Tuesday, May 21, 2019

សុខភាព

ដើម្បីបរិស្ថានគ្មានសំរាម ត្រូវ​​បណ្តុះ​​ចំណេះ​ដឹង​ចាប់​ពីកុមារ​តូចៗ​ឡើងទៅ

ភ្នំពេញ៖ បញ្ហា​សំរាម​នៅ​តាម​ទី​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា ​មិន​មែន​ជា​ប្រធាន​បទ​ថ្មី​នោះ​ទេ​ ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​ឆ្លើយ​តប​ទៅ​ហ្នឹង​បញ្ហា ​ដែល​កើត​មាន​ឡើង​ដដែលៗ​ និង​ជា​រៀង​រាល់​ថ្ងៃ​នេះ ​ហាក់​ដូច​ជា​មិនសូវមាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ។ តើគួរ​ធ្វើដូច​​ម្តេច ដើម្បីផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋអោយចេះស្រឡាញ់បរិស្ថាន? អនាម័យ នាំ​មក​នូវ​សុខភាព។ នេះ​គឺ​ជា​ពាក្យ​ស្លោក​មួយ​ឃ្លា ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន បាន​ដឹង​ឮ​ស្ទើរ​គ្រប់​ៗ​គ្នា។...

ផ្លាស្ទីក៨លានតោនត្រូវបានគេបោះចូលមហាសមុទ្រជារៀងរាល់ឆ្នាំ

អង្គការWWF បានអះអាងថា ផ្លាស្ទីក៨លានតោនត្រូវបានគេបោះចូលទៅក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំ ស្របពេលប្រទេសនៅក្នុងពិភពលោក ពុំទាន់ចាត់វិធានការណាមួយដើម្បីដោះស្រាយបញ្ហានេះនៅឡើយ។ បច្ចុប្បន្ន ផ្លាស្ទីកកំពុងស្ថិតនៅគ្រប់ទីកន្លែង គឺមានចាប់ពីទីក្រុង ទៅជនបទ រហូតទៅដល់តាមឆ្នេរសមុទ្រ ហើយវាត្រូវបានគេចាត់ទុកថាកំពុងសម្ងំបំផ្លាញពិភពយ៉ាងស្ងៀមស្ងាត់បំផុត។ ផ្លាស្ទិកភាគច្រើនត្រូវបានគេប្រើតែម្ដងរួចហើយបោះចោល ស្របពេលវាតែងបញ្ចេញជាតិពុលទៅដី ទន្លេ និងសមុទ្រ។ ពីមួយឆ្នាំទៅមួយឆ្នាំ...

ក្មេងជាង១សែននាក់ដំបូងគេក្នុងពិភពលោកនឹងទទួលបានការចាក់វ៉ាក់សាំបង្ការជំងឺគ្រុនចាញ់

អង្គការសុខភាពពិភពលោកWHOបានលើកឡើងកាលពីថ្ងៃអង្គារ៍សប្ដាហ៍មុននេះថា ក្មេងប្រហែលចំនួន១សែន៦ម៉ឺននាក់នៅក្នុងប្រទេសអាហ្រ្វិកចំនួន៣ គឺប្រទេសម៉ាឡាវី ប្រទេសកេនយ៉ា និងប្រទេសហ្កាណា នឹងទទួលបានការចាក់វ៉ាក់សាំបង្ការជំងឺគ្រុនចាញ់ដំបូងគេនៅក្នុងពិភពលោក ក្រោយពីវ៉ាក់សាំនេះ ត្រូវបានរកឃើញនិងបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេសតាំងពីឆ្នាំ១៩៨៧។ WHOបាននិយាយថា ប្រទេសម៉ាឡាវី នឹងចាប់ផ្ដើមចាក់វ៉ាក់សាំបង្ការជំងឺគ្រុនចាញ់នេះទៅក្មេងអាយុក្រោម២ឆ្នាំមុនគេ ហើយប្រទេសកេនយ៉ានិងប្រទេសហ្កាណា នឹងចាប់ផ្ដើមនៅសប្ដាហ៍បន្ទាប់ ក្រោយពីក្រសួងសុខាភិបាលប្រទេសអាហ្វ្រិកទាំង៣នេះ យល់ព្រមឱ្យប្រើប្រាស់វ៉ាក់សាំនេះ និងស្របពេលគេប៉ានប្រមាណថា វានឹងជួយការពារក្មេង៤នាក់ក្នុងចំណោម១០នាក់ កុំឱ្យកើតជំងឺគ្រុនចាញ់។

តើគ្រឿងស្រវឹងប៉ះពាល់អ្វីខ្លះដល់សុខភាព?

នាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ចំនួនអ្នកសេពគ្រឿងស្រវឹង នៅលើពិភពលោកកំពុងតែកើនឡើងយ៉ាងច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយមើលឃើញតែភាពសប្បាយ នៅពេលសេពគ្រឿងស្រវឹង អ្នកប្រើប្រាស់ភាគច្រើនបានមើលរំលងនូវផលប៉ះពាល់ជាច្រើនរបស់សុរា ហើយនៅតែបន្តប្រើប្រាស់នៅក្នុងកម្រិតមួយដែលមិនត្រឹមត្រូវ និងគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ១) តើអ្នកប្រើប្រាស់នឹងប្រឈមនូវកត្តាអ្វីខ្លះពេលសេពសុរាហួសកម្រិត?- ជាបឋម ដោយមិនអាចប្រកែកបាន សុរាប៉ះពាល់យ៉ាងខ្លះទៅលើសុខភាព នូវពេលប្រើប្រាស់នៅក្នុងកម្រិតមួយមិនត្រឹមត្រូវ។ ជាឧទាហរណ៍ ស្រាអាចបង្កអោយមាន ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ...

សមត្ថកិច្ចបង្រ្កាប និងដុតកម្ទេច​បង្គាគីមី ​៩០០គីឡូ ដែលលួចនាំ​ចូលលក់​ក្នុងផ្សារក្រុង​ព្រះសីហនុ

ខេត្តព្រះសីហនុ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបង្រ្កាប​ឈ្មួញ​លួចនាំ​ចូលបង្គាស្រស់ លាយសាធាតុគីមីហាមឃាត់ តាមច្រកព្រែកចាក ព្រំដែនកម្ពុជា វៀតណាម ដើម្បីយកមកលក់នៅក្នុងផ្សារក្រុងព្រះសីហនុ កាលពីថ្ងៃទី ២៧ មេសា ឆ្នាំ ២០១៩។ អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ...

អង្គការសុខភាពពិភពលោក ជំរុញ​​អោយរដ្ឋាភិបាល​​ដំឡើង​​ពន្ធថ្នាំជក់

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក បានអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់បន្ថែម ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ បង្ការកុំអោយបន្តមានអ្នកស្លាប់ និងជួយបង្កើនប្រាក់ចំណូលពន្ធរដ្ឋ និងដើម្បី​​សុខភាពប្រជាពលរដ្ឋគ្រប់រូប។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋលើសពី២លាននាក់ កំពុងប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះមានអ្នកជក់បារីជាង ១.៥លាននាក់ និងអ្នកចុកថ្នាំជក់ជិត ០.៥លាននាក់។ រីឯការប្រើប្រាស់ក្នុងចំណោមយុវជន ក៏កំពុងមានការកើនឡើង។

គ្រូពេទ្យមន្ទីរពេទ្យព្រះកុសមៈ​អ​​ង្វរ ​EDC អោយផ្តាច់​ភ្លើង​​​​​​ផ្ទះ​គាត់ ចុះ តែកុំអោយដាច់​ភ្លើង​នៅមន្ទីរ​​ពេទ្យ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យផ្នែក ICU នៃមន្ទីរពេទ្យព្រះកុសមៈ បានអង្វរក និងសំណូមពរ ទៅដល់អគ្គីសនីកម្ពុជា កុំអោយផ្តាច់ភ្លើងនៅមន្ទីរពេទ្យ ជាពិសេសផ្នែក ICU ព្រោះ​​ត្រូវ​ការជួយសង្គ្រោះមនុស្ស(អ្នកជំងឺ)។ តាមរយៈអាខោនហ្វេសប៊ុកឈ្មោះ Mana Chan...

អ្នកជំនាញអះអាងថា ថ្នាំជក់បាន​សម្លាប់​ពលរដ្ឋខ្មែរ​ប្រមាណ ១ម៉ឺន​​នាក់​ជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ អ្នកជំនាញ​មក​ពី​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ី​អ​គ្នេយ៍ (SEATCA) អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានឲ្យដឹងថា នៅ​កម្ពុជា ប្រជាពលរដ្ឋ​ប្រមាណ ​១ម៉ឺន​នាក់ បានស្លាប់​ជា​រៀងរាល់​ឆ្នាំ​បណ្តាលមកពី​ជំងឺ ​ដែល​បង្ក​ដោយ​ការប្រើប្រាស់​ថ្នាំជក់។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​លើសពី​២​លាន​នាក់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ក្នុងនោះ​មាន​អ្នក​ជក់បារី​ជាង​១.៥​លាន​នាក់ និង​អ្នក​ចុក​ថ្នាំជក់​ជិត​០.៥​លាន​នាក់​។ រីឯ​ការប្រើប្រាស់​ថ្នាំជក់​ក្នុង​ចំណោម​យុវជន ក៏​កំពុង​កើន​ឡើង​ដែរ​។ នេះបើតាម​ការអះ​​អាងរបស់អ្នកជំនាញ...

ពលរដ្ឋបន្តសម្រុកនាំកូនចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតនៅ​មន្ទីរ​ពេទ្យ​ប៉ាស្ទ័រ​​ព្រឹកមិញនេះ

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារ ត្រូវឆ្កែ ឬឆ្មាខាំ បាន​សម្រុកចាក់​ថ្នាំនៅមន្ទីរពេទ្យប៉ាស្ទ័រ ពោលគឺនៅក្រោយចូលឆ្នាំខ្មែរ ព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៩។ ពលរដ្ឋដែលចាប់លេខរៀង រងចាំចាក់ថ្នាំជំងឺឆ្កែឆ្កួតនេះ មកពីតាមបណ្តាខេត្តនានា...

តើ«ក្អកឈាម» បណ្តាលមកពីអ្វី?

ក្អកឈាមជារោគសញ្ញាមួយ គួរអោយបារម្មណ៍ ព្រោះថាវាអាចបណ្តាលអោយគ្រោះថ្នាក់បាត់បង់ជីវិត បើពុំមានការព្យាបាលទាន់ពេល។ ក្អកឈាមមានមូលហេតុផ្សេងៗជាច្រើនដែលជាទូទៅវាបង្កឡើងដោយការឆ្លងរោគដូចជា៖ ១- ជំងឺរបេង៖ ភាគច្រើនអ្នកជំងឺស្រកគីឡូ ក្តៅខ្លួនរ៉ាំរ៉ៃ២- ជំងឺរីកទងសួត៖ ច្រើនកើតលើអ្នកជំងឺដែលមានប្រវត្តិកើតជំងឺរបេងពីមុន ហើយស្តែងចេញជារោគសញ្ញាក្អករ៉ាំរ៉ៃ និងមានកំហាកជាប្រចាំ៣- ជំងឺរលាកទងសួត រឺ រលាកសួត៖ ដែលរោគសញ្ញាស្ដែងចេញជាក្អកហត់ និងក្តៅខ្លួន៤- ជំងឺមហារីកសួត៖ ភាគច្រើនកើតលើអ្នកពិសាបារី...

អត្ថបទពេញនិយម

close button