អាជ្ញាធរខេត្តកំពត រំពឹងថាភ្ញៀវទេសចរនឹងកើនដល់ជាង ២លាននាក់នៅឆ្នាំ២០២៣
រដ្ឋបាលខេត្តកំពត បានដាក់ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍រយៈពេល ៥ឆ្នាំ និងរំពឹងថាភ្ញៀវទេសចរនឹងកើនឡើងដល់ជាង ២លាន ៥សែននាក់ នៅឆ្នាំ២០២៣។លោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានលើកឡើងកាលពីថ្ងៃ៩ ខែកញ្ញា ថា ការដាក់ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ ឆ្នាំចាប់ពី ២០១៩ដល់២០២៣នេះ គឺមានចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតវិស័យទេសចរណ៍។
លោក ជាវ...
ភ្ញៀវទេសចរចំណាយថវិកាសរុប ១០០លានដុល្លារ ដើរកម្សាន្តកាលថ្ងៃឈប់សម្រាកសងចូលឆ្នាំ
ភ្នំពេញ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ថា ភ្ញៀវទេសចរបានចំណាយលើដំណើរកម្សាន្ត កាលពីថ្ងៃឈប់សម្រាកសងចូលឆ្នាំកន្លងទៅ ប្រមាណ ១០០លានដុល្លារអាមេរិក នៃចំនួនភ្ញៀវទេសចរសរុប ១.៤លាននាក់ ដែលបានដើរកម្សាន្តនៅទូទាំងប្រទេស ។
ក្រសួងបរិស្ថានគ្រោងអភិវឌ្ឍន៍តំបន់ទួលព័ន្ធតាឡី និងបឹងស្នេហ៍ ឲ្យទៅជាកន្លែងទេសចរណ៍
ដោយមើលឃើញពីតំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី សម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានគំនិតក្នុងការអភិវឌ្ឍន៍តំបន់ទួលព័ន្ធតាឡី និងតំបន់បឹងស្នេហ៍ ឲ្យទៅជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សហគមន៍មូលដ្ឋាន ក៏ដូចជាបង្កើនសក្តានុពលធនធានធម្មជាតិ នៅតំបន់ដីសើមនេះ នៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
តំបន់បឹងស្នេហ៍នេះ សម្បូរទៅដោយធនធានធម្មជាតិ...
ប្រធានមន្ទីរខេត្តកែបគ្រោងចាត់វិធានការលើអាជីវករក្រោយភ្ញៀវទេសចរប្រតិកម្មរឿងតម្លៃ
នៅក្នុងឱកាសថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែររយៈពេល ៥ថ្ងៃកន្លងទៅ មានភ្ញៀវទេសចរណ៍មួយចំនួន ដែលបានទៅលេងកម្សាន្តនៅខេត្តកែបរអ៊ូរទាំថា អាជីវករលក់ដូរចំណីអាហារនៅមាត់សមុទ្រឡើងថ្លៃខុសធម្មតា ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគាត់។
បើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ចូលលេងឆ្នេរអស់ ៥០០០រៀល ចង់ជួលកញ្ចុះអត់ជួលឲ្យទេ ទាល់តែកម្មង់ម្ហូបពីកន្លែងគេ ៤មុខ ទើបបានអង្គុយលើកញ្ចុះបានដោយអត់គិតថ្លៃ ទោះជាកម្មង់ ៣មុខក៏មិនបានដែរ ដោយម្ហូប១មុខ ៦០០០០រៀលគ្រប់មុខ បាយឆាគ្រឿងសមុទ្រ ១ចាន៥៥០០០...
បន្ទាយមានជ័យទទួលបានភ្ញៀវជិត៣ម៉ឺននាក់ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ
ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយគិត ចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខេត្តបន្ទាយមានជ័យទទួលមានភ្ញៀវទេសចរណ៍ជិត៣ម៉ឺននាក់ បានមកកម្សាន្តតាមរមណីយដ្ឋាននានា មានដូចជា៖
១ ប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
២ បារាយណ៍មេបុណ្យ...
រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យអុំទូក នៅឆ្នាំនេះ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០២០នេះ។ នេះបើតាមលិខិតផ្សព្វផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើងតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។
មន្រ្តីពាក់ព័ន្ធនឹងពិធីបុណ្យអុំទូក...
ក្រុមហ៊ុនក្នុងស្រុកមួយគ្រោងបង្កើតការលក់ផលិតផលកសិកម្មរបស់ពលរដ្ឋតាមប្រព័ន្ធអនឡាញ
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក រដ្ខមន្រ្តី វេង សាខុន បានឲ្យក្រុមហ៊ុន Supper App ដឹកនាំដោយលោក ប៉ាត់ ចំណាន ជាស្ថាបនិក និងសហការីមួយចំនួនទៀត ដើម្បីសម្តែងការគួរសម និងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ (Online)។
អភិបាលខេត្តសៀមរាបត្រៀមរួចជាស្រេចនូវបន្ទប់ទឹកសាធារណៈ និងកន្លែងលាងសម្អាតដៃជូនភ្ញៀវទេសចរ
សៀមរាម៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា អាជ្ញាធរខេត្តបានត្រៀមរៀបចំទីកន្លែងលាងសម្អាតដៃ នៅតាមទីសាធារណៈជាច្រើនកន្លែង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងឱកាសឈប់សម្រាកសងជំនួសថ្ងៃចូលឆ្នាំខាងមុខ។
លោកអភិបាលខេត្តថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជនបង្គោល ដើម្បីជំរុញអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ លោក ទៀ សីហា...
លោក ថោង ខុន៖ ភ្ញៀវទេសចរកម្រើកឡើងវិញបន្តិចនៅខែកក្តដា បើធៀបនឹងខែមិថុនា
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី ៥ ខែសីហាថា នៅក្នុងខែកក្កដា ឆ្នាំ២០២០ ភ្ញៀវទេសចរក្នុងប្រទេស ធ្វើដំណើរកម្សាន្តសរុបចំនួន ៧៤០,០២៨នាក់ កើនឡើង ១៥.២% បើធៀបនឹងខែមិថុនា។ ក្នុងនោះមានភ្ញៀវជាតិចំនួន ៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់...
កោះសំពៅមាស ជាទីកន្លែងគោរពសក្ការបូជាដ៏ស័ក្តិសិទ្ធក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កោះសំពៅមាស គឺជាទីកន្លែងគោរពសក្ការបូជាដ៏សក្កិសិទ្ធបំផុតសំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ ដើម្បីបួងសួងទៅតាមសេចក្តីប្រាថ្នា ។ លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឲ្យដឹងថា កោះសំពៅមាសនេះ ជាទីកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធសំខាន់មួយ ដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅតាំងពីយូរលង់ណាស់មកហើយ ដែលមានឈ្មោះថា«ព្រះអង្គចៅសែន»។
លោកបន្តទៀតថា កន្លែងនេះមានសក្តានុពលសម្រាប់វិស័យទេសចរណ៍របស់ខេត្ត ដោយសារកន្លែងនេះ...