Thursday, May 28, 2020

សុខភាព

អំឡុងកូវីដ១៩ សម្តេច ហ៊ុន សែន អំពាវនាវឲ្យចូលរួមរំលឹកខួបទិវាពលកម្មអន្តរជាតិ នៅតាមផ្ទះ ​

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និយោជក និងកម្មករនិយោជិតទាំងអស់ ចូលរួមរំលឹកខួបលើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ឧសភានៅតាមផ្ទះរៀងៗខ្លួន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុត្នប្រឆាំងនឹងការឆ្លងនៃជំងឺកូវីដ១៩។ សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អបអរខួបលើកទី ១៣៤ ឆ្នាំ...

លោក ហេង សួរ៖ កម្មករត្រូវស្គាល់កាលៈទេសៈ និងតម្លៃការងារ នៃវិបត្តិកូវីដ១៩

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់ឱ្យកម្មករត្រូវស្គាល់កាលៈទេសៈ និងតម្លៃការងារ ជៀសវាងការបាត់បង់ការងារធ្វើនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។ ថ្លែងក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្នភាពនៃការចត្តាឡីស័កកម្មករ នារសៀលថ្ងៃទី២៧ មេសា នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក ហេង សួរ បានបញ្ជាក់ថា មានកម្មករខ្លះ...

WHO​ កោត​សរ​សើរ​កម្ពុជា​ថា​ បាន​ត្រៀម​លក្ខណៈ​យ៉ាង​ល្អ​​​ចំពោះ​​​ការ​ទប់​ទល់​នឹង​ជំងឺ​​កូវីដ​១៩​

អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានសង្កេតឃើញថា ប្រទេសកម្ពុជា បានត្រៀមលក្ខណៈយ៉ាងល្អប្រសើរ ចំពោះការទប់ទល់ និងឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលវែង ដោយ WHO បានគូសបញ្ជាក់ថា កម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន ១២២ករណីដំបូង ហើយបានព្យាបាលជាសះស្បើយ១១៩ករណី និងពុំមានករណីថ្មីនោះទេរយៈពេលជិត ២សប្តាហ៍មកនេះ។ នេះបើតាមការបញ្ជាក់របស់ Dr.Li Alian...

រដ្ឋមន្រ្តីសុខាភិបាល៖ ពលរដ្ឋខ្មែរនៅម៉ាឡេស៊ីជាង២០០នាក់ នឹងអាចមកកម្ពុជាវិញ បើពុំមានកូវីដ១៩

ភ្នំពេញ៖ បើរកពុំឃើញកូវីដ១៩ទេ ពលរដ្ឋខ្មែរនៅម៉ាឡេស៊ីជាង២០០នាក់ នឹងអាចវិលត្រឡប់មកកម្ពុជាវិញ។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសីទកាសែតជុំវិញករណីជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៧ មេសា។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រសួងនឹងសុំគោលការណ៍ពីប្រមុខរដ្ឋាភិបាល ក្នុងធ្វើមាតុភូមនិវត្តពលរដ្ឋខ្មែរជាង២០០នាក់មកកម្ពុជាវិញនេះ។ ឆ្លើយនឹងសំនួរអ្នកកាសែត រដ្ឋមន្ត្រីសុខាភិបាល...

លោក ម៉ម ប៊ុនហេង ផ្ដាំ​ពល​រដ្ឋ​ថា កុំ​ឱ្យទាន់មើល​ស្រាល​លើជំងឺ​កូវីដ​១៩ ទោះ​កម្ពុជា ​ថមថ​យក្តី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ស្នើឱ្យពលរដ្ឋប​ន្តការ​ប្រុងប្រយ័ត្ន និងការពារទប់ស្កាត់ជំងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ។ ការអំពាវនាវធ្វើឡើងបន្ទាប់ពីលោក ម៉ម ប៊ុនហេង បានសង្កេតឃើញថា ពលរដ្ឋកំពុង​វិល​ត្រឡប់ទៅរស់នៅបែបធម្មតាវិញ ក្រោយពីជំងឺកូវីដ​១៩នៅកម្ពុជាថមថយចុះ។ កម្ពុជា នៅសល់អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ទៀតប៉ុណ្ណោះ ក្នុងចំណោម១២២នាក់។ ដូច្នេះបានន័យថា...

អាជ្ញា​ធរ​ខេត្ត​បាត់​ដំបង​អំពាវ​នាវ​ពលរដ្ឋដែល​ចុះ​លេង​ទឹក​ប្រុង​ប្រយ័ត្ន​ត្រី​ក្រពត​ខាំ ​

អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលចុះងូតទឹកស្ទឹងឬទឹកអូរក្នុងស្រុកសំឡូត បង្កើនការប្រុងប្រយ័ត្នចំពោះត្រីក្រពតខាំ។ នេះបើតាមការចុះផ្សាយដោយស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២០មេសា។ ការអំពាវនាវនេះ ខណៈមានពលរដ្ឋបង្ហោះរូបភាពនិងខ្លឹមសារនៅលើហ្វេសប៊ុក ស្តីពីករណីមានសត្វខាំនៅពេលដែលចុះលេងទឹកនៅក្នុងស្ទឹងឬអូរនៅមូលដ្ឋានខ្លះនៃស្រុកសំឡូត ខេត្តបាត់ដំបង រហូតបណ្តាលឲ្យដាច់សាច់ មានរបួសស្លាកស្នាមលើដៃ ជើងនិងខ្លួនប្រាណផងដែរ។ អាជ្ញាធរថា រូបភាពដែលមានភ្ជាប់ដោយខ្លឹមសារក្នុងបណ្តាញសង្គមផងនោះ បានបង្កឲ្យមានការងឿងឆ្ងល់ ការព្រួយបារម្ភភ័យខ្លាច...

ផលិត​ផល​មាន​ប្រភព​ពី​ប្រទេស​កូរ៉េ​ លំ​ដាប់​ថ្នាក់​អន្តរ​ជាតិមាន​ប្រវត្តិ​រាប់​ពាន់​ឆ្នាំ​អាច​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​

យិនស៊ិនក្រហម គឺជាផលិតផល ថែរក្សា និងជំនួយសុខភាព ដ៏ល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិ ដែលជួយដល់ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពាររាង្គកាយរឹងមាំ ជួយកាត់បន្ថយ Stress ជាពិសេសប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ។ យិនស៊ិនក្រហម ត្រូវបានមនុស្សជាច្រើនប្រើប្រាស់ដើម្បីជាជំនួយ បំប៉ន និងព្យាបាលជំងឺជាច្រើន...

លោកស្រី​ ឱ​ វណ្ណឌីន​ ប្រាប់​ពល​រដ្ឋកុំភ្លេច​ខ្លួន​ឲ្យសោះ​ ទោះ ​៧​ ថ្ងៃ​មក​នេះ គ្មាន​អ្នក​ឆ្លង​ថ្មី​ និង​ជា​ច្រើន​ក្តី

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឲ្យប្រជាជនទាំងអស់ កុំភ្លេចខ្លួនដោយសារមានករណីជាសះស្បើយច្រើន និងគ្មានអ្នកឆ្លងថ្មីក្នុងរយៈពេលជាង ១ សប្តាហ៍មកនេះ។ លោកស្រីព្រមានថា បញ្ហាប្រឈមលើកទី ២ អាចនឹងកើតមានឡើង ប្រសិនបើយើងធ្វេសប្រហែស។ «វាផុយស្រួយ ថ្វីបើយើងមិនមានឆ្លងករណីថ្មីជាង ៧ថ្ងៃមកនេះ។ នេះមិនមែនមានន័យថា...

ការ​ដំឡើង​ប្រាក់​ផាក​ពិន័យ​ប្រាក់​រហូត​ទៅ​ដល់​៥​ដង​ចំពោះ​ការ​ល្មើស​ច្បាប់​ចរា​ចរណ៍​នឹង​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ឧសភា​

ចាប់ពីថ្ងៃទី១ខែឧសភា កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី ដែលប្រាក់ពិន័យត្រូវបានបង្កើនពី៣ទៅ៥ដងឯណោះ បើធៀបនឹងអនុក្រឹត្យចាស់ ដើម្បីជំរុញការគោរព និងអនុវត្តច្បាប់ពីសំណាក់ប្រជាពលរដ្ឋអ្នកដំណើរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញផ្សាយនៅថ្ងៃទី១៧មេសានេះ។ ការចាប់ផ្ដើមអនុវត្តតាមអនុក្រឹត្យថ្មី ដែលការផាកពិន័យអាចឡើងទៅដល់៥ដងនេះ គឺ អ្នកបើកបរដែលមិនបានពាក់សុវត្ថិភាព នឹងអាចពិន័យជាប្រាក់ជាង៧ម៉ឺនរៀល ខណៈនៅពេលនេះ ការពិន័យមានត្រឹមតែ១៥០០០រៀលប៉ុណ្ណោះ។

ពលរដ្ឋខ្មែរ ៣នាក់ដែលឆ្លងជំងឺកូវីដ ១៩នៅកូរ៉េ ពេលនេះបានជាសះស្បើយហើយ

ពលរដ្ឋខ្មែរ ៣នាក់ដែលឆ្លងជំងឺកូវីដ ១៩នៅប្រទេស កូរ៉េ ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះ បន្ទាប់ពីពិនិត្យឃើញអវិជ្ជមាន ២ដងជាប់គ្នា។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េ នៅថ្ងៃទី ១៧ ខែ មេសា។ លោក ឌីម៉ងសរសេរថា ពួកគាត់បានរៀបចំបែបបទដើម្បីចេញពីពេទ្យតាំងពីព្រឹកនេះ ហើយឥឡូវអ្នកទាំងបីបានមកដល់ផ្ទះដោយសុវត្ថិភាព។...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

🏠គម្រោងទី១៩ ជិតផ្សារទួលលាប 🏠លក់ជូន៥ផ្ទះដំបូង 48,900$ តម្លៃពេញ65,500$ 💌ស៊ែវីដេអូ១ ដាក់លេខ១ ថែមសម្ភារះជាច្រើនជូនFree 🚩អាស័យដ្ឋាន៖ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

Posted by KP Developer Morn Dany on Saturday, April 11, 2020

អត្ថបទពេញនិយម

close button