Wednesday, July 15, 2020
Home អន្តរជាតិ

អន្តរជាតិ

ថៃបញ្ជាឱ្យមន្រ្តីខ្លួនរឹតបន្តឹងច្បាប់​ឱ្យ​តឹង​រឹង​នៅ​តាម​ព្រំ​ដែន​ដើម្បី​បញ្ចៀស​កើត​មាន​រលក​ទី២​

កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋាភិបាលថៃបានបញ្ជាសមត្ថកិច្ចឱ្យបង្កើនការរឹតបន្តឹងច្បាប់តាមព្រំដែន ដើម្បីទប់ស្កាត់លទ្ធភាពនៃការកើតឡើងរលកទីពីរការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយពីប្រទេសនេះ បានចាប់ជនអន្តោប្រវេសន៏ខុសច្បាប់រាប់រយនាក់នៅប៉ុន្មានខែមកនេះ។ លោក Taweesin Wisanuyothin អ្នកនំាពាក្យក្រុមប្រឆាំងជំងឺកូវីដ១៩របស់ថៃបាននិយាយថា ចាប់តាំងពីដើមខែមិថុនា អាជ្ញាធរបានចាប់ពលករអន្តោប្រវេសន៏៣០០០នាក់ ដោយសារពួកគេមានបំណងចូលទឹកដីថៃដោយខុសច្បាប់។ លោកព្រួយបារម្ភអំពីការអនុវត្តន៏បទបញ្ជាធូររលុង លើការមកដល់របស់ជនបរទេសតាមផ្លូវអាកាស បន្ទាប់ពីមានអ្នកដំណើរ២នាក់មានផ្ទុកជំងឺកូវីដ១៩ ហើយម្នាក់មិនបានគោរពតាមវិធានការធ្វើចត្តាឡីស័កត្រឹមត្រូវ។

ប្រធាន​WHO​ព្រមាន​ថា វិបត្តិ​ជំងឺ​កូវីដ​១៩​នឹង​កាន់​តែ​អាក្រក់​ទៅ​ៗ

អង្គការសុខភាពពិភពលោកWHOបានព្រមាននៅថ្ងៃច័ន្ទទី១៣កក្កដានេះថា ជំងឺរាត​ត្បាត​​កូវីដ​១៩​នឹង​មាន​សភាព​កាន់​តែ​អាក្រក់ទៅៗ ប្រសិនបើប្រទេសទាំងអស់មិនគោរព​តាមវិធានការការពារសុខភាពជាមូលដ្ឋាន។ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រាប់សន្និ​សីទ​សារ​ព័ត៌​មាន​ខ្លី​មួយ​ពី​ទី​ស្នាក់​ការកណ្តាលរបស់អង្គការសុខភាពពិភពលោក នៅទី​ក្រុងហ្សឺណែវថា៖«ខ្ញុំសូមនិយាយដោយត្រង់ៗ ប្រទេស​ជាច្រើនកំពុងដឹក​នាំខុស​ទិស​ដៅ​។វីរុស​នៅ​តែជា​សត្រូវសាធារណៈទី១។ ប្រសិនបើ​វិ​ធាន​ការ​មូល​ដ្ឋាន​មិន​ត្រូវបា​ន​អនុវត្ត វិធីតែមួយគត់ដែលជំងឺរាតត្បាតធ្វើដំណើរទៅ គឺវានឹងកាន់តែអាក្រក់ទៅៗ និង​កាន់​តែ​អាក្រក់​ទៅ​ៗ​»។យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReutersបានឲ្យដឹងថា ការឆ្លងបាន​កើន​ឡើង​ដល់​ជាង​១៣​​លាន​នាក់​នៅទូទាំងពិភពគិតត្រឹមថ្ងៃទី១៣ខែកក្កដានេះ ដោយ​កើនឡើងមួយលាននាក់ក្នុងរយៈពេលតែ៥​ថ្ងៃ​ប៉ុណ្ណោះ​នៅក្នុងរោគរាតត្បាតរាតត្បាត ដែលបានសម្លាប់មនុស្សជាងកន្លះលាននាក់។ ផ្នែកខ្លះនៃពិភពលោកកំពុងកើនឡើងករណីឆ្លងថ្មីយ៉ាងខ្លាំងនៅក្នុងរលកទីមួយ ខណៈ​ពេល​ដែល​តំបន់ផ្សេង​ទៀត​បានថយចុះហើយចាប់ផ្ដើមបន្ធូរបន្ថយវិធាន​ការបិទ​ប្រទេស​។ កន្លែងផ្សេងទៀតដូចជាទីក្រុង...

ការ​សិក្សា​៖​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​គឺ​អាច​បាត់​បង់​ភាព​ស៊ាំ​ហើយ​ឆ្លង​ជា​ថ្មី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់

យោងតាមការសិក្សាថ្មីមួយចេញផ្សាយនៅថ្ងៃច័ន្ទទី១៣កក្កដានេះបញ្ជាក់ថា អ្នកជំងឺ​ដែល​​បាន​ជា​សះ​ស្បើយ​ពី​កូវីដ​១៩ គឺអាចបាត់បង់ភាពស៊ាំក្នុងរាងកាយ ហើយ​ឆ្លង​ឡើង​វិញក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។ នៅក្នុងការសិក្សាលើកដំបូងក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ King's College Londonនៅចក្រភព​អង់​គ្លេស​បាន​សិក្សា​អំពី​កម្រិតនៃអង្គបដិបក្ខប្រាណលើអ្នក​ជំងឺ​កូវីដ​១៩ជាង៩០នាក់ដែលបានបញ្ជាក់ និង​របៀប​ដែល​អង្គ​បដិ​បក្ខ​ប្រាណ​ផ្លាស់​ប្តូរ​តាម​ពេល​វេលា​។ នៅក្នុងការធ្វើតេស្តឈាមបានបង្ហាញថា សូម្បីតែបុគ្គលដែលមានរោគសញ្ញាកូវីដ១៩​ស្រាល​ៗ ក៏មាន​ប្រតិ​កម្ម​ភាព​ស៊ាំប្រឆាំងនឹងវីរុសដែរ។ អ្នកជំងឺដែលស្ថិតក្នុងចំណោម​ការសិក្សានេះ គឺមាន៦០ភាគរយ បាន​បង្ហាញ​ពី​ការ​ឆ្លើយ​តប​វីរុស​ដ៏​ខ្លាំងក្លានៅក្នុង​រយៈ​ពេលប៉ុន្មានសប្តាហ៍ដំបូងបន្ទាប់ពីការឆ្លង។ទោះយ៉ាងណាបន្ទាប់ពីរយៈពេល៣ខែ គឺមានមានអ្នកជំងឺតែ១៦,៧ភាគរយ...

WHOទទួលស្គាល់ថាជំងឺ​កូវីដ​១៩​អាច​ឆ្លងតាមខ្យល់​ក្រោយរងការ​រិះ​គន់​ថា​បាន​មើល​ស្រាល​ជំងឺ​ឆ្លង​នេះ​

អង្គការសុខភាពពិភពលោកបានចេញផ្សាយរបាយការណ៍បែបវិទ្យាសាស្រ្ដមួយនៅថ្ងៃព្រហស្បតិ៍ទី៩កក្កដា ដោយទទួលស្គាល់ថា ជំងឺកូវីដ១៩អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់តាមរយៈខ្យល់ រួមទាំងលទ្ធភាពឆ្លងតាមរយៈខ្យល់នៅក្នុងចំណោមមនុស្សច្រើនកកកុញដែលស្ថិតក្នុងអាគារបិទជិត។ ការទទួលស្គាល់នេះ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្ដ២៣៩នាក់ បានសរសេរលិខិតចំហរមួយផ្ញើទៅកាន់អង្គការសុខភិបាលសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទ ដើម្បីជំរុញឱ្យទទួលស្គាល់ថាជំងឺកូវីដ១៩អាចឆ្លងតាមរយៈខ្យល់ ខណៈក្រុមអ្នកវិទ្យាសាស្រ្ដទាំងនេះបានចោទប្រកាន់អង្គការនេះ បានមើលស្រាលចំពោះលទ្ធភាពដែលជំងឺកូវីដ១៩អាចឆ្លងតាមរយៈខ្យល់។ អស់រយៈពេលជាច្រើនខែមកហើយ ដែលអង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា ជំងឺកូវីដ១៩ បានឆ្លងតាមរយៈតំណក់ទឹកតូចៗ ដែលខ្ទាតចេញពីមាត់មនុស្សឆ្លងជំងឺនេះនៅពេលក្អកឬកណ្ដាស់ ហើយដំណក់ទឹកទាំង់នោះមិនអាចតោងជាប់ខ្យល់យូរឡើយគឺបានធ្លាក់លើផ្ទៃត្ថុវផ្សេងៗ...

អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ជំងឺ​គ្រុន​ផ្ដា​សាយ​ជ្រូក​ថ្មីនៅ​ក្នុង​ប្រទេស​ចិន​ដែល​​អាច​រាត​ត្បាត​ និងឆ្លងមកមនុស្ស

អ្នកស្រាវជ្រាវបានរកឃើញប្រភេទជំងឺគ្រុនផ្ដាសាយជ្រូកថ្មីមួយ ដែលមានសមត្ថភាពក្លាយជាជំងឺរាតត្បាតនិងឆ្លងមកមនុស្សនាពេលខាងមុខ។ នេះបើតាមទស្សនាវដ្ដីវិទ្យាសាស្ត្រអាមេរិកចុះផ្សាយនៅថ្ងៃច័ន្ទទី ២៩មិថុនា។ ជំងឺគ្រុនផ្ដាសាយជ្រូកថ្មីនេះត្រូវបានគេដាក់ឈ្មោះថា G9 ដែលមានហ្សែនកើតចេញពីជំងឺផ្ដាសាយជ្រូក H1N1 ដែលបានបង្កឲ្យមានការរាតត្បាតមួយកាលពីឆ្នាំ២០០៩។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ចិនបានអះអាងថា ជំងឺផ្ដាសាយជ្រូកប្រភេទថ្មីនេះ មានគ្រោះថ្នាក់ខ្លាំងដោយសារវាបានប្រែប្រួលយ៉ាងលឿនដើម្បីឆ្លងមកមនុស្ស។ ការរកឃើញនេះ...

វៀត​ណាម​ព្យួរ​ការ​ងារ​អ្នក​បើក​យន្ត​ហោះ​ជន​ជាតិ​ប៉ា​គី​ស្ថាន​២៧​នាក់​ដោយ​ព្រួយ​បារម្ភ​កាន់​អាជ្ញា​ប័ណ្ណ​ក្លែង​ក្លាយ

អ្នកបើកយន្តហោះជនជាតិប៉ាគីស្ថានចំនួន២៧នាក់ ដែលបម្រើការឱ្យក្រុមហ៊ុន​អាកាស​ចរណ៍វៀតណាម ត្រូវ​បាន​ផ្អាក​ពីការងារបណ្ដោះអាសន្ន បន្ទាប់ពីប្រទេសប៉ាគីស្ថានរក​ឃើញ​ថា អាកាស​យានិក​នៅ​ក្នុង​ប្រទេស​ខ្លួន​ចំនួន​២៦២​នាក់ បានប្រើប្រាស់ប័ណ្ណអនុ​ញ្ញាតឱ្យបើកយន្តហោះក្លែងក្លាយ។លោក Dinh Viet Thang ប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាមបាននិយាយ​កាលពីថ្ងៃសៅរ៍ថា ការ​សម្រេច​នេះ បានចូលជាធរមានតាំងពីថ្ងៃព្រហស្បតិ៍នេះ ខណៈ​អាកាសយានិក៍ទាំងនោះគឺកាន់​អាជ្ញា​ប័ណ្ណ​ហោះ​ហើរ​ពី​ប្រទេស​ប៉ាគីស្ថាន។លោកបន្តថា ការព្យួរការងារនេះនឹងត្រូវដកចេញវិញ នៅពេលការត្រួតពិនិត្យរបស់​អាជ្ញា​ធរអាកាសចរណ៍​វៀត​ណាម​បង្ហាញថា អាជ្ញាប័ណ្ណនិងលក្ខណៈសម្បត្តិរបស់ពួកគេ ពិត​ជាស្របច្បាប់ត្រឹមត្រូវ។រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម លោក Nguyen Van Theកាលពីពេលថ្មីៗនេះ បាន​ស្នើសុំឱ្យអាកាស​ចរណ៍​ស៊ីវិល...

ទីក្រុងប៉េកាំង៖គ្មានភស្ដុតាងបង្ហា​ញ​​​​​​ថា​​ជំងឺ​​កូវីដ​១៩​ឆ្លង​តាម​រយៈ​អា​ហា​រ​​នោះ​ទេ​

ចាប់តាំងពីការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩នៅរដ្ឋធានីប៉េកាំងកាលពីថ្ងៃទី១១ខែមិថុនា ដែលត្រូវបានគេសង្ស័យថា បង្កឡើងពីចំណីអាហារស្រស់នៅក្នុងផ្សារដ៏ធំបំផុតមួយ គឺសំណាកអាហារសមុទ្រ សាច់ និងបន្លែនាំចូលផ្សារនេះរាប់ពាន់សំណាកត្រូវបានយកទៅតេស្ដ ប៉ុន្តែទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ កន្លងមក បណ្ដាអង្គការសុខភាពនិងអាហារអន្តរជាតិក៏បានលើកឡើងដែរថា មិនមានភស្ដុតាងណាមួយបង្ហាញថា មេរោគថ្មីគឺអាចឆ្លងតាមរយៈគ្រឿងឧបភោគបរិភោគ ឬការវេចខ្ចប់ចំណីអាហារទាំងនោះឡើយ។ ថ្វីត្បិតមានការលើកឡើងនេះ ប៉ុន្តែវាមិនបានបញ្ឈប់ប្រទេសចិន ក្នុងការចាត់វិធានការរឹតបន្តឹងការការនាំចូលអាហារពីបរទេសឡើយ ដោយសារប្រទេសនេះព្រួយបារម្ភថា...

បន្ទាប់​ពីមានយន្តហោះ​ធ្លាក់ ​រដ្ឋ​មន្រ្តី​ប៉ា​គី​ស្ថាន​ថា ​អ្នក​បើក​យន្ត​ហោះជាង​៣០%​កាន់​អាជ្ញា​ប័ណ្ណ​ក្លែង​ក្លាយ​

រដ្ឋមន្រ្តីអាកាសចរណ៍ប៉ាគីស្ថានបានបញ្ជាក់កាលពីថ្ងៃពុធថា អ្នកបើកយន្តហោះជាង៣០%នៅប៉ាគីស្ថាន មានអាជ្ញាប័ណ្ណក្លែងក្លាយនិងមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីហោះហើរឡើយ។ លោក Ghulam Sarwar Khanបានថ្លែងទៅកាន់រដ្ឋសភានៃប្រទេសប៉ាគីស្ថានថា អ្នកបើកយន្តហោះចំនួន២៦២នាក់ មិនបានធ្វើការប្រឡងដោយខ្លួនឯងទេ ហើយបានចំណាយប្រាក់ឱ្យអ្នកផ្សេងទៀតប្រឡងជំនួស ដោយលោកបន្តថា ពួកគេមិនមានបទពិសោធហោះហើរឡើយ។ លោក Khan បាននិយាយថាប្រទេសប៉ាគីស្ថានមានអ្នកបើកយន្តហោះសកម្មចំនួន៨៦០នាក់ ដែលកំពុងបម្រើការក្នុងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក...

UN៖​កុមារ​ជិត​២៦០​លាន​នាក់​មិន​បាន​ចូល​សា​លា​រៀន​កាល​ពី​ឆ្នាំ​២០១៨​

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃអង្គារ៌ទី២៣មិថុនានេះថា កុមារជិត២៦០លាននាក់មិនបានចូលរៀននៅឆ្នាំ២០១៨ ដោយសារតែភាពក្រីក្រនិងការរើសអើង ហើយវិសមភាពអប់រំនេះ កំពុងកើនឡើងកាន់តែធ្ងន់ធ្ងរក្នុងពេលផ្ទុះឡើងនៃមេរោគកូវីដ១៩។ អង្គការយូណេស្កូដែលមានមូលដ្ឋាននៅទីក្រុងបារីសប្រទេសបារាំងបាននិយាយថា កុមារមកពីសហគមន៍ក្រីក្រ ក៏ដូចជាក្មេងស្រីជនពិការ ជនអន្តោប្រវេសន៍ និងជនជាតិភាគតិច គឺស្ថិតក្នុងចំណោមមិនទទួលបានការអប់រំនៅក្នុងបណ្ដាប្រទេសជាច្រើន។ របាយការណ៍បានរកឃើញថាក្នុងឆ្នាំ២០១៨ថា មានកុមារនិងយុវជន២៥៨លាននាក់ ត្រូវបានគេដកចេញទាំងស្រុងពីការអប់រំ...

ប្រ​ធាន​WHO​ព្រមាន​ការ​កេង​ចំណេញ​ន​យោ​បាយ​លើ​ជំងឺ​Covid​-​19​នឹង​​មិន​អាច​យក​ឈ្នះ​ជំងឺ​នេះ​ឡើយ

នៅថ្ងៃច័ន្ទទី២២មិថុនានេះ ប្រមុខអង្គការសុខភាពពិភពលោកលោក Tedros Adha​nom Ghebreyesusបាន​ព្រមានថា មេដឹកនាំពិភពលោកមិនត្រូវធ្វើនយោបាយ នៃ​ការ​ឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ១៩នោះទេ ប៉ុន្តែ​ត្រូវ​រួបរួមគ្នាដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​។ លោកបានរំលឹកទៅកាន់ក្រុមមេដឹកនាំពិភពលោកថា រោគ​រាត​ត្បា​ត​នេះ​កំពុង​តែ​ពន្លឿនទៅមុខនិងបង្កើតកំណត់ត្រាឆ្លងកើនឡើងជារៀងរាល់ថ្ងៃ។ លោកTedros Adhanom Ghebreyesus ដែលរងការរិះគន់ពីប្រធានាធិបតីសហរដ្ឋ​អា​មេរិកលោក ដូណាល់​ត្រាំ បាន​លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំកំពូលជាមួយ​មេ​ដឹក​នាំ​ពិភពលោក តាមរយៈកម្មវិធីខលវីដេអូ និង​ស្រប​ពេល​ចំនួន​នៃ​ការ​ឆ្លងថ្មី កំពុង​កើន​ឡើង​យ៉ាងខ្លាំងនៅក្នុងប្រទេសប្រេស៊ីល​អ៊ីរ៉ាក់...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

🏠គម្រោងទី១៩ ជិតផ្សារទួលលាប 🏠លក់ជូន៥ផ្ទះដំបូង 48,900$ តម្លៃពេញ65,500$ 💌ស៊ែវីដេអូ១ ដាក់លេខ១ ថែមសម្ភារះជាច្រើនជូនFree 🚩អាស័យដ្ឋាន៖ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

Posted by KP Developer Morn Dany on Saturday, April 11, 2020

អត្ថបទពេញនិយម

close button