Thursday, July 18, 2019

សុខភាព

សេង តារា ត្រូវកាំកុងត្រូលប្ដឹងព្រោះហាមមិនស្ដាប់រឿងផលិតស្ករត្នោតក្លែងក្លាយ

បុគ្គលម្នាក់ឈ្មោះ សេង តារា ត្រូវបានកាំកុងត្រូលខេត្តតាកែវ ដាក់ពាក្យប្ដឹងឡើងទៅតុលាការ បន្ទាប់ពីបានបើកអាជីវកម្មផលិតស្ករត្នោតក្លែងក្លាយមួយកន្លែងនៅភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ក្រៅតែពីប្ដឹងបុគ្គលខាងលើនេះ កាំកុងត្រូលក៏បានព្រមានម្ចាស់អាជីវកម្ម៤កន្លែងទៀត ក្នុងស្រុក បាទីដែរ បន្ទាប់ពីមន្ត្រីបានចុះអប់រំណែនាំ អស់ជាច្រើនលើកច្រើនសារ ប៉ុន្ដែពួកគេនៅតែបន្តសកម្មភាពលួចលាក់ផលិតជារៀងរាល់ថ្ងៃ។

វិធីការពារខ្លួនពីជំងឺផ្តាសាយនៅរដូវភ្លៀង

រដូវភ្លៀង​ជា​រដូវ​ដែល​ងាយ​ឆ្លង​ជំងឺ​ផ្តាសាយ ដែល​ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្តាសាយ Seasonal Influenza ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​កុំ​ឲ្យ​ចម្លងជំងឺ​ផ្តាសាយ ពិសេស​ទៅ​លើ​កុមារតូច​ៗ ។ ចំពោះ​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ដែល​លោក​អ្នក​គួរតែ​ចាប់អារម្មណ៍​រួម​មាន​៖ -​គ្រុន​ក្តៅ​​លើស​ពី​៣៨,៥​អង្សា​សេ ,​ក្អក ,​ក្អក​ស្ងួត ,​ឈឺ​ក ,​ហៀរ​សំបោរ ,​ឈឺក្បាល ,​អស់កម្លាំង ,​ងងុយដេក និង​ករណី​ខ្លះ​អាច​វិ​វ​ឌ្ឍ​ទៅ​ហត់...

តើគួរហាត់ប្រាណពេលណាទើបល្អចំពោះសុខភាព?

សុខភាព ៖ អ្នកជំនាញ ខាងសុខភាព បានឲ្យដឹងថា ការហាត់ប្រាណមិនចាំបាច់ អាស្រ័យ ពេល វេលាល្អ ឬមិនល្អនោះទេ។ ពេលវេលាដែលល្អបំផុតគឺពេលវេលា ដែលស្រួលបំផុត របស់អ្នក។ ក៏ប៉ុន្តែ ប្រសិនបើអ្នកហាត់ប្រាណ នៅក្នុងពេលជាក់ លាក់ណាមួយបាន អ្នកនឹងទទួលបានលទ្ធផលឆាប់។ ទោះបីជាយ៉ាងណាក្តី...

​ពលរដ្ឋ​បារម្ភ ​ចំពោះឱសថក្លែងក្លាយ​ដែល​​លក់​តាម​បណ្ដាញសង្គម​

ប្រជាពលរដ្ឋកំពុងព្រួយបារម្ភចំពោះគ្រោះថ្នាក់ដល់សុខភាពនៅពេលដែលការលក់ឪសថតាមអនឡាញ កំពុងកើនឡើង។ ពលរដ្ឋលើកឡើងថា ឈ្មួញបានប្រើវិធីសាស្ត្រលក់តាមគ្រប់រូបភាព ដើម្បីទាក់ទាញអតិថិជន ហើយពួកគេពិបាកនឹងបែងចែកឪសថ ណាក្លែងក្លាយ និងឱសថពិត។ ពលរដ្ឋបានលើកឡើងនូវក្តីបារម្ភជាខ្លាំង នៅពេលដែលការលក់តាមបណ្តាញសង្គមហ្វេសប៊ុកកាន់តែពេញនិយម ជាពេលដែលឈ្មួញខិលខូចឆ្លៀតឪកាសដើម្បីលក់ផលិតផលក្លែងក្លាយជាពិសេសគឺថ្នាំក្លែងក្លាយដែលធ្វើអោយគ្រោះថ្នាក់ដល់ជីវិត។ ពួកគេបាន បានទទូចអោយសមត្ថកិច្ចតាមដានដើម្បីទប់ស្កាត់និងបង្រ្កាបអោយបាននូវក្រុមអ្នកលក់អនឡាញទាំងនោះ។ នាយកដ្ឋានឱសថ​ ចំណីអាហារ​ បរិក្ខាពេទ្យ​ និង​គ្រឿង​សំអាង​ នៃ​ក្រសួង​សុខភិបាល​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ហាមប្រាម​ជា​បន្ដបន្ទាប់​ដល់​សាធារណៈ​ជន​ក្នុង​ការ​ជាវ​អាហារ​បំប៉ន​ ជា​ពិសេស​ឱសថ​ជំនួយ​ផ្លូវ​ភេទ​មក​ពី​បរទេស​ ព្រោះ​ឱសថ​ទាំង​នោះ​មិន​បាន​​ចុះ​បញ្ជី​ និង​ត្រួតពិនិត្យ​គុណភាព​បាន​ត្រឹមត្រូវ​ ដែល​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់៕  

សូមប្រុងប្រយ័ត្ន! ម្សៅ​ទឹកដោះគោ Dumex-Step1 អាចធ្វើឲ្យទារកបាត់បង់ជីវិត

  សូមបងប្អូនប្រុងប្រយ័ត្ន! ម្សៅ​ទឹកដោះគោ​ទារក Dumex-Step1 អាចធ្វើឲ្យទារកបាត់បង់ជីវិត ព្រោះមានបាក់តេរី! អានសេចក្តីជូនដំណឹងខាងក្រោម៖

មន្រ្តីយក​ឈាម​អ្នកពុលស្លាប់​នៅ​ក្រចេះ ទៅពិសោធន៍ដល់សិង្ហបុរី រកឃើញសារធាតុ​មេ​តា​ណុល​

លោក ទិន ពន្លក មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងប្រាប់អ្នកកាសែតថា សំណាកឈាមរបស់ជនរងគ្រោះដោយសារពុលនៅខេត្តក្រចេះ ត្រូវបានមន្រ្តីក្រសួងលោកយកទៅពិសោធន៍នៅក្នុងប្រទេសសិង្ហបុរី។ លោកថា លទ្ធផលនៃការពិសោធន៍បានរកឃើញថា សំណាកឈាមរបស់ពលរដ្ឋដែលស្លាប់ មាន​សារធាតុ​មេ​តា​ណុល ​ដែលសារធាតុនេះ ធ្វើឲ្យពួកគេស្លាប់។ យ៉ាងណាក្តី ទោះបី​ជាលទ្ធផលនៃការពិសោធន៍នៅសិង្ហបុរីបានរកឃើញបែបនេះក៏ដោយ ក៏រដ្ឋាភិបាលមិនទាន់មានវិធានការណាមួយដែរ ដោយរង់ចាំការពន្យល់បន្ថែមរបស់ក្រុមអ្នកជំនាញ។ នេះជាការបញ្ជាក់បន្ថែមរបស់ ទិន ពន្លក អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៃ​ក្រសួងបរិស្ថាន ក្រោយបញ្ចប់ពីធីបើកសិក្ខាសាលាស្តីពីការប្រែប្រួល​អាកាសធាតុ...

អ្នកស្លាប់ដោយសារពុលទឹកនៅខេត្តក្រចេះកើនដល់១០នាក់ អាជ្ញាធរហាមពលរដ្ឋឱ្យឈប់បរិភោគទឹកព្រែក

អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានឲ្យដឹងថា អាជ្ញាធរ បានហាមឃាត់ប្រជាពលរដ្ឋឱ្យឈប់ប្រើប្រាស់ទឹក ក្នុងព្រែកទេ ស្ថិតក្នុងឃុំកន្ទួត ស្រុកចិត្របុរីជាបណ្ដោះអាសន្ន បន្ទាប់ពីមានករណីសង្ស័យបឋមថា ទឹកព្រែកនោះ បានធ្វើឲ្យពលរដ្ឋ ពុលស្លាប់អស់ជាច្រើននាក់។ លោក បានបញ្ជាក់នៅថ្ងៃទី ៦ ឧសភា ថា ពលរដ្ឋរស់នៅក្នុងភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដែលសង្ស័យថា...

គ្រូពេទ្យសិង្ហបុរី និងពេទ្យរុស្ស៊ី វះកាត់មាត់ឆែប ក្រអូមឆែម និងពិការមុខមាត់ ដោយអត់គិតថ្លៃ!

អង្គការស្នាមញញឹមកម្ពុជា រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ National University Health System ប្រទេសសិង្ហបុរី សហការជាមួយមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ប្រកាសវះកាត់មាត់ឆែប ក្រអូមឆែម និងពិការមុខមាត់ ទាំងចាស់-ថ្មី ជូនប្រជាពលរដ្ឋ ដោយគ្មានបង់ប្រាក់ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែសឧសភា។  

មន្ទីរពេទ្យ​​​បង្អែក​​​ស្រុក​​​បាភ្នំបង្កើត​​​បាន៣ឆ្នាំ​​ ប៉ុន្តែធ្វើឲ្យ​​​ពលរដ្ឋទុកចិត្ត និងកោត​​សរសើរ

មន្ទីរពេទ្យបង្អែកស្រុកបាភ្នំ ទើបត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ប៉ុណ្ណោះទេ បន្ទាប់ពីស្រុកនេះ ស្ថិតក្នុងស្ថានភាពគ្មានពេទ្យបង្អែកអស់ជាច្រើនឆ្នាំមកហើយ។ មន្ទីរពេទ្យនេះអាចទទួលអ្នកជំងឺបានចន្លោះពី៣០ទៅ៤០នាក់ក្នុងមួយថ្ងៃ។ នៅពេលចុះទៅដល់មន្ទីរពេទ្យនេះភ្លាមៗ ក្រុមការងារយើងសង្កេតឃើញថាបន្ទប់ដាក់អ្នកជំងឺបានពេញ ហើយអ្នកជំងឺខ្លះត្រូវបានគ្រូពេទ្យរៀបចំឲ្យសម្រាកនៅផ្នែកខាងក្រៅបន្ទប់យ៉ាងព្រោងព្រាត។ នៅពេលសួរថាលំបាកទេ អ្នកជំងឺថ្លែងថាមិនជាបញ្ហាអ្វីឡើយ។ អ្នកជំងឺម្នាក់វ័យប្រហែល៧០ឆ្នាំ មានជំងឺលើសឈាម បានថ្លែងកោតសរសើគ្រូពេទ្យមិនដាច់ពីមាត់ថាបានយកចិត្តទុកដាក់មើលថែទាំពួកគាត់ណាស់។ គាត់ថា«ណ្ហើយ គ្រូពេទ្យគេឥលូវខុសពីមុនណាស់ គាត់យកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់»។ អ្នកជំងឺមកពីឃុំស្ដៅកោងរូបនេះ ថ្លែងទៀតថា«ប្រសិនបើគ្រូពេទ្យមិនយកចិត្តទឹកដាក់ ម្លេះសមអ្នកជំងឺស្លាប់អស់មិនខានទេ ខ្ញុំអរគុណណាស់ មិនមែននិយាយមុខពេទ្យទេ តែពេទ្យស្រុកយើងនេះ ពួកគាត់ប្រឹងធ្វើការណាស់»។ ដោយឡែកស្រ្តីម្នាក់ទៀតដៃជាប់សេរ៉ូមព្រោះមានជំងឺរលាកតម្រង់នោម បានថ្លែងថាគាត់ពិតជាត្រេកអរនៅពេលមកដល់ពេទ្យ ហើយត្រូវបានគ្រូពេទ្យយកចិត្តទុកដាក់។ គាត់ថា« ខ្ញុំមកពីរថ្ងៃបានធូរច្រើន។...

សាលា​​​បឋម​​​​សិក្សា​​​ឃ្លាំងតម្រូវ​​​ឲ្យសិស្សលាងដៃ និងដោះស្បែងជើង មុនចូលរៀន

សាលាបឋសិក្សាមានស្ទើគ្រប់ភូមិក្នុងប្រទេសកម្ពុជា ប៉ុន្តែសាលាបឋមដែលតម្រូវឲ្យសិ្សត្រូវតែលាងដៃ និងដោះស្បែកជើងទុកជាដាច់ខាតមុនចូលរៀននោះ ទំនងជាមានមិនច្រើនឡើយយ។ បើមាន គឺមាននៅសាលាបឋមសិក្សាឃ្លាំង ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រែវែង។  នៅពេលចូលដល់ក្នុងបរិវេណសាលា គេសង្កេតឃើញនៅមុខកាំជណ្ដើរនៃថ្នាក់រៀន មានសុទ្ធតែស្បែកជើងចម្រុះពណ៌ ថ្មីចាស់ ដាក់តម្រៀបគ្នា ហើយនៅក្បែរនោះ មានចានដែកធំគួរសមមួយ ក៏ត្រូវបានគេដាក់ទឹកទុកសម្រាប់ឲ្យសិស្សលាងសម្អាតដៃ មុន និងក្រោយចូល ឬចេញពីថ្នាក់រៀនដែរ។ មើលទៅហាក់ដូចជារៀងប្លែកបន្តិច ប៉ុន្តែវាក្លាយជារឿងសាមញ្ញទៅហើយ សម្រាប់សិស្សគ្រប់គ្នានៅទីនោះ។ ពួកគេពេញចិត្តនឹងការអនុវត្តគោលការណ៍នេះ ព្រោះគេដឹងច្បាស់ថាប្រសិនបើពាក់ស្បែកជើងចូលថ្នាក់រៀន...

អត្ថបទពេញនិយម

close button