរខ្លះ រកចំណូលសម្រាប់ជីវភាពគ្រួសារ។
អនុប្រធានការិយាល័យឧទ្យានជាតិវើនសៃសៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តរតនគិរីលោក ថុន ស៊ូខុន បានឱ្យដឹងតាមរយៈក្រសួងបរិស្ថានថា ក្នុងពេលធ្លាក់ភ្ញៀងនារដូវវស្សាតំបន់ការពារធម្មជាតិមួយចំនួន...
តំបន់បឹងស្នេហ៍ និងទួលស្វាយដូន ជាតំបន់ធម្មជាតិសម្បូរសត្វស្លាបរស់នៅជាច្រើនប្រភេទ
នៅតំបន់ទួលស្វាយដូន ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង មានវត្តមានសត្វស្លាបជាច្រើនប្រភេទ ដោយក្នុងនោះមានសត្វចង្កៀលខ្យងប្រមាណ៤០០០ក្បាល ដែលកំពុងរស់នៅ និងរកចំណីចិញ្ចឹមជីវិតនៅទីនោះ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី ៣ ខែសីហាឆ្នាំ២០២០។
បើតាមក្រសួង ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ...
ភ្លៀងមួយមេធំធ្វើឲ្យសំរាមអណ្តែតពេញក្នុងប្រឡាយខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានសរសេរនៅលើហ្វេសប៊ុកដូច្នេះថា៖«សំរាម អ្នកណាក៍ស្អប់ដែរ ភ្លៀងមួយមេធំ ធ្វើឲ្យសំរាមអណ្ដែតមកច្រើនយ៉ាងនេះ»។
លោកបន្តថា ក្រុមការងារ ខិតខំស្រង់កើបកាយដឹកចេញ...
ស្ទាំងខ្មៅសស្លាបឆែក
ស្ទាំងខ្មៅសស្លាបឆែក គឺជាឈ្មោះប្រភេទសត្វបក្សីដែលចូលចិត្តរស់នៅតាមតំបន់ព្រៃរបោះ និងព្រៃដាំ មានវត្តមានពេញមួយឆ្នាំនៅក្នុងតំបន់នោះមិនប្ដូរទីកន្លែងឡើយ។សត្វនេះវាចាប់ផ្ដើមបង្កបង្កើតកូនពីខែកុម្ភៈ រហូតដល់ខែឧសភា ហើយបន្តពូជម្ដងបានពងចំនួន ២ទៅ៣គ្រាប់។
តាមសៀវភៅសត្វស្លាបនៃប្រទេសកម្ពុជា បក្សីស្ទាំងខ្មៅសស្លាបឆែកមាននៅកោះសាមសិប ខេត្តក្រចេះ។ សត្វនេះមានទំហំ ៣១.៥ សង់ទីម៉ែត្រ ខ្លួនពណ៌ខ្មៅស មានកំប៉ោយវែងដុះត្រង់ឡើងលើ ផ្នែកពោះពណ៌សដែលមានឆ្នូតអង្កន់ញឹកពណ៌ត្នោត និងអង្កន់ខ្មៅមួយនៅដើមទ្រូង៕
សាលាក្រុងព្រមានឲ្យបញ្ឍប់ការផ្សព្វផ្សាយពាណិជ្ជកម្មតាមខិតប័ណ្ណ ឬចាក់សំឡេងតាមផ្លូវសារធារណៈ
សាលារាជធានីភ្នំពេញចេញសេចក្ដីជូនណឹង កាលពីថ្ងៃទី៦ ខែកក្កដា ឲ្យបញ្ឈប់រាល់ការបិតផ្ទាំងផ្សព្វផ្សាយ ឬការចែកខិតប័ណ្ណ និងឧបករណ៍បំពងសំឡេងផ្សព្វផ្សាយផ្សេងៗ ដែលបង្ករផលប៉ះពាល់ដល់សោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់សារធារណៈក្នុងរាជធានីភ្នំពេញ។
សាលាក្រុងព្រមានដូច្នេះថា៖«ត្រូវបញ្ឍប់ជាបន្ទាន់រាល់ការដាក់ផ្ទាំងផ្សាយអនាធិបតេយ្យ ចែកខិតប័ណ្ណតាមភ្លើងស្តុប បិតផ្សាយប័ណ្ណព័ត៌មាន ប័ណ្ណផ្សព្វផ្សាយពាណិជ្ជកម្មតាមបង្គោលភ្លើង ដើមឈើ របងអាគារសាធារណៈ រមណីយដ្ឋានគូរគំនូរអាហ្វីស ការប្រើប្រាស់ឧបករណ៍បំពងសំឡេង ការដង្ហែក្បួនផ្សព្វផ្សាយនៅតាមរថយន្ត ម៉ូតូ ឬរ៉ឺម៉ក...
ទោចម្កុដមួយគូទៀតត្រូវបានព្រលែងឲ្យរស់នៅបែបធម្មជាតិ ក្រោយបន្សាំក្នុងទ្រុងអស់មួយឆ្នាំកន្លះ
សត្វទោចម្កុដមួយគូទៀត ត្រូវបានព្រលែងឱ្យរស់នៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ ដោយអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WCSនិងរដ្ឋបាលព្រៃឈើ។
តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា លោក និច ម៉ាក នាយកសង្គ្រោះសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃថា សត្វទោចម្កុដនេះជាគូទី៣ហើយដែលក្រុមការងារបានព្រលែងនៅក្នុងព្រៃរមណីយដ្ឋានអង្គរ ដែលបានបន្សំាវាឱ្យនៅក្នុងទ្រុងសិន...
ក្រសួងវប្បធម៌បដិសេធថាពុំមានការបំផ្លាញផ្ទះបុរាណសសរ១០០អាយុជាង១០០ឆ្នាំនៅខេត្តក្រចេះឡើយ
ក្រសួងវប្បធម៌បានអះអាងនៅថ្ងៃទី២៤ខែមិថុនានេះថា ផ្ទះសសរ១០០ គ្រាន់តែមានការរុះរើដើម្បីសាងសង់ឡើងវិញឱ្យក្លាយទៅជាសារមន្ទីរ និងជាមរតកបុរាណខ្មែរដ៏មានតម្លៃបំផុត។
ការអះអាងនេះ ធ្វើឡើងនៅក្នុងលិខិតបំភ្លឺរបស់ក្រសួងចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា ផ្ទះសសរ១០០ ដែលត្រូវបានគេសាងសង់ឡើងតាមរចនាបថបែបខ្មែរសុទ្ធសាធ ត្រូវបានគេរុះរើដោយគ្មានការស្រណោះ ដើម្បីយកទីតាំងសាងសង់លំនៅដ្ឋានថ្មី ដោយសារតែគ្មានការយកចិត្តទុកដាក់អភិរក្សសំណង់បុរាណពីអាជ្ញាធរខេត្តនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌បានបកស្រាយថា ផ្ទះសសរ១០០នេះ ត្រូវបានម្ចាស់ស្នើសុំមកក្រសួងដើម្បីរុះរើយកទីតាំងសាងសង់លំនៅដ្ឋានថ្មីចែកកូនចៅ ហើយដើម្បីការពារសំណង់បុរាណនេះរងការខូចខាតនិងបំផ្លាញ លោក...
ក្រសួងបរិស្ថាន ជួយសង្រ្គោះអណ្តើកហ្លួងញីឈ្មោល ២ក្បាលពីអ្នកនេសាទនៅខេត្តកោះកុង
អណ្តើកហ្លួងញីមួយឈ្មោលមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានយកទៅអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុសច្បាប់នៅស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រសួងបរិស្ថាន បានធ្វើពិធីប្រគល់សត្វអណ្តើហ្លួង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០នេះ ដោយមានការចូលរួមរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។