ជប៉ុនឈានដល់កិច្ចព្រមព្រៀងដើម្បីនាំចេញបច្ចេកវិទ្យាយោធាទៅជួយវៀតណាម
ប្រទេសជប៉ុននិងប្រទេសវៀតណាម បានព្រមព្រៀងគ្នានៅថ្ងៃច័ន្ទនេះ ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខនិងសេដ្ឋកិច្ច រួមទាំងកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ឱ្យប្រទេសជប៉ុននាំចេញឧបករណ៍ និងបច្ចេកវិទ្យាយោធាទៅកាន់ប្រទេសវៀតណាម ស្របពេលប្រទេសទាំងពីរនេះកំពុងមានការព្រួយបារម្ភដូចគ្នាអំពីការគំរាមគំហែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិននៅក្នុងតំបន់។
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការចុះកិច្ចព្រមព្រៀងទាំងនេះ គឺជាជំហានដ៏ធំមួយនៅក្នុងវិស័យសន្តិសុខសម្រាប់ប្រទេសទាំងពីរ ដែលបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ស្តីពីការផ្ទេរឧបករណ៍ការពារជាតិនិងបច្ចេកវិទ្យា ។
ចំនួនឆ្លងជំងឺកូវីដសកលកើនលើស៤០លាននាក់ត្រឹមថ្ងៃចន្ទនេះ
ករណីឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនដល់៤០លាននាក់នៅត្រឹមថ្ងៃចន្ទនេះ ហើយក្នុងនោះមានអ្នកស្លាប់កើនឡើងជាង១លាន១សែននាក់។
ទិន្នន័យរបស់សារព័ត៌មាន Reuters បានបង្ហាញពីល្បឿននៃការរាតត្បាតរាតត្បាតកាន់តែកើនឡើង ហើយគិតត្រឹមរយ:ពេល៣២ថ្ងៃចុងក្រោយនេះ ការឆ្លងជាសកលបានកើនពី៣០លាននាក់ទៅ៤០លាននាក់ បន្ទាប់ពីរយ:ពេល៣៨ថ្ងៃមុន ករណីឆ្លងបានកើនឡើងពី២០លានទៅ៣០លាននាក់ និងរយ:ពេល៤៤ថ្ងៃមុនទៀត បានកើនឡើងពី១០លានទៅ២០លាននាក់ ខណ:ក្នុងរយ:ពេល៣ខែក្រោយជំងឺនេះបានផ្ទុះឡើង គឺមានអ្នកឆ្លងសរុប១០លាននាក់។
សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីលនៅតែជាប្រទេសដែលមានករណីឆ្លងច្រើនបំផុតនៅលើពិភពលោក។...
ធនាគារពិភពលោក៖ពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រខ្លាំងនឹងកើនដល់១៥០លាននាក់
ធនាគារពិភពលោកបានអះអាងថា ដោយសារវិបត្តិកូវីដ១៩កើតឡើងនៅឆ្នាំនេះ នឹងធ្វើឱ្យចំនួនពលរដ្ឋជួបប្រទះភាពក្រីក្រខ្លាំងកើនឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៨មក ហើយត្រូវគេរំពឹងថានឹងកើនដល់១១៥លាននាក់នៅក្នុងឆ្នាំ២០២១។ធនាគារនេះបញ្ជាក់ថា ជំងឺរាតត្បាត គឺបញ្ហាថ្មីមួយទៀត បន្ថែមលើបញ្ហាជម្លោះនិងការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យប៉ះពាល់ដល់ការកាត់បន្ថយភាពក្រីក្រជាសកល។ ភាពក្រីក្រខ្លាំងត្រូវបានគេកំណត់ថា គឺក្រុមពលរដ្ឋរកចំណូលបានតិចជាង ១,៩០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។មុនពេលមានជំងឺរាតត្បាតកូវីដ១៩កើតឡើង អត្រាភាពក្រីក្រខ្លាំងត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់៧,៩% ក្នុងឆ្នាំ២០២០។ ប៉ុន្តែឥឡូវនេះ ដោយសារជំងឺរាតត្បាតទំនងធ្វើឱ្យចំនួនពលរដ្ឋក្រីក្រខ្លាំងនឹងកើនដល់ ៩,១% ឬទៅ ៩,៤% នៃចំនួនប្រជាជនពិភពលោកសរុប។
អាមេរិកនិងអូស្រ្ដាលីរិះគន់មន្រ្តីទូតចិនចុះពីយន្តហោះដើរជាន់លើខ្នងអ្នកស្រុកក្នុងប្រទេសគិរិបាទី
នៅដើមសប្តាហ៍នេះ មន្រ្តីសហរដ្ឋអាមេរិកនិងអូស្រ្តាលី បានបង្ហាញការមិនគួរជឿនិងការមិនពេញចិត្ត ចំពោះរូបភាពត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដែលបង្ហាញអំពីសកម្មភាពរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅគិរិបាទី ចុះពីលើយន្តហោះ និងដើរជាន់លើខ្នងអ្នកស្រុកដែលដេកតម្រាបគ្នានៅលើដីនៅកោះម៉ាឃេគី។
មេបញ្ជាការលោក Constantine Panayiotou អនុព័ន្ធការពារជាតិអាមេរិកប្រចាំកោះប៉ាស៊ីហ្វិកចំនួន៥រួមទាំងគិរិបាទី ជាប្រទេសស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកកណ្ដាលបាននិយាយថា៖« ខ្ញុំមិននឹកស្មានថាសេណារីយ៉ូណាមួយ ដែលដើរលើខ្នងកុមារ គឺជាឥរិយាបទដែលអាចទទួលយកបានដោយឯកអគ្គរដ្ឋទូតនៃប្រទេសណាមួយ»។
ប៉ុន្តែអ្នកនៅប្រទេសគិរិបាទបាននិយាយថា...
ទីក្រុងសេអ៊ូលប្រកាសបិទសាលារៀនទាំងអស់ក្រោយមានសិស្សនិងគ្រូប្រហែល២០០នាក់ឆ្លងជំងឺកូវីដ១៩
ប្រទេសកូរ៉េខាងត្បូង បានបញ្ជាឱ្យបិទសាលារៀននិងមត្តេយ្យសាលាទាំងអស់នៅទីក្រុងសេអ៊ូល ស្របពេលទីក្រុងនេះកំពុងកើនឡើងករណីឆ្លងយ៉ាងខ្លាំង។ ការប្រកាសបិទសាលារៀននេះ បន្ទាប់ពីមានបុគ្គលិកសិក្សានិងសិស្សសាលាជិត២០០នាក់បានឆ្លងជំងឺកូវីដ១៩សេអ៊ូល កាលពីរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
ក្រសួងអប់រំបន្តថាការសិក្សាពីចម្ងាយនឹងបន្តរហូតដល់ថ្ងៃទី ១១ ខែកញ្ញា ខណៈអាជ្ញាធរសុខាភិបាលក៏បានព្រមានថា ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតនៅជិតការផ្ទុះឡើងជំងឺកូវីដ១៩នៅទូទាំងប្រទេស។ សិស្សទាំងអស់ជាង ២៥ លាននាក់នៅទីក្រុងសេអ៊ូល នឹងរៀនតាមអ៊ិនធឺណិតលើក លើកលែងតែសិស្សដែលរៀននៅវិទ្យាល័យឆ្នាំចុងក្រោយ ដែលត្រូវប្រលងចូលសាកលវិទ្យាល័យនៅខែធ្នូនេះប៉ុណ្ណោះ។
អាជ្ញាធរចិនថាសាច់មាន់នាំចូលពីប្រទេសប្រេស៊ីលមានផ្ទុកវីរុសកូវីដ១៩
រដ្ឋាភិបាលទីក្រុងសិនជិនប្រទេសចិនបានអះអាងថ្ងៃព្រហស្បតិ៍ទី១៣សីហាថា គំរូនៃស្លាបមាន់ក្លាសេដែលបាននាំចូលពីប្រទេសប្រេស៊ីលមកចិន គឺបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩។
មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺក្នុងតំបន់ បានធ្វើតេស្តគំរូផ្ទៃដែលយកចេញពីស្លាបមាន់ ដែលជាការតាមដានជាប្រចាំ ចំពោះសាច់និងអាហារសមុទ្រដែលចូលពីក្រៅប្រទេសចាប់តាំងពីខែមិថុនា បន្ទាប់ពីមានការផ្ទុះឡើងថ្មីមួយនៅក្នុងទីក្រុងប៉េកាំង ដែលត្រូវបានជឿងជាក់ថាបណ្ដាលមកពីផ្សារលក់បន្លែអាហារដ៏ធំមួយ។
ការរកឃើញវីរុសនេះជាប់នៅលើស្លាបមាន់ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអាជ្ញាធរចិនបានគេរកឃើញវីរុសនេះនៅលើរបស់វេចខ្ចប់បង្គាក្លាសេ ដែលចេញពីប្រទេសអេក្វាឌ័រ។ ប្រទេសចិនបាននិងកំពុងបង្កើនត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមកំពង់ផែនានា ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពស្បៀងអាហារនាំចូលពីក្រៅប្រទេស៕
ចិនរកឃើញវីរុសកូវីដ១៩នៅលើកញ្ចប់គ្រឿងសមុទ្រក្លាសេ
កាលពីថ្ងៃអង្គារ មន្រ្តីចិនបានរាយការណ៍ថា អាជ្ញាធរបានរកឃើញវីរុសកូរ៉ូណាថ្មីនៅលើកញ្ចប់អាហារសមុទ្រក្លាសេ ដែលគេបាននាំចូលពីទីក្រុងកំពង់ផែDalian ខេត្តLiaoning ស្ថិតនៅភាគខាងជើងឆៀងខាងកើតប្រទេសចិន និងជាតំបន់មួយដែលកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណីឆ្លងឡើងវិញកាលពីពេលថ្មីៗនេះ។
វីរុសនេះត្រូវបានគេរកឃើញនៅលើកញ្ចប់ខាងក្រៅនៃអាហារសមុទ្រ ដែលបានទិញដោយក្រុមហ៊ុនចំនួន៣នៅទីក្រុង Yantai ដែលជាទីក្រុងកំពង់ផែមួយនៅខេត្តសានទុងភាគខាងកើត។
រដ្ឋាភិបាលទីក្រុង Yantai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាហារសមុទ្រទាំងនេះ ត្រូវបានគេនាំចូលតាមកប៉ាល់ដែលចតនៅកំពង់ផែDalian...
ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩កើនដល់២០លាននាក់
យោងតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins ពិភពលោកបានបង្ហាញថា ពិភពលោកបានឈានដល់ដំណាក់កាលសំខាន់នៃករណីឆ្លងជំងឺកូវីដ១៩កើនដល់២០ លាននាក់ ហើយក្នុងនោះ អ្នកស្លាប់ជិតឈានដល់៧៥០០០០នាក់នៅទូទាំងពិភពលោក។
បន្ទាប់ពីប្រទេសចិនដែលជាប្រភពនៃជំងឺកូវីដនេះ បានរាយការណ៍ដំបូងកាលពីខែធ្នូឆ្នាំមុន។ ពិភពលោកបានកត់ត្រាករណីឆ្លងចំនួនមួយលានករណី ក្នុងរយៈពេលជាង៣ខែ គិតត្រឹមថ្ងៃទី២ខែមេសា។ បន្ទាប់មកចំនួនឆ្លងសរុបបានកើនឡើងដល់១០លានករណី ក្នុងរយៈតិចជាង៣ខែបន្ទាប់ នៅត្រឹមថ្ងៃទី២៨ខែមិថុនា ហើយបន្ទាប់មកទៀត ក្នុងរយៈពេលតែ៦សប្តាហ៍ប៉ុណ្ណោះ ករណីឆ្លងសកលបានកើនឡើងទ្វេដង។
ជំងឺកូវីដ១៩បានរាលដាលចូលក្នុងរោងចក្រចំនួន៤នៅទីក្រុងដាណាំងប្រទេសវៀតណាម
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍នៅថ្ងៃច័ន្ទថា ការផ្ទុះឡើងជំងឺកូវីដ១៩នៅក្នុងទីក្រុងដាណាំងប្រទេសវៀតណាមកាលពីជាងមួយសប្តាហ៍មុន គឺបានរាលដាលដល់រោងចក្រក្នុងទីក្រុងនេះយ៉ាងហោចណាស់ចំនួន៤ ដែលកំពុងមានកម្មករសរុបប្រហែល៣.៧០០នាក់។
មានករណីឆ្លងជំងឺកូវីដ១៩ចំនួន៤ ត្រូវបានគេរកឃើញនៅរោងចក្រទាំងនោះ។ អាជ្ញាធរបានរាយការណ៍ថា មានមួយករណីថ្មី ដែលជាប់ទាក់ទងទៅនឹងទីក្រុងដាណាំង ជាតំបន់ទេសចរណ៍ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៥កក្កដាថា បានផ្ទុះឡើងការឆ្លងក្នុងសហគមន៍។
ប្រភពនៃការផ្ទុះឡើងជាសហគមន៍នៅក្នុងទីក្រុងនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ស្របពេលវាបានរាលដាលដល់កន្លែងផ្សេងៗគ្នាយ៉ាងហោចណាស់១០កន្លែង ក្នុងនោះរួមមានរដ្ឋធានីហាណូយនិងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ ដែលមានអ្នកឆ្លងតំបន់ទាំងនេះកើនដល់១៧៤នាក់និងស្លាប់៦នាក់។
ប្រធានបទ៖មិនមានតែលោក ត្រាំ ទេ អ្នកវេជ្ជសាស្រ្ដក៏រិះគន់WHOថាយឺតយ៉ាវក្នុងការប្រឆាំងជំងឺកូវីដដែរ
កាលពី៦ខែមុន អង្គការសុខភាពពិភពលោក(WHO)បានប្រកាសអាសន្នជាអន្តរជាតិ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីឬកូវីដ១៩ ហើយការប្រកាសនោះ ត្រូវបានវាយប្រហារថា វាបានហួសពេលទៅហើយ។ អ្នករិះគន់និយាយថា អង្គការសុខភាពពិភពលោក មានភាពយឺតយ៉ាវក្នុងការឆ្លើយតបនឹងរោគរាតត្បាតកូវីដ១៩។
ក្រុមអ្នករិះគន់មិនមានត្រឹមតែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះទេ។ ប្រធានាធិបតីរូបនេះបានសម្រេចឱ្យសហរដ្ឋអាមេរិកឈប់ផ្ដល់ជំនួយជាមូលនិធិដល់អង្គការសុខភាពពិភព ដោយសារបាននិយាយថា អង្គការនេះបានខកខានមិនបានធ្វើឱ្យចិនទទួលខុសត្រូវចំពោះក្នុងការរីករាលដាលជំងឺកូវីដ១៩។