Tuesday, May 21, 2019

ទំនិញក្លែងក្លាយដែលភាគច្រើនជាចំណីអាហារចំនួន៤០តោន ត្រូវបានដុតបំផ្លាញចោល

 អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានផ្សាយថា ទំនិញក្លែងក្លាយប្រហែល៤០តោន ដូចជា នំបន្លំម៉ាកសញ្ញា ស្ករត្នោតច្នៃពីស្ករស បារី ទឹកដោះគោយ៉ាអួររំលោភសិទ្ធិចែកចាយ ទឹកស៊ីអ៊ីវមានស្លាកសញ្ញាពុំសមស្រប និងគ្រឿងសម្អាង ត្រូវបានដុតកម្ទេចចោលនៅថ្ងៃទី១២ ខែតុលា កន្លងទៅនេះ។ ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូលបញ្ជាក់ថា ទំនិញក្លែងក្លាយទាំងនេះ គឺត្រូវបានរឹបអូសបាននៅតាមឃ្លាំងស្ដុកទំនិញនានាក្នុងរាជធានីភ្នំពេញ៕

ថ្ងៃភ្ជុំបិណ្ឌពីរថ្ងៃ មានមនុស្សស្លាប់ ២២នាក់ និង ៥៣រងរបួស​គ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស!

 ភ្នំពេញ៖  គិតចាប់ពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៨ ពោលគឺរយៈពេលត្រឹមតែពីរថ្ងៃ​ប៉ុណ្ណោះ មានករណីគ្រោះថ្នាក់ចរាចរណ៍​នៅទូទាំងប្រទេស កើតឡើងចំនួន ៣៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ២២នាក់ របួសធ្ងន់៤២នាក់ និងរបួសស្រាល ១១នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយក​ដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់​ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

រដូវបិណ្ឌភ្ជុំ ឃើញសាដករៀបស្អាតៗ កុំចេះតែប្រថុយទិញប្រគេនលោក

ស្លាដក ជារណ្ដាប់ធ្វើបុណ្យមួយ ដែលប្រជាពុទ្ធបរិស័ទខ្មែរនិយមរៀបចំ ឬជាវយកទៅប្រគេនព្រះសង្ឃណាស់ ពិសេសក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះតែម្ដង។ ជាទូទៅ នៅក្នុងសាដក​ គេតែងរៀបចំសំពត់ងូតទឹក ច្រាស់ដុះធ្មេញ ថ្នាំដុះធ្មេញ ថ្នាំព្យាបាលរោគ ប្រេងកូឡា ប៊ិច សៀវភៅ សាប៊ូរដោះខ្លួន ជាដើម។

ក្រសួងទេសចរណ៍ប្រកាសរៀបចំសណ្តាប់ធ្នាប់ការលក់ដូរអាហារតាមដងផ្លូវ

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំមួយ ដោយដាក់ចេញផែនការផ្តោតសំខាន់៦ចំណុច ដើម្បីជំរុញ និងលើកកម្ពស់ទេសចរណ៍ម្ហូបអាហារកម្ពុជា ឆ្នាំ២០១៩-២០២៣។ ក្នុងចំណោមផែនការទាំង ៦ ចំណុចនោះ  មានចំណុចមួយដែលលើកឡើងពី ការរៀបចំសណ្តាប់ធ្នាប់តូបលក់អាហារនៅតាមដងផ្លូវ (street food) ដើម្បីទាក់ទាញភ្ញៀវទេសចរ ។  នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។...

ប្ដីប្រពន្ធមួយគូលើកឡើងថា ការរួមភេទជារៀងរាល់ថ្ងៃពេញមួយខែ បានជួយឱ្យពួកគេទទួលបានអត្ថប្រយោជន៍នឹកស្មានមិនដឹងជាច្រើន

អ្នកស្រី Sadie Nardini គ្រូបង្ហាត់ក្បាច់យូហ្កាដ៏ល្បីម្នាក់នៅក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក បានលើកឡើងថា ដំបូងឡើយនៅក្នុងរដូវរងា នាងនិងប្ដី បានសម្រេចនាំគ្នារួមភេទជារៀងរាល់ថ្ងៃឱ្យបានពេញមួយខែ ដើម្បីគ្រាន់តែយកឈ្នះលើទម្លាប់ជក់បារីនិងការហូបអាហារនាំឱ្យធាត់ប៉ុណ្ណោះ ប៉ុន្តែក្រោយមក នាងបានរកឃើញថា ទម្លាប់នៃការរួមភេទជាប្រចាំនេះ បានផ្ដល់អត្ថប្រយោជន៍នឹកស្មានមិនដល់ជាច្រើន។ អ្នកស្រីបន្តថា អំឡុងពេលនៃការរួមភេទនេះ បានធ្វើឱ្យប្ដីប្រពន្ធរបស់នាង អាចដេកលក់ស្រួលជាងមុន មានកម្លាំងក្នុងខ្លួនជាងមុន និងមិនកើតមានជំងឺផ្ដាសាយឬក្ដៅខ្លួននោះឡើយ ក្នុងរយៈពេលពេញមួយខែ បើទោះបីជាស្ថិតក្នុងរដូវរងាក៏ដោយ។ អ្នកស្រី Sadie Nardini បានលើកទឹកចិត្តឱ្យដៃគូទាំងអស់ គួរតែធ្វើការសាកល្បង នូវទម្លាប់នៃការរួមភេទនេះ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវជាច្រើនមកពីប្រទេសបារាំង អង់គ្លេស និងប្រទេសស្វីសជាដើម ក៏ធ្លាប់បង្ហាញថា ការរួមភេទមិនមែនគ្រាន់តែដើម្បីសប្បាយឡើយ ប៉ុន្តែ មនុស្សប្រុសស្រីដែលសកម្មខាងរួមភេទ នឹងធ្វើឱ្យពួកគេមានអាយុវែង ធ្វើឱ្យបេះដូងពួកគេមានសុខភាព និងអាចជួយទប់ស្កាត់ជំងឺមហារីកបានច្រើនប្រភេទ ទប់ស្កាត់ជំងឺលើសឈាម និងជួយលុបបំបាត់ការឈឺចាប់ក្នុងរាងកាយទៀតផង៕

ភ្ជុំបិណ្ឌ៖ ក្រសួងសូមស្នើពិសាគ្រឿងស្រវឹងតិចៗ និងប្រយ័ត្នស្រាថ្នាំ និងស្រាស

ក្នុងរដូវកាលភ្ជុំបិណ្ឌឆ្នាំនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មាន២ទំព័រ ទៅកាន់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបង្ការបញ្ហាសុខភាព បណ្ដាលមកពីការបរិភោគចំណីអាហារ និងការពិសាស្រាក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ក្រៅពីវិធានអនាម័យលើម្ហូបអាហារត្រីសាច់បន្លែផ្លែឈើ៩ចំណុច ក្រសួងក៏បានណែនាំមនុស្សពេញវ័យទាំងអស់ សូមពិសាគ្រឿងស្រវឹងក្នុងកំរិតតិចតួច និងហាមពិសារក្នុងអំឡុងពេលបើកបរ និងបញ្ជាគ្រឿងម៉ាស៊ីន។ ស្រាស និងស្រាថ្នាំ ត្រូវបានក្រសួងប្រកាសឲ្យប្រយ័ត្ន។

ខូចគុណភាព! សាច់១តោន នំ៥០គីឡូ បើកុំតែកាំកុងត្រូលចាប់បាន ធ្ងន់ហើយអ្នកទទួលទាន

មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង កាលពីថ្ងៃម្សិលមិញ បានយកសាច់មាន់ខូចគុណភាពជាង១តោន៥០គីឡូ និងនំខូចគុណភាពជាច្រើនប្រភេទសរុបជាង៥០គីឡូក្រាម ទៅដុតចោលភ្លាមៗ ក្រោយចាប់បានពីក្រុមអ្នកដឹកញ្ជូនតាមរទេស ពីប្រទេសថៃចូលដែនដីកម្ពុជា។ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា សាច់មាន់ ដែលខូចគុណភាពទាំងនោះ មានស្លាបមាន់ ជើងមាន់ និងឆ្អឹងមាន់ ដែលសុទ្ធតែជាអាហារពេញនិយម សម្រាប់អ្នកចូលចិត្តទទួលទានអាហារនៅតាមដងផ្លូវ។

សម្តេច ហ៊ុន សែន បញ្ជាឲ្យគ្រប់​រោង​ចក្រ សហគ្រាស និងគ្រឹះ​ស្ថាន​ទាំងអស់ ត្រូវមានកន្លែង​សម្រាកអាហារថ្ងៃត្រង់

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី រាជធានីខេត្ត ត្រូវតែរៀបចំឲ្យមានកន្លែងសម្រាក​ពិសារអាហារ​ថ្ងៃត្រង់នៅ​តាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា។ យោងតាមលិខិតដែលចេញ ដោយក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មានខ្លឹមសារដូចតទៅនេះ៖

បណ្ឌិតសភាចារ្យ សុខ ទូច គ្រោងដឹកគោញី២១០ក្បាលទៅចិញ្ចឹមយកទឹកដោះនៅខេត្តព្រះវិហារ

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច គ្រោងដឹកគោញីចំនួន២១០ក្បាលយកទៅចិញ្ចឹមយកទឹកដោះលក់នៅខេត្តព្រះវិហារ ជាទីដែលស្ថាប័នរបស់លោកបានបង្កើតឧទ្យានមួយឈ្មោះ តេជោសែនឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ថ្លែងក្នុងឱកាសបើកសន្និសីទលើកទី៩ស្តីពី«គិមី និងជីវិត» នៅវិទ្យាស្ថានជាតិអប់រំ លោក សុខ ទូច បានឲ្យដឹងថានៅឆ្នាំ២០១៩ លោកនឹងសាងសង់រោងចក្រវេចខ្ចប់ និងកែច្នៃទឹកដោះគោ នៅក្នុងឧទ្យានដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

សេង តារា ត្រូវកាំកុងត្រូលប្ដឹងព្រោះហាមមិនស្ដាប់រឿងផលិតស្ករត្នោតក្លែងក្លាយ

បុគ្គលម្នាក់ឈ្មោះ សេង តារា ត្រូវបានកាំកុងត្រូលខេត្តតាកែវ ដាក់ពាក្យប្ដឹងឡើងទៅតុលាការ បន្ទាប់ពីបានបើកអាជីវកម្មផលិតស្ករត្នោតក្លែងក្លាយមួយកន្លែងនៅភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ក្រៅតែពីប្ដឹងបុគ្គលខាងលើនេះ កាំកុងត្រូលក៏បានព្រមានម្ចាស់អាជីវកម្ម៤កន្លែងទៀត ក្នុងស្រុក បាទីដែរ បន្ទាប់ពីមន្ត្រីបានចុះអប់រំណែនាំ អស់ជាច្រើនលើកច្រើនសារ ប៉ុន្ដែពួកគេនៅតែបន្តសកម្មភាពលួចលាក់ផលិតជារៀងរាល់ថ្ងៃ។

អត្ថបទពេញនិយម

close button