Thursday, April 2, 2020
Home ការងារ

ការងារ

ការងារ

សត្វ​ស្វា​មួយ​ក្បាល​ត្រូវ​បាន​ជន​ខិល​ខូច​ច្រក​ក្នុង​ការ៉ុង​ហើយ​ទម្លាក់​ចោល​ពេលមន្រ្តី​តាម​ទាន់

មន្រ្តីល្បាតប្រចាំស្នាក់ការសំឡូតបានជួបជនសង្ស័យចំនួន០៤នាក់ មានម្នាក់ស្ពាយថង់ការ៉ុងពណ៌ស ខណៈនោះពេលក្រុមល្បាតហៅឲ្យឈប់បានទម្លាក់ការ៉ុងរត់គេចខ្លួនចូលព្រៃបាត់ស្រមោលនៅ ក្នុងស្រុកសំឡូតខេត្តបាត់ដំបងកាលពីថ្ងៃទី២៩ ខែមីនាឆ្នាំ២០២០ ។ ក្រុមមន្ត្រីល្បាតឧទ្យានុរក្ស បានត្រួតពិនិត្យការ៉ុងរបស់ជនសង្ស័យទាំង ០៤នាក់ ឃើញមានសត្វស្វា ឈ្មោលងាប់ចំនួន ០១ក្បាល...

សម្ដេច​ ហ៊ុន ​សែន៖ ​វិស័យ​កាត់​ដេរ រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី​ឥទ្ធិ​ពល​ជំងឺ​កូវីដ​១៩

ភ្នំពេញ៖ នាយរករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន បានលើកឡើងថា វិស័យឧស្សាហកម្មកាត់ដេរ កំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ពីឥទ្ធិពលនៃជំងឺកូវី ១៩។ ការលើកឡើងនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅរដ្ឋសភាជាតិ ព្រឹកថ្ងៃទី ៣០ ខែ មីនា។ សម្ដេចលើកឡើងដូច្នេះថា៖« វិស័យឧស្សាហកម្មកាត់ដេរ កំពុងរងផលប៉ះពាល់ ២បែប ទី...

រដ្ឋា​ភិបាល​ទិញ​ម៉ាស់​ជាង ​៣ ​លាន​ពីហ្វីលីពីន

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចេញថវិកាទិញម៉ាស់ពីក្រៅប្រទេសចំនួន ៣ លានម៉ាស់ ដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស។ សម្តេច បញ្ជាក់ថា តម្រូវការម៉ាស់នៅក្នុងប្រទេសកម្ពុជា មិនគ្រប់គ្រាន់ឡើយ ដោយតម្រូវឲ្យទិញម៉ាស់បន្ថែមពីប្រទេសហ្វីលីពីន។ ប្រមុខរដ្ឋាភិបាល ក៏ទិញសម្លៀកបំពាក់សម្រាប់ ៥០០០ សម្រាប់...

សម្តេច ​ហ៊ុន​ សែន​ ​ប្រកាស​ស្នើ​ឲ្យព​លករ​ខ្មែរ ​ទើប​ត្រឡប់​ពីប្រ​ទេស​​ថៃ​ជាង​​ ៥​ម៉ឺន​នាក់ ដាក់​ខ្លួន​ឲ្យ​នៅដាច់​​ដោយ​ឡែក​សិន

MC៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសស្នើឲ្យពលករខ្មែរ ដែលទើបតែត្រឡប់មកពីប្រទេសថៃ តាមរបាយការណ៍មានជាង ៥ម៉ឺននាក់ ដាក់ខ្លួនឲ្យនៅឆ្ងាយពីគេរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីសន្និសីទសារព័ត៌មាន នៅរដ្ឋសភាជាតិ ព្រឹកថ្ងៃទី ៣០...

លោក​ ប៉ាវ ​ស៊ីណា​ ស្នើ​ឲ្យរដ្ឋាភិបាល​ពន្យា​ការ​សង​បំណុល​ធនាគារ​ដល់កម្មករ

តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់លោក ប៉ាវ ស៊ីណា តំណាងកម្មករនិយោជិត កាលពីថ្ងៃទី ២៦ ខែ មីនានេះ បានស្នើឲ្យរដ្ឋាភិបាលពន្យាការសងបំណុលធនាគារដល់កម្មករនិយោជិតដែលរងផលប៉ះពាល់ពីការព្យួរការងារ ដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩។ លោក...

កម្មករថា ​ក្រុមហ៊ុន​ឃែន​ធឺរេននៅ​តែ​អត់​មាន​គោល​ជំហ​និង​ដំណោះស្រាយ​ជា​មួយ​កម្មករ

គិតចាប់ពីថ្ងៃធ្វើកូដកម្មរហូតមកដល់ថ្ងៃទី២៦ខែមីនានេះ កម្មករកម្មការិនីរោងចក្រឃែនធឺរេនធ្វើកូដកម្មអស់រយៈពេល៣ថ្ងៃ ក៏ប៉ុន្តែភាគីក្រុមហ៊ុននៅតែតាំងគោលជំហរដដែល ពោលគឺមិនព្រមធ្វើតាមការទាមទារតាមផ្លូវច្បាប់របស់កម្មករកម្មការនីឡើយ បើទោះជាមានការចូលរួមការអន្តរាគមន៍ពីខាងក្រសួងការងារកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ អ្នកស្រី សាន់ សុផា តំណាងកម្មករក្នុងរោងចក្រឃែនធឺរេនបានលើកឡើងដូច្នេះថា៖«ក្រុមហ៊ុន នៅតែអត់មានគោលជំហនិងដំណោះស្រាយជាមួយកម្មករ...

ដើម្បី​កុំ​ឲ្យឆ្លង​កូវីដ១៩​ ក្រសួង​អប់រំអនុញ្ញាត​ឲ្យ​មន្រ្តី​​អប់រំ​ទាំង​អស់​ធ្វើការ​ពី​​ផ្ទះ​តាម​ប្រពន្ធឌីជីថល

ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យមន្រ្តីអប់រំទាំងអស់ធ្វើការនៅផ្ទះតាមប្រព័ន្ធឌីជីថល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩ តាមការណែនាំរបស់រដ្ឋាភិបាល។ បើតាមសេចក្ដីប្រកាសរបស់ក្រសួងនៅថ្ងៃទី២៦ខែមីនានេះ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការ តាមប្រព័ន្ធអនឡាញដូចជា Telegram...

លោក​ ប៉ាវ ​ស៊ីណា ​ស្នើ​រដ្ឋាភិបាលពិចារណា​លើ​ការ​ផ្អាក​ការងារបុគ្គលិ​ក​កាស៊ីណូ

លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា ស្នើឲ្យរដ្ឋាភិបាលពិចារណាផ្អាកការងារជាបណ្តោះអាសន្ន ចំពោះបុគ្គលិកនិយោជិត ដែលបម្រើការងារនៅតាមកាស៊ីណូ នានា ក្នុងប្រទេសកម្ពុជា។ ការស្នើបែបនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការណ៍របស់លោក ប៉ាវ ស៊ីណា នៅថ្ងៃទី ២៥ ខែ មីនានេះ។ លោកលើកឡើងដូច្នេះថា៖« ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាបន្តបន្ទាប់ នាពេលបច្ចុប្បន្ននេះ សូមប្រមុខរាជរដ្ឋាភិបាល មេត្តាពិចារណា ព្រោះអ្នកចូលលេងល្បែងក្នុងកាស៊ីណូភាគីច្រើនជាជនបរទេស...

សម្ដេច ហ៊ុន សែន៖​គ្រូ​ណា​ដែលបន្តលួច​បង្រៀន​គួរ​ ជា​ទង្វើ​ប្រឆាំងនឹង​រដ្ឋា​ភិបាល

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យក្រសួងអប់រំ និងភាគីពាក់ព័ន្ធ ស្វែងរកអត្តសញ្ញាណ របស់គ្រូបង្រៀនណាដែលគ្រោងបើកបង្រៀនគួរ អំឡុងពេលការដាក់វិធានការឲ្យផ្អាកសាលារៀន បណ្ដោះអាសន្ន។ ជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យអាណាព្យាបាល ឪពុកម្ដាយទាំងអស់ត្រូវ ចូលរួមក្នុងការបង្រៀនកូនៗ...

នាយក​រដ្ឋមន្រ្តី​ កំពុង​សិក្សា​ដើម្បី​ស្នើព្រះមហាក្សត្រដាក់​ប្រទេស​ក្នុង​គ្រាមាន​អាសន្ន

សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ឲ្យអ្នក​ច្បាប់​សិក្សា​ពិនិត្យ​ពី​វិសាល​ភាព ដើម្បី​ស្នើ​ទៅ​ព្រះ​មហាក្សត្រ ​ដាក់ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅវិមានរដ្ឋសភា នៅថ្ងៃនេះ សម្តេចបញ្ជាក់យ៉ាងនេះថា៖«ខ្ញុំកំពុងឲ្យពិនិត្យមើល មាត្រា ២២ ពិនិត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីប្រធានព្រឹទ្ធសភា...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម

close button