Sunday, July 21, 2019

សេដ្ឋកិច្ច

សេដ្ឋកិច្ច

កសិករនឹងទទួលបានចំណេះដឹងផ្នែកកសិកម្មពីកម្មវិធីទូរស័ព្ទមួយឈ្មោះ​ថា​«ទន្លេសាប»

កម្មវិធីទូរស័ព្ទដៃឈ្មោះថា«ទន្លេសាប» បង្កើតឡើងក្នុងគោលដៅ​ជួយផ្តល់​ចំណេះ​ដឹង​ដល់កសិករពីបច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម និងគន្លឹះសំខាន់ៗក្នុង​ការ​ដោះដុះ និងចិញ្ចឹមសត្វជាដើម។ កម្មវិធីទូរស័ព្ទដៃទន្លេសាប បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២៩ខែ មករា ឆ្នាំ ២០១៩។ កម្មវិធីនេះ ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ...

ថៃបោះទុនវិនិយោគនៅកម្ពុជាកើនទំហំ​ដល់​ជាង ៦៦លានដុល្លារ

ទំហំទុនវិនិយោគរបស់ថៃនៅកម្ពុជាបានកើនឡើងដល់ទៅជាង ៦៦លានដុល្លារអាម៉េរិក ដោយគម្រោងវិនិយោគទាំងនោះផ្តោតលើភោជនីយដ្ឋាន បរិក្ខារម៉ាស៊ីនត្រជាក់ គ្រឿង​អេឡិចត្រូនិក សំណង់  និងរោងចក្រកែច្នៃផ្លែឈើជាដើម។ នេះបើតាមការឲ្យដឹង​ពីអគ្គទីប្រឹក្សា​ពាណិជ្ជកម្មប្រចាំ​ស្ថានទូតថៃ​នៅកម្ពុជា។ លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូត​ថៃប្រចាំ​នៅកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២...

អាជីវករលក់សំលៀកបំពាក់ធ្លាក់អតិថិជន បន្ទាប់​ពី​ទីផ្សារអន​​ឡាញ វាយ​លុកខ្លាំង

បច្ចុប្បន្នបច្ចេកវិទ្យាទំនើប ការលក់ដូរនៅលើអនឡាញ(Online) ពិសេសនៅលើ​បណ្តាញ​​សង្គម(Facebook) មានសភាពរីកសាយភាយខ្លាំងនៅកម្ពុជា ដែលជាមូល​ហេតុនាំ​អោយ​អាជីវករ​លក់​ដូរសំលៀកបំពាក់​​នៅតាមផ្សារ​ធ្លាក់ចុះអតិថិជនយ៉ាង​គំហុក។ ក្រុមអាជីវករបានរអ៊ូរទាំស្ទើរគ្រប់គ្នាថា សព្វថ្ងៃនេះ ការលក់ដូរសំលៀកបំពាក់ដាក់​នៅតូប​តាមផ្សារ មិនសូវ​ដាច់ទេ តាំងពីមានការលក់នៅលើអនឡាញមក។ អាជីវករលក់សំលៀកបំពាក់ម្នាក់នៅផ្សារអូឡាំពិក...

ឆ្ងាញ់មាត់ទៀតហើយអ្នកប៉ោយប៉ែត! ស៊ុបចង្កាក់ Volcano បញ្ចុះតម្លៃ ២០% ពីថ្ងៃនេះតទៅ

ពិតជារំភើបណាស់ សម្រាប់អ្នករស់នៅក្នុងក្រុងប៉ោយប៉ែត នៅពេលនេះ ស៊ុបចង្កាក់ Volcano បានបើកសាខាថ្មីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាមួយនឹងការបើកសាខាថ្មីនេះ ស៊ុបចង្កាក់ Volcano នឹងបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនចំនួន ២០ ភាគរយ ក្នុងរយៈពេល ១០ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៩ នេះតទៅ។...

មិនមែនមិនខ្វល់ទេ! ពេលនេះក្រសួងពាណិជ្ជកម្មចាប់ផ្តើមតវ៉ារឿងEU យកពន្ធអង្ករ

មិននៅស្ងៀមនោះឡើយ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសតវ៉ាតាមផ្លូវច្បាប់ ប្រឆាំងនឹងសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដែលយកពន្ធអង្ករពីកម្ពុជា។ ក្រសួងមួយនេះ យល់ថា វិធានការនេះ បីដូចជាអាវុធសម្លាប់កសិករខ្មែរ។ សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលរៀបរាប់ពីក្តីសោកស្តាយ និងខឹងសម្បារនឹងការសម្រេចយកពន្ធលើការនាំចូលអង្កររបស់សហភាពអឺរ៉ុបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៧ ខែមករា។ ក្រសួងមួយនេះ មិនសុខចិត្តឡើយ និងប្រកាសតវ៉ាជាមួយសហភាពអឺរ៉ុប។  សេចក្តីថ្លែងការណ៍ដដែលនោះ...

អ្នកជំនាញស្រូវអង្ករ៖ អ្នកខាតធំ​ជាង​​គេគឺពល​រដ្ឋអឺរ៉ុប ក្រោយ​ EU គិតពន្ធ​លើ​អង្ករ​កម្ពុជា

ចាប់ពីថ្ងៃទី ១៨ ខែ មករាឆ្នាំ ២០១៩នេះតទៅ សហភាពអឺរ៉ុប​នឹងចាប់ផ្ដើមគិតពន្ធលើ​ការនាំចូលអង្ករពីកម្ពុជាហើយខណៈនាពេលកន្លងមកអឺរ៉ុបមិនបានគិតពន្ធនាំចូលអង្ករពីកម្ពុជាឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក​ឧកញ៉ា សុងសារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice​ បានសរសេរនៅលើបណ្តាញសង្គមលោកដោយបង្ហាញទស្សនៈពីរចំណុច ទាក់ទង​នឹងផលវិជ្ជមាន...

ចាប់ពីស្អែកទៅ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាហើយ!

ដោយរាប់ចាប់ពីថ្ងៃទី ១៨ ខែមករា នេះ តទៅ សហភាពអឺរ៉ុប នឹងចាប់ផ្តើមយកពន្ធលើការនាំចូលអង្កររបស់កម្ពុជាជាផ្លូវការហើយ ក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី ១៦ ខែមករា។  បើតាមសេចក្តីប្រកាសព័ត៌មានដដែល...

មន្រ្តីក្រសួងសេដ្ឋកិច្ចអះអាងថា កម្ពុជា អាចរស់បាន​ខ្លួនឯង ដោយ​មិនពឹង​ការ​​ផ្តល់​​អនុ​គ្រោះ​ពន្ធ​​ពាណិ​​ជ្ជកម្ម

មន្ត្រីជំនាញសេដ្ឋកិច្ចជាតិបានអះអាងថា សេដ្ឋកិច្ចកម្ពុជាកាន់តែអាច​រស់បាន​ដោយ​ខ្លួនឯង តាមរយៈការកែទម្រង់ផ្ទៃក្នុងពោលគឺកម្ពុជា អាចធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយ​ឈរលើគោលការណ៍ស្មើភាព និងទីផ្សារហើយ​លែងពឹងផ្អែក​ទៅលើការ​ផ្តល់ភាព​អនុគ្រោះពាណិជ្ជកម្ម តទៅទៀត។ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុត លើកឡើងថា ភាព​ប្រកួត​ប្រជែងសេដ្ឋកិច្ចកម្ពុជានៅដំណាក់កាលនេះ គឺជាចំណុច​ស្លាប់រស់ព្រោះថា​ប្រសិន​បើសេដ្ឋកិច្ចកម្ពុជា​មានភាពប្រកួតប្រជែងខ្ពស់នោះ ការផ្តល់ ឬមិនផ្តល់​ប្រព័ន្ធអនុគ្រោះពន្ធលើពាណិជ្ជកម្ម អន្តរជាតិពីសំណាក់ដៃគូខ្លះដូចជា EBA របស់​សហគមន៍អឺរ៉ុបជាដើម គឺនឹងមិនបង្កឱ្យមានផល​ប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា​នោះទេ...

ប៉ូលីសចិន រួមដៃជាមួយប៉ូលីសខ្មែរ ចុះបង្រ្កាប​ឧក្រិដ្ឋជនចិន បែក​ធ្លាយ​ផលិត​បារី​ក្លែង​ក្លាយ

ទីតាំងផលិតបារីក្លែងក្លាយមួយកន្លែងដែលបង្កើតឡើងដោយជនជាតិចិន ស្ថិតនៅ​ភូមិព្រែកសំរោង និងភូមិតាខ្មៅ សង្កាត់តាខ្មៅខេត្តកណ្តាល ត្រូវបានរកឃើញ ដោយកម្លាំងនគរបាលចិន សហការជាមួយប៉ូលីសកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៩។ កិច្ចសហប្រតិបត្តិការនេះ បន្ទាប់ពីកងកម្លាំងនគរបាលប្រទេស​ទាំងពីរឆ្មក់ចុះបង្រ្កាប​ឧក្រិដ្ឋជន​ជាជនជាតិចិន ពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ចតែបែរជាបែក​ធ្លាយ​រកឃើញ​កន្លែងផលិតបារីក្លែងក្លាយដ៏ធំ និងបានឃាត់ខ្លួនជនជាតិចិនប្រមាណ១០នាក់ នៅនឹងកន្លែង រីឯមួយចំនួនទៀត រត់គេចខ្លួន។ ក្រោយ​ឆែកឆេរ​រួច​ជំនាញ​បាន​រក​ឃើញ​ម៉ាស៊ីន​ផលិត​បារី​...

គាំទ្រផលិតខ្មែរ!មុខរបរធ្វើចង្កឹះទ្រាំង ជួយឲ្យពលរដ្ឋឈប់បាញ់សត្វ

ប្រជាពលរដ្ឋរស់នៅភូមិមន ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង និង ពលរដ្ឋរស់នៅភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រវិហារ  បានប្រកបរបរកែច្នៃចង្កឹះទ្រាំងជំនួសនឹងការចូលព្រៃបរបាញ់សត្វ។ ក្រុមពលរដ្ឋដែលកែច្នៃចង្កឹះ ធ្វើពីដើមទ្រាំងនេះ ក្រោមការសម្របសម្រួលដោយអង្គការកម្មវិធិផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP...

អត្ថបទពេញនិយម

close button