Monday, February 17, 2020
Home បរិស្ថាន

បរិស្ថាន

ក្រុមហ៊ុន​ជប៉ុន កំពុង​ស្វែង​​រក​ឱកា​ស​​វិ​និ​យោគផ្នែក​ប្រ​មូល​​សំរា​ម​នៅ​​ភ្នំពេញ

អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានប្រាប់សម្តេច ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុនចំនួន ៣ កំពុងចាប់អារម្មណ៍វិនិយោគផ្នែកប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ....

ក្រសួង​អប់រំ ​មាន​វិធាន​ការ​៤​ចំណុច ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ថ្ងៃ ១៤​កុម្ភៈ

ភ្នំពេញ៖ ស្របពេលទិវានៃក្ដីស្រលាញ់ជិតមកដល់ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដីពី វិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតីក្នុងទិវានេះ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនានា។ នេះបើតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ ផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ លោក ហង់...

កម្ពុជា គ្រោងពង្រីកការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃឡង់ទៀត ក្រោយរកចំណូលបាន១១លានដុល្លារ

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក។ ឥណទានកាបូនដែលកម្ពុជាលក់នេះ ស្ថិតនៅដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត។ នេះបើតាមក្រសួងបរិស្ថាន។ ដោយសារមើលឃើញពីសក្ដានុពលនេះ ក្រសួងបរិស្ថាន បានអះអាងថា ក្រុមការងារបច្ចេកទេសក្រសួង កំពុងសិក្សាបន្ថែមលើការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃឡង់ ក្រោយពីបានរៀបចំយន្តការហ្មត់ចត់ និងការពារបានល្អប្រសើរ។

សមត្ថកិច្ចពិន័យ​ស្ថានីយ​ប្រេងឥន្ទនៈ​ចំនួន ​៥​ នៅ​កំពង់​ស្ពឺ ​ដែលគ្មាន​ច្បាប់​អនុញ្ញាត្ត

កំពង់ស្ពឺ៖ ក្រុមសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យតាមស្ថានីយនៅក្រុងច្បារមន និងស្រុកសំរោងទងខេត្តកំពង់ស្ពឹ បានរកឃើញស្ថានីយប្រេងឥន្ទនៈចំនួន ៥ ពុំបានចុះបញ្ជីអនុញ្ញាតស្របច្បាប់ បានព្រមាននឹងធ្វើការអប់រំនិង ផាកពិន័យទៅតាមច្បាប់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០  ។ ប្រធានសាខាកាំកុងត្រូលខេត្តកំពងើស្ពឺ លោក ណាល់ វិចិត្រ បានឲ្យដឹងដូចច្នេះថា «ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមចម្រុះយើងបានរកឃើញថា មានស្ថានីយប្រេងឥន្ទនៈចំនួន ៣កន្លែង បានអនុលោមត្រឹមត្រូវ ទាំងបរិមាណនិងគុណភាព។ ចំណែកឯស្ថានីយប្រេងចំនួន...

ទំបន់​អង់​តាក​ទិក​កំពុង​រង​ការ​កើន​ឡើង​កម្ដៅ​ខ្ពស់​មិន​ធ្លាប់​មាន

មូល​ដ្ឋាន​ស្រាវ​ជ្រាវ​នៅ​អង់​តាក់​ទិក បាន​កត់​ត្រា​សី​តុណ្ហ​ភាព​ក្តៅ​បំផុត​ដែល​មិន​ធ្លាប់​មាន ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឡើង​កំ​ដៅ​ផែន​ដី ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នៃ​ការ​រលាយ​ផ្ទាំង​ទឹក​កក​នៅ​ជុំវិញ​ប៉ូល​ខាង​ត្បូង​នេះ​។ អង្គ​ការ​ឧតុ​និយម​ពិភព​លោក​WMO បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា​មូល​ដ្ឋាន​ស្រាវ​ជ្រាវ​ស្ថិត​ភាគ​ខាង​ជើង​នៃ​ឧប​ទ្វីប​អង់តាក​ទិក​ នៅ​ក្នុង​ប្រទេស​អា​ហ្សង់​ទីន បាន​កត់​ត្រា​សី​តុណ្ហ​ភាព​១៨.៣​អង្សា​សេ ដែល​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​កាល​ពី​ព្រហស្បតិ៍​។ ឧប​ទ្វីប​អង់​តាក​ទិក​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​មាន​អាកាស​ធាតុ​ក្តៅ​បំផុត​នៅ​លើ​ពិភព​លោក​។ គេ​បាន​ឮ​ជា​ច្រើន​អំពី​តំបន់​អាក​ទិក ប៉ុន្តែ​ផ្នែក​ពិសេស​នៃ​ឧប​ទ្វីប​អង់​តាក​ទិក កំពុង​តែ​កើន​ឡើង​កម្ដៅ​យ៉ាង​ឆាប់​រហ័ស​។ អ្នក​វិទ្យា​សាស្ត្រជឿ​ជាក់​ថា ការ​ឡើង​កម្ដៅ​ផែន​ដី បាន​បណ្តាល​ឱ្យ​មាន​ការ​រលាយ​ផ្ទាំង​ទឹក​កក​យក្ស​នេះ​យ៉ាង​ខ្លាំង​នៅ​ប៉ូល​ខាង​ត្បូង ហើយ​នេះ​អាច​នឹង​មាន​ការ​កើន​ឡើង​នូវ​កម្រិត​ទឹក​សមុទ្រ​ជា​យថា​ហេតុ​យ៉ាង​តិច​៣​ម៉ែត្រ ក្នុង​រយៈ​ប៉ុន្មាន​សត​វត្សរ៍​ខាង​មុខ​។ គណៈ​កម្មា​ធិ​ការ​WMO នឹង​ផ្ទៀង​ផ្ទាត់​ថា តើ​សីតុណ្ហ​ភាព​ដែល​ចុះ​បញ្ជី​ដោយ​សេវា​កម្ម​ឧតុ​និយម​ជាតិ​របស់​អាហ្សង់​ទីន​នេះ គឺ​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ទ្វីប​អង់​តាក​ទិក​ឬ​យ៉ាង​ណា​៕

ខ្មែរ​យើង​ទេ៖ មាន​មនុស្សតិ​ច​ណា​ស់ ដែល​បាន​ទៅ​ដល់​​តំបន់​នេះ

រូបនេះ គឺស្ថិននៅក្នុង ឧទ្យានជាតិវីរៈជ័យ គេបានដាក់ឈ្មោះថា ភ្នំវាលធំ ឬភាសារ​តំបន់គេហៅថា ត្រាញ់ទីស នៅលើភ្នំកំពស់ 900m ស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី ជាតំបន់ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ តំបន់នេះ ត្រូវបានចុះបញ្ជីជាតំបន់ការពារ បេតិកភ័ណ្ឌរបស់អាស៊ានរួចហើយ។  សូមជួយចែករំលែកអោយខ្មែរគ្រប់រូបបានស្គាល់ផង!

ពិភព​លោក​បាន​បាត់​បង់​តំបន់​ដី​សើម​១​ភាគ​៣​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០

លោក កែន សេរីរដ្ឋា ប្រធាន​អង្គ​ការ​សមា​គម​អភិ​រក្ស​សត្វ​ព្រៃ​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា ពិភព​លោក​បាន​បាត់​បង់​ដី​សើម​អស់​១​ភាគ​៣​នៃ​តំបន់​ដី​សើម​ទាំង​អស់​តាំង​ពី​ឆ្នាំ​១៩​៧០​។ ការ​បាត់​បង់​ដី​សើម​ទាំង​នេះ នឹង​ធ្វើ​ឱ្យ​មនុស្ស​ជាង​១​ពាន់​លាន​នាក់​នឹង​ជួប​បញ្ហា​ខ្វះ​ទឹក​និង​ចំណី​អាហារ ហើយ​៤០​ភាគ​រយ​នៃ​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ត្រូវ​រង​គ្រោះ​។ ការ​លើក​ឡើង​នេះ​នៅ​ក្នុង​កម្ម​ពិធី​អប​អរ​សាទរ​ទិវា​តំបន់​ដី​សើម​ពិភព​លោក ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​បរិស្ថាន នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​។ លោក កែន សេរីរដ្ឋា បាន​បញ្ជាក់​ថា តំបន់​ការ​ពារ​ទេស​ភាព​អាង​ត្រពាំង​ថ្ម​ស្ថិត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​ត្រូវ​បាន​អភិ​រក្ស ហើយ​ក្លាយ​ជា​តំបន់​ទេស​ចរណ៍​ផ្នែក​ស្រាវ​ជ្រាវ​និង​ផ្នែក​ទស្សនា​សត្វ​ស្លាប​យ៉ាង​សំខាន់​នា​ពេល​បច្ចុ​ប្បន្ន​។

ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​១០​កុម្ភ: ​អាចអាកាស​ធាតុ​ចុះ​ត្រជាក់​១៧​អង្សា

ក្រសួង៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០កុម្ភ: អាចអាកាសធាតុចុះត្រជាក់១៧អង្សតំបន់មួយចំនួន នៅប្រទេសកម្ពុជា អាកាសធាតុនឹងចុះត្រជាក់ដល់ ១៧អង្សា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី ៤ កុម្ភៈនេះ។ តាមសេចក្តីជូនដំណឹងដដែលបញ្ជាក់ថា នៅជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា១៧អង្សា-២១អង្សា និងអតិបរិមាន២៩អង្សា-៣២អង្សា ជាពិសេសនៅពេលព្រឹក។ តំបន់ទំនាបកណ្ដាលសីតុណ្ហភាពអប្បបរមា២០អង្សា-២៣អង្សា និងអតិបរិមា៣១អង្សា-៣៣អង្សា និងតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា២២អង្សា-២៤អង្សា...

អាជ្ញាធរឃាត់ខ្លួនជនសង្ស័យ៥៩នាក់ និងរឹបអូស​ឈើខុសច្បាប់​​ជិត​១០ម៉ែត្រគូប

ភ្នំពេញ៖ មនុស្ស៥៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរឺបអូសបានឈើខុសច្បាប់ជិត១០ម៉ឺនម៉ែត្រគូប នៅក្នុងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិដែលចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈនេះ។ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមមន្ត្រីជំនាញ បានចាប់យកឈើចម្រុះចំនួន៩.២១៥,៨៧៦ម៉ែត្រគូប និងចាប់យកមធ្យោបាយសរុបចំនួន៤៩១គ្រឿង។ ដោយឡែករថយន្តបាកុង និងមធ្យោបាយកែច្នៃសរុបចំនួន២១២គ្រឿង ត្រូវបានបំផ្ទុះ ដុត និងកាត់បំផ្លាញចោល។

លោក នេត្រ ភក្ត្រា៖ ពលរដ្ឋនៅរាជធានីភ្នំពេញ ប្រើប្រាស់ប្លាស្ទិកជាង១០លានថង់ នៅក្នុងមួយថ្ងៃ

ភ្នំពេញ៖ ពលរដ្ឋនៅរាជធានីភ្នំពេញ ប្រើប្រាស់ប្លាស្ទិកជាង១០លានថង់ នៅក្នុងមួយថ្ងៃ។ ក្នុងនោះពលរដ្ឋម្នាក់ គិតជាមធ្យម គឺប្រើប្រាស់ថង់ប្លាស្ទិកជាង២០០០ថង់ក្នុងមួយឆ្នាំ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ លោក នេត្រ ភក្ត្រា បាននិយាយថា តួលេខនៃការប្រើប្រាស់ថង់ប្លាស្ទិក ជារឿងមួយគួរឱ្យព្រួយបារម្ភ ខណៈដែលកំណើនអ្នកប្រើប្រាស់កាន់តែកើនឡើង។បើតាមលោក នេត្រ...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម

close button