ការសាងសង់ព្រលានយន្តហោះនៅមណ្ឌលគីរីចាប់ផ្តើមនៅចុងឆ្នាំនេះក្នុងទំហំទឹកជិត១០០លានដុល្លារ
មន្រ្តីខាងអាកាសចរស៊ីវិលបានលើកឡើងថា ព្រលានយន្តហោះខ្នាតតំបន់នៅខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២១នេះ ប្រសិនការចរចាដំណាក់កាលទី២យ៉ាងតិចមានរយៈពេល៨ខែខាងមុខនេះរវាងរដ្ឋាភិបាលនិងក្រុមហ៊ុនទទួលបានជោគជ័យតាមការរំពឹងទុក។
លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃចន្ទទី៤មករានេះថា ការសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគីរី គឺគ្រោងនឹងចំណាយទឹកប្រាក់ជិត១០០ដុល្លាអាមេរិក ដែលជាវិនិយោគដោយក្រុមហ៊ុនចិនឈ្មោះ Powerchina International Group ។
លោកបន្តថា...
ភ្ញៀវទេសចរ ៥ម៉ឺននាក់កម្សាន្តថ្ងៃឆ្លងឆ្នាំសកលនៅក្រុងព្រះសីហនុ
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១ មានប្រមាណ៥ម៉ឺននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរសរុបចំនួន៣៦,៨៤៨នាក់កើនឡើង២៣,៧៣% ធៀបនឹងឆ្នាំ ២០១៩ ។ សម្រាប់ភ្ញៀវជាតិ៣៥,២៧៨នាក់ កើនឡើង៥៦,៧៩%ធៀបនឹងឆ្នាំ ២០១៩ ភ្ញៀវបរទេស ១,៥៧០នាក់...
រមណីយដ្ឋានអង្គររកចំណូលបានជាង ១៨លានដុល្លារពីការលក់បណ្ណឱ្យភ្ញៀវបរទេសរយៈ១២ខែ ឆ្នាំ២០២០
នៅឆ្នាំ ២០២០ កម្ពុជា ទទួលភ្ញៀវបរទេសដែលបាននទិញបណ្ណចូលទស្សនារមណីយអង្គរ ប្រមាណ ៤០០,៨៨៩នាក់ មានការថយចុះ ៨១.៨២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។ សម្រាប់ឆ្នាំ ២០២០ ចំណូលសរុបបានចំនួន ១៨,៦៥៤,៨២៨ដុល្លារអាមេរិក គឺមានការថយចុះ ៨១.១៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៩កន្លងទៅ ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០២០។
នាយករដ្ឋមន្រ្តីថារដ្ឋមានមាសជាង៤៤តោននិងលុយសន្សំប្រហែល៣ពាន់លានដុល្លារ
នៅក្នុងសេចក្តីថ្លែងសារគេហដ្ឋាននៅទីក្រុងតាខ្មៅ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបញ្ជាក់ថា កម្ពុជាមានលុយសន្សំទុកតម្កល់ទុកនៅក្នុងរតនាគារជាតិប្រមាណជិត៣ពាន់លានដុល្លាអាមេរិក ដោយមិនគិតបញ្ជូលនឹងប្រាក់ចំណូលជាតិឆ្នាំ២០២០ រួមទាំងមាសជាង៤៤តោនផ្សេងទៀត។ ការបញ្ចេញទិន្នន័យនេះស្របពេលមានការរិះគន់ថា រដ្ឋាភិបាលបានរៃអង្គាសប្រាក់ពីពលរដ្ឋ ដើម្បីបើកប្រាក់បៀវត្សជូនមន្រ្តីរាជការអំឡុងពេលកូវីដ។
សម្តេច ហ៊ុន សែន បានលើកឡើងថា ប្រាក់បម្រុងដែលជាមាសចំនួនជាង៤៤តោននិង៤០០គីឡូ គឺក្នុងនោះមានមាសចំនួន ១២តោនកំពុងតម្កល់ទុកនៅធានាគារប្រទេសស្វីស ដែលជាកេរ្តិ៍មរតកបន្សល់ទុកដោយសម្តេចព្រះបរមរតនកោដិនាសម័យសង្គមរាស្រ្តនិយម...
ស្រ្ដីខ្មែរឥស្លាមនៅអារ៉ាប់ម្នាក់ត្រូវបានម្ចាស់ផ្ទះព្រមានអារកសម្លាប់ដើម្បីកុំឱ្យរត់មកកម្ពុជាវិញ
ស្រ្ដីខ្មែរឥស្លាមអាយុ២៦ឆ្នាំម្នាក់ ដែលមានឈ្មោះថា លី រ៉ហីម៉ាស់ និងមានស្រុកកំណើតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើវីដេអូមួយមកកាន់អាជ្ញាធរកម្ពុជា ដើម្បីស្នើសុំឱ្យជួយរំដោះនាងចេញពីប្រទេសរ៉ាប៊ីសាអ៊ូឌីតមកកាន់កម្ពុជាវិញ ក្រោយពីនាងត្រូវបានមេខ្យល់ជនជាតិវៀតណាមនាំយកទៅលក់នៅប្រទេសនេះតាំងពីឆ្នាំ២០១៧ តាមរយៈការបោកបញ្ជោត ថាជួយរកការងារក្នុងរោងចក្រឱ្យនាងធ្វើ។
រ៉ហីម៉ាស់ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅយប់ថ្ងៃទី២៨ធ្នូនេះថា បន្ទាប់ពីត្រូវបានចាញ់បោកមេខ្យល់ជនជាតិវៀតណាមម្នាក់មកកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាងត្រូវបានរងនូវអំពើហិង្សាជាច្រើនពីខាងម្ចាស់ផ្ទះ ហើយធ្លាប់បានរត់ទៅពាក់ពឹងឱ្យប៉ូលីសអារ៉ាប៊ីសាអ៊ូឌីតជួយដែរ ប៉ុន្តែអាជ្ញាធរប្រទេសនេះបានត្រឹមអើពើប៉ុណ្ណោះ។
មន្រ្តី៖កម្ពុជាមិនកាត់បន្ថយចំនួនប្រេងនាំចូលពីក្រៅប្រទេសឡើយថ្វីត្បិតចាប់ផ្ដើមបូមបានប្រេងរបស់ខ្លួនក្ដី
សេដកិច្ច៖ កម្ពុជាបានប្រកាសជោគជ័យក្នុងការចាប់ផ្ដើមបូមបានតំណក់ប្រេងលើកដំបូងនៅថ្ងៃទី២៩ធ្នូនេះ ដែលជាការអនុវត្តដោយក្រុមហ៊ុន Kris Energyរបស់ប្រទេសសិង្ហបុរី។ មន្រ្តីក្រសួងរ៉ែនិងថាមពលបានអះអាងថា ប្រេងដែលចាប់ផ្ដើមបូមបាននេះ គឺត្រូវលក់ទៅក្រៅប្រទេសទាំងអស់ ហើយកម្ពុជានៅតែបន្តនាំចូលប្រេងចូលពីបរទេសសម្រាប់ប្រើប្រាស់ដដែល។
លោក ជៀប សួរ ប្រធាននាយកដ្ឋានប្រេងនៃក្រសួងរ៉ែនិងថាមពលបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៩ធ្នូនេះថា កម្ពុជានៅត្រូវការនាំចូលប្រេងពីបរទេសសម្រាប់យកមកផ្គត់ផ្គង់ដើម្បីប្រើប្រាស់ក្នុងប្រទេសដដែល ពីព្រោះប្រេងដែលពលរដ្ឋត្រូវការសម្រាប់យានយន្ត គឺជាប្រភេទប្រេងឆ្អិនដែលកើតចេញពីរោងចក្រចម្រាញ់។
រដ្ឋាភិបាលចំណាយបន្ថែមជិត១០០លានដុល្លារទៀតសម្រាប់ឧបត្ថម្ភពលរដ្ឋក្រីក្រអំឡុងកូវីដ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រអំឡុងរងផលប៉ះពាល់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៨ មួយដំណាក់កាលទៀត ដែលជាដំណាក់កាលទី៤និងមានរយៈពេល៣ខែ គឺគិតចាប់ពីខែមករាដល់មីនាឆ្នាំ២០២១ខាងមុខនេះ។
លោក មាស សុខសេនសាន មន្រ្តីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៤ធ្នូនេះថា គ្រួសារក្រីក្រដែលនឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី៤នេះ គឺមានចំនួន ៧០៣៥៩២ គ្រួសារ ហើយក្នុងមួយខែ រដ្ឋនឹងត្រូវចំណាយប្រាក់អស់ជាង ៣០លានដុល្លារ ឬស្មើជិត១០០លានដុល្លារ បើបូកសរុបទឹកប្រាក់ត្រូវចំណាយទាំងអស់ក្នុងរយៈពេល៣ខែខាងមុខនេះ។
តុលាការសម្រេចផ្តន្ទាទោសយុវជនច្រៀងរ៉េបពីបញ្ហាសង្គមពីរនាក់ឱ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះម្នាក់និងម្នាក់ទៀត៥ខែ
នៅថ្ងៃអង្គារ៌ទី២២ធ្នូនេះ សាលាដំបូងខេត្តសៀមរាប បានសម្រេចផ្ដន្ទាទោសយុវជនអ្នកចម្រៀងរ៉េបពីរនាក់គឺឈ្មោះ គា សុគុណ និងឈ្មោះ ឡុង ពុទ្ធារ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អង្គការលីកាដូបានចេញផ្សាយអត្ថបទខ្លីមួយថា យុវជន គា សុគុណ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងត្រូវអនុវត្តទោសជាប់ពន្ធនាគារ១ឆ្នាំ ហើយទោសនៅសល់ត្រូវបានព្យួរ...
កម្ពុជាកំពុងពិភាក្សាជាមួយក្រុមហ៊ុនFacebookដើម្បីកំណត់ពន្ធលើសេវាឌីជីថល
នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការងារបច្ចេកទេស សេចក្តីព្រាងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថល (Digital Services Tax) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរ ដែលមិនចុះបញ្ជីនៅកម្ពុជា។
កិច្ចប្រជុំបានពិភាក្សាស៊ីជម្រៅលើបទពិសោធន៍របស់ក្រុមហ៊ុន Facebook...
ថៃត្រៀមបើកព្រំដែនអនុញ្ញាតឱ្យពលករកម្ពុជាទៅធ្វើការក្នុងចម្ការអំពៅរបស់ខ្លួនដែលកំពុងខ្វះកម្លាំងពលកម្ម
ខេត្តស្រះកែវរបស់ប្រទេសថៃ នឹងបើកព្រំដែនឆាប់ៗនេះ ដើម្បីអនុញ្ញាតឱ្យភាគីកម្ពុជាបញ្ជូនពលករទៅធ្វើជាកម្មករនៅក្នុងចម្ការអំពៅនៅកខេត្តស្រះកែវ ស្របពេលខេត្តនេះកំពុងប្រឈមបញ្ហាខ្វះកម្លាំងពលករ។ ទោះជាយ៉ាងណាមកដល់ពេលនេះ ភាគីកម្ពុជានិងថៃមិនទាន់បានឯកភាពគ្នាទាំងស្រុងនៅឡើយទេ ក្រោយពីបានជួបប្រជុំគ្នាកាលពីថ្ងៃទី១៧ធ្នូម្សិលមិញនេះ។
លោក កាន ប៊ុនផុល ប្រធានការិយាល័យទំនាក់ទំនងសារធារៈនៃរដ្ឋបាលខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃសុក្រទី១៨ធ្នូនេះថា ខាងភាគីខេត្តស្រះកែវរបស់ប្រទេសថៃ កំពុងខ្វះកម្លាំងទៅធ្វើការនៅក្នុងចម្ការអំពៅ ទើបប្រទេសនេះបានសម្រេចស្នើសុំមកភាគីខាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជូនកម្មករស្របច្បាប់ទៅបំពេញការងារនៅក្នុងចម្ការអំពៅទាំងនោះ។ ប៉ុន្តែអះអាងថា ការបញ្ជូនពលករនៅពេលខាងមុខនេះ គឺមិនមែនជាលក្ខណៈទ្រង់ទ្រាយធំឡើយ...