Tuesday, July 16, 2019

អន្តរជាតិ

កូនស្រីម្ចាស់ក្រុមហ៊ុន Huawei អាចជាប់គុក៣០ឆ្នាំនៅសហរដ្ឋអាមេរិក

លោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុ និងជាកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei  នឹងអាចប្រឈមការជាប់គុករយៈពេល៣០ឆ្នាំនៅសហរដ្ឋអាមេរិក ប្រសិនបើតុលាការបានរកឃើញថា លោកស្រីបានប្រព្រឹត្តឱ្យមានកំហុសដូចការចោទប្រកាន់។ ការប្រឈមនឹងជាប់គុករយៈពេលវែងនេះ គឺបន្ទាប់ពីតុលាការប្រទេសកាណាដា នៅថ្ងៃ សុក្រ ម្សិលមិញ បានសម្រេចចោទប្រកាន់លោកស្រី Meng ពីបទលួចបន្លំជាប់ពាក់ព័ន្ធការរំលោភទណ្ឌកម្មសហរដ្ឋអាមេរិកដែលដាក់ប្រឆាំងប្រទេសអ៊ីរ៉ង់។

ក្រុមហ៊ុនទូរស័ព្ទ Huawei បដិសេធថា ខ្លួនមិនមែនជាចោរកម្មលួចព័ត៌មានសម្ងាត់ឱ្យរដ្ឋាភិបាលចិនឡើយ

នៅជុំវិញពិភពលោក កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំង ទៅលើក្រុមហ៊ុនបង្កើតទូរស័ព្ទ Huawei ថាជាឧបករណ៍ប្រើប្រាស់ដោយរដ្ឋាភិបាលចិន ដើម្បីលួចព័ត៌មានសម្ងាត់ពីប្រទេសនានាដែលជាគូបដិបក្សរបស់ចិន។ តាមសេចក្ដីរីករាយការណ៍ឱ្យដឹងថា ប្រទេសជប៉ុនដែលគូជម្លោះដ៏តានតឹងរបស់ចិន បានប្រកាសថាខ្លួននឹងឈប់ទិញឧបករណ៍ទូរស័ព្ទពីក្រុមហ៊ុន Huawei និង ក្រុមហ៊ុន ZTE ។ ការប្រកាសរបស់ប្រទេសជប៉ុន និងការរិះគន់ពីប្រទេសដែលប្រើប្រាស់ទូរស័ព្ទ Huawei នេះ បានធ្វើឡើង...

ជាលើកដំបូងបំផុតនៅក្នុងពិភពលោក ដែលគេអាចវះកាត់ប្ដូរស្បូនថ្មីហើយអាចបង្កើតទារកបាន

ស្រ្ដីនៅក្នុងប្រទេសប្រេស៊ីលម្នាក់ បានវះកាត់ស្បូនខ្លួនចេញហើយប្ដូរមកវិញនូវស្បូនថ្មីដែលទទួលបានការបរិច្ចាគពីអ្នកស្លាប់ម្នាក់ ហើយក្រោយមក ស្រ្ដីនោះក៏អាចកើតបានកូនស្រីម្នាក់ និងត្រូវក្រុមវេជ្ជបណ្ឌិតចាត់ថា គឺជាករណីដ៏ជោគជ័យលើកដំបូងបំផុតនៅក្នុងពិភពលោក។ វាក៏ជាជោគជ័យមួយសម្រាប់ភាពជឿនលឿនផ្នែកវេជ្ជសាស្ដ្រនៅក្នុងប្រទេសប្រេស៊ីល ព្រោះការស្រាវជ្រាវតាមរយៈការវះកាត់ផ្លាស់ប្ដូរស្បូនក្នុងបំណងអាចបង្កើតទារកនេះ ត្រូវបានគេធ្វើឡើងចំនួន១០ករណីមកហើយ នៅសហរដ្ឋអាមេរិក សាធារណៈរដ្ឋឆេក និងប្រទេសតួគីរ ប៉ុន្តែសុទ្ធតែបរាជ័យដោយសារមិនអាចបង្កើតទារកបាន។ វេជ្ជបណ្ឌិត DaniEjzenberg នៃមន្ទីរពេទ្យ...

កូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនទូរស័ព្ទយក្សHuawei របស់ចិន ត្រូវចាប់ខ្លួននៅប្រទេសកាណាដា

កូនស្រីរបស់ម្ចាស់ក្រុមហ៊ុនទូរស័ទ្ទដ៏ធំបំផុតរបស់ប្រទេសចិន Huawei​ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដា​និងកំពុងប្រឈាមការបញ្ជូនខ្លួនបន្តទៅកាន់សហរដ្ឋអាមេរិក។​ការចាប់ខ្លួននេះ គឺធ្វើឡើងតាំងពីថ្ងៃទី១ខែធ្នូ ប៉ុន្តែទើបតែមានការចុះផ្សាយនៅថ្ងៃទី៦ធ្នូនេះ។ លោកស្រី Meng Wanzhou ដែលត្រូវបានចាប់ខ្លួននេះគឺជាប្រធានហិរញ្ញវត្ថុនិងអនុប្រធានក្រុមហ៊ុនទូរស័ព្ទHuawei។ជុំវិញការចាប់ខ្លួននេះពុំមានការបកស្រាយពិស្ដារនៅឡើយទេប៉ុន្តែតាមប្រភពខ្លះបញ្ជាក់ថាគឺដោយសារតែក្រុមហ៊ុន Huawei កំពុងស្ថិតក្នុងការសង្ស័យរំលោភលើការដាក់ទណ្ឌកម្មប្រឆាំងប្រទេសអ៊ីរ៉ង់។ ស្ថានទូតចិនប្រចាំប្រទេសកាណាដា...

ពិភពលោកកំពុងមានមនុស្សជួបការអត់ឃ្លានចំនួន៨២១លាននាក់

របាយការណ៍ប្រចាំឆ្នាំ២០១៨ចេញផ្សាយដោយអង្គការសុខភាពពិភពលោក(WHO)នៅពាក់កណ្ដាលខែវិច្ឆិកាបង្ហាញថា អត្រាមនុស្សអត់ឃ្លាននៅក្នុងពិភពលោកនៅតែបន្តកើនឡើង ហើយគិតមកដល់ត្រឹមឆ្នាំ២០១៧ នេះ មនុស្សជួបការអត់ឃ្លានបានឈានដល់ចំនួន៨២១លាននាក់។ ចំនួននៃអ្នកអត់ឃ្លាននេះ គឺបានកើនឡើងវិញនៅក្នុងរយៈពេលប្រហែល៣ឆ្នាំចុងក្រោយ ហើយគេកំពុងព្រួយបារម្ភថា ប្រសិនបើនៅតែគ្មានវិធានការបន្ថែមនិងជាបន្ទាន់ទេនោះ វានឹងធ្វើឱ្យប៉ះពាល់គោលដៅរបស់ពិភពលោក ដែលចង់លុបបំបាត់ឱ្យអស់នូវអ្នកអត់ឃ្លានត្រឹមឆ្នាំ២០៣០ខាងមុខ។ ស្ថានភាពនៃអត់ឃ្លានច្រើនឬធ្ងន់ធ្ងរជាងគេ គឺស្ថិតនៅតំបន់អាមេរិកខាងត្បូង និងតំបន់ភាគច្រើនរបស់អាហ្វ្រិក ស្របពេលការលុបបំបាត់ចំនួននៃអ្នកអត់ឃ្លាននៅអាស៊ី ហាក់ធ្លាក់ចុះជាងមុនគួរឱ្យកត់សម្គាល់។

ផ្ទះគឺជាកន្លែងគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី

អង្គការសហប្រជាជាតិបានសិក្សារកឃើញថា ផ្ទះគឺជាកន្លែងដ៏គ្រោះថ្នាក់បំផុតសម្រាប់ស្រ្ដី ដោយសារជារៀងរាល់ថ្ងៃ មានស្រ្ដីចំនួន១៣៧នាក់ ត្រូវបានសម្លាប់ដោយសារសមាជិកនៅក្នុងគ្រួសាររបស់ពួកគេ។ ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិងគ្រឿងញៀននៃអង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១៨នេះ បង្ហាញថា មនុស្សស្រីប្រមាណ៨ម៉ឺន៧ពាន់នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០១៧ ហើយប្រហែល៥ម៉ឺននាក់ឬស្មើរ៥៨% ត្រូវបានសម្លាប់ ដោយដៃគូឬអតីតសង្សារ និងសមាជិកនៅក្នុងគ្រួសារ។ ការសិក្សាចេញផ្សាយចំថ្ងៃប្រារព្ធទិវាអន្តរជាតិស្ដីការលុបបំបាត់អំពើហិង្សាប្រឆាំងស្រ្ដី ២៥ វិច្ឆិកា បានបន្តថា នៅក្នុងពិភពលោក បើប្រៀបធៀបទៅនឹងតំបន់អាហ្វ្រិក អាមេរិក និងអឺរ៉ុប គឺអាស៊ីជាតំបន់ដែលមានស្រ្ដីច្រើនជាង ត្រូវបានសម្លាប់ដោយសារដៃគូឬសមាជិកក្នុងគ្រួសារ។ លោកYury Fedotov នាយកប្រតិបត្តិការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិងគ្រឿងញៀន នៃអង្គការសហប្រជាជាតិបាននិយាយថា បញ្ហាដ៏ធំបំផុតដែលធ្វើឱ្យស្រ្ដីរងគ្រោះបែបនេះ គឺដោយសារភាពមិនស្មើរគ្នាខាងយេនឌ័រ...

ពាក្យចុងក្រោយរបស់ George H.W. Bush មុនពេលស្លាប់

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George H.W. Bush បាននិយាយពាក្យចុងក្រោយក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ ជាមួយកូនប្រុសរបស់លោកគឺលោក George W. Bush ដែលជាអតីតប្រធានធិបតីដូចគ្នា។ កាសែតThe NewYork Times បានចុះផ្សាយថានៅក្នុងកិច្ចសន្ទនានោះកូនប្រុសបាននិយាយទៅកាន់ឪពុកថា«កូនមានសំណាងណាស់ដែលមានឪពុកដ៏អស្ចារ្យម្នាក់»។ឪពុកក៏ឆ្លើយទៅវិញនូវពាក្យចុងក្រោយថា«ប៉ាក៏ស្រលាញ់កូនដែរ»។ ប្រភពពីសាច់ញាតិបានអះអាងថាតាមពិតមុនពេលមានពាក្យចុងក្រោយរវាងឪពុកកូននេះលោក George...

ហេតុអ្វីអ្នកវិទ្យាសាស្រ្ដជុំវិញពិភពលោក ថ្កោលទោសការផ្លាស់ប្ដូរហ្សែនមនុស្សនៅប្រទេសចិន

អ្នកវិទ្យាសាស្រ្ដនៅជុំវិញពិភពលោក រួមទាំងអ្នកវិទ្យាសាស្រ្ដចិនផង បាននាំគ្នាថ្កោលទោសអំពីការផ្លាស់ប្ដូរហ្សែនមនុស្សរបស់អ្នកវិទ្យាសាស្រ្ដចិនម្នាក់។ ចំណែកឯរដ្ឋាភិបាលចិន ក៏បានចេញបញ្ជាឱ្យបញ្ឈប់ទាំងអស់ រាល់សកម្មភាពតាមបែបវិទ្យាសាស្រ្ដឯកជន ដែលពាក់ព័ន្ធនឹងការផ្លាស់ប្ដូរហ្សែនមនុស្សនេះ។ ប្រតិកម្មជុំទិសនេះ បានផ្ទុះឡើង បន្ទាប់ពីអ្នកវិទ្យាសាស្រ្ដចិនដែលជាសាស្រ្ដាចារ្យបង្រៀនម្នាក់ នៃសាលកវិទ្យាល័យនៅក្នុងតំបន់មួយនៃប្រទេសចិន គឺលោក He JianKui​បាននិយាយនៅក្នុងសប្ដាហ៍នេះថា លោកបានប្រើប្រាស់បច្ចេកវិទ្យាសាស្រ្ដផ្លាស់ប្ដូរហ្សែនមនុស្សម្យ៉ាងឈ្មោះCRISPR-Cas9ដើម្បីផ្លាស់ប្ដូរហ្សែនទារិកាភ្លោះចំនួនពីរនាក់ដែលទើបនឹងកើត ដើម្បីជួយការពារទារិកាទាំងពីរនេះកុំឱ្យឆ្លងមេរោគអេដស៍​។

រកឃើញស្រោមអនាម័យក្លែងក្លាយបង្កគ្រោះថ្នាក់ជាង៥សែនប្រអប់នៅប្រទេសចិន

ស្រោមអនាម័យក្លែងក្លាយដែលបានលួចប្រើឈ្មោះរបស់ក្រុមហ៊ុនពិភពលោកល្បីៗ ដូចជាម៉ាក Durex និង Okamoto ត្រូវបានលក់នៅតាមសណ្ឋានគារ និងផ្សារទំនើបៗ នៅភាគកណ្ដាលនិងភាគខាងកើតនៃប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃអង្គារ៌នេះ។ ការចុះផ្សាយដដែលបន្តថា អាជ្ញាធរបានចូលឆ្មក់និងរឹបអូសបាន ស្រោមអនាម័យក្លែងក្លាយជាង៥សែនប្រអប់ ដែលមានតម្លៃជាទឹកប្រាក់សរុប៧លានដុល្លារ និងបានឃាត់ខ្លួនមនុស្សចំនួន១៧នាក់ នៅក្នុងខេត្ត Henan និងខេត្ត Zhejiang។ មន្រ្តីប៉ូលីសបាននិយាយថា ស្រោមអនាម័យក្លែងក្លាយទាំងនេះ ត្រូវបានបង្កើតឡើងដោយលាយជាមួយប្រេងសីលីកូន ហើយនេះមិនមានស្ដង់ដារអ្វីទាល់តែសោះ និងអាចបង្កហានិភ័យដល់សុខភាពខ្លាំង ដោយសារមានបាក់តេរីលើសលប់ពេក។ ប៉ូលីសកំពុងបើកការស៊ើបអង្កេតបន្ត បន្ទាប់ពីសង្ស័យថា ក្រុមផលិតស្រោមអនាម័យក្លែងក្លាយទាំងនេះ គឺមានដៃគូរសហការផ្សេងទៀត។

ក្រុមហ៊ុនជាច្រើនចង់ដកខ្លួនពីប្រទេសចិនមកកាន់ក្រុមប្រទេសអាស៊ាន

សង្គ្រាមពាណិជ្ជកម្មកើតឡើងពីការតម្លើងពន្ធលើទំនិញដើម្បីប្រឆាំងគ្នាទៅវិញទីមក កំពុងធ្វើឱ្យក្រុមហ៊ុនមួយចំនួនចង់ដកខ្លួនចេញពីប្រទេសចិន និងងាកមកកាន់ក្រុម ប្រទេសអាស៊ានវិញដែលមានតម្លៃពលកម្មថោកជាង។ ប៉ុន្តែគេដឹងថា នេះគឺជាអ្វីខុស ទៅនឹងការចង់បានរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលចង់ឱ្យក្រុមហ៊ុន ទាំងនោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ លោក William Ma ប្រធានក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅទីក្រុងហុងកុង បានលើក ឡើងថា ដើម្បីផលប្រយោជន៍ ក្រុមហ៊ុនមួយចំនួន បានស្វែងរកកន្លែងថ្មី...

អត្ថបទពេញនិយម

close button