Friday, October 23, 2020
Home អាស៊ាន

អាស៊ាន

ឥណ្ឌូនេស៊ីប្រកាសបិទទីក្រុងជាថ្មីដោយសារការឆ្លងងើបឡើងវិញ

អភិបាលក្រុងហ្សាកាតាបាននិយាយកាលពីថ្ងៃពុធថា ទីក្រុងនេះនឹងត្រូវបិទឡើងវិញចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយ ដោយសារករណីឆ្លងជំងឺកូវីដ១៩បានកើនឡើងជាថ្មី។ ទីក្រុងហ្សាកាតាត្រូវបានបិទដំបូងកាលពីដើមខែមេសា ហើយបានបន្ធូរបន្ថយវិធានការវិញជាបណ្ដើរៗចាប់ផ្ដើមពីខែមិថុនា ខណៈករណីឆ្លងនៅពេលនោះបានធ្លាក់ចុះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ករណីឆ្លងបានកើនឡើងវិញយ៉ាងឆាប់រហ័ស។ លោក Anies Baswedan អភិបាលក្រុងហ្សាកាតាបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អាជ្ញាធរគ្មានជម្រើសផ្សេង ក្រៅពីការដាក់អនុវត្តវិធានការនេះជាបន្ទាន់​ឡើយ ខណៈអ្នកស្លាប់និងឆ្លងថ្មីចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យកំពុងកើនឡើង ដែលធ្វើទីក្រុងនេះ...

អាស៊ាន​ ជំរុញ​ប្រទេស​ក្នុងតំបន់​ពន្លឿនការ​ បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​តាមប្រព័ន្ធអនឡាញ​

អាស៊ានកំពុងពន្លឿនការអនុវត្តគម្រោងបណ្ដុះបណ្ដាលជំនាញទេសចរណ៍ថ្មី តាមប្រព័ន្ធអនឡាញឲ្យកាន់តែប្រសើរថែមទៀត ដើម្បីស្រោចស្រង់វិស័យទេសចរនៅក្នុងតំបន់ ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ជាសកល ។  ក្នុងសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) តាមប្រព័ន្ធ Video Conference នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក លីម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន បានឲ្យដឹងថា...

ព្រះអង្គ​ម្ចាស់ក្សត្រិយ៍​ សិរិនថន​ បន្ត​ឧបត្ថម្ភដល់​ វិស័យអប់រំ​នៅកម្ពុជា​ រយៈពេល​៥ឆ្នាំបន្ត​ទៀត​

បាងកក៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងឧបត្ថម្ភដល់វិស័យអប់រំកម្ពុជា ដែលជាព្រះរាជអំណោយរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ។ នៅក្នុងកិច្ចព្រមព្រៀងនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន បានបន្តព្រះរាជឧបត្ថម្ភលើវិស័យអប់រំ...

ក្រុមហ៊ុនអាកាសចរស្នើឱ្យកម្ពុជាបើកជើងហោះហើរជាមួយប្រទេសអា​ស៊ាន​ឡើងវិញឱ្យបានឆាប់

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែសីហា មានក្រុមហ៊ុនអាកាសចរកម្ពុជាចំនួន ៥ បានស្នើសុំឲ្យមានការបើកជើងហោះហើរបណ្ដើរៗឡើងវិញ តាមលទ្ធភាពក្នុងបណ្តាប្រទេសអាស៊ាន។ លោក ជា អូន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់​ថា​៖«ក្នុងកាលៈទេសៈដែលពិភពលោកកើតមានជំងឺកូវីដ-១៩ បានធ្វើឲ្យបណ្ដាក្រុមអា​កាស​ចរ​ខាតបង់ចំណូល និងមិនអាចទប់ទល់ការចំណាយបាន ដូច្នេះត្រូវសម្រួលដល់សកម្មភាពហោះហើរបណ្ដើរៗឡើងវិញ»។លោកលើកឡើងថា ការដាក់ឲ្យដំណើរការជើងហោះហើរក្រៅស្រុក គឺតម្រូវឲ្យមានការឯក​ភាពពីក្រសួងសុខាភិបាល ដោយត្រូវពិចារណារលើប្រទេសមួយចំនួន...

ចិនប្រកាសផ្ដល់ព័ត៌មានជលសាស្ត្រដល់ប្រទេសតំបន់មេគង្គជាប្រចាំ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ

ភ្នំពេញ៖ ចាប់ពីឆ្នាំនេះទៅ រដ្ឋាភិបាលចិន នឹងផ្តល់ព័ត៌មានជលសាស្រ្តដល់បណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គជាប្រចាំ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង នៅក្នុងប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហានេះ។ លោក លី ខឹឈាំង បានបញ្ជាក់ថា...

រដ្ឋាភិបាល​ថៃប្រកាសអនុញ្ញតអោយសិស្ស ​និសិ្សត​បរទេសអាច​ចូលសិក្សាឡើង​វិញ ​

ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានប្រកាសអនុញ្ញតអោយសិស្ស និសិ្សតបរទេសចូលសិក្សាឡើងវិញ ចាប់ពីថ្ងៃ០១ ខែសីហា ឆ្នាំ២០២០តទៅ។ ប៉ុន្តែការអនុញ្ញតនេះ ត្រូវមានលក្ខខណ្ឌដូចជា មុនចូលទៅប្រទេសថៃ ត្រូវមានឯកសារមួយចំនួន រួមមានលិខិតបញ្ជាក់ពីស្ថានទូតថៃនៅក្រុងភ្នំពេញ លិខិតបញ្ជាក់សុខភាពធ្វើដំណើរ លិខិតបញ្ជាក់ថាគ្មានជំងីកូវីដ១៩ មិនលើសពី៧២ម៉ោងមុនធ្វើដំណើរ ត្រូវមានបណ្ណធានារ៉ាប់រងសុខភាព សម្រាប់ការព្យាបាលជំងឺកូវីដ១៩ និងការស្នាក់នៅក្នុងប្រទេសថៃ ក្នុងរងង្វង់ទឹកប្រាក់ ១០ម៉ឺនដុល្លារ ព្រមទាំងឯកសារនានា បញ្ជាក់ពីទីកន្លែងស្នាក់នៅរបស់សិស្សនិស្សិត...

ជំងឺកូវីដ១៩បានរាលដាលចូលក្នុង​រោង​ចក្រចំនួន៤នៅទីក្រុងដាណាំងប្រទេស​វៀតណាម ​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍នៅថ្ងៃច័ន្ទថា ការផ្ទុះឡើងជំងឺកូវីដ១៩នៅក្នុងទីក្រុងដាណាំងប្រទេសវៀតណាមកាលពីជាងមួយសប្តាហ៍មុន គឺបានរាលដាលដល់​រោង​ចក្រក្នុងទីក្រុងនេះយ៉ាងហោចណាស់ចំនួន៤ ដែលកំពុងមានកម្មករសរុបប្រហែល៣.៧០០នាក់។ មានករណីឆ្លងជំងឺកូវីដ១៩ចំនួន៤ ត្រូវបានគេរកឃើញនៅរោងចក្រទាំងនោះ។ អាជ្ញាធរបានរាយការណ៍ថា មានមួយករណីថ្មី ដែលជាប់ទាក់ទងទៅនឹងទីក្រុងដាណាំង ជាតំបន់ទេសចរណ៍ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៥កក្កដាថា បានផ្ទុះឡើងការឆ្លងក្នុង​សហ​គម​ន៍​។ ប្រភពនៃការផ្ទុះឡើងជាសហគមន៍នៅក្នុងទីក្រុងនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ស្រប​ពេលវាបានរាលដាលដល់កន្លែងផ្សេងៗគ្នាយ៉ាងហោចណាស់១០កន្លែង ក្នុងនោះរួមមានរដ្ឋធានីហាណូយនិងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ ដែលមានអ្នកឆ្លងតំបន់ទាំងនេះកើនដល់១៧៤នាក់និងស្លាប់៦នាក់។

វៀតណាម៖ករណីឆ្លងសហគមន៍បាន​​រាល​ដាល​ដល់​ខេត្ត​ក្រុង​ចំនួន​៦​ត្រឹម​រយៈ​ពេល​៦ថ្ងៃ​

ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មានករណីឆ្លងក្នុងសហគមន៍ចំនួន៩ករណីបន្ថែមទៀត ដែលជាប់ទាក់ទងនឹងករណីដែលបានកើតនៅទីក្រុងDanang ដែលករណីឆ្លងក្នុងសហគមន៍ថ្មីនេះ កើនដល់៤២ករណីគិតត្រឹមចុងសប្តាហ៍មុនមក។ ក្រសួងសុខាភិបាលបានប្រកាសថា ក្នុងចំណោមអ្នកឆ្លង៩នាក់នេះ មាន៨នាក់មកពីទីក្រុងDanang ហើយម្នាក់ទៀតមកពី ហាណូយ។ ការឆ្លងថ្មីនេះ បានរីករាលដាលដល់ខេត្តក្រុងចំនួន៦ របស់វៀតណាមក្នុងរយៈពេលត្រឹម៦ថ្ងៃ។ វៀតណាមបានឆ្លងចំនួនសរុប ៤៥៩ករណី ដោយមិនមានករណីស្លាប់ នេះបើតាមសេចក្តីរាយការណ៍។

វៀតណាមរាយការណ៍ជំងឺ​កូវីដ​១៩​ឆ្លង​ពី​ទីក្រុង​ដា​ណាង​ទៅ​ដល់​ទីក្រុង​ហា​ណូយ​

នៅថ្ងៃពុធនេះ រដ្ឋាភិបាលវៀតណាបានព្រមានដល់អាជ្ញាធរសុខាភិបាលក្នុងរដ្ឋធានីហាណូយ ឱ្យត្រៀមលក្ខណៈទប់ទល់ការផ្ទុះឡើងជំងឺកូវីដ១៩ ក្រោយពីរដ្ឋធានីដែលមានប្រជាជន៨លាននាក់ បានប្រកាសករណីឆ្លងកូវីដ១៩ជាលើកដំបូង។ បុគ្គលិកនៅភោជនីយដ្ឋានលក់ភីហ្សាមួយនៅទីក្រុងហាណូយ ដែលទើបវិលត្រឡប់មកពីទីក្រុងដាណាងបានធ្វើតេស្តរកឃើញវីរុសនេះ ហើយក្រោយមកអាជ្ញាធរវៀតណាមបានបិទទ្វារភោជនីយដ្ឋាននោះ និងកំពុងបាញ់ថ្នាំសម្លាប់វីរុសក្នុងបរិវេណនោះ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ទីរសុខាភិបាលទីក្រុងគួរតែត្រៀមសម្ភារៈនិងឧបករណ៍ចាំបាច់សម្រាប់ការពារនិងប្រយុទ្ធប្រឆាំងកូវីដ១៩នេះ។ នៅថ្ងៃពុធនេះ វៀតណាមបានរាយការណ៍ថាមានករណីឆ្លងកូវីដ១៩នៅក្នុងសហគមន៍ចំនួន៨នាក់បន្ថែមទៀត...

ទឹកជំនន់សម្លាប់មនុស្ស១៦​នាក់និង​ជម្លៀស​ពលរដ្ឋរាប់​រយនាក់​នៅប្រទេស​​ឥណ្ឌូនេស៊ី

មន្ត្រីភ្នាក់ងារកាត់បន្ថយគ្រោះមន្តរាយរបស់ឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធ ទី១៥នេះថា ទឹកជំនន់និងការបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់ ហើយជម្លៀសប្រជាជនរាប់រាយនាក់នៅលើកោះ Sulawesi។ លោក Raditya Jati អ្នកនាំពាក្យរបស់ភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបាននិយាយថា មន្ត្រីរុករកនិងសង្គ្រោះកំពុងស្វែងរកមនុស្សបាត់ខ្លួន២៣នាក់ បន្ទាប់ពីគ្រោះទឹកជំនន់បានវាយប្រហារនៅភូមិភាគខាងជើងនៃស្រុកLuwuនៃខេត្ត Sulawesi។ នៅភូមិមួយ រូបថតបានបង្ហាញពីរូបផ្ទះដែលត្រូវបានបំផ្លាញ ហើយនិងឡានដែលបានលិចក្នុងភក់។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម

close button