អ្នកជាសះស្បើយកូវីដ ១៩ ម្នាក់លាប់ឡើងវិញ បន្ទាប់ពីព្យាបាលជាបានរយៈពេល១៥ថ្ងៃ
ក្រសួងសុខាភិបាលបានរកឃើញករណីអ្នកផ្ទុកកូវីដ១៩ ម្នាក់បានលាប់ឡើងវីញ បន្ទាប់ពីបានធ្វើតេស្ត ជាសះស្បើយបានរយៈ១៥ថ្ងៃ។ ករណីអ្នកលាប់ឡើងវិញនេះ ជាបុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានដាក់ឲ្យព្យាបាលនៅដាច់ ដោយឡែកក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា ក្រសួងកំពុងស្រាវជ្រាវ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធនឹងបុរសដែលបានលាប់ជំងឺ ១៩ ឡើងវិញ...
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រាប់ពលរដ្ឋកុំបារម្ភឆ្លងកូវីដ ១៩ ពេលមកពិនិត្យជំងឺ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្ញើសារប្រាប់តាមរយៈអតិថិជនរបស់ខ្លួនដែលមកពិនិត្យជំងឺនៅមន្ទីរពេទ្យ កុំបារម្ភពីការឆ្លងជំងឺកូវីដនៅក្នុងមន្ទីរពេទ្យនេះ។
ទំព័រហ្វេសប៊ុកផ្លូវការបស់មន្ទីរពេទ្យមួយនេះ បានបញ្ជាក់យ៉ាងនេះថា៖«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គិតគូរពីសុវត្តិភាពអតិថិជនខ្ពស់ពេលទៅពិនិត្យសុខភាព ដោយបាន ជម្រាបដល់អតិថិជនទាំងអស់ សូមកុំមានការព្រួយបារម្មណ៍ ពីសេវាពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យបានគិតគូរពីសុវត្ថិភាពដល់អតិថិជនគ្រប់ៗគ្នា។ ជាមួយគ្នានេះ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត...
ដើម្បីប្រឆាំងកូវីដ១៩ នាយករដ្ឋមន្រ្តីបរិច្ចាគប្រាក់ខែខ្លួនចំនួន ៧ ខែ
សម្តេច ហ៊ុន សែន បានសម្រេចបរិច្ចាគនូវប្រាក់ខែរបស់ខ្លួនចំនួន ៧ ខែ ដើម្បីចូលរួមប្រឆាំងនឹងជំងឺកូវីដ ១៩។ ការបរិច្ចាគនេះ ធ្វើឡើងតាមរយៈលិខិតរបស់សម្តេច ផ្ញើទៅកាន់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី ១...
បណ្ឌិត អ៊ី ម៉ាលី៖ វិបត្តិកូវីដ ១៩ អាចបង្រៀនប្រជាជនកម្ពុជាឲ្យគិតពីសុខភាព និងចេះធ្វើអនាម័យ!
កូវីដ ១៩ កំពុងតែបង្កនូវមហន្តរាយដល់ពិភពលោកទាំងមូល ក្នុងនោះកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតចេញពីការរាលត្បាតនៃជំងឺកូវីត ១៩ នេះ។ នៅចំពោះមុខវិបត្តិមួយនេះ តើនៅកម្ពុជា ទាំងពលរដ្ឋ និងមន្រ្តីសុខាភិបាល បានរៀនសូត្រនូវចំណុចណាខ្លះចេញពីវិបត្តិមួយនេះ?
លោក អ៊ី លីម៉ា...
មន្រ្តីជំនាញ រកឃើញអាល់កុលក្លែងក្លាយជិត ១០០លីត្រ ដាក់លក់នៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖
មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំនៃមន្ទីរពាណិជ្ជកម្មខេត្ត បានរកឃើញឱសថស្ថានមួយចំនួនកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ មានសារធាតុមេតេណុលចំនួន៩៨.៥ លីត្រ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ហើយបានដកហូតយករក្សាទុក ដើម្បីអនុវត្តតាមច្បាប់។
កម្ពុជា រកឃើញអ្នកឆ្លងថ្មី៤នាក់បន្ថែម សរុបអ្នកឆ្លងកើន ១០៧នាក់ ព្យាបាលជា ២៣នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន៤នាក់បន្ថែមទៀត សរុបកើនឡើងដល់១០៧នាក់ ខណៈមានអ្នកជាសះស្បើយកើនដល់២៣នាក់ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៕
សម្តេច ហ៊ុន សែន បញ្ជាឲ្យចាប់ទាំងមនុស្ស និងសម្ភារ បើនរណាថា មានថ្នាំព្យាបាលកូវីដ ១៩
ប្រសិនបើនរណាថា មានថ្នាំព្យាបាលកូវីដ ១៩ និងលក់ឧបករណ៍ធ្វើតេស្តរកកូវីដ ១៩ ត្រូវចាប់យកទាំងមនុស្ស និងសម្ភារ។ នេះជាបទបញ្ជានៅក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភានៅថ្ងៃនេះ។
មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យ និងអប់រំឱសថស្ថាន៤ទីតាំង កុំឲ្យលក់ឡើងថ្លៃនាសម័យកូវីដ១៩
ភ្នំពេញ៖ មន្រ្តីជំនាញកាំកុងត្រូល រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងលក់ម៉ាស់
និងអាល់កុលមួយចំនួន ដែលកំពុងចរាចរណ៍លើទីផ្សារ ហើយគ្មានគុណភាព និងលក់ក្នុងតម្លៃខ្ពស់ហួសហេតុជូនប្រជាពលរដ្ឋ
ដើម្បីការពារជំងឺកូវីដ១៩ នៅថ្ងៃទី២៦ខែមីនា ឆ្នាំ ២០២០ ។
សម្តេច ហ៊ុន សែន អំពាវនាវកុំឲ្យពលរដ្ឋជឿអបិយជំនឿខ្លាំងពេកក្នុងការបណ្ដេញកូវីដ-១៩
ប្រមុខរដ្ឋាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿលើអបិយជំនឿខ្លាំងក្នុងការបណ្ដេញកូវីដ-១៩ ដោយពេលនេះមានការដុតភ្លើងនៅតាមភូមិនីមួយៗដើម្បីដេញជំងឺឆ្លងកូវីដ ១៩ នេះ។
សម្ដេច ហ៊ុន សែន បានបញ្ជា្កក់ដូច្នេះថា៖«ការយកភ្លើងដេញកូវីដ-១៩មានហានី ភ័យខ្ពស់ណាស់ ខែនេះខែប្រាំង បើឆេះផ្ទះវាយ៉ាងមិច សូមកុំប្រើអាប៉ីយជំនឿ»។
បុរស២នាក់បានជាសះស្បាយពីជំងឺកូវី១៩ នៅខេត្តត្បូងឃ្មុំ
អ្នកជំងឺកូវី ១៩ចំនួន២នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពញាក្រែង
ខេត្តត្បូងឃ្មុំបានជាសះស្បើយហើយ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំធ្វើការផ្សព្វផ្សាយ
នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០។
គិតត្រឹមថ្ងៃទី ២៤ ខែ មីនានេះ ចំនួនអ្នកឆ្លងកូវីដ
១៩...