Thursday, April 2, 2020
Home ការបម្រែបម្រួលអាកាសធាតុ

ការបម្រែបម្រួលអាកាសធាតុ

ទីតាំង​១៤​កន្លែង ​ក្នុង​ប្រទេស​ចិនកំពុង​រង​ការ​វាយ​ប្រហារ​ខ្លាំង​ពី​វីរុស COVID-19

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងចំនួន ១៤កន្លែងនៅក្នុងប្រទេសចិន កំពុងទទួលរងការវាយប្រហារខ្លាំងពីវីរុស COVID-19។ នេះបើតាមកាសប្រកាសរបស់ក្រសួងទេសចរកម្ពុជា។ នៅប្រទេសចិន តំបន់ដែលមានវីរុស COVID-19 រួមមាន ទីក្រុងវ៉ូហានWuhan ជីជាំងzhijang អ៊ីជូវEzhou ជីបី Chibi ហួងហ្គាងHoanggang លីឈួនLichuan ជីងចូវJingzhou គីនជាំងQiangiang ស៊ីនជាំង Xiantao...

ទំបន់​អង់​តាក​ទិក​កំពុង​រង​ការ​កើន​ឡើង​កម្ដៅ​ខ្ពស់​មិន​ធ្លាប់​មាន

មូល​ដ្ឋាន​ស្រាវ​ជ្រាវ​នៅ​អង់​តាក់​ទិក បាន​កត់​ត្រា​សី​តុណ្ហ​ភាព​ក្តៅ​បំផុត​ដែល​មិន​ធ្លាប់​មាន ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឡើង​កំ​ដៅ​ផែន​ដី ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នៃ​ការ​រលាយ​ផ្ទាំង​ទឹក​កក​នៅ​ជុំវិញ​ប៉ូល​ខាង​ត្បូង​នេះ​។ អង្គ​ការ​ឧតុ​និយម​ពិភព​លោក​WMO បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា​មូល​ដ្ឋាន​ស្រាវ​ជ្រាវ​ស្ថិត​ភាគ​ខាង​ជើង​នៃ​ឧប​ទ្វីប​អង់តាក​ទិក​ នៅ​ក្នុង​ប្រទេស​អា​ហ្សង់​ទីន បាន​កត់​ត្រា​សី​តុណ្ហ​ភាព​១៨.៣​អង្សា​សេ ដែល​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​កាល​ពី​ព្រហស្បតិ៍​។ ឧប​ទ្វីប​អង់​តាក​ទិក​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​មាន​អាកាស​ធាតុ​ក្តៅ​បំផុត​នៅ​លើ​ពិភព​លោក​។ គេ​បាន​ឮ​ជា​ច្រើន​អំពី​តំបន់​អាក​ទិក ប៉ុន្តែ​ផ្នែក​ពិសេស​នៃ​ឧប​ទ្វីប​អង់​តាក​ទិក កំពុង​តែ​កើន​ឡើង​កម្ដៅ​យ៉ាង​ឆាប់​រហ័ស​។ អ្នក​វិទ្យា​សាស្ត្រជឿ​ជាក់​ថា ការ​ឡើង​កម្ដៅ​ផែន​ដី បាន​បណ្តាល​ឱ្យ​មាន​ការ​រលាយ​ផ្ទាំង​ទឹក​កក​យក្ស​នេះ​យ៉ាង​ខ្លាំង​នៅ​ប៉ូល​ខាង​ត្បូង ហើយ​នេះ​អាច​នឹង​មាន​ការ​កើន​ឡើង​នូវ​កម្រិត​ទឹក​សមុទ្រ​ជា​យថា​ហេតុ​យ៉ាង​តិច​៣​ម៉ែត្រ ក្នុង​រយៈ​ប៉ុន្មាន​សត​វត្សរ៍​ខាង​មុខ​។ គណៈ​កម្មា​ធិ​ការ​WMO នឹង​ផ្ទៀង​ផ្ទាត់​ថា តើ​សីតុណ្ហ​ភាព​ដែល​ចុះ​បញ្ជី​ដោយ​សេវា​កម្ម​ឧតុ​និយម​ជាតិ​របស់​អាហ្សង់​ទីន​នេះ គឺ​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ទ្វីប​អង់​តាក​ទិក​ឬ​យ៉ាង​ណា​៕

ក្រសួង​បរិស្ថាន​អះ​អាង​ថា គុណ​ភាពខ្យល់​ថ្ងៃ​នេះ​ល្អ ក្រោយ​កម្រិត​ខ្យល់ឡើង​ខុសស្តង់ដា

ក្រសួងបរិស្ថាន បានអះអាងថាស្ថានភាពគុណភាព ខ្យល់នៅកម្ពុជាមានគុណភាពល្អប្រសើរ នៅថ្ងៃទី ២១ ខែមករានេះ។ ក្រសួងបញ្ជាក់ថា កំហាប់ភាគល្អិតនិចលនៅក្នុងខ្យល់ PM2.5 មាន កម្រិតនៅក្នុងរង្វង់ស្តង់កម្រិត ៥០ ដែលបង្ហាញថាគុណភាពខ្យល់ទាំងនៅ រាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ។ ស្ថានភាពគុណភាពល្អប្រសើរវិលមករកសភាពដើមវិញនេះតាំងតែពីថ្ងៃសៅរ៍ ក្រោយពីមានមានការកើនឡើងហួសកម្រិតស្តង់ដារកាលពីថ្ងៃទី១៧...

នាយក​រដ្ឋ​មន្រ្តី​អូស្រ្ដាលី​ព្រមាន​ថា​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​នឹង​បន្ត​អស់​ជា​ច្រើន​ខែ​ទៀត

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោកScott Morrison បានព្រមានកាលពីថ្ងៃសៅរ៍ទី៥មករានេះថា ភ្លើងឆេះ​ព្រៃ​ដែល​កំពុង​ឆាបឆេះនៅក្នុងប្រទេស អាចនឹងបន្តកើតមានជាច្រើនខែទៀត។ មកដល់ពេលនេះ យ៉ាងហោចណាស់មានមនុស្ស២៤នាក់បានស្លាប់ ចាប់តាំង​ពី​មាន​អគ្គីភ័យ​ឆេះ​ព្រៃ​ក្នុង​ប្រទេស​អូស្រ្ដាលីកាលពីខែកញ្ញាឆ្នាំ២០១៩មក។ គុណភាពខ្យល់នៅក្នុងរដ្ឋធានី Canberra នៅចុងសប្តាហ៍នេះ ក៏​ត្រូវ​បាន​គេវាយតម្លៃថាអាក្រក់បំផុតនៅក្នុងពិភពលោក។ លោក Morrison បានប្រកាសបង្កើតទីភ្នាក់ងារស្តារឡើងវិញមួយ ដើម្បី​ជួយ​ដល់​អ្នក​ដែល​បាន​បាត់​បង់​ផ្ទះ​និង​អាជីវ​កម្ម​ក្នុងអគ្គិភ័យ...

ទន្លេ​មេ​គង្គ​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ប្រទេស​ថៃ​ស្រក​ចុះ​នៅ​សល់​កម្ពស់​ទឹក​១​ម៉ែត្រ

ឆ្នេរខ្សាច់ដ៏ធំមួយបានផុសឡើងនៅតាមដងទន្លេមេគង្គក្នុងខេត្ត Nakhon Phanom ដែលស្ថិត​នៅភាគ​ខាង​ជើង​ឆៀង​ខាងកើតនៃប្រទេសថៃ ដោយសារតែទឹកទន្លេមានកម្រិតទាប ហើយបានធ្វើអោយសេវាកម្មធ្វើដំណើរ​តាម​ទូក​រវាង​ប្រទេសថៃនិងឡាវជួបការលំបាក។ សារព័ត៌មាន The Bangkok Post បានចេញផ្សាយនៅថ្ងៃទី៥មករាថា ទឹកបាន​ស្រក​ចុះ​ទាប​បំផុត​ក្នុង​ទន្លេ​មេ​គង្គ ដែលមិនធ្លាប់កើតឡើងក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ដោយបានបណ្តាលឱ្យឆ្នេរខ្សាច់លេចឡើង ហើយ​បានបង្កជាឧបសគ្គដល់សេវាកម្មទូកឆ្លងកាត់ព្រំដែនរវាងប្រទេសថៃនិងឡាវ។ កម្រិតទឹកទន្លេមេគង្គទាបនេះ...

អាជ្ញា​ធរ​អូស្រ្ដាលី​ថា​មិន​អាច​គ្រប់​គ្រង​ភ្លើង​ឆេះ​ព្រៃ​បាន​ទេខណៈ​ទំហំ​ផ្ទៃ​ដី​ឆេះ​ធំ​ជាង​ប្រទេស​វេលស៍​និង​ដាណឺ​ម៉ាក

ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្ដាលីបានកើតឡើងតាំងពីខែកញ្ញាឆ្នាំ២០១៩ ហើយគិតមកដល់ពេលនេះ ទំហំ​ផ្ទៃដីរបស់ព្រៃដែលត្រូវបានឆេះអស់ គឺមានជាង​៥​លាន​ហិក​តា​ ដែលជាទំហំមួយធំជាង​ប្រទេស​វេលស៍​ពីរ​ដង​និង​ធំជាងប្រទេសដាណឺម៉ាក។​​ អាជ្ញាធរអូស្រ្ដាលីបាននិយាយថា ភ្លើងឆេះព្រៃនៅពេលបច្ចុប្បន្នដែលកំពុងកើតឡើងនៅភាគខាងកើតនៃប្រទេស គឺ​មិនទាន់អាចគ្រប់គ្រងបាននៅឡើយ ខណៈមានការរំពឹងថាភ្លើងឆេះព្រៃនេះ នឹងអាចគ្រប់គ្រងបាន​នៅរយៈ​ពេល​ប្រហែល៨សប្ដាហ៍ទៅមុខទៀត។ ករណីឆេះព្រៃ គឺកំពុងកើតឡើងនៅខាងភាគកើតនៃប្រទេសអូស្រ្ដាលី គឺស្ថិតក្នុងរដ្ឋ Victoria ដែលមាន​ករណី​ឆេះ​ព្រៃ​ចំនួន១៧កន្លែង និងរដ្ឋ...

វិបត្តិ​អាកាស​ធាតុ​កំពុង​កើត​មាន​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិក​និង​មិន​មែន​នៅ​អនា​គត​ទៀត​ឡើយ

អាស៊ីនិងប៉ាស៊ីហ្វិក គឺជាតំបន់ងាយរងគ្រោះមហន្តរាយច្រើនជាងគេបំផុតនៅលើពិភពលោក ដែលបង្កឡើងដោយសារវិបត្តិអាកាសធាតុក្នុងឆ្នាំ២០១៩ ។ ផ្សែងអ័ព្ទពុលបានបង្កផលប៉ះពាល់ដល់ប្រជាជននៅអាស៊ី មនុស្សរាប់រយនាក់បានស្លាប់ដោយសារទឹកជំនន់និងការបាក់ដី ព្យុះស៊ីក្លូនបានបោកបក់ឆ្នេរសមុទ្រនិងភ្លើងឆេះព្រៃ គ្រោះរាំងស្ងួតនិងរលកកម្តៅបណ្តាលឱ្យខេត្តនិងទីក្រុងមួយចំនួនស្ទើរតែអស់ទឹកទៅហើយ។ អ្នកវិទ្យាសាស្រ្តនិយាយថា វិបត្តិអាកាសធាតុ កំពុងតែបង្កឱ្យមានព្រឹត្តិការណ៍អាកាសធាតុកាន់តែធ្ងន់ធ្ងរ ហើយវាកំពុងតែមានផលវិបាកយ៉ាងធ្ងន់ធ្ងរ នៅអាស៊ីនិងប៉ាស៊ីហ្វិក។ គណៈ​កម្មាធិការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក(ESCAP)បាននិយាយនៅក្នុងរបាយការណ៍មួយថា លទ្ធផលនៃគ្រោះមហន្តរាយធម្មជាតិឥតឈប់ឈរក្នុងរយៈពេល២ឆ្នាំកន្លងមក គឺហួសពីអ្វីដែលតំបន់នេះធ្លាប់បានឆ្លងកាត់ឬអាចព្យាករណ៍បាន។

ខេត្ត​ចំនួន​៥​នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ​ចាប់​ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​២៩​ធ្នូ

ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ខែធ្នូនេះ អាកាសធាតុនៅពេលព្រឹកក្នុងខេត្តចំនួន៥ រួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តប៉ៃលិន នឹងចុះត្រជាក់ចាប់ពី១៧ដល់១៩អង្សារសេ ខណៈអាកាសធាតុក្នុងខេត្តដទៃទៀត នឹងចុះត្រជាក់ចាប់ពី២៧ដល់២៤។

មនុស្ស​បាត់​បង់​ផ្ទះ​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ច្រើន​ជាង​ជម្លោះ​ហិង្សា

មនុស្សងាយនឹងត្រូវផ្លាស់ទីលំនៅដោយសារព្យុះស៊ីក្លូន ទឹកជំនន់ ឬអគ្គីភ័យ គឺមានចំនួន៣ដងច្រើនជាងជម្លោះហិង្សាឬសង្គ្រាម។ អាកាសធាតុក្តៅ និងភ្លើងឆេះព្រៃកាន់តែអាក្រក់ បានបណ្តេញប្រជាជនជាង២០លាននាក់ក្នុងមួយឆ្នាំពីផ្ទះរបស់ពួកគេ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលបញ្ហានេះនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើមេដឹកនាំប្រទេសនីមួយៗមិនចាត់វិធានការភ្លាមៗ ដើម្បីទប់ទល់នឹងការគំរាមកំហែងអាកាសធាតុទេនោះ។ នេះបើតាមការសិក្សាចេញផ្សាយអង្គការOxfam កាលពីខែធ្នូនេះ។ លោក Tim Gore...

សី​តុណ្ហ​ភាព​កើន​ជិត​៥០​អង្សា​សេ​នៅ​អូ​ស្រ្ដា​លី ខណៈ​កម្លាំង​រាប់​ពាន់​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមពន្លត់អគ្គិភ័យអូស្ត្រាលី២នាក់បានស្លាប់និង៣នាក់ទៀតបានរងរបួស នៅពេលដែលរថយន្តរបស់ពួកគេ បានបុកដើមឈើនិងក្រឡាប់ អំឡុងពេលចេញប្រតិបត្តិប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដែលមិនអាចគ្រប់គ្រងបាន នៅក្នុងរដ្ឋ ញូវ​ សៅ វែល កាលពីថ្ងៃព្រហ្បតិ៍។លោក Scott Morrisonនាយករដ្ឋមន្រ្តីអូស្រ្ដាលីបានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ក្រុមពន្លត់អគ្គិភ័យទាំងពីររូបនេះ ដោយនិយាយថា ការលះបង់របស់ពួកគេនឹងត្រូវចងចាំជានិច្ច។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម

close button