Wednesday, June 26, 2019
Home ទស្សនៈ និងបទវិភាគ ដាំដុះ ចិញ្ចឹមសត្វ ផលិតផលកសិកម្ម អ្នកជំនួញ និងកសិករ

ដាំដុះ ចិញ្ចឹមសត្វ ផលិតផលកសិកម្ម អ្នកជំនួញ និងកសិករ

ពលរដ្ឋថាអាងចិញ្ចឹមក្រពើជាង១ម៉ឺនក្បាលរបស់លោក ណៅ ធួក ធ្វើឲ្យពួកគាត់នៅមិនសុខ

ពលរដ្ឋបានសម្ដែងក្ដីកង្វល់ និងបានសំណូមពរអាជ្ញាធរក្រុងសៀមរាបជួយដោះស្រាយជូនពួកគាត់ពាក់ព័ន្ធនឹងករណីអាងចិញ្ចឹមក្រពើ ដែលគាត់អះអាងថាជារបស់លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម កំពុងជះក្លឹនស្អុយប៉ះពាល់សុខភាព និងការរស់នៅរបស់ពួកគាត់។ ពលរដ្ឋបានអះអាងថាទីតាំងអាងក្រពើនោះ ស្ថិតនៅក្រោយស្ថានីយប្រេងតេឡាអង្គរ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ស្រ្តីម្នាក់បានរៀបរាប់ថា ពួកគាត់ពិតជាពិបាកដកង្ហើមណាស់រៀងរាល់ថ្ងៃនេះ ពីព្រោះតែក្លឹនស្អុយចេញពីអាងក្រពើដែលគ្មានអនាម័យនោះ។ ជុំវិញករណីកង្វល់ពលរដ្ឋនេះ លោក ណៅ ធួក...

សត្វកន្ធាយក្បាលកង្កែប ៥៦៥ ក្បាល បានរស់នៅក្នុងទន្លេ​មេគង្គវិញ

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល Wildlife Reserve Singapore និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក (Turtle Survival Alliance) បានលែង កូនសត្វកន្ធាយក្បាលកង្កែប (ឬរមិច) ដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោកចំនួន៥៦៥ក្បាល ឲ្យទៅរស់នៅក្នុងទីជម្រកធម្មជាតិនៅតាមដងទន្លេមេគង្គវិញ។ យើងបានប្រមូលកូនកន្ធាយក្បាលកង្កែបដែលព្រលែង នោះមកពីសំបុកការពារដោយសហគមន៍ដែលជាផ្នែកមួយនៃសកម្មភាពគម្រោង។

បណ្ឌិតសភាចារ្យ សុខ ទូច គ្រោងដឹកគោញី២១០ក្បាលទៅចិញ្ចឹមយកទឹកដោះនៅខេត្តព្រះវិហារ

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច គ្រោងដឹកគោញីចំនួន២១០ក្បាលយកទៅចិញ្ចឹមយកទឹកដោះលក់នៅខេត្តព្រះវិហារ ជាទីដែលស្ថាប័នរបស់លោកបានបង្កើតឧទ្យានមួយឈ្មោះ តេជោសែនឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ថ្លែងក្នុងឱកាសបើកសន្និសីទលើកទី៩ស្តីពី«គិមី និងជីវិត» នៅវិទ្យាស្ថានជាតិអប់រំ លោក សុខ ទូច បានឲ្យដឹងថានៅឆ្នាំ២០១៩ លោកនឹងសាងសង់រោងចក្រវេចខ្ចប់ និងកែច្នៃទឹកដោះគោ នៅក្នុងឧទ្យានដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

អ្នកស្រី កែវ មុំ ប្រាប់កសិករដាំបន្លែ និងផ្លែឈើ ឈប់បារម្ភ!

នាយិការក្រុមហ៊ុន លីលី ហ្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី អ្នកស្រី កែវ មុំ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រីថា នៅពេលដ៏ខ្លី ខាងមុខ កសិករដែលដាំបន្លែ និងផ្លែឈើ នឹងអស់បារម្ភទៀតហើយ។ សហគ្រិនស្រ្តីដ៏ឆ្នើមនៅកម្ពុជារូបនេះ បញ្ជាក់មូលហេតុដែលអ្នកស្រីឲ្យកសិករឈប់បារម្ភ ដោយសារក្រុមហ៊ុនផលិតនំស្រួយលីលី នឹងមានម៉ាស៊ីនកែច្នៃបន្លែ និងផ្លែឈើ។ «បន្តិចទៀតប្រជាកសិករ លែងមានការព្រួយបារម្មណ៍នៅពេលដែលប្រមូលផលទៀតហើយ ។ ក្រុមហ៊ុនលីលីផលិតនំស្រួយបាននឹងកំពុងរៀបចំដំឡើងម៉ាស៊ីន កែច្នៃបន្លែ ផ្លែឈើក្រៀម...

WCS រកឃើញប្រភេទសត្វមេអំបៅដ៏ស្រស់ស្អាត នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ឧទ្យានុរក្សសត្វព្រៃដែលល្បាតក្នុងដែនជម្រកសត្វព្រៃកែវសីមា បានផ្តិតយករូបភាពសត្វមេអំបៅដ៏ស្រស់ស្អាតបីប្រភេទ និងបានផ្តល់ព័ត៌មានទៅកាន់ជំនាញការរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដើម្បីកំណត់អត្តសញ្ញាណ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការ WCS ការរកឃើញនេះ ជាលើកទីមួយហើយ ដែលប្រភេទសត្វទាំងនេះ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។ លោក Olly Griffin ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ WCS បាននិយាយយ៉ាងនេះថា៖«ប្រភេទសត្វនេះត្រូវបានចាត់ចូលក្នុងក្រុមដែលយើងកំពុងសិក្សាស្រាវជ្រាវក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ហើយការរកឃើញប្រភេទសត្វថ្មីៗនេះ បានបង្ហាញអំពីការសហការដៃគូដ៏ល្អប្រសើររវាងឧទ្យានុរក្សនៃមន្ទីរបរិស្ថាននិងអង្គការ WCS»។ លោកបានបន្តទៀតថា ការរកឃើញនេះ ក៏បានបង្ហាញពីសារៈសំខាន់នៃគម្រោងអភិរក្សសត្វព្រៃនិងគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

កសិករ​​​ឃុំព្រៃក​​​ន្លោង​​​ប្រើតែ​​​ទឹក​​​អណ្ដូង​​​ស្នប់អាច​​​ធ្វើស្រូវ១ហិក​​​តាបាន​​​​ជាង១០តោន

ជារឿងដ៏គួរឲ្យកោតសរសើដែលកសិករឃុំព្រៃកន្លោង ស្រុកពោរៀង ខេត្តព្រៃវែង អាចធ្វើសូវប្រាំងបានយ៉ាងច្រើនសន្ធឹក ដោយគ្រាន់តែប្រើប្រាស់ទឹកទាញមកពីអណ្ដូងស្នប់។ កសិករបានថ្លែងឲ្យដឹងថាក្នុងមួយឆ្នាំ ប្រសិនបើមានដី១ហិកតា ពួកគាត់អាចធ្វើស្រែប្រមូលផលបានមិនតិចជាង១០តោននោះទេ។ ហេតុអ្វីបានជាប្រើប្រាស់ទឹកអណ្ដូងស្នប់? កសិករបានអះអាងថាដោយសារតែប្រភពទឹកបឹងនៅឆ្ងាយពីដីស្រែពេក ក៏បែកគំនិតនាំគ្នាជីកអណ្ដូងស្នប់ប្រើប្រាស់តែម្ដងទៅ។ ជាលទ្ធផលទឹកអណ្ដូងស្នប់ចេញច្រើន ប៉ុន្តែកសិករក៏ត្រូវចំណាយថ្លៃប្រេងច្រើនជាងប៊ូមទឹកពីប្រភពដូចជាបឹង និងព្រែកដែរ។ ក្នុងមួយឆ្នាំ ពួកគាត់អាចធ្វើស្រូវនៅលើដីស្រែតែមួយបានពី៣ទៅ៤ដង អាស្រ័យលើស្រែនៅក្បែរបឹងអាចធ្វើបានតែ៣ដង ព្រោះទឹករដូវវស្សាឡើងលិច ប៉ុន្តែបើស្រែនៅឆ្ងាយហើយដីខ្ពស់ គឺអាចធ្វើបាន៣ដង ដោយធ្វើម្ដងៗចំណាយពេលជាង២ខែទៅ៣ខែប៉ុណ្ណោះ។ នៅពេលដែលដីភាគច្រើនសុទ្ធតែធ្វើស្រូវ កណ្ដុរក៏មិនសូវមានដែរ លើកលែងតែខែទឹកឡើងដែលវារត់ចេញពីព្រៃលិចទឹក។ កសិករបានថ្លែងទៀតថា ការធ្វើស្រែប្រាំងរបស់ពួកគាត់ គឺមិនស្ទូងដូចមុនឡើយ។...

មន្ទីរក​​​​​​​សិកម្ម​​​​ខេត្តពោធិ៍សាត់​​​​ជំរុញបន្លែគ្មាន​​​​គីមីរហូត​​​ឲ្យកសិករ​​​ដាក់លក់​​​ក្នុង​​​មន្ទីរ

អ្នករស់នៅទីរួមខេត្តពោធិ៍សាត់ មិនពិបាកស្វែររកទិញបន្លែធម្មជាតិ ឬបន្លែសេរីរាង្គឡើយ។ ដ្បិតគិតកដល់ពេលនេះ មានទីតាំងចំនួន២ត្រូវបានមន្ទីរកសិម្ម ជួយជ្រោមជ្រែងរៀបចំឲ្យកសិករដាក់លក់បន្លែទាំងនោះ។ បើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្ត  ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកខេត្តពោធិ៍សាត់ទាំងអស់អាចទៅរកទិញបន្លែសេរីរាង្គ គ្មានជាតិគីមី ដែលដាក់លក់នៅខាងជើងមន្ទីរពេទ្យបង្អែកឯកជន សេង បូតា ចំងាយប្រហែល១០០ម៉ែត្រ។ ទីតាំងខាងលើនេះត្រូវបានរៀបចំដាក់លក់ជារៀងរាល់ថ្ងៃ ដោយគម្រោងជម្រុញផលិតកម្មស្បៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ ចំណែកទីតាំងមួយទៀត គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំទីតាំងក្នុងបរិវេណមន្ទីរតែម្ដង ដោយកសិករអាចយកបន្លែធម្មជាតិរបស់ពួកគាត់មកដាក់លក់ជារៀងរាល់ថ្ងៃសុក្រ៕

កសិករភូមិស្វាយអាត់ក្រោមដាំស្មៅជប៉ុន និងស្មៅម៉ាឡេវាស់ម៉ែត្រលក់យ៉ាងងាយ

  រយៈជាង១០ឆ្នាំហើយដែលកសិករនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ បានងាកពីការធ្វើស្រែប្រាំងមកដាំស្មៅលក់វិញ។ ស្មៅរពីប្រភេទត្រូវបានកសិករនិយមដាំជាងគេ គឺស្មៅជប៉ុន និងស្មៅម៉ាឡេ។ ជាទូទៅកសិករអាចដាំវាបាន៣ទៅ៤ដងក្នុងមួយឆ្នាំនៅលើដីតែមួយ។ ស្មៅជប៉ុន ជាប្រភេទស្មៅមានដើម និងស្លឹកតូចៗដុះញ៉ុកប្រទាក់គ្នា ចំណែកស្មៅម៉ាឡេមានដើម និងស្លឹករៀងធំបន្តិច។ ប៉ុន្តែស្មៅជប៉ុនមានតម្លៃថ្លៃជាងស្មៅម៉ាឡេ។ ស្មៅទាំងពីរប្រភេទជាស្មៅពេញនិយមបំផុត សម្រាប់ការដាំតាមសួនច្បារនានា។ កសិករដាំវារយៈពេល៣ខែគឺអាចបានផលហើយ ដោយលក់គិតជាម៉ែត្រការ៉េ។ ជាទូទៅក្នុងមួយម៉ែត្រករ៉េ កសិករអាចលក់បានចាប់ពី៥កាក់ ដល់ជិតមួយដុល្លាអាមេរិក។ វិធីដាំគឺកសិករគ្រាន់តែពង្រាបដីឲ្យស្មើតាមរបៀបពង្រាបដីស្ទូងស្រូវ​ តែមិនចាំបាច់មានល្បាប់ភក់ជ្រៅៗដូចស្រែស្រូវឡើយ។ គេយកស្មៅដែលទុកពូជមកផ្សាំពីលើដីភក់ដោយផ្សាំស្ដើងៗដើម្បីទុកឲ្យវាបែកគុម្ពរីកសាយ។ កសិករដាក់ទឹកវា៣ដងក្នុងមួយសប្ដាហ៍ និងអាស្រ័យលើអាកាសធាតុដែរ។ គេប្រើជីសដើម្បីជំនួយវា ហើយយូរៗម្ដងគេត្រូវដកស្មៅចង្រៃចេញដូចការដាំដំណាំផ្សេងៗដែរ។ កសិករម្នាក់អះអាងថាដីគាត់ទំហុំ៨រយម៉ែត្រការ៉េ គាត់អាចលក់ស្មៅបានប្រមាណ៧រយដុល្លាក្នុងមួយខែៗ៕ ...

កសិករខ្មែរយើងឥលូវចាប់ផ្ដើមប្រើវិធីដាំបន្លែតាមរបៀបថ្មីហើយ

កម្ពុជាជាប្រទេសមានកសិករភាគច្រើន រហូតនាំឲ្យគេចាត់ប្រទេសនេះជាប្រទេសកសិកម្ម។ ប៉ុន្តែជាច្រើនឆ្នាំមកហើយ វិស័យកសិកម្មកម្ពុជាហាក់ដើរក្នុងល្បឿនយ៉ឺតបើធៀបនឹងប្រទេសក្បែរខាង ដូចយ៉ាងថៃ និងវៀតណាមជាដើម។ ដំណើរដូចអណ្ដើកនៃវិស័យកសិកម្មខ្មែរ គឺដោយសារតែកសិករច្រើនលើសលុបនៅតែប្រើវិធីដាំដុះតាមបែបប្រពៃណី។ ប៉ុន្តែពេលនេះ អ្វីៗចាប់ផ្ដើមប្រែប្រួលជាបណ្ដើរហើយ ពោលគឺកសិករខ្មែរកាន់តែច្រើនឡើងៗ បានងាកមកប្រើវិធីបែបវិទ្យាសាស្រ្តដើម្បីដាំដុះបន្លែ។ នៅថ្ងៃនេះ យើងសូមលើកយកវិធីពីរយ៉ាង ដែលកសិករក្នុងខេត្តកណ្ដាលបានអនុវត្ត គឺការដាំបន្លែក្នុងរោងប្រក់កៅស៊ូតង់សថ្លា និងការក្រាលកៅស៊ូខ្មៅនៅតាមរងបន្លែ។ តាមរយៈទំព័រហ្វេសប៊ុកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល កសិករនៅឃុំស្វាយប្រទាល ស្រុកស្អាង បានងាកមកប្រើវិធីយកកៅស៊ូសថ្លាមកប្រក់របៀបជារោងពីលើសួនបន្លែ​ ដែលយើងធ្លាប់តែឃើញកសិករស្រុកគេអនុវត្ត។ ចំណែកកសិករនៅស្រុកកណ្ដាលស្ទឹងវិញ បានយកកៅស៊ូខ្មៅមកក្រាលពីលើរងបន្លែដូច...

អត្ថបទពេញនិយម

close button