Tuesday, August 11, 2020
Home វេជ្ជបណ្ឌិត និងអ្នកជំងឺ

វេជ្ជបណ្ឌិត និងអ្នកជំងឺ

ក្រុម​​សត្វ​ស្វា​វាយ​ប្រហារ​បុគ្គលិក​ពេទ្យ​ម្នាក់​នៅ​ឥណ្ឌា​ហើយ​បាន​លួច​យក​សំ​ណាក​ឈាម​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​

អាជ្ញាធរប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃសុក្រនេះថា ទ័ពស្វាមួយក្រុមបានវាយប្រហារទៅ​លើមន្រ្តីពេទ្យម្នាក់ និងបានយកសំណាកឈាមរបស់អ្នកជំងឺដែលបានធ្វើតេស្តវិជ្ជមានជំងឺ​កូវីដ១៩។ ការវាយប្រហារនេះបានកើតឡើងនៅសប្តាហ៍នេះ នៅពេលដែលមន្រ្តីបច្ចេកទេសមន្ទីរពិសោធន៍ម្នាក់ កំពុងដើរនៅក្នុងបរិវេណនៃមហាវិទ្យាល័យវេជ្ជសាស្ត្រស្ថិតទីក្រុងមីរុត​(Meerut)​នៃរដ្ឋ Uttar Pradesh ។វេជ្ជបណ្ឌិតS. K. Garg មន្រ្តីជាន់ខ្ពស់នៃមហាវិទ្យាល័យនេះបាននិយាយថា សត្វស្វាបានចាប់យកនិងរត់គេចខ្លួនជាមួយសំណាកឈាមរបស់អ្នកជំងឺកូវិដ១៩ ដែលកំពុងធ្វើការព្យាបាល។ អាជ្ញាធរបាននិយាយថា...

ប្រធាន​​WHO​​សរសើរ​​សម្ដេច​​ ហ៊ុន​ សែន​ ដែល​ចាត់​វិធាន​ការ​បាន​ម៉ឺង​ម៉ាត់​ប្រឆាំង​ជំងឺ​កូវីដ​១៩​

ប្រធានអង្គការសុខភាពពិភពលោកWHOលោក តេត្រូ អ៊ែតហានូម ហ្គេប្រេយ៉េសស៊ុស បានផ្ញើលិខិតមួយមកសម្ដេច ហ៊ុន សែន ដើម្បីកោតសរសើរចំពោះការដាក់ចេញវិធានការបានម៉ឺងម៉ាត់នៅក្នុងយុទ្ធសាស្រ្ដប្រុងប្រៀបទុកមុន និងផែនការឆ្លើយតបជំងឺកូវីដ១៩ និងបានកោតសរសើរដល់បុគ្គលិកសុខភាពសាធរណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លិខិតរបស់ប្រធានWHO ដែលក្រសួងការបរទេសយកផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក៏បានថ្លែងអំណរគុណចំពោះសម្ដេច ហ៊ុន សែន ដែលបានប្ដេជ្ញាចិត្តអនុវត្តតាមសេចក្ដីណែនាំរបស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយទំហំផលប៉ះពាល់ និងបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ១៩។

សម្ដេច​ ហ៊ុន​ សែន អំ​ពាវនាវឱ្យ​ពល​រដ្ឋ​ចូល​រួម​ទប់​ស្កាត់​រលក​ទី២​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩​

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លងកូវីដ១៩ ដោយកុំមើលស្រាលចំពោះស្ថានការណ៍នៃជំងឺនេះឲ្យសោះ ទោះបីអ្នកឆ្លងនៅក្នុងប្រទេសមានតិចក៏ដោយ។ សម្ដេចបានបង្ហោះសារនៅលើហ្វេសបុកផ្លូវការបែបនេះថា សូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។ការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ អោយសោះ។ មកទល់ពេលនេះ​ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយទេ។...

មន្រ្តី​ជំនាញ​ រក​ឃើញ​ជែល​លាង​ដៃ​គ្មាន​គុណ​ភាព​ជាង​ ៤០០​ដប​ នៅ​សង្កាត់​អូ​ឡាំ​ពិក ​

ភ្នំពេញ៖ មន្រ្តី​ជំនាញ​នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ  បានរកឃើញ​ជែលលាងដៃ​ដែលខូចគុណភាព​ប្រមាណ ៤១៦ដប ស្មើ​នឹង ១០០លីត្រ នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២០។ ការចុះត្រួតពិនិត្យ និងរកឃើញជែលដែលគ្មានគុណភាពនេះ បន្ទាប់ពីមន្រ្តីជំនាញសង្កេតឃើញថា...

លោក​ ត្រាំ​ ថា ​ភស្ដុ​តាង​បង្ហាញ​ថា​ជំងឺ​កូ​វីដ​១៩​មាន​ប្រ​ភព​ចេញ​ពី​មន្ទីរ​ពិ​សោធន៍​របស់​ចិន​

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានឃើញភស្តុតាងដែលបញ្ជាក់ថាវីរុសកូរ៉ូណាថ្មីឬកូវីដ១៩ គឺមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍នៅក្នុងទីក្រុងវ៉ូហានរបស់ប្រទេសចិន។ កាលពីដើមឡើង ប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិអាមេរិកបាននិយាយថា ខ្លួនកំពុងបន្តស៊ើបអង្កេតអំពីវីរុសនេះ ថាតើបានចាប់ផ្តើមដោយរបៀបណា។ ប៉ុន្តែមន្រ្តីអាមេរិកបាននិយាយថា កូវីដ១៩មិនត្រូវបានបង្កើតឡើងដោយមនុស្សឬកែប្រែហ្សែននោះទេ។ ប្រទេសចិនបានច្រានចោលចំពោះការចោទប្រកាន់ ដែលថាវីរុសនេះកើតចេញពីមន្ទីរពិសោធន៍ និងបានរិះគន់ការឆ្លើយតបរបស់អាមេរិកចំពោះជំងឺកូវីដ១៩នេះ។

មន្ទីរ​ពិសោធន៍​ប៉ា​ស្ទ័រ​កម្ពុជា​ ទទួល​ស្គាល់​ដោយ​អង្គការ​WHO ​ក្នុង​ចំ​ណោម​២៦​ប្រទេស​ផ្សេង​ទៀត

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក ហៅកាត់(WHO) បានទទួលស្គាល់ថា មន្ទីរពិសោធន៍របស់ប្រទេសចំនួន ២៦ នៅទូទាំងពិភពលោក មានគុណភាពខ្ពស់ ក្នុងនោះ ក៏មានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០។ ទន្ទឹមនឹងមានការទទួលស្គាល់ពីគុណភាពនេះ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ជុំវិញការរីករាលដាលនៃជំងឺកូវីដ១៩...

ក្នុង​ចំ​ណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ទូ​ទាំង​ពិ​ភព​លោក​មាន​ជាង​៣​លាន​នាក់​ ក្នុង​នោះ​ព្យាបាល​ជា​សះ​ស្បើយ​ជាង​១​លាន​នាក់​ និង​ស្លាប់​ចំ​នួន​ជាង​២​សែន​នាក់​

លោក ត្រាំ ថា ភស្ដុតាងបង្ហាញថាជំងឺកូវីដ១៩មានប្រភពចេញពីមន្ទីរពិសោធន៍របស់ចិនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានឃើញភស្តុតាងដែលបញ្ជាក់ថាវីរុសកូរ៉ូណាថ្មីឬកូវីដ១៩ គឺមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍នៅក្នុងទីក្រុងវ៉ូហានរបស់ប្រទេសចិន។ កាលពីដើមឡើង ប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិអាមេរិកបាននិយាយថា ខ្លួនកំពុងបន្តស៊ើបអង្កេតអំពីវីរុសនេះ ថាតើបានចាប់ផ្តើមដោយរបៀបណា។ ប៉ុន្តែមន្រ្តីអាមេរិកបាននិយាយថា កូវីដ១៩មិនត្រូវបានបង្កើតឡើងដោយមនុស្សឬកែប្រែហ្សែននោះទេ។ ប្រទេសចិនបានច្រានចោលចំពោះការចោទប្រកាន់...

អ្នក​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​កើន​ដល់​១​លាន​នាក់​

មនុស្សជាង១លាន(១.០១៤.០០០) ដែលត្រូវបានគេព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យJohns Hopkins University នៅសហរដ្ឋអាមេរិក។ គេនៅមិនទាន់ច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់ដែលមិនត្រូវបានធ្វើតេស្ត ប៉ុន្តែត្រូវបានជាសះស្បើយឡើងវិញ។ អ្នកជំងឺកូវីដ១៩នៅទូទាំងពិភពលោកមានចំនួនជាង៣លាន(៣.២៥)នាក់ ក្នុងនោះស្លាប់មានចំនួន២៣១.០០០នាក់។ រដ្ឋមួយចំនួនរបស់ប្រទេសអូស្រ្តាលីបានបន្ធូរបន្ថយការរឹតត្បិត នៅពេលដែលចំនួនករណីឆ្លងបានធ្លាក់ចុះ។

អំឡុងកូវីដ១៩ សម្តេច ហ៊ុន សែន អំពាវនាវឲ្យចូលរួមរំលឹកខួបទិវាពលកម្មអន្តរជាតិ នៅតាមផ្ទះ ​

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និយោជក និងកម្មករនិយោជិតទាំងអស់ ចូលរួមរំលឹកខួបលើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ឧសភានៅតាមផ្ទះរៀងៗខ្លួន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុត្នប្រឆាំងនឹងការឆ្លងនៃជំងឺកូវីដ១៩។ សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អបអរខួបលើកទី ១៣៤ ឆ្នាំ...

អាជ្ញា​ធរ​ខេត្ត​បាត់​ដំបង​អំពាវ​នាវ​ពលរដ្ឋដែល​ចុះ​លេង​ទឹក​ប្រុង​ប្រយ័ត្ន​ត្រី​ក្រពត​ខាំ ​

អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលចុះងូតទឹកស្ទឹងឬទឹកអូរក្នុងស្រុកសំឡូត បង្កើនការប្រុងប្រយ័ត្នចំពោះត្រីក្រពតខាំ។ នេះបើតាមការចុះផ្សាយដោយស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២០មេសា។ ការអំពាវនាវនេះ ខណៈមានពលរដ្ឋបង្ហោះរូបភាពនិងខ្លឹមសារនៅលើហ្វេសប៊ុក ស្តីពីករណីមានសត្វខាំនៅពេលដែលចុះលេងទឹកនៅក្នុងស្ទឹងឬអូរនៅមូលដ្ឋានខ្លះនៃស្រុកសំឡូត ខេត្តបាត់ដំបង រហូតបណ្តាលឲ្យដាច់សាច់ មានរបួសស្លាកស្នាមលើដៃ ជើងនិងខ្លួនប្រាណផងដែរ។ អាជ្ញាធរថា រូបភាពដែលមានភ្ជាប់ដោយខ្លឹមសារក្នុងបណ្តាញសង្គមផងនោះ បានបង្កឲ្យមានការងឿងឆ្ងល់ ការព្រួយបារម្ភភ័យខ្លាច...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

✨ភោជនីយដ្ឋាន Santa Barbara Restaurant and Pub សូមស្វាគមន៍✨ ☝🏻📣តើលោកអ្នកត្រៀមខ្លួនហើយរឺនៅ ជាមួយនឹងប្រម៉ូសិនពិសេស ពិសេស​...

Posted by ភោជនីយដ្នាន សាន់តា បាបារ៉ា Santa Barbara Restaurant & Pub on Friday, August 7, 2020

អត្ថបទពេញនិយម

close button