Tuesday, January 28, 2020
Home សុខភាព

សុខភាព

ចិន​ហាម​លក់​ដូរ​សត្វ​ព្រៃ​នៅ​ទូ​ទាំង​ប្រទេស

ការិយា​ល័យ​ឃ្លាំ​មើល​ទីផ្សារ ក្រសួង​កសិ​កម្ម និង​ការិយា​ល័យ​ព្រៃ​ឈើ​ចិន បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ថា ប្រទេស​ចិន​បាន​ហាម​ឃាត់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​សត្វ​ព្រៃ​នៅ​ទូ​ទាំង​ប្រទេស នៅ​តាម​ផ្សារ​ទំនើប ភោជនី​យ​ដ្ឋាន និង​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ខណៈ​ប្រទេស​នេះ​កំពុង​ផ្ទុះ​ឡើង​វីរុស​។ សេចក្តី​ណែ​នាំ​រួម​ពី​ទី​ភ្នាក់​ងារ​កំពូល​ទាំង​បី រួម​មាន​ក្រសួង​កសិ​កម្ម​បាន​ឱ្យ​ដឹង​ថា ការ​ចិញ្ចឹម ការ​ដឹក​ជញ្ជូន​ឬ​លក់​សត្វ​ព្រៃ​ទាំង​អស់​ត្រូវ​បាន​ហាម​ឃាត់​ចាប់​ពី​កាល​បរិច្ឆេទ​នៃ​ការ​ប្រកាសនេះ រហូត​ដល់​ស្ថាន​ភាព​រាត​ត្បាត​ជាតិ​បាន​ចប់​។ ពស់ ក្ងោក ក្រពើ និងប្រភេទសត្វដទៃទៀត ក៏​អាច​ត្រូវ​បាន​រក​ឃើញ​សម្រាប់​លក់​តាម​រយៈ​ប្រព័ន្ធ​អន​ឡា​Taobao ដែល​ជា​គេ​ហ​ទំព័រ​ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និច​គ្រប់​គ្រង​ដោ​Alibaba​។ ការ​ហាម​ឃាត់​នឹង​ចូល​ជា​ធរ​មាន​ចាប់​ពី​ថ្ងៃ​អាទិត្យ​។ វីរុស​ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង​២,០០០​នាក់​នៅ​ទូទាំង​ពិភព​លោក និង​សម្លាប់​មនុស្ស​៥៦​នាក់​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីផ្សារ​អាហារ​សមុទ្រ​មួយ​នៅ​វូហាន ដែល​ត្រូវ​បាន​លក់​សត្វ​ព្រៃ​ខុស​ច្បាប់​។

សម្ដេច ហ៊ុន សែន៖ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ ប៉ុន្តែពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្ន

ភ្នំពេញ៖ខណៈវីរុសកូរ៉ុណាប្រភេទថ្មី កំពុងរាតត្បាតនៅប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀតនោះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ មានការប្រុងប្រយ័ត្នចំពោះវីរុសមួយនេះ ដ្បិតកម្ពុជាមិនទាន់ផ្ទុះឡើងក្តី។ សម្ដេច ហ៊ុន សែន ដែលទទួលបានលទ្ធផលតាមដានពីក្រសួងសុខាភិបាលនោះ បានបញ្ជាក់ថា គិតមកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan)...

ប៉ារ៉ាស៊ីត ជាជំងឺបំបាំងកាយយ៉ាងកាច​សា​ហា​វ

ប៉ារ៉ាស៊ីត ជាជំងឺឆ្លងយ៉ាងកាចសាហាវដែលមនុស្សមួយចំនួនមិនបានដឹង និងចាប់អារម្មណ៍។ ដោយវាមានរោគសញ្ញាស្រាលៗធ្វើឲ្យគេមិនសូវយកចិត្តទុកដាក់ អាចបង្កឲ្យខូចសរីរាង្គខាងក្នុង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។មេរោគបំបាំងកាយនេះ មាននៅគ្រប់ទិសទី នៅក្នុងសាច់ត្រី បន្លែ ផ្លែឈើដែលគេទិញនៅតាមផ្សារទំនើប ឬផ្សារធម្មតា។ នៅពេលមានជំងឺឆ្លងប៉ារ៉ាស៊ីតមានរោគសញ្ញាដូចជា រាងកាយចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ ចាប់​​ផ្តើមជាមួយក្លិនមាត់មិនល្អ ការឆ្អល់ពោះ ការបាក់ទឹកចិត្ត ឈឺក្បាល រង្វង់ខ្មៅជុំវិញភ្នែក...

អង្គភាព​អ្នកនាំ​ពាក្យរដ្ឋា​ភិ​បាល នឹ​​ង​​ធ្វើសន្និសីទកា​សែតអំពី​បច្ចុប្ប​​ន្ន​ភាព​​នៃជំងឺរលាកសួត ដោយវីរុស​​កូ​រ៉ូ​ណា នៅ​ព្រឹក​ស្អែក

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីអំពី«​វឌ្ឍន​ភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវី​រុសកូរ៉ូណាប្រភេទថ្មី» នៅថ្ងៃទី ២៣ ខែមករា វេលាម៉ោង ៩កន្លះព្រឹក នៅទីស្តីការ​គណៈរដ្ឋមន្រ្តី ជំនួសប្រធានបទស្តីពី « បច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់​ក្រសួងសាធា​រណការ និងដឹកជញ្ជូនវិញ»។ នេះបើតាមសេចក្តីជូនដំណឹង​របស់អង្គភាពអ្នកនាំ​ពាក្យរាជ​រដ្ឋាភិបាល នៅរសៀលថ្ងៃទី ២២ ខែមករា៕

ប្រទេសចិន៖អ្ន​ក​​ស្លា​ប់​កើ​ន​ដ​ល់​៩​នា​ក់​ហើ​យ​ដោ​​យ​សារជំងឺរលាកសួតថ្មី ខណៈដែល​ករណីឆ្លងមានជាង៤៤០ករណី

យោងតាមគេហទំព័រសារព័ត៌មានរបស់សិង្ហបូរីChanel News Asia(CNA) បានអោយដឹងថា មេរោគរលាកសួតថ្មី​ កូរ៉ូណាវីរុស កំពុងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសចិន និងឆ្លងដល់ប្រទេសមួយចំនួនទៀតដូចជា ថៃ ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង។ ហើយគិត​មកដល់ពេលនេះ គេរកឃើញជំងឺនេះចំនួន 445ករណី ។ ក្នុងនោះស្លាប់​ 9នាក់​ និង​ជាង​ 30​នាក់ ជាសះស្បើយចេញពីមន្ទីរពេទ្យនៅប្រទេសចិន។

ក្រសួងសុខាភិបាល ៖ មន្ត្រីជំនាញ២០០០នាក់ ត្រៀមខ្លួនជាស្រេច ក្នុងការតាមដានជំងឺរលាកសួតថ្មី នៅថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានត្រៀមមន្ត្រីជំនាញ២០០០នាក់ សម្រាប់តាមដានជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី នៅថ្ងៃចូលឆ្នាំចិន ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មករា។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការរៀបចំក្រុមមន្ត្រីជំនាញតាមដានស្ថានការណ៍នេះ គឺដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍ជាក់ស្ដែង ស្របពេលដែលជំងឺរលាកសួតនេះ កំពុងរាតត្បាតនៅប្រទេសចិន។ សេចក្តីប្រកាសព័ត៌មានក្រសួង បានអះអាងដូច្នេះថា៖«មានមន្ទីរពិសោធន៍ជាតិ ត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណវីរុសថ្មីនេះ ហើយមានក្រុមជំនាញសុខាភិបាលជាង២,០០០នាក់...

អត្ថប្រយោជន៍នៃផ្លែម្នាស់

ផ្លែម្នាស់គឺជាផ្លែឈើមួយដែលពេញនិយមសម្រាប់ប្រជាជនខ្មែរយើង ដោយសារវាមានរស់​ជាតិផ្អែម សម្បូរទឹក និង មានរស់ជាតិឆ្ងាញ់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជាផ្លែឈើ​ផ្តល់នៅសុខភាពល្អ និង សម្បូរសារធាតុរ៉ែ និង វីតាមីនជាច្រើនត្រូវបានគេរកឃើញក្នុងផ្លែម្នាស់ ជាពិសេសនោះគឺវីតាមីនC។ វីតាមីនC នៅក្នុងម្នាស់វាជួយទប់ទល់និងជំងឺផ្ដាសាយ ...

អ្នកស្លាប់កើនដល់៣នាក់ហើយដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAបានអោយដឹងថា មកដល់ពេលនេះ គឺអ្នកស្លាប់​កើនដល់៣នាក់ហើយក្នុងចំណោមអ្នកដែលបានឆ្លងហើយមានសភាពធ្ងន់ធ្ងរ៧នាក់។ ដូចនេះ​បច្ចុប្បន្ននៅសល់៤នាក់ នេះបើតាមអាជ្ញាធរចិន។ ហើយជំងឺនេះ បានរាលដាលដល់ទីក្រុង​ប៉េកាំងនិងស៊ីនជិន នេះបើតាមអង្គការសុខភាពពិភពលោក។ បើតាមការផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺនៃក្រសួង​សុខាភិបាលបានអោយដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ មានករណី​នៃការឆ្លងជំងឺនេះសរុបចំ​នួន ​ ៦៥​ករណី...

សេវាព្យាបាល ថែទាំអ្នកជំងឺរបស់មន្ទីរ​​ពេទ្យព្រះកុសុមៈនឹងកាន់តែប្រសើរ ក្រោយបំពាក់ប្រព័ន្ធគ្រប់គ្រងបែបឌីជីថលពី«ពេទ្យយើង»

ដើម្បី​បំប្លែង​ប្រតិបត្តិការ និងផ្តល់​សេវាទាំង​ឡាយ​របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា - ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ) សហការជាមួយប្រព័ន្ធ​គ្រប់​គ្រង​មន្ទីរពេទ្យបែប​ឌីជីថល​ របស់​កម្ពុជាដែល មាន​ឈ្មោះថា «ពេទ្យយើង» បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ​ដើម្បីដាក់អោយដំណើរ​ការសេវានានា​តាមបែប​ឌីជីថលឲ្យកាន់តែទំនើបនិងងាយស្រួល ។ លោកវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា - ចិនព្រះកុសុមៈបាន​មាន​ប្រសាសន៍ថា៖ «ដោយមានជំនួយបច្ចេកទេសពី...

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា៖គ្មានរបាយការណ៍បញ្ជាក់ថា ណូវែល កូរ៉ណាវីរុស អាចឆ្លងពីមនុស្សទៅ​​មនុស្ស​នោះទេ ​ខណៈនៅចិនស្លាប់​ម្នាក់​ហើយ​ដោយសារវីរុសនេះ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាន​ប្រាប់ភ្នាក់​ងារ​យកព័ត៌មានរបស់គេហទំព័រខ្មែរណាស់ថា រហូតមកទល់នឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០២នេះប្រទេសកម្ពុជាមិនទាន់ឃើញមានករណីរលាកសួតប្រភេទ ណូវែល កូរ៉ូណាវីរុស ដែលបានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហឺប៉ី នៅឡើយនោះទេ។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម

close button