សាកលវិទ្យាល័យចេនឡាចូលរួមជាមួយរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព
សាកលវិទ្យាល័យចេនឡា គឺជាសាកលមួយឈានមុខគេលើការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រថែទាំសុខភាព(ពេទ្យ) ចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បន្តបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ រួមមានជំនាញគិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ និងសុខភាពសាធារណៈ ដែលស្ថិតនៅក្រោមមហាវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។
សាកលវិទ្យាល័យក៏មានមហាវិទ្យាល័យចំនួន៤បន្ថែមទៀត មានដូចជា មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា មហាវិទ្យាល័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម...
សម្តេច ហ៊ុន សែន បញ្ជាឱ្យទប់ស្កាត់ការលួចឆ្លងដែនក្រោយពលករខ្មែរត្រឡប់ពីថៃឆ្លងកូវីដបន្តបន្ទាប់
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាថ្មីមួយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញពលករ បានឆ្លងជំងឺនេះចេញពីប្រទេសថៃជាបន្តបន្ទាប់ ។
តាមរយៈសារសំឡេងបន្ទាន់មួយកាលពីព្រលប់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ សម្ដេច...
អាជ្ញាធរផ្អាកការសាងសង់អាគារមួយកន្លែងបន្ទាប់ធ្លាក់ដែកធ្វើឱ្យរបួសបុរសម្នាក់
នៅថ្ងៃទី២៩ធ្នូនេះ មានបុរសម្នាក់បានរងរបួសធ្លុះជើង ដោយសារធ្លាក់ដែកថ្នាំងអំពៅពីលើអាគារកំពុងសាងសង់មួយកន្លែងនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ អាជ្ញាធរបានអះអាងថា ករណីធ្លាក់ដែកនេះ គឺស្របពេលជនរងគ្រោះបានចូលទៅក្នុងរថយន្តរបស់ខ្លួនដែលចតនៅខាងជើងការដ្ឋានសំណង់នោះ ដើម្បីចេញទៅទិញអាហារថ្ងៃត្រង់។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៩ ខែធ្នូនេះថា បន្ទាប់ពីករណីធ្លាក់ដែកត្រូវបុរសម្នាក់ គឺអាគារនោះត្រូវបានសម្រេចឱ្យផ្អាកការសាងសង់ជាបណ្តោះអាសន្នសិន។
ស្ថានទូតបំភ្លឺ៖ពលការិនីស្លាប់នៅកូរ៉េមូលហេតុជំងឺក្រិនថ្លើមជាសម្បង
ក្រោយពីមានការចុះផ្សាយផ្សេងៗគ្នារបស់បណ្តាញព័ត៌មានក្នុងស្រុកនៅប្រទេសកូរ៉េអំពីករណីការស្លាប់របស់ពលការិនីផ្នែកកសិកម្មឈ្មោះ នួន សុខខេង ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ដោយទម្លាក់បញ្ហាទៅលើស្ថានទូតកម្ពុជា ប្រចាំប្រទេសនេះ ស្ថានទូតបានបំភ្លឺនៅថ្ងៃទី ២៤ ខែធ្នូថា ករណីស្លាប់នេះ គឺបណ្តាលមកពីពលការិនីរូបនេះ មានជំងឺក្រិនថ្លើមជាចម្បង។ នេះបើយោងតាមនិតិវិធីរបស់ប៉ូលិសកោសល្យវិច្ច័យ ហើយរដ្ឋអាជ្ញាកូរ៉េ នឹងធ្វើការស៊ើបអង្កេតបន្តទៀត ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រឹត្យភាព៕
សូមបញ្ជាក់ថា ពលការិនីរូបនេះ...
កម្ពុជា កាលពីជាង ៦៣ឆ្នាំមុន
កម្រងរូបភាពនេះ គឺជាចំណែកមួយដ៏ពិសេសនៃជីវិតនៅប្រទេសកម្ពុជា និងត្រូវបានថតនៅក្នុងឆ្នាំ ១៩៥៧ ដោយអ្នកថតរូបទស្សនាវដ្តី LIFE រូបថតដោយ John Dominis ។ ពួកគេបានបង្ហាញពីរាជធានីភ្នំពេញក៏ដូចជាប្រាសាទបុរាណដ៏ល្បីល្បាញនៃប្រាសាទអង្គរវត្ត និងទស្សនៈខ្លះៗនៅទីជនបទនៃប្រទេសកម្ពុជា។
ប្រភព៖ Southeast Asia Globe DECEMBER 22, 2020,...
ក្រសួងអប់រំប្រកាសឱ្យសិស្សបាក់ឌុបនិងឌីប្លូមទាំងអស់ជាប់ជាស្ថាពរនិងគ្មានកំណត់និទ្ទេសឡើយ
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសនៅយប់ថ្ងៃទី១៦ធ្នូនេះ អំពីលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៩-២០២០នេះ ដោយកំណត់ឱ្យបេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡងជាប់ជាស្ថាពរ។
ការកំណត់នេះធ្វើឡើងក្រោយពីសម្តេចបានមានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៥ធ្នូ ដែលសម្តេចបានឱ្យខាងរដ្ឋមន្ត្រីក្រសួងអប់រំ គិតគួរឱ្យសិស្សានុសិស្សឆ្នាំនេះជាប់ជាស្ថាពរទាំងអស់គ្នាដោយមិនចាំបាច់ប្រឡងឬវាយតម្លៃប្រចាំឆមាស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៃឆ្នាំ២០២០នេះត្រូវបានប្រកាសផ្លាស់ប្តូរជាច្រើនដងដោយសារបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។
កម្មករនិងសហជីព២រោងចក្រស្វាគមន៍ដែលតុលាការខេត្តកណ្ដាលសម្រេចប្រកាសដាក់លក់ឥវ៉ាន់រោងចក្រ
សហជីព និងកម្មករ នៅរោងចក្រកាត់ដេរ ឌីកនើធី និងអ៊ីខូបេស ស្ថិតនៅក្នុងសង្កាត់សិត្បូ ក្រុងតាខ្មែរ កាន់តែមានក្ដីសង្ឃឹមខ្ពស់ថាពួកគេនឹងអាចទទួលបានប្រាក់សំណងនៅពេលខាងមុខនេះ ក្រោយពីបានទន្ទឹងរង់ចាំដំណោះស្រាយអស់រយៈពេលជិតមួយឆ្នាំពេញ។ ក្ដីសង្ឃឹមនេះ បន្ទាប់ពីតុលាការខេត្តកណ្តាលបានប្រកាសជាផ្លូវការនៅថ្ងៃទី១៤ធ្នូនេះ ដើម្បីដាក់លក់ឥវ៉ាន់នៅរោងចក្រទាំងពីរក្នុងតម្លៃជាង១លាន៧សែន(១ ៧៧៧ ០០០)ដុល្លារ ដើម្បីយកលុយមកដោះស្រាយឲ្យក្រុមកម្មករ។
លោក ភិន សុភា ប្រធានសហជីពនៅរោងចក្រ...
ពាក្យ សង្ហា និងសង្ហារ មានន័យខុសគ្នាអ្នកសរសេរតែងប្រើច្រឡំ
ជាទូទៅ ពាក្យ«សង្ហា» និង«សង្ហារ» ត្រូវបានគេប្រើជាញឹកញាប់នៅពេលដែលគេចង់សរសើរនរណាម្នាក់។ គេឧស្សាហ៍ឃើញអ្នកខ្លះសរសេរពាក្យ«សង្ហា» ឯអ្នកខ្លះទៀតសរសេរ«សង្ហារ» ក្នុងន័យសរសេរដូចគ្នា។ តាមពិតពាក្យ សង្ហា និង សង្ហារ នេះ អានសូរសំឡេងដូចគ្នា ប៉ុន្តែមានអត្ថន័យខុសដាច់ពីគ្នាស្រឡះ។
យោងតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា ពាក្យ«សង្ហា»គ្មាន«រ»...
ទម្លាប់ហៅថា«ពូថៅ»តាមពិតពាក្យត្រឹមត្រូវគឺ«ប៉ូវថៅ»
ពាក្យខ្មែរជាច្រើន ដែលយើងតែងតែនិយាយខុសវចនានុក្រម ដូចជាពាក្យ«ពូថៅ» ជាដើម។ តាមពិតតាមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ តាំងពីក្មេងរហូតដល់ចាស់ តែងហៅពាក្យនេះថា«ពូថៅ» បើគិតតាមវចនានុក្រម មិនត្រឹមត្រូវនោះទេ ពាក្យ«ប៉ូវថៅ» ទើបត្រឹមត្រូវ។
យោងតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត...
ស្អែកនេះ ជាថ្ងៃខួបទី២៨ នៃការដាក់បញ្ចូលប្រាសាទអង្គរក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅអង្គការយូណេស្កូ
ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ។