Thursday, April 2, 2020
Home អាហារ

អាហារ

អត្ថប្រយោជន៍នៃផ្លែម្នាស់

ផ្លែម្នាស់គឺជាផ្លែឈើមួយដែលពេញនិយមសម្រាប់ប្រជាជនខ្មែរយើង ដោយសារវាមានរស់​ជាតិផ្អែម សម្បូរទឹក និង មានរស់ជាតិឆ្ងាញ់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជាផ្លែឈើ​ផ្តល់នៅសុខភាពល្អ និង សម្បូរសារធាតុរ៉ែ និង វីតាមីនជាច្រើនត្រូវបានគេរកឃើញក្នុងផ្លែម្នាស់ ជាពិសេសនោះគឺវីតាមីនC។ វីតាមីនC នៅក្នុងម្នាស់វាជួយទប់ទល់និងជំងឺផ្ដាសាយ ...

បុរស​ជប៉ុន​ម្នាក់​ចំណាយ​លុយ​ជិត​២​លាន​ដុល្លារ​ទិញ​ត្រី​ធូណា​ដ៏​ធំ​មួយ​ក្បាល

មហាសេដ្ឋីស៊ូស៊ីជប៉ុនម្នាក់ បានចំណាយប្រាក់ចំនួន១លាន៨សែនដុល្លារ ដើម្បីទិញត្រី​ធូ​ណា​​ដ៏ធំមហិមា​មួយ​ក្បាល នៅឯការដេញថ្លៃឆ្លងឆ្នាំថ្មីមួយ នៅផ្សារត្រីតូយ៉ូហ្សូរបស់ទីក្រុង​តូក្យូកាលពីថ្ងៃអាទិត្យ។ ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍ថា លោក គីយ៉ូស៊ី គីមួរ៉ា (Kiyoshi Kimura) ដែលហៅខ្លួនឯងថាជា «ធូណាឃីងឬមានន័យថាស្ដេចត្រីធូណា) និងជាអ្នកបើកភោជនី​យដ្ឋានស៊ូស៊ីហ្សូណា បានចំណាយ​ប្រាក់​ប្រហែល​១,៨លានដុល្លារ សម្រាប់ទិញត្រីធូណាខៀវដែលមានទម្ងន់២៧៦គីឡូក្រាម។

អាជ្ញា​ធរ​ថា​ការ​លក់​ចំណី​អាហារ​តាម​ផ្លូវ​មាន​អនា​ម័យ​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​បន្ថែម​ចូល​មក​ខេត្ត​សៀម​រាប

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ចំណីអាហារ​ដាក់​លក់​តាម​ដងផ្លូវមួយចំនួននៅក្នុងខេត្តសៀមរាប គឺជាចំណីអាហារបញ្ជាក់ពីវប្បធម៌ខ្មែរដូចជា អាម៉ុក ប្រហុកខ្ទីស ត្រីកប់ សម្លកកូជាដើម ហើយភាគច្រើនមានតម្លៃសមរម្យ ឈ្ងុយ​ឆ្ងាញ់ និងមានរសជាតិនិងក្លិនគួរជាទីចាប់អារម្មណ៍ ធ្វើឱ្យភ្ញៀវនិយមចូលចិត្តបរិភោគ រួមទាំងភ្ញៀវអន្តរជាតិមួយចំនួនធំចង់សាករសជាតិដែរ។ លោកថា«នេះជាចំនុច ដែលបងប្អូនអាជីវករលក់ចំណីអាហារ ត្រូវចាប់អារម្មណ៍ ដើម្បី​រក្សាភ្ញៀវ(ម៉ូយ)...

អ្នកជំនាញ៖៧វិនាទីម្តងមានអ្នកស្លាប់ ដោយសារជំងឺទឹកនោមផ្អែមម្នាក់នៅក្នុ ងពិភពលោក

នៅក្នុងឱកាសពិធីផ្សព្វផ្សាយថ្នាំព្យាបាលជំងឺទឹកនោមផ្អែម លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជ បណ្ឌិត កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម​និងក្រពេញកម្ពុជាបានមានប្រសាសន៍ ថា សព្វថ្ងៃនេះជំងឺទឹកនោមផ្អែម ឬជំងឺលើសជាតិស្ករក្នុងឈាមនេះ ជាប្រធានបទក្តៅគគុកមួយ ក្នុងពិភពលោក មិនមែន​តែកម្ពុជាមួយនោះទេ។ ហើយកម្ពុជា ក៏ជាប្រទេសមួយដែលមានការ​កើនឡើងនូវជំងឺទឹកនោមផ្អែមនេះគួរអោយបារម្ភនិងគួរអោយកត់សម្គាល់ដែរ។ ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម​និងក្រពេញកម្ពុជារូបនេះបានបន្តថា...

ការ​បរិ​ភោគ​សាច់​ឆ្កែ​មាន​ការ​កើន​ឡើង ខណៈ​សាច់​ជ្រូក​ក្នុង​ប្រទេស​ចិន​កំពុង​មាន​ការ​ខ្វះ​ខាត

តម្លៃសាច់ជ្រូកនៅតែបន្តហក់ឡើងនៅពេញប្រទេសចិន ដោយសារតែផ្គត់ផ្គង់មានការខ្វះខាត ដែល​បណ្ដាល​មក​ពីការផ្ទុះឡើងជំងឺប៉េស្ដជ្រូកអាហ្វ្រិក។ កត្តានេះ បានធ្វើឱ្យប្រជាជនចិនកំពុងស្វែងរកជម្រើសផ្សេងៗទៀត ដើម្បី​បានទទួលទានសាច់ រួមមានសាច់ឆ្កែនិងទន្សាយជាដើម។ បច្ចុប្បន្ន សាច់ជ្រូកនៅក្នុងផ្សារទំនើបមួយចំនួន គឺមានតម្លៃ១០ដុល្លារក្នុងមួយគីឡូក្រាម ខណៈ​ឆ្អឹង​ជំនីរ​សាច់​ជ្រូក​មានតម្លៃ១០.៥០ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺច្រើនជាងពីរដងនៃតម្លៃចសាច់ជ្រូកកាលពីឆ្នាំមុន ហើយ​យ៉ាងហោចណាស់តម្លៃខ្ពស់បែបនេះ គឺមាននៅទីក្រុងធំៗ ដូចជាសៀងហៃនិងប៉េកាំង។ចំពោះ​សាច់​ជ្រូកដែលមិនសូវថ្លៃគឺឆ្អឹងជើងដែលស្ទើរតែគ្មានសាច់ជាប់។ ចិនគឺជាប្រទេសផលិតនិងបរិភោគសាច់ជ្រូកធំបំផុតរបស់ពិភពលោក។ ប៉ុន្តែ​ដោយ​សារ​ប្រឈម​នឹង​ការ​ខ្វះ​ខាត​សាច់ជ្រូក ភោជនីយដ្ឋានតូចនៅក្នុងខេត្តជាំងស៊ី គឺអ្នកបម្រើក្នុងភោជនីដ្ឋានទាំងនោះ បាន​ណែ​នាំ​ឱ្យ​ភ្ញៀវ​ចាប់​ផ្ដើម​ជ្រើសរើសសាច់ឆ្កែជំនួសឱ្យសាច់ជ្រូក ដើម្បីចម្អិនជាអាហារវិញ៕ ប្រភព៖ South China Morning Post

សូមកុំខ្ជះខ្ជាយអាហារ ព្រោះមនុស្ស​រាប់​លាននាក់​ស្លាប់រាល់ថ្ងៃដោយ​សារ​ខ្វះ​អាហារូបត្ថម្ភ​!

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោក ក្រោម ប្រធានបទ «យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពអត់ ឃ្លានឲ្យដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង» នៅថ្ងៃទី ១៩ ខែតុលា។ ពិធីនេះ ធ្វើឡើងក្នុងបរិវេណវត្តមុន្នីឧត្តម នៅភូមិជ្រែង ឃុំស្វាយលួង...

សម្ដេច ហ៊ុន សែន​ ប្រកាស​ហូប​​អំបុក​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​លោក សម​ រង្ស៊ី ​សន្យាថា ​ចូល​កម្ពុជា​វិញ​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​នៅ​ថ្ងៃទី២តុលា​នេះ​ថា នៅ​ថ្ងៃទី៩ ខែ​វិច្ចិកា ឆ្នាំ២០១៩ ខាង​មុ ខ​ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ គឺ​យក​ថ្ងៃនោះ​ធ្វើជា​ថ្ងៃ​ហូប​អំបុក​ទាំងអស់គ្នា​ទូទាំងប្រទេស ដែល​សម្ដេច​អះអាងថា «ហូប​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ»។ ជាមួយគ្នានេះ លោក សម រង្ស៊ី ប្រធានស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ជាមួយ​អ្នកគាំទ្រ​លោក​ជាថ្មី​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩...

អាមរិក ទទួលស្គាល់​បទ​ដ្ឋាន​អន្តរ​ជាតិ​​នៃ​​​មន្ទីរពិសោធន៍​បង្អែក​ជាតិ នៃ​វិទ្យាស្ថាន​ជាតិ​សុខ​ភាព​សាធារ​ណៈ​​កម្ពុជា

នៅសប្តាហ៍នេះ លោកភារធារី Michael Newbill អបអរការប្រគល់វិញ្ញាបនបត្រ ISO 15189 Plus ដល់មន្ទីរពិសោធន៍បង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅលើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ មន្ទីរពិសោធន៍នេះ...

អង្ក្រង កំពុងវាយលុកទីផ្សារ​ផ្នែក​អាហារប្រពៃណីខ្មែរ!

អង្រ្កង គឺជាឈ្មោះហាងមួយដែលលក់ម្ហូបអាហារបែបប្រពៃណីខ្មែរ ដែលកំពុងតែពេញនិយម​ និងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន។ ហាងអង្ក្រងនេះ បង្កើតឡើងដោយសហគ្រិនស្រ្តីខ្មែរម្នាក់ គឺកញ្ញា ម៉ាលី អស់រយៈពេល ២ ឆ្នាំមកហើយ។ ម៉ាលី បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ហាងអង្ក្រងនេះ...

គួរដឹង! ថ្វីបើជំងឺប៉េស្តជ្រូក​អាហ្រ្វិក មិន​ប៉ះ​ពាល់សុខភាព​​មនុស្ស តែ​មិនត្រូវ​បរិភោគ

ក្រសួងកសិកម្ម និងក្រសួងសុខាភិបាល សុទ្ធតែអះអាងថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ។ យ៉ាងណាក៏ដោយក្រសួងលើកឡើងថា បើទោះបីជា​ជំងឺ​នេះ ​មិន​ឆ្លង​ដល់​មនុស្ស និង​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្សក្តី​ បុន្តែប្រជាជនមិនគប្បី​បរិភោគ​សាច់​សត្វ​ដែល​មាន​ជំងឺ​នោះ​ឡើយ។ នាយក​ដ្ឋាន​​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអះអាងថា...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម

close button