Sunday, July 21, 2019

បណ្ឌិតសភាចារ្យ សុខ ទូច គ្រោងដឹកគោញី២១០ក្បាលទៅចិញ្ចឹមយកទឹកដោះនៅខេត្តព្រះវិហារ

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច គ្រោងដឹកគោញីចំនួន២១០ក្បាលយកទៅចិញ្ចឹមយកទឹកដោះលក់នៅខេត្តព្រះវិហារ ជាទីដែលស្ថាប័នរបស់លោកបានបង្កើតឧទ្យានមួយឈ្មោះ តេជោសែនឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ថ្លែងក្នុងឱកាសបើកសន្និសីទលើកទី៩ស្តីពី«គិមី និងជីវិត» នៅវិទ្យាស្ថានជាតិអប់រំ លោក សុខ ទូច បានឲ្យដឹងថានៅឆ្នាំ២០១៩ លោកនឹងសាងសង់រោងចក្រវេចខ្ចប់ និងកែច្នៃទឹកដោះគោ នៅក្នុងឧទ្យានដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

សេង តារា ត្រូវកាំកុងត្រូលប្ដឹងព្រោះហាមមិនស្ដាប់រឿងផលិតស្ករត្នោតក្លែងក្លាយ

បុគ្គលម្នាក់ឈ្មោះ សេង តារា ត្រូវបានកាំកុងត្រូលខេត្តតាកែវ ដាក់ពាក្យប្ដឹងឡើងទៅតុលាការ បន្ទាប់ពីបានបើកអាជីវកម្មផលិតស្ករត្នោតក្លែងក្លាយមួយកន្លែងនៅភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ក្រៅតែពីប្ដឹងបុគ្គលខាងលើនេះ កាំកុងត្រូលក៏បានព្រមានម្ចាស់អាជីវកម្ម៤កន្លែងទៀត ក្នុងស្រុក បាទីដែរ បន្ទាប់ពីមន្ត្រីបានចុះអប់រំណែនាំ អស់ជាច្រើនលើកច្រើនសារ ប៉ុន្ដែពួកគេនៅតែបន្តសកម្មភាពលួចលាក់ផលិតជារៀងរាល់ថ្ងៃ។

បុរសម្នាក់ស្លាប់ និង៨នាក់ទៀត សង្គ្រោះបន្ទាន់ ក្រោយពុលត្រីកំពតនៅខេត្តកោះកុង

បុរសម្នាក់ស្លាប់ និងមនុស្ស៨នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះបន្ទាន់ ក្រោយពីពួកគេបានបរិភោគត្រីកំពតពុល កាលពីល្ងាចថ្ងៃទី២២ មករា ឆ្នាំ២០១៨។ ជនរងគ្រោះចំនួន៦នាក់ ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកស្រែកអំបិល ឯមនុស្ស​២ នាក់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកោះកុង ចំណែកជនរងគ្រោះម្នាក់ទៀត បានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកោះកុង។ 

គ្រឿង​​​បរិភោគ​​​​គ្មានគុណភាព​​​​និងសុវត្ថិភាព​​​ប្រមាណ៧០​​​តោន ត្រូវបាន​​​បង្ក្រាប​​​និងបំផ្លា​​ញ​​ចោលក្នុងឆ្នាំ២០១៧

អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណអាហរ័ណនិងបង្ក្រាបក្លែងបន្លំ ហៅកាត់ថា(កាំកុងត្រួល) នៃក្រសួងពាណិជ្ជកម្ម បានចេញផ្សាយវីដេអូមួយដែលបានបង្ហាញលទ្ធផលបូកសរុបការងារចុះត្រួតពិនិត្យទំនិញបរិភោគដែលបានចូលដោយគ្មានគុណភាពនិងសុវត្ថិភាព។ អគ្គនាយកកាំកុងត្រួល លោក ម៉ក់ ពេជ្ជរិទ្ធ ថ្លែងថា នៅក្នុងលទ្ធផលត្រួតពិនិត្យទំនិញប្រចាំឆ្នាំ២០១៧ គឺអាជ្ញាធរបានបង្ក្រាបនិងដុតបំផ្លាញចោលនូវទំនិញនាំចូលតាមព្រំដែនគ្មានគុណភាពនិងសុវត្ថិភាពចំនួន៤៨តោន រីឯការចុះត្រួតពិនិត្យម្ហូបអាហារនៅតាមផ្សារចំនួន១៧១៨ផ្សារនៅទូទាំងប្រទេសវិញ គឺរឹបអូសបានចំនួន២៦តោន។ លោកថា ក្រៅពីនេះ អាជ្ញាធរក៏បានរឹបអូសគ្រឿងក្រអូប ដូចជាឡេលាបស្បែកចំនួន១១៣គីឡូ និងការរកឃើញការបន្លំប្រេងសាំង ពីសាំងធម្មតាទៅជាសាំងស៊ុបពែរដើម្បីក្នុងតម្លៃថ្លៃ និងការបន្លំលីត្រ នៅក្នុងស្ថានីយ៍ចំនួន៣៧។ លោក ម៉ក់ ពេជ្ជរិទ្ធ បន្ថែមថា...

អ្នកជំនាញផ្នែកសុខភាពទទូចឲ្យឈប់ហូប «ប៊ីចេង» ចុះទម្រាំប៊ីចេងក្លែងក្លាយទៀត?

តើផ្ទះបាយគ្រួសារណាខ្លះគ្មានវត្តមាន «ប៊ីចេង» ? តើពលរដ្ឋណាខ្លះមិនទទួលទានអាហារដែលដាក់«ប៊ីចេង»? នៅមិនទាន់មានក្រសួងជំនាញ ឬស្ថាប័នណាមួយចុះសិក្សានៅឡើយទេសម្រាប់ប្រទេសកម្ពុជា។ ប្រិយមិត្តអាចសាកល្បងរកចម្លើយដោយខ្លួនឯងបាន។ ជាទូទៅ អ្នកជំនាញផ្នែកសុខភាព ពិសេសវេជ្ជៈបណ្ឌិត តែងតែទទួចហើយទទួចទៀត ឲ្យមនុស្សឈប់ទទួលទានប៊ីចេង ពីព្រោះតែការសិក្សាទាំងកម្រិតជាតិ និងអន្តរជាតិ បានបង្ហាញលទ្ធផលដូចៗគ្នាថាគ្រឿងផ្សុំមួយប្រភេទនេះ មានផលប៉ះពាល់ខ្លាំងណាស់ចំពោះសុខភាព។ បើតាមការចុះផ្សាយរបស់សារព័ត៌មានជាតិ និងអន្តរជាតិ និងដែលបានស្រង់សម្ដីអ្នកជំនាញជាច្រើនរូបផងនោះ ប៊ីចេង កំពុងសំងំបំផ្លាញសុខភាពអ្នកទទួលទានយ៉ាងស្ងៀមស្ងាត់ ដ្បិតបន្តិចម្ដងៗ វាធ្វើឲ្យរៀងកាយមនុស្សកាន់តែចុះខ្សោយទៅៗ។ ផលប៉ះពាល់ដែលត្រូវបានសិក្សាស្រាវជ្រាវ និងរកឃើញដូចៗគ្នារួមមាន ឈឺក្បាល​ ​ក្តៅ​ក្រហល់ក្រហាយ​...

សាច់​ខូច​គុណភាព​ជាង​៧​រយ​គីឡូ ត្រូវ​គេ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ

បើតាម​គេហទំព័រ​អគ្គ​ស្នងការនដ្ឋាន​គរបាលជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ មករា ឆ្នាំ២០១៨ មន្រ្តី​កាំ​កុង​ត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បង្ក្រាប​បាន​សាច់​និង​ឆ្អឹង​មាន់​ខូច​គុណ​ភាព​ចំនួន​៧៦​ថង់ ស្មើ​៧៦០​គីឡូ ដែល​ត្រូវ​បាន​ឈ្មួញ​លួច​ដឹក​តាមរទះ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២១ មករា​។ ប្រធាន​សាខា​កាំកុង​ត្រូល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក សៀន ស៊ីណាត បញ្ជាក់​ថា សាច់​ខូច​គុណ​ភាព​ទាំង​នេះ ត្រូវ​បំផ្លាញ​ចោល ហើយ​មន្រ្តី​ជំនាញ​កំពុង​តាម​រក​ចាប់​ខ្លួន​ជន​ល្មើស យក​មក​អនុវត្ត​តាម​ផ្លូវ​ច្បាប់​៕

គេ ថា រដូវ អាពាហ៍ពិពាហ៍ ប្រហារ ប្រាក់ខែ តែ « ស៊ីផឹក » ប្រ ហេស សុខភាព ក៏ត្រូវ...

សំបុត្រ អញ្ជើញ ការ ប្រហារ ប្រាក់ខែ តែ ការហូប ការ ញឹកញាប់ និង ដោយ មិនបាន គិតគូ ដល់ សុខភាព ក៏ អាច ប្រហារ សុខភាព បានដែរ ។ សុខភាព អាច នឹង...

អត្ថបទពេញនិយម

close button