Sunday, July 21, 2019

សេដ្ឋកិច្ច

សេដ្ឋកិច្ច

តើនៅក្នុងរាជធានីភ្នំពេញ ដីនៅ​ក្នុងខណ្ឌណាខ្លះដែលកំពុងឡើងកូតខ្លាំង?

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា មានខណ្ឌចំនួនបី កំពុងតែមាន ភាពលេចធ្លោជាងគេនៅរាជធានីភ្នំពេញ ដោយ​សារខណ្ឌទាំងនោះ មានសកម្មភាព អភិវឌ្ឍន៍ និងការធ្វើពាណិជ្ជកម្មច្រើន ហើយមានការរីកចម្រើនយ៉ាងលឿនផងដែរ។ ខណ្ឌទាំងបីនោះរួមមាន៖ ខណ្ឌចំការមន ខណ្ឌដូនពេញ និងក្នុងខណ្ឌទួលគោក។

ពលរដ្ឋខ្មែរកើនចំណូលជិត ១,៥០០​ដុល្លារ ខណៈសេដ្ឋកិច្ច​កម្ពុជា​កើនដល់ ៧,២%ឆ្នាំនេះ

ភ្នំពេញ៖ ជាមធ្យមចំណូលរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ អាចនឹងកើនឡើងស្ទើរតែ​ស្មើនឹង ១,៥០០ដុល្លារ ជាមួយអត្រាអតិផរណាទាបប្រមាណ ៣% ក្នុង១ឆ្នាំ ខណៈសេដ្ឋកិច្ចជាតិ នឹងសម្រេចបានក្នុងរង្វង់អត្រាប្រមាណ ៧,២%ឆ្នាំនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលថ្មីៗ។ ប៉ុន្តែទោះយ៉ាងណា សេចក្តីប្រកាសនេះក៏បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាអាចនឹង​ប្រឈម​​ផងដែរ...

ចិនបោះទុនវិនិយោគជិត ៣ពាន់​លាន​ដុល្លារ ត្រឹមរយៈពេល ៧​ខែ​ឆ្នាំ ២០១៨ នៅកម្ពុជា

ភ្នំពេញ៖ គិតត្រឹមតែរយៈពេល ៧ខែឆ្នាំ២០១៨​នេះ ការបោះទុនវិនិយោគ​របស់​ក្រុមហ៊ុនចិនបានកើនឡើងរហូតដល់ទៅ ២.៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងចិនមានការកើនឡើងគួរឱ្យកត់​សម្គាល់មក្នុងរយៈ​ពេលមួយទស្សវត្សចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥.៨ពាន់លានដុល្លារ បើតាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ ២២% បើធៀបនឹងឆ្នាំកន្លងទៅ។

រយៈពេល៨ខែឆ្នាំ ២០១៨ អគ្គ​នា​យក​ដ្ឋាន​ពន្ឋដា ប្រមូល​ប្រាក់បាន​ជាង ១៥០០លានដុល្លារ

ភ្នំពេញ៖  ត្រឹមរយៈពេល៨ខែឆ្នាំ ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូល​ចំណូល​ពន្ធ-អាករគ្រប់ប្រភេទបានប្រមាណ ១,៥០៣ លានដុល្លារអាសហរដ្ឋមេរិក ស្មើ​៧៨,១៥% នៃផែនការកំណត់ដោយច្បាប់រ។ នេះបើតាមការអះអាងរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា។ លោក...

អ្នកជំនាញព្រមានរឿងទិញលក់ដីឡូតិ៍អាចមានបញ្ហានាថ្ងៃខាងមុខ

បច្ចុប្បន្នគេសង្កេតឃើញពលរដ្ឋមួយចំនួន បានធ្វើ ជំនួញលើ ការទិញលក់ ដីឡូតិ៍យ៉ាង គគ្រឹកគគ្រេង ប៉ុន្តែពួកគេមិនបានគិត ដល់បញ្ហាប្រឈម នា ថ្ងៃខាងមុខនោះទេ។ អ្នកវិភាគសេដ្ឋកិច្ច បង្ហាញការព្រួយបារម្ភពីសន្ទុះការ កើនឡើងនៃការ ពុះដីឡូតិ៍លក់ នាពេលបច្ចុប្បន្ន...

ដឹង៤ចំណុចនេះលោកអ្នកនឹងលែងមានបញ្ហា​ផ្នែក​ហិរញ្ញវត្ថុ!

គេហទំព័រ ខ្មែរណាស់(Khmernas)  នឹងបង្ហាញចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ចំនួន ៤ចំណុច ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រាក់ និងអាចក្លាយជាអ្នកមានយ៉ាងពិតប្រាកដ។​ ៤ចំណុចនោះរួមមាន៖ ១) ចំណេះដឹងផ្នែកគណនេយ្យ (Accounting) គណនេយ្យ​ គឺជា​ការចេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដោយ​វា​ជា​មូល​ដ្ធា​ន​គ្រឹះ​ក្នុង​ការយល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក។ គណនេយ្យ វា​មិន​ត្រឹមតែ​ជា​ផ្នែក​ដំបូង​ដែល​ត្រូវ​យល់ដឹង​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ នោះទេ ប៉ុន្តែ​វា​ក៏​ជា​ចំណុច​សំខាន់​ផងដែរ ព្រោះ​បើ​មិនចេះ​គណនេយ្យ​ទេ នោះ​អ្នកនឹង​ជួប​ការពិបាក​ខ្លាំងផ្នែកហិរញ្ញវត្ថុមិនខានឡើយ។ ២) ការវិនិយោគ (Investing) ការវិនិយោគ​គឺជា​វិធីសាស្ត្រ​នៃ​ការយក​លុយ ទៅ​បង្កើត​លុយ។ នៅពេលដែល​អ្នក​យល់ដឹង ឬក៏​ទទួលបាន​បទ​សោធ​ច្រើន​លើ​ផ្នែក​នេះហើយ នោះ​អ្នកនឹង​រកឃើញ​វិធីសាស្ត្រ​ក្នុងការ​យកលុយ​ទៅ​បង្កើតជា​លុយ​បាន​ដោយ​...

កសិករ​​​ឃុំព្រៃក​​​ន្លោង​​​ប្រើតែ​​​ទឹក​​​អណ្ដូង​​​ស្នប់អាច​​​ធ្វើស្រូវ១ហិក​​​តាបាន​​​​ជាង១០តោន

ជារឿងដ៏គួរឲ្យកោតសរសើដែលកសិករឃុំព្រៃកន្លោង ស្រុកពោរៀង ខេត្តព្រៃវែង អាចធ្វើសូវប្រាំងបានយ៉ាងច្រើនសន្ធឹក ដោយគ្រាន់តែប្រើប្រាស់ទឹកទាញមកពីអណ្ដូងស្នប់។ កសិករបានថ្លែងឲ្យដឹងថាក្នុងមួយឆ្នាំ ប្រសិនបើមានដី១ហិកតា ពួកគាត់អាចធ្វើស្រែប្រមូលផលបានមិនតិចជាង១០តោននោះទេ។ ហេតុអ្វីបានជាប្រើប្រាស់ទឹកអណ្ដូងស្នប់? កសិករបានអះអាងថាដោយសារតែប្រភពទឹកបឹងនៅឆ្ងាយពីដីស្រែពេក ក៏បែកគំនិតនាំគ្នាជីកអណ្ដូងស្នប់ប្រើប្រាស់តែម្ដងទៅ។ ជាលទ្ធផលទឹកអណ្ដូងស្នប់ចេញច្រើន ប៉ុន្តែកសិករក៏ត្រូវចំណាយថ្លៃប្រេងច្រើនជាងប៊ូមទឹកពីប្រភពដូចជាបឹង និងព្រែកដែរ។ ក្នុងមួយឆ្នាំ ពួកគាត់អាចធ្វើស្រូវនៅលើដីស្រែតែមួយបានពី៣ទៅ៤ដង អាស្រ័យលើស្រែនៅក្បែរបឹងអាចធ្វើបានតែ៣ដង ព្រោះទឹករដូវវស្សាឡើងលិច ប៉ុន្តែបើស្រែនៅឆ្ងាយហើយដីខ្ពស់ គឺអាចធ្វើបាន៣ដង ដោយធ្វើម្ដងៗចំណាយពេលជាង២ខែទៅ៣ខែប៉ុណ្ណោះ។ នៅពេលដែលដីភាគច្រើនសុទ្ធតែធ្វើស្រូវ កណ្ដុរក៏មិនសូវមានដែរ លើកលែងតែខែទឹកឡើងដែលវារត់ចេញពីព្រៃលិចទឹក។ កសិករបានថ្លែងទៀតថា ការធ្វើស្រែប្រាំងរបស់ពួកគាត់ គឺមិនស្ទូងដូចមុនឡើយ។...

កសិករភូមិស្វាយអាត់ក្រោមដាំស្មៅជប៉ុន និងស្មៅម៉ាឡេវាស់ម៉ែត្រលក់យ៉ាងងាយ

  រយៈជាង១០ឆ្នាំហើយដែលកសិករនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ បានងាកពីការធ្វើស្រែប្រាំងមកដាំស្មៅលក់វិញ។ ស្មៅរពីប្រភេទត្រូវបានកសិករនិយមដាំជាងគេ គឺស្មៅជប៉ុន និងស្មៅម៉ាឡេ។ ជាទូទៅកសិករអាចដាំវាបាន៣ទៅ៤ដងក្នុងមួយឆ្នាំនៅលើដីតែមួយ។ ស្មៅជប៉ុន ជាប្រភេទស្មៅមានដើម និងស្លឹកតូចៗដុះញ៉ុកប្រទាក់គ្នា ចំណែកស្មៅម៉ាឡេមានដើម និងស្លឹករៀងធំបន្តិច។ ប៉ុន្តែស្មៅជប៉ុនមានតម្លៃថ្លៃជាងស្មៅម៉ាឡេ។ ស្មៅទាំងពីរប្រភេទជាស្មៅពេញនិយមបំផុត សម្រាប់ការដាំតាមសួនច្បារនានា។ កសិករដាំវារយៈពេល៣ខែគឺអាចបានផលហើយ ដោយលក់គិតជាម៉ែត្រការ៉េ។ ជាទូទៅក្នុងមួយម៉ែត្រករ៉េ កសិករអាចលក់បានចាប់ពី៥កាក់ ដល់ជិតមួយដុល្លាអាមេរិក។ វិធីដាំគឺកសិករគ្រាន់តែពង្រាបដីឲ្យស្មើតាមរបៀបពង្រាបដីស្ទូងស្រូវ​ តែមិនចាំបាច់មានល្បាប់ភក់ជ្រៅៗដូចស្រែស្រូវឡើយ។ គេយកស្មៅដែលទុកពូជមកផ្សាំពីលើដីភក់ដោយផ្សាំស្ដើងៗដើម្បីទុកឲ្យវាបែកគុម្ពរីកសាយ។ កសិករដាក់ទឹកវា៣ដងក្នុងមួយសប្ដាហ៍ និងអាស្រ័យលើអាកាសធាតុដែរ។ គេប្រើជីសដើម្បីជំនួយវា ហើយយូរៗម្ដងគេត្រូវដកស្មៅចង្រៃចេញដូចការដាំដំណាំផ្សេងៗដែរ។ កសិករម្នាក់អះអាងថាដីគាត់ទំហុំ៨រយម៉ែត្រការ៉េ គាត់អាចលក់ស្មៅបានប្រមាណ៧រយដុល្លាក្នុងមួយខែៗ៕ ...

កសិករយើងគួរដឹង! កម្ពុជានឹងចុះត្រជាក់ទៀតឆាប់ៗនេះ តែមិនដូចលើកមុនទេ

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ប្រទេសកម្ពុជាយើង នឹងបន្តទទួលរងឥទ្ធិពលត្រជាក់ជាថ្មីទៀត ប៉ុន្តែមិនត្រជាក់ខ្លាំងដូចកាលពីចុងខែធ្នូកន្លងទៅឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ បើតាមសេចក្ដីជូនដំណឹង ការចុះត្រជាក់នេះនឹងចាប់ផ្ដើមពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៥ខែមករា ប៉ុន្តែថាការត្រជាក់ខ្លាំងនឹងមាននៅថ្ងៃទី១២ និង១៥មករាតែម្ដងស្ថានភាពនេះគឺដោយសារតែកម្ពុជាទទួលរកឥទ្ធិពលសម្ពាធទាបមួយ។ សម្រាប់តំបន់ជួរភ្នំដងរែក សីតុណ្ហភាពនឹងចុះមកនៅ១៤អង្សា ខេត្តភាគឦសាន និងភាគឧត្តរ ពី១៦ទៅដល់១៨អង្សា រាជធានីភ្នំពេញ និងខេត្តនានា១៩ទៅ២១អង្សា លើកលែងតែតំបន់មាត់សមុទ្រ ចន្លោះពី២៣ទៅ២៤អង្សា។ បើទោះជាការចុះត្រជាក់នេះ ហាក់ដូចជាមិនខ្លាំងដូចកាលពីលើកមុន តែក្រសួងទទួចឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបញ្ហាសុខភាព ពិសេសវីរកងទ័ពខ្មែរឈរជើងនៅតាមតំបន់ព្រំដែនត្រូវការពារសុខភាពឲ្យបានល្អ៕
រូបពី ក្រសួងកសិកម្ម

រដ្ឋមន្ត្រី កសិកម្ម អំពាវនាវ ឲ្យ កសិករ រួសរាន់ ធ្វើ ត្រី ប្រហុក ព្រោះ ត្រី កំពុង ត្រូវ

រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន អំពាវនាវ ឲ្យ ប្រជាកសិករ នៅ ទូទាំងប្រទេស ដែលមាន បំណង ធ្វើ ត្រី ប្រហុក ប្រញាប់ រួសរាន់ ឡើង ស្រប ពេលដែល ត្រី កំពុង ត្រូវ...

អត្ថបទពេញនិយម

close button