Sunday, July 21, 2019

អន្តរជាតិ

ហេតុអ្វីអ្នកវិទ្យាសាស្រ្ដជុំវិញពិភពលោក ថ្កោលទោសការផ្លាស់ប្ដូរហ្សែនមនុស្សនៅប្រទេសចិន

អ្នកវិទ្យាសាស្រ្ដនៅជុំវិញពិភពលោក រួមទាំងអ្នកវិទ្យាសាស្រ្ដចិនផង បាននាំគ្នាថ្កោលទោសអំពីការផ្លាស់ប្ដូរហ្សែនមនុស្សរបស់អ្នកវិទ្យាសាស្រ្ដចិនម្នាក់។ ចំណែកឯរដ្ឋាភិបាលចិន ក៏បានចេញបញ្ជាឱ្យបញ្ឈប់ទាំងអស់ រាល់សកម្មភាពតាមបែបវិទ្យាសាស្រ្ដឯកជន ដែលពាក់ព័ន្ធនឹងការផ្លាស់ប្ដូរហ្សែនមនុស្សនេះ។ ប្រតិកម្មជុំទិសនេះ បានផ្ទុះឡើង បន្ទាប់ពីអ្នកវិទ្យាសាស្រ្ដចិនដែលជាសាស្រ្ដាចារ្យបង្រៀនម្នាក់ នៃសាលកវិទ្យាល័យនៅក្នុងតំបន់មួយនៃប្រទេសចិន គឺលោក He JianKui​បាននិយាយនៅក្នុងសប្ដាហ៍នេះថា លោកបានប្រើប្រាស់បច្ចេកវិទ្យាសាស្រ្ដផ្លាស់ប្ដូរហ្សែនមនុស្សម្យ៉ាងឈ្មោះCRISPR-Cas9ដើម្បីផ្លាស់ប្ដូរហ្សែនទារិកាភ្លោះចំនួនពីរនាក់ដែលទើបនឹងកើត ដើម្បីជួយការពារទារិកាទាំងពីរនេះកុំឱ្យឆ្លងមេរោគអេដស៍​។

រកឃើញស្រោមអនាម័យក្លែងក្លាយបង្កគ្រោះថ្នាក់ជាង៥សែនប្រអប់នៅប្រទេសចិន

ស្រោមអនាម័យក្លែងក្លាយដែលបានលួចប្រើឈ្មោះរបស់ក្រុមហ៊ុនពិភពលោកល្បីៗ ដូចជាម៉ាក Durex និង Okamoto ត្រូវបានលក់នៅតាមសណ្ឋានគារ និងផ្សារទំនើបៗ នៅភាគកណ្ដាលនិងភាគខាងកើតនៃប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃអង្គារ៌នេះ។ ការចុះផ្សាយដដែលបន្តថា អាជ្ញាធរបានចូលឆ្មក់និងរឹបអូសបាន ស្រោមអនាម័យក្លែងក្លាយជាង៥សែនប្រអប់ ដែលមានតម្លៃជាទឹកប្រាក់សរុប៧លានដុល្លារ និងបានឃាត់ខ្លួនមនុស្សចំនួន១៧នាក់ នៅក្នុងខេត្ត Henan និងខេត្ត Zhejiang។ មន្រ្តីប៉ូលីសបាននិយាយថា ស្រោមអនាម័យក្លែងក្លាយទាំងនេះ ត្រូវបានបង្កើតឡើងដោយលាយជាមួយប្រេងសីលីកូន ហើយនេះមិនមានស្ដង់ដារអ្វីទាល់តែសោះ និងអាចបង្កហានិភ័យដល់សុខភាពខ្លាំង ដោយសារមានបាក់តេរីលើសលប់ពេក។ ប៉ូលីសកំពុងបើកការស៊ើបអង្កេតបន្ត បន្ទាប់ពីសង្ស័យថា ក្រុមផលិតស្រោមអនាម័យក្លែងក្លាយទាំងនេះ គឺមានដៃគូរសហការផ្សេងទៀត។

ក្រុមហ៊ុនជាច្រើនចង់ដកខ្លួនពីប្រទេសចិនមកកាន់ក្រុមប្រទេសអាស៊ាន

សង្គ្រាមពាណិជ្ជកម្មកើតឡើងពីការតម្លើងពន្ធលើទំនិញដើម្បីប្រឆាំងគ្នាទៅវិញទីមក កំពុងធ្វើឱ្យក្រុមហ៊ុនមួយចំនួនចង់ដកខ្លួនចេញពីប្រទេសចិន និងងាកមកកាន់ក្រុម ប្រទេសអាស៊ានវិញដែលមានតម្លៃពលកម្មថោកជាង។ ប៉ុន្តែគេដឹងថា នេះគឺជាអ្វីខុស ទៅនឹងការចង់បានរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលចង់ឱ្យក្រុមហ៊ុន ទាំងនោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ លោក William Ma ប្រធានក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅទីក្រុងហុងកុង បានលើក ឡើងថា ដើម្បីផលប្រយោជន៍ ក្រុមហ៊ុនមួយចំនួន បានស្វែងរកកន្លែងថ្មី...

ផលវិបាកនៃកង្វះអាហារូបត្ថម្ភក្នុងពិភពលោក

អាហារូបត្ថម្ភ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពនិងការលូតលាស់។ អាហារូបត្ថម្ភដ៏ល្អ គឺមានសារៈសំខាន់ជួយដល់ទារក កុមារ សុខភាពម្ដាយ ធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំង ការពពោះនិងការសម្រាលកូនកាន់តែមានសុវត្ថិភាព ទប់ស្កាត់ហានិភ័យនៃការកើតមានជំងឺផ្សេងៗ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យមានអាយុវែង។ មនុស្សដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ គឺមានភាពច្នៃប្រឌិតខ្ពស់ ហើយអាចបង្កើតឱកាសដើម្បីរួចផុតពីភាពក្រីក្រ និងការស្រេកឃ្លានបាន។ ផ្ទុយទៅវិញ កង្វះអាហារូបត្ថម្ភ កំពុងគំរាមគំហែងយ៉ាងខ្លាំងទៅដល់សុខភាពមនុស្ស ហើយសព្វថ្ងៃនេះ ពិភពលោកបានប្រឈមកង្វះអាហារូបត្ថម្ភទ្វេដង ទាំងការខ្វះអាហារបរិភោគគ្រប់គ្រាន់និងជំងឺធាតុជ្រុល ដែលកើតឡើងជាពិសេសក្នុងប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម។ តួលេខក្នុងឆ្នាំ២០១៦បង្ហាញថា...

តើផ្សែងពុលក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់សុខភាពមនុស្សរបៀបណា?

ស្របពេលពិភពលោកកាន់តែក្ដៅនិងកាន់តែកកកុញដោយមនុស្សម្នា ហើយពាក់កណ្ដាលនៃពិភពលោកពុំទាន់មានវិធីសាស្រ្ដក្នុងការទប់ស្កាត់ការបំភាយឧស្ម័នកខ្វក់នៅឡើយ ដូច្នេះ រាល់ការដកដង្ហើមចេញចូលរបស់មនុស្ស គឺកាន់តែមានគ្រោះថ្នាក់ដែរ។ បច្ចុប្បន្ន ត្រូវបានគេរកឃើញថា មនុស្ស៩នាក់ក្នុងចំណោម១០នាក់ទៅហើយ ដែលការដកដង្ហើមបានស្រូបយកខ្យល់ដែលផ្ទុកជាតិពុល ហើយជារៀងរាល់ឆ្នាំ បានធ្វើឱ្យមនុស្សប្រហែល៧លាននាក់ស្លាប់។

ចិនព្រមានដ៏កម្រទៅប្រជាជនទូទៅរបស់ខ្លួន អំពីភាពធ្ងន់ធ្ងរនៃការរាលដាលជំងឺផ្ដាសាយជ្រូក

អាជ្ញាធរប្រទេសចិនបានប្រកាសអំពីវិធានការថ្មីដ៏តឹងរឹង ក្នុងការព្យាយាមដើម្បីបញ្ឈប់វិបត្តិនៃជំងឺផ្ដាសាយជ្រូកដែលជាជំងឺមកពីតំបន់អាហ្វ្រិក ស្របពេលជំងឺនេះ បានរាលដាលឡើងដល់ខេត្តចំនួន១៨របស់ប្រទេសចិន ហើយបានឈានដល់ការសម្លាប់ចោលជ្រូកជាង២សែនក្បាលដើម្បីជាបង្ការ។ អស់រយៈពេលជាច្រើនថ្ងៃដែលសង្កេតឃើញអំពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់ ក្រសួងកសិកម្មចិននៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរាយការណ៍អំពីការផ្ទុះឡើងជំងឺផ្ដាសាយជ្រូកលើកដំបូងក្នុងកសិដ្ឋានចិញ្ចឹមជ្រូកចំនួន៤០ក្បាលមួយកន្លែង ដែលស្ថិតនៅភាគខាងត្បួងនៃខេត្តស៊ីឆ័ន ហើយដែលបញ្ហានេះកំពុងធ្វើឱ្យអាជ្ញាធរព្រួយបារម្ភជាខ្លាំង ព្រោះស៊ីឆ័នជាខេត្តមានការចិញ្ចឹមសត្វជ្រូកច្រើនបំផុតនៅក្នុងប្រទេសចិន ដែលមានរហូតប្រហែល៥០០លានក្បាល។ ថ្វីត្បិតជំងឺផ្ដាសាយជ្រូកមិនបង្កគ្រោះថ្នាក់ដោយផ្ទាល់ទៅសុខភាពមនុស្ស...

យល់អំពីគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល

ការដាច់សរសៃឈាមខួរក្បាល គឺបណ្ដាលមកពីមានការរំខាននៃការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល ហើយដែលជាធម្មតាត្រូវបានគេដឹងថា គឺដោយសារមានការកកស្ទះក្នុងសរសៃឈាម។ បញ្ហានេះ បានធ្វើឱ្យមានការកាត់ផ្ដាច់នូវការផ្ដល់អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅខួរក្បាល និងនាំឱ្យមានការបំផ្លាញទៅដល់ជាលិកាខួរក្បាល។ ជាទូទៅ រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល តែងបង្ហាញឱ្យដឹងតាមរយៈអាការស្ពឹក នូវមុខ ដៃ និងជើងមួយរំពេច ហើយភាគច្រើនកើតឡើងនៅមួយចំហៀងខ្លួន។ រោគសញ្ញាផ្សេងទៀត រួមមាន ការភ្លេចភ្លាំង ពិបាកក្នុងការនិយាយឬមិនងាយស្ដាប់យល់ ពិបាកក្នុងការឃើញអ្វីមួយដោយភ្នែកម្ខាងឬភ្នែកទាំងពីរ ពិបាកដើរ វិលមុខ បាត់បង់ភាពលំនឹង ឈឺក្បាលខ្លាំងដោយមិនដឹងមូលហេតុ និងបាត់ស្មារតីមិនដឹងខ្លួន។ ផលប៉ះពាល់នៃការដាច់សរសៃឈាមក្នុងខួរក្បាល គឺអាស្រ័យលើផ្នែកណាមួយនៃខួរក្បាលកើតមានបញ្ហា...

អង្គការសុខភាពពិភពលោកប្រាប់វិធីសាស្រ្ដការពារជំងឺគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាល

អង្គការសុខភាពអះអាងថា ជំងឺគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាល គឺអាចទប់ស្កាត់បាន ប្រសិនបើអនុវត្តតាមខ្ជាប់ខ្ជួននូវការណែនាំមួយចំនួន។ ការណែនាំទាំងនោះ រួមមាន ការបញ្ឈប់ប្រើប្រាស់ថ្នាំជក់ កាត់បន្ថយអំបិលក្នុងរបបអាហារ ការទទួលទានផ្លែឈើនិងបន្លែ ការហាត់ប្រាណជាទៀងទាត់ និងការជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង។ អង្គការសុខភាពពិភពលោកបញ្ជាក់ថា មិនត្រូវមានការមើលស្រាលចំពោះជំងឺគាំងបេះដូងនិងដាច់សរសៃខួចក្បាលទៀតទេ ព្រោះជំងឺនេះ ក្នុងមួយឆ្នាំអាចសម្លាប់មនុស្សរហូតប្រហែល១៥លាននាក់៕

កុមារ៩៣% កំពុងជួបបញ្ហាសុខភាពដោយសារជាតិពុលក្នុងបរិយាកាស

អង្គការសុខភាពពិភពលោក(WHO) ទើបចេញផ្សាយរបាយការណ៍មួយបង្ហាញថា សុខភាពនិងការលូតលាស់របស់ក្មេងៗអាយុក្រោម១៥ឆ្នាំប្រហែល៩៣%នៅជុំវិញពិភពលោក កំពុងទទួលរងហានិភ័យដោយសារជាតិពុលនៅក្នុងបរិយាកាស។ របាយការណ៍បន្តថា កាលពីឆ្នាំ២០១៦ ក្មេង៦សែននាក់ ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់ ដោយសារជំងឺធប់ដង្ហើមធ្ងន់ធ្ងរ ដែលជាកត្តាបង្កឡើងពីជាតិពុលក្នុងបរិយាកាស។ យោងតាម WHO អះអាងបន្ថែមថា ក្មេងៗគឺងាយស្រួលក្នុងការស្រូបយកជាតិពុលបានច្រើនជាងមនុស្សចាស់ ដោយសារពួកគេដកបង្ហើមច្រើនខុសពីប្រក្រតី និងក៏ស្រូបយកជាតិពុលបានច្រើនជាងដែរ ហើយម្យ៉ាងទៀត ពួកគេគឺនៅកៀកនឹងដីដែលមានជាតិពុលខ្ពស់ជាង។ អង្គការអន្តរជាតិបញ្ជាក់ថា អាស៊ីនិងអាហ្រ្វិក គឺជាតំបន់ដែលមានជាតិពុលក្នុងបរិយាកាសខ្ពស់បំផុត ស្របពេលប្រទេសឥណ្ឌាក្នុងឆ្នាំ២០១៨ ត្រៀមទប់ទល់និងជាតិពុលក្នុងបរិយាកាសដ៏អាក្រក់បំផុតមិនធ្លាប់៕ ប្រភព៖ CNN

អត្ថបទពេញនិយម

close button