កម្ពុជា-វៀតណាមប្ដេជ្ញាចិត្តរួមគ្នាបង្ក្រាបការរត់ពន្ធឈើនិងសត្វព្រៃខុសច្បាប់តាមព្រំដែន
រដ្ឋាភិបាលកម្ពុជានិងវៀតណាមបានប្ដេជ្ញាចិត្តជាថ្មី ថានឹងខិតខំបង្ក្រាបការដឹកជញ្ជូនឈើនិងការជួញដូរសត្វព្រៃខុសច្បាប់នៅតាមព្រំដែនប្រទេសទាំងពីរ។ ប៉ុន្តែសកម្មជនការពារព្រៃឈើបានលើកឡើងថា ការនាំចេញឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាម គឺសុទ្ធតែទទួលបានការបើកឱកាសពីរដ្ឋាភិបាល។
ការប្ដេជ្ញាចិត្តនេះ គឺធ្វើឡើងនៅក្នុងកិច្ចតាមរយៈប្រព័ន្ធវីដេអូ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាមកាលពីថ្ងៃទី២២ធ្នូម្សិលមិញ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។
សេចក្ដីប្រកាសស្ដីលទ្ធភាពប្រជុំរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជានិងវៀតណាមបានលើកឡើងថា៖«ភាគីទាំងពីរបានប្ដេជ្ញាចិត្តដ៏មោះមុត...
សត្វខ្ទីងមួយក្បាលត្រូវបានប្រទះឃើញងាប់នៅក្នុងចម្ការស្វាយចន្ទី
សហគមន៍ព្រៃឈើវាលកន្សែងនៅខេត្តក្រចេះ បានបង្ហាញការសោកស្ដាយបន្ទាប់ពីសត្វខ្ទីងឈ្មោលមួយក្បាលស្ថិតនៅក្នុងសហគមន៍របស់ពួកគេ ត្រូវបានប្រទះងាប់កាលពីថ្ងៃទី១៦ម្សិលមិញ ស្ថិតនៅក្នុងចំការស្វាយចន្ទីមួយកន្លែងនៅក្នុងឃុំឆ្លូ ស្រុកឆ្លូង។
សហគមន៍ព្រៃឈើវាលកន្សែង បានលើកឡើងថា តាមការពិនិត្យរបស់មន្រ្តីជំនាញ គឺសត្វខ្ទីងនេះពុំមានស្នាកស្នាមរបួសនោះទេ និងត្រូវបានសង្ស័យថា អាចត្រូវថ្នាំពុលឬឈឺងាប់។
ក្រោយពីការពិនិត្យរួច មន្រ្តីបានដឹកខ្ទី១ក្បាលនេះយកមករក្សាទុកនៅសង្កាត់រដ្ផបាលព្រៃឈើឆ្លូង ស្ថិតក្នុងភូមិជ្រោយថ្មក្រោមឃុំឆ្លូស្រុកឆ្លូង។
តុលាការមណ្ឌលគីរីកោះហៅប្រធានមន្ទីរអភិវឌ្ឍន៍ជនបទមកជំនុំជម្រះពីបទលាក់បាំងរឿងមន្រ្តីដូចគ្នារំលោភដីព្រៃ
កាលពីថ្ងៃទី២៣វិច្ឆិកា សាលាដំបូងខេត្តមណ្ឌលគិរីបានចេញដីការកោះហៅលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឱ្យចូលខ្លួនមកកាន់សវនាការជំនុំជម្រះដែលត្រូវធ្វើឡើងនៅថ្ងៃទី២៥វិច្ឆិកានេះ។
ដីកាកោះហៅដែលចេញដោយលោក មាស វឌ្ឍនា តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរីបានលើកឡើងថា លោក យន់ សារ៉ោម គឺជាជនជាប់ចោទពីបទ«មិនបានប្តឹងបរិហារបទឧក្រិដ្ឋឬបទមជ្ឈិមដោយអ្នករាជការសាធារណៈជាអាទិ៍» ដែលបានប្រព្រឹត្តទៅនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី...
ព្រះតេជគុណ ប៊ុន សាលួត ប្រកាសលាចាកសិក្ខាបទនៅថ្ងៃទី២៦វិច្ឆិកានេះ
ព្រះតេជគុណ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តមានជ័យ និងជាព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័នបានប្រកាសថា ព្រះអង្គនឹងលាចាកសិក្ខាបទនៅថ្ងៃទី២៦វិច្ឆិកាខាងមុខនេះ។
ព្រះអង្គមានសង្ឃដីកាប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១២វិច្ឆិកានេះថា មូលហេតុដែលព្រះអង្គសម្រេចចិត្តលាចាកសិក្ខាបទ គឺដោយសារតែអស់និស្ស័យក្នុងការបន្តជាភេទអ្នកបួសប៉ុណ្ណោះ។ ព្រះអង្គថា៖«ក្នុងព្រះពុទ្ធសាសនា មានការប្រែប្រួល អត់ទៀងដូច្នេះហើយ»។
ថ្វីត្បិតត្រឡប់ទៅភេទជាគ្រហស្ថវិញនៅពេលខាងមុខនេះ ក៏ព្រះអង្គនៅតែប្ដេជ្ញាធ្វើជាប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័នដដែល ដើម្បីបន្តគ្រប់គ្រងនិងមើលថែព្រៃឈើនេះឱ្យបានគង់វង្សបន្តទៀត។
ដីព្រៃ៣០ហិកតានៅជិតសសរថ្មធម្មជាតិអាយុកាលខ្ទង់១លានឆ្នាំត្រូវកាប់ឆ្ការរំលោភយកទៅលក់
មណ្ឌលគិរី ៖ដីព្រៃសហគមន៍៣០ហិកតា ស្ថិតនៅក្បែរតំបន់មានដុះសសរថ្មធម្មជាតិរាប់ពាន់ដើម ក្នុងភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានឈ្មួញលួចកាប់ឆ្ការរំលោភយកដើម្បីទុកលក់ដូរនាពេលខាងមុខ។
លោក លោក គ្រើង តុលា ជនជាតិដើមភាគតិចពូនងនៅឃុំប៊ូស្រា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៦វិច្ឆិការនេះថា អ្នកដែលកាប់ឆ្ការព្រៃនៅក្នុងតំបន់នេះ គឺជាពលរដ្ឋដែលមកពីតំបន់ផ្សេង មានបំណងចង់បានដីនោះលក់ឲ្យឈ្មួញបន្ត។
មន្រ្តីខេត្តក្រចេះថាពលរដ្ឋ៣០គ្រូសារចូលទន្ទ្រានកាន់កាប់ដីក្រុមហ៊ុនមួយដោយខុសច្បាប់
រដ្ឋបាលខេត្តក្រចេះស្នើឲ្យពលរដ្ឋ៣០គ្រួសារ បញ្ឃប់ការកាន់កាប់ដីរដ្ឋខុសច្បាប់លើទីតាំងដីសម្បទានសេដ្ឋកិច្ច ដែលបានផ្ដល់ឱ្យក្រុមហ៊ុនការម៉ាដេនូ វេនឈ័រ (ខេមបូឌៀ) លីមីតធីត និងក្រុមហ៊ុនអេហ្គ្រីន អ៊ីន.ខេ ស្ថិតក្នុងឃុំសំបូរ ឃុំក្បាលដំរី ឃុំអូរគ្រៀង និងឃុំកោះខ្មែរ ស្រុកសំបូរ។
លិខិតរបស់លោក វ៉ា ថន អភិបាលខេត្តក្រចេះចុះថ្ងៃទី២២តុលា ក៏បានបញ្ជាឲ្យពលរដ្ឋទាំងនេះ ត្រូវរុះរើ...
ស៊ុយអែតផ្ដល់ថវិកាជិតកន្លះលានដុល្លារដើម្បីបង្កើតរបរដាំកូនឈើឱ្យពលរដ្ឋជាង១ពាន់គ្រួសារ
ភ្នំពេញ៖ស្ថាតទូតស៊ុយអែតបានប្រកាសផ្ដល់ថវិការជិតកន្លះលានដុល្លារ ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគមន៍ជនបទ១៦០០គ្រួសារ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងសៀមរាប ដើម្បីដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ពលរដ្ឋទាំងនេះ បង្កើតជាស្ថានីយ៍បណ្ដុះកូនឈើ និងចូលរួមក្នុងសកម្មភាពអភិរក្សដទៃទៀតទូទាំងប្រទេស។កម្មវិធីនេះ នឹងត្រូវអនុវត្តក្រោមការដឹកនាំរបស់ក្រសួង បរិស្ថានដោយមានការគាំទ្រផ្នែកបច្ចេកទេសពី UNDP តាមរយៈគម្រោងកសាងបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព (BESD)។
លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា...
លោក នេត្រ ភក្ត្រា៖មន្រ្តីបានសហការស្អិតរមួតជាមួយសហគមន៍និងធ្វើឱ្យបទល្មើសព្រៃឡង់ថយចុះ
មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងសមាជិកនៃសហគមន៍ស្របច្បាប់ បានបន្តសហការគ្នាក្នុងការចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ហើយក្នុងរយៈពេល៩ខែឆ្នាំនេះ ពួកគេបានចុះល្បាតចំនួន១៨២៣លើក បង្ក្រាបបទល្មើសបានចំនួន៩៥៤ករណីត្រូវបញ្ជូនទៅតុលាការ និងខ្លះទៀតធ្វើការអប់រំឱ្យចុះកិច្ចសន្យាបញ្ឈប់ និថពិន័យអន្តរការណ៍។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៨នេះ ដែលបានចេញផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោក។
លោក នេត្រ ភក្ត្រា បន្តថាបទល្មើសបំផ្លាញព្រៃឈើមានការថយចុះ ដោយសារតែមានកិច្ចសហការស្អិតរមួតជាមួយសហគមន៍តំបន់ការពារធម្មជាតិ ការបង្កើតស្នាក់ការល្បាតចល័ត...
ជនជាតិដើមធ្វើរបងលួសហ៊ុមព័ទ្ធភ្នំរ៉ាដាងនៅសេសសល់តិចតួចពីការឈូសឆាយបំផ្លាញ
មណ្ឌលគិរី៖ក្រុមជនជាតិដើមភាគតិចពូនងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បាននាំគ្នាធ្វើរបងហ៊ុមព័ទ្ធជុំវិញភ្នំរ៉ាដាងដើម្បីការពារភ្នំទាំងមូលកុំឱ្យបាត់បង់ ក្រោយពីមួយផ្នែកធំរបស់ភ្នំ ត្រូវគេឈូសឆាយទន្ទ្រានយកទៅកាន់កាប់ជាកម្មសិទ្ធិឯកជន។
កូនភ្នំរ៉ាដាងដែលដំបូងឡើយមានទំហំប្រហែល ២០ហិកតា គឺត្រូវបានគេឈូសឆាយទន្ទ្រានយកជាបន្តបន្ទាប់រហូតនៅសេសសល់ប្រហែល៦០អារប៉ុណ្ណោះ និងត្រូវក្រុមជនជាតិដើមភាគតិចពូនងបាននាំគ្នាធ្វើរបងដើម្បីការពារដីភ្នំនៅសល់នោះកុំឱ្យបាត់បង់តទៀត។
អ្នកស្រី រឿន ហែង ពលរដ្ឋក្នុងភូមិពូលូងបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ភ្នំនេះគឺជាតំបន់ព្រៃភ្នំធម្មជាតិផ្ដល់ប្រភពទឹកឱ្យពលរដ្ឋប្រើប្រាស់តាំងពីបុរាណ...
ដំរីឯកោបំផុតក្នុងពិភពលោកនឹងបញ្ជូនចេញពីប៉ាគីស្ថានមករស់នៅកម្ពុជា
ដំរីឈ្មោះ កាវ៉ាន់(Kaavan) ដែលបានតស៊ូរស់នៅក្នុងសួនសត្វមួយពុំសូវមានបរិស្ថានល្អអស់រយៈពេល៣៥ឆ្នាំ នៅរដ្ឋធានីបាដាដប្រទេសប៉ាគីស្ថាន និងត្រូវអ្នកការពារសត្វព្រៃបានហៅថា ជាសត្វដំរីឯកោបំផុតនៅក្នុងពិភពលោក នឹងត្រូវបញ្ជូនឱ្យមករស់នៅក្នុងតំបន់អភិរក្សសត្វដំរីមួយនៅក្នុងប្រទេសកម្ពុជា ខណៈដំរីនេះ ត្រូវពេទ្យសត្វពិនិត្យសុខភាពនិងអះអាងថា អាចធ្វើដំណើរផ្លាស់ប្ដូរទៅកន្លែងថ្មី។
អង្គការ Four PAWS ជាអង្គការការពារសុខុមាលភាពសត្វសកលសម្រាប់សត្វដែលស្ថិតនៅក្រោមឥទ្ធិពលរបស់មនុស្ស បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសៅរ៌ទី៥កញ្ញាថា បន្ទាប់ពីការត្រួតពិនិត្យ ដំរីកាវ៉ាន់មានសុខភាពភាពរឹងមាំគ្រប់គ្រាន់ ហើយជំហានបន្តទៀត គឺផ្លាស់ទីលំនៅទៅកាន់ដែនជម្រកសត្វដែលមានសក្តានុពលមួយនៅក្នុងប្រទេសកម្ពុជា។