Wednesday, January 20, 2021
Home ទស្សនៈ និងបទវិភាគ

ទស្សនៈ និងបទវិភាគ

ក្រ​សួង​រក​ឃើញ​អ្នកឆ្លង​កូវីដ​ថ្មី​៣​នា​​ក់​ទៀ​ត នាំ​ចូ​ល​ពី​ថៃ

នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសថា មានព​លករខ្មែរចំនួន៣នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសថៃ ឆ្លងជំងឺកូវីដ១៩។ យោងតាម​សេចក្តីប្រកាស បានបង្ហាញថា ពលករទាំងបីនាក់ដែលរកឃើញឆ្លងកូវីដនេះ មានដូចជា៖ ទី១. ស្ត្រីជនជាតិខ្មែរអាយុ...

ការស្រាវជ្រាវ៖ប្លាស្ទិកចូល​ទៅក្នុងខ្លួន​​របស់​​មនុស្ស តាម​រយៈត្រីដែលយើង​បរិភោគ

ការចុះផ្សាយរបស់ក្រសួងបរិស្ថាន ឲ្យដឹងថា ក្រៅពីប៉ះពាល់ដល់បរិស្ថាន ប្លាស្ទិកអាចចូលទៅក្នុងខ្លួនប្រាណរបស់មនុស្ស តាមរយៈត្រូវដែលយើងបរិភោគ។ បើតាមការស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ប្លាស្ទិកភាគច្រើននៅក្នុងសមុទ្រ បំបែកធាតុបន្តិចម្តងៗជាកម្ទេចតូចៗ ដែលមានប្រវែងក្រោម...

គ្រូបង្វឹកយោធាម្នាក់បានស្លាប់បន្ទាប់ពីលោតឆត្រយោងខុសបច្ចេក​ទេស

លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង បានស្លាប់បន្ទាប់ពីលោកនិងគ្រូផ្សេងទៀតចំនួន១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់នៅព្រឹកថ្ងៃទី១៤មករានេះ។ បញ្ជាការដ្ឋានកងទ័ពពិសេសបានរាយការណ៍ថា លោក លឹម សាយ បានបញ្ជាឆត្រយោងខុសបច្ចេកទេសធ្លាក់មកក្រោម ហើយបានធ្វើឱ្យមានគ្រោះថ្នាក់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែនៅម៉ោង ១២និង៣០នាទី ទើបទទួលបានដំណឹងថា...

ជប៉ុនផ្តល់ជំនួយជាង១៨ម៉ឺនដុល្លារដើម្បីពង្រឹងការថែទាំសុខភាពកុមារនៅខេត្តកំពង់ចាម

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសរុប ១៨២ ០៣៥ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន ( PHJ ) ដើម្បីអនុវត្តគម្រោង« ការពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម »។ នៅក្នុងគម្រោងនេះ អង្គការ PHJ មានគោលបំណងកាត់បន្ថយអត្រាមរណភាពនៃកុមារអាយុក្រោម៥ឆ្នាំ និងលើកកម្ពស់សុខភាពកុមារ តាមរយៈការភ្ជាប់បណ្តាញរវាងបុគ្គលិកសុខាភិបាល...

មន្រ្តីយកសំណាកមនុស្ស២នាក់ធ្វើតេស្ដរកជំងឺផ្ដាសាយបក្សី​H5N1​ក្រោយជំងឺនេះសម្លាប់មាន់ជាង​១​ពាន់ក្បាលនៅបាត់ដំបង

នៅព្រឹកថ្ងៃទី១២មករាម្សិលមិញ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានយកសំណាកមនុស្ស​២នាក់ ដែលជាអ្នកមើលថែមាន់នៅក្នុងចម្ការមួយកន្លែងដែលមានផ្ទុះជំងឺផ្តា​សាយបក្សី នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ លោក រឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៣មករានេះថា បុរស២នាក់នេះត្រូវបានយកសំណាកដើម្បីបញ្ជូនទៅវិភាគនៅវិទ្យាស្ថានបាស្ទ័រភ្នំពេញ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ចេញលទ្ធផលនៅឡើយទេ។

អាជ្ញាធរខេត្តបន្ទាយមាន​ជ័យ​ចែក​វិទ្យា​ល័យមួយជាពីរផ្នែកដើម្បីធ្វើ​ចត្តា​ឡីស័កនិងឱ្យសិស្សរៀន

អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២មករានេះ បានសម្រេចជ្រើសយកវិទ្យាល័យសម្ដេច​ឪ ជាសាលារៀងមួយកន្លែងទៀតសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ខណៈក្នុងមួយថ្ងៃៗ ពលករមកពីថៃចូលមកខេត្តនេះ នៅតែមានចំនួនច្រើននៅឡើយ។ សាលារៀននេះ គឺត្រូវបានចែកចេញជាពីរផ្នែកគឺអាគារសម្រាប់ធ្វើចត្តាឡីស័កនិងអាគារសម្រាប់ឱ្យសិស្សរៀន។ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃនេះថា មូលហេតុដែលសម្រេចបន្ថែមមណ្ឌលចត្តាឡីស័កនេះ ពីព្រោះទីតាំងមណ្ឌល​ចត្តា​ឡី​ស័កនានានៅក្នុងខេត្តពេញអស់ ហើយពុំអាចមានលទ្ធភាពផ្ទុកពលករខ្មែរដែលត្រលប់មកពីថៃបន្ថែម ដែលក្នុងមួយថ្ងៃមានប្រមាណ១០០នាក់។

ជំងឺផ្ដាសាយបក្សីH5N1បានចាប់ផ្ដើម​ផ្ទុះឡើងវិញនៅបាត់ដំបង​ខណៈ​ជំងឺនេះធ្លាប់ឆ្លងនិងធ្វើឱ្យមនុស្សស្លាប់

លទ្ធផលធ្វើតេស្ដលើសត្វមាន់ជាង១ពាន់ក្បាល នៅស្រុកឯកភ្នំខេត្តបាត់ដំបងបង្ហាញថា សត្វមាន់ទាំងនោះបានងាប់ដោយសារឆ្លងជំងឺផ្ដាសាយបក្សីH5N1។ អាជ្ញាធរមិនទាន់ដឹង​ពីប្រភពនាំឱ្យការផ្ទុះឡើងវិញនៃជំងឺផ្ដាសាយបក្សីនេះទេ ហើយមិនទាន់មានករណីថាបានឆ្លងមកមនុស្សនោះដែរ ស្របពេលកម្ពុជាធ្លាប់បានរកឃើញជំងឺនេះឆ្លងមកមនុស្សជាលើកដំបូងកាលពី១៥ឆ្នាំមុន។ មន្រ្តីកសិកម្មនៅខេត្តបាត់ដំបងបានលើកឡើងថា កាលពីថ្ងៃទី៦មករា មាន់ចិញ្ចឹមក្នុងចម្ការមួយកន្លែងនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង  បានចាប់ផ្តើមឈឺ ហើយបានងាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩មករាអស់ប្រមាណជាង​១៣០០ ក្បាល។ ក្រោយពេល មន្ត្រីបានយកសំណាកទៅពិនិត្យ ហើយលទ្ធផលចេញនៅល្ងាចថ្ងៃទី១១មករាបង្ហាញថា គឺមាន់ទាំងនោះបានឆ្លងជំងឺផ្តាសាយបក្សី។

សាលារៀនជាង២០មិនទាន់អាចឱ្យសិស្សចូលរៀនបានដោយសារជាប់ធ្វើជាមណ្ឌលចត្តាឡីស័កឱ្យពលករ

សាលានៅតាមព្រំដែនប្រហែល២៦ទីតាំង នៅមិនទាន់អាចឱ្យសិស្សចូលរៀនតាមការកំណត់របស់ក្រសួងអប់រំនៅថ្ងៃទី១១មករានេះទេ ដោយសារកំពុងជាប់ធ្វើជាមណ្ឌល ចត្តា ឡីស័កឱ្យពលករមកពីថៃ ប៉ុន្តែសិស្សនៅក្នុងសាលារៀនទាំងនោះ ខ្លះត្រូវរៀនពីចម្ងាយ និងបញ្ជូនឱ្យទៅរៀននៅទីតាំងផ្សេងជាបណ្ដោះអាសន្ន។ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃនេះថា អជ្ញាធរខេត្ត បានរៀបចំបើកបវេសនកាលនៅថ្ងៃទី១១មករាតាមការកំណត់របស់ក្រសួងអប់រំ ចំពោះ​តែសាលា​ណាដែលមិនបានយកធ្វើជាមណ្ឌលចត្តាឡីស័ក។ ដោយឡែក សាលាដែលបានធ្វើជាមណ្ឌលចត្កាឡីស័ក មិនអនុញ្ញាតឲ្យបើកបវេសនកាលឱ្យសិស្សចូលរៀនឡើយ...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម