ពលរដ្ឋអាចដើរលើស្ពានអាកាសដំបូងបង្អស់ក្នុងខេត្តកំពង់ស្ពឺបានហើយ!
នៅថ្ងៃព្រឹកថ្ងៃទី៣០ខែ ធ្នូ ឆ្នាំ២០១៩ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសថ្មើរជើងដែលឈ្មោះថា "តេជោសន្តិភាព" ដែលស្ថិតក្នុងខេត្ត កំពង់ស្ពឺដំបូងគេបង្អស់ ។
ស្ពានអាកាសថ្មើរជើងនេះ សាងសង់ឡើងក្នុងរយះពេល...
សាលារាជធានីសង់ស្ពានអាកាសថ្មើរជើងចំនួន២ទីតាំង ជួយសម្រួលដល់អ្នកធ្វើដំណើរ
នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើងចំនួន២ទីតាំង ដែលជាកន្លែងមានភាពមមាញឹកឆ្លងកាត់ក្នុងរាជធានីភ្នំពេញ ។
ការស្ថាបនាសាងសង់ស្ពានអាកាសថ្មើរជើងថ្មី២ទីតាំងនេះ គឺទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន Space...
បង់ត្រឹមតែ ៣០ដុល្លារ/ខែ នឹងទទួលបានដីឡូតិ៍ល្អជាប់គម្រោងផ្លូវ ៣០ម៉ែត្រ នៅជាយក្រុង
គម្រោងថ្មីស្រឡាងរបស់ក្រុម ភី ឌី អេច ថោន អ៊ិនវេសមេន លក់ដីឡូតិ៍ ស្ថិតនៅលើផ្លូវឧកញ៉ា លី យ៉ុងផាត់(ផ្លូវ៣០ម៉ែត្រ) ក្នុងតម្លៃទាបបំផុត ដែលនឹកស្មានមិនដល់។
លោក ហេង...
ប្រទេសចំនួន ១៨កំពុងវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា
ភ្នំពេញ៖ ប្រទេសទាំង ១៨
ដែលកំពុងវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា រួមមាន៖ទី ១.ប្រទេសចិន ២.កូរ៉េ
៣.ជប៉ុន ៤. ថៃ
៥.សិង្ហបុរី ៦.តៃវ៉ាន់ ៧. អង់គ្លេស ៨ ម៉ាឡេស៊ី ៩. រុស្សី ១០. កាណាដា ១១.
ឡាវ ១២. វៀតណាម ១៣. ឥណ្ឌូនេស៊ី...
វិស័យសំណង់ និងអចលនទ្រព្យ បញ្ចប់ទៅសម្រេចបានសមិទ្ធផលខ្ពស់ក្នុងឆ្នាំ២០១៨
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចនូវសមិទ្ធិផលធំៗជាច្រើនក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរ តាមលំហូរទុនក្នុងវិស័យនេះនៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថាក្រសួងបានធ្វើការចុះបញ្ជីដីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋមកដល់ពេលនេះ សម្រេចបានចំនួន ៥,០៧ លានប័ណ្ណ ស្មើនឹង៧២,៤% នៃផែនការចំនួន៧លានក្បាលដី នៅទូទាំងប្រទេស។ រីឯការចុះបញ្ជី នៃចំណែកឯកជនអគារសហកម្មសិទ្ធិបានចំនួន២៤,៦៨និងកម្មសិទ្ធិករជាជនបរទេសមានចំនួន៧៣៣ប័ណ្ណ។
មន្រ្តីជំនាញប្រាប់គន្លឹះប្រយ័ត្ន៦យ៉ាងជូនអ្នកចង់ទិញដីឡូត៍ និងអ្នកជ្រុលជាបានទិញហើយ
រលកនៃការពុះដីឡូត៍លក់ ហាក់កំពុងបោកបក់យ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ ពិសេសដីនៅតំបន់ជាយៗរាជធានីភ្នំពេញ និងទីប្រជុំជន។ លោក សៅ រ៉ាវី ប្រធានយកដ្ឋានអភិរក្សសុរិយាដី បានផ្ដល់គន្លឺះប្រុងប្រយ័ត្ន៦យ៉ាងជូនអ្នកដែលចង់ទិញដី និងដែលបានជាជ្រុលទិញដីឡូត៍រួចហើយ។
ទី១ ការកក់ប្រាក់ដោយគ្មានប្លង់រហូតដល់បងបាន១០០ភាគរយទើបចេញប្លង់ស្របច្បាប់ដោយមានតែការព្រមព្រៀងគ្នារវាងអ្នកលក់
និងអ្នកទិញ តែគ្មានការទទួលស្គាល់ពីអាជ្ញាធរ។
២ ម្ចាស់ដីសុំដោះដូរដីដោយហេតុផលផ្សេងៗ
នៅពេលដែលដីនោះឡើងថ្លៃខ្ពស់ ឬនៅពេលដែលដីក្បែរនោះត្រូវបានប្រកាសពីគម្រោងអភិវឌ្ឍន៍។
កម្ពុជា ត្រូវការលំនៅដ្ឋាន ៨០ម៉ឺនខ្នងទៀត បន្ទាប់ពីបុរីលំនៅដ្ឋានកើនឡើង ២២៨ទីតាំង នៅភ្នំពេញ
ភ្នំពេញ៖ យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដីបានឲ្យដឹងថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ៨០ម៉ឺនខ្នងបន្ថែមទៀត គិតពីចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ខាងមុខនេះ បន្ទាប់ពីក្រសួងរៀបចំដែនដី បានឲ្យដឹងថា បច្ចុប្បន្នបុរីលំនៅដ្ឋាន និងសំណង់បានកើនដល់ ២២៨ទីតាំងនៅរាជធានីភ្នំពេញ ខណៈទុនវិនិយោគក្នុងវិស័យនេះ សម្រេចបានទំហំទឹកប្រាក់ជាង៤៨០០ លានដុល្លារអាមេរិក ក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ។ នេះបើតាមរបាយការណ៍បង្ហាញដោយក្រសួងរៀបចំដែន នាពេលថ្មីៗនេះ។
បើតាមរបាយការណ៍ដដែល ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ...
មូលនិធិរូបិយវត្ថុអន្តរជាតិ ព្យាករណ៍ថា វិស័យអចលន ទ្រព្យ កម្ពុជា នឹងធ្លាក់ចុះនៅ៥ឆ្នាំខាងមុខ!
ភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីកំណើនសេដ្ឋកិច្ចកម្ពុជារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ
(IMF) ដែលបានចេញផ្សាយកាលពីថ្ងៃទី
០៩ តុលា បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅកម្ពុជានឹងបន្តភាពខ្លាំងត្រឹមតែរយៈពេល
២-៣ ឆ្នាំទៀតប៉ុណ្ណោះ មុននឹងធ្លាក់ចុះមកនៅត្រឹមប្រហែល ៦% សម្រាប់រយៈពេលមធ្យម ដោយសារការខ្សោយនៃកំណើនផលិតភាព
និងភាពចាស់ទុំនៃវដ្ដឥណទាន
និងអចលនទ្រព្យ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ទៀតថា
ការរីកចម្រើនវិស័យអចលនវត្ថុកម្ពុជា
នឹងធ្លាក់ចុះក្នុងរយៈពេល៥ឆ្នាំខាងមុខ...
លោក ជា សុផារ៉ា ព្រមានអភិបាលខេត្តព្រះសីហនុឲ្យឈប់ជាបន្ទាន់នូវការចេញលិខិតអនុញ្ញាតសាងសង់សំណង់
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយ លោក
ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើរជូន
លោក យន់ មីន អភិបាលខេត្តព្រះសីហនុ បានសរសេរថា «ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការសាងសង់ខ្លះ
ជិតរួចរាល់ទាំងស្រុងទៅហើយ
ដោយពុំមានលិខិតអនុញ្ញាតសាងសង់។
មានតែគោលការណ៍ឲ្យដំណើរការសាងសង់
មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ផ្ទុយទៅនឹងស្មារតីនៃអនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ បណ្តាលឪ្យកើតមានបទល្មើសសំណង់ប៉ះពាល់
ដល់សណ្តាប់ធ្នាប់សារធារណៈ សោភណ្ឌភាព
និងគុណភាពសំណង់»។
អ្នកទិញដីសូមប្រុងប្រយ័ត្ន៖ ក្រសួងរៀបចំដែនដី លុតអ្នកលក់ដីឡូតិ៍ខុសច្បាប់…
(ភ្នំពេញ)៖ បច្ចុប្បន្នគេសង្កេតឃើញថា
ការពុះដីឡូតិ៍លក់មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅតំបន់ជាយក្រុង
និងនៅក្បែរតំបន់អភិវឌ្ឍន៍នានា ក្នុងប្រទេសកម្ពុជា។
ប៉ុន្តែអ្នកពុះដីឡូតិ៍លក់ទាំងនោះ ហាក់មានភាពអនាធិបតេយ្យយ៉ាងខ្លាំង និងមួយចំនួនមិនទាន់បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ទេ។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បានអះអាងនៅថ្ងៃទី...