Tuesday, July 16, 2019

កសិកម្ម

នៅតែ​មានលួចដឹកជ្រូកពី​វៀតណាម​ចូល​កម្ពុជា! អាជ្ញាធរខេត្តស្វាយរៀង ចាប់បានមនុស្សពីរនាក់ទៀត

ជនសង្ស័យ​ ២​ នាក់​​ បានលួចដឹកជ្រូក​ ៤​ ក្បាល​ ពីវៀតណាម​ កាត់ព្រៃ​ ហើយត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង​ និងកម្លាំងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង​ សហការជាមួយមន្ត្រីគយច្រកដូង ចាប់ឃាត់​ខ្លួន​ ប្រគល់អោយមន្ត្រីជំនាញបសុសត្វ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង​ នៃអធិការដ្ឋាននគរបាលស្រុករមាសហែក រួមជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនតំបន់ដូង​ សហការជាមួយមន្ត្រីគយ...

កសិករ ក្នុងសង្កាត់កោះទ្រង់ ខេត្ត​​ក្រចេះ ដាំក្រូចថ្លុង ទទួលបាន​ទិន្ន​​ផលខ្ពស់

ក្រចេះ៖ កសិករ នៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ សម្រុកដាំក្រូចថ្លុង តាមលក្ខណៈបច្ទេសទទួលបានទិន្នផលខ្ពស់។ លោក ចេង ធិន គឺជាកសិករគំរូមួយរូប ស្ថិតនៅភូមិចុងកោះ សង្កាត់កោះទ្រង់ មានជំ​​នាញ​ដាំ និងបំបៅក្រូចថ្លុងយ៉ាងច្បាស់លាស់...

WWF៖សត្វក្រពើភ្នំ ស្ថិតនៅក្នុងចំណោមសត្វ​ដែលជិតផុតពូជពីលើលោក

សត្វក្រពើភ្នំ ជាប្រភេទសត្វទឹកសាបដែលមានមាឌធំល្មម ហើយមានដុះទ្រនុងឆ្អឹងនៅខាងក្រោយក្បាលរបស់វា។ បើតាម អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) សត្វក្រពើភ្នំពីដើមឡើយ មាននៅពាសពេញតំបន់ទំនាបកណ្តាលអាស៊ីអាគ្នេយ៍ នៅតាមទីជម្រកតំបន់ដីសើម។ សត្វក្រពើភ្នំដែលធំពេញរូបរាងជាទូទៅមានប្រវែងមិនលើសពី ៣,៥ ម ទេ។ សត្វក្រពើភ្នំស៊ីចំណីដែលជាសត្វតូចៗដូចជា ពស់ កង្កែប ត្រី ហើយវាកម្រស៊ីចំណីជាសត្វធំៗណាស់។ សត្វក្រពើភ្នំអាចមានពងមួយសំបុកចាប់ពី...

ដង្កូវហ្វូងប្រភេទថ្មី កំពុងរាតត្បាត​បំផ្លាញដំណាំពោតកសិករជាង ១ ម៉ឺនហិកតា នៅទូទាំងប្រទេស

បន្ទាយមានជ័យ៖ មន្រ្តីជំនាញនៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យកំពុងសម្រុកចុះអន្តរាគមន៍ ទប់ស្កាត់ដង្កូវហ្វូងប្រភេទថ្មី ដែលកំពុង រាតត្បាតបំផ្លាញដំណាំពោតជាង៤ពាន់ហិកតា ដើម្បីជួយ ការពារផលដំណាំរបស់ប្រជាកសិក​​កុំអោយរង​​ការខូច​ខាត​។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ដំណាំពោតជាង៤ពាន់ហិកតា ត្រូវបានបំផ្លាញដោយសត្វដង្កូវប្រភេទថ្មី Fall Amyworm ដោយសារតែឆ្នាំនេះ...

គ្រាប់ផ្លែល្ពៅជួយឱ្យដុះសក់និងការពារសក់ជ្រុះ

គ្រាប់ផ្លែល្ពៅឬប្រេងផលិតចេញពីគ្រាប់ផ្លែល្ពៅ គឺមានសារធាតិចិញ្ចឹមដែលធ្វើឱ្យដុះសក់។ យោងតាមទស្សនារដ្ដីថ្នាំពេទ្យ Evidence-Based Complementary Medicine បានបង្ហាញថា បុរសដែលអាចបរិភោគប្រេងដែលផលិតចេញពីគ្រាប់ផ្លែល្ពៅបានចំនួន៤០០ មីលីក្រាម ឬស្មើនឹងមួយកន្លះនៃស្លាបព្រាបាយក្នុងមួយថ្ងៃ នឹងជួយឱ្យសក់ដុះលឿនជាង៤ដង បើប្រៀបធៀបជាមួយអ្នកដែលមិនបានបរិភោគ។ គ្រាប់ផ្លែល្ពៅ ក៏ជួយកាត់បន្ថយការកើតមានជំងឺមហារីកដែរ ដូចជា មហារីកពោះវៀនធំ ក្រពេញប្រូស្ដាត សួត ដោះ និងក្រពះជាដើម។ លើសពីនេះ គ្រាប់ផ្លែល្ពៅក៏ត្រូវគេរកឃើញថា មានផ្ទុកសារជាតិម៉ាញេស្យូមខ្ពស់ ដែលជាធម្មតាមនុស្សទូទៅតែងមិនទទួលបានសារជាតិប្រភេទនេះគ្រប់គ្រាន់នៅក្នុងរបបអាហារប្រចាំថ្ងៃ ហើយប្រសិនបើរាងកាយទទួលបានជាតិម៉ាញេស្យូមគ្រប់គ្រាន់...

លោក ដែន ហៀ ឈប់ធ្វើសំណង់ មកដាំ​ត្រសក់ទ្រើង ១ឆ្នាំរក​ចំ​​ណូល​បានជាង​ ២ម៉ឺនដុល្លារ

កសិករ១រូបឈ្មោះ ដែន ហៀ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានដាំដំណាំតាមលក្ខណៈអាជីវកម្ម "ស៊ី អេ ឌី អេហ្វ កូដ" របស់អង្គការ អាយ ឌី អ៊ី កម្ពុជា។ លោកដាំ បន្លែត្រសក់ទ្រើង ត្រប់ ប៉េងប៉ោះលើផ្ទៃដីទំហំ ៥ហិកតា។ ក្នុង១ឆ្នាំ...

ភ្ញាក់ផ្អើល! រកឃើញពងក្រពើត្រី ៤៨ គ្រាប់ ដែល​ជាសត្វជិតផុត​ពូជ ​នៅកោះ​កុង

ក្រុមអភិរក្សនៃរដ្ឋបាលជលផល អង្គការ WCS និងក្រុមការពារសំបុកក្នុងមូលដ្ឋាន បានរកឃើញសំបុកពងក្រពើត្រីចំនួន ២សំបុក មាន ៤៨ពង នៅត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែកស្រែអំបិល ក្នុងខេត្តកោះកុង កាលពីដើមសប្តាហ៍នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)...

មន្រ្តីឧទ្យានុរក្សម្នាក់ រងរបួសធ្ងន់ ខណៈ​ចុះល្បាត នៅដែន​ជម្រក​​សត្វព្រៃ​ភ្នំសំកុស

លោក ឃឿន ឃន មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការរងទឹកវេរ នៃដែន​ជម្រកសត្វ​​ព្រៃ​​ភ្នំសំកុស បានជួបឧបទ្ទវហេតុទាក់បន្លារឫស្សី បណ្តាលអោយរង​របួសមុតកយ៉ាង​ជ្រៅ ​ខណៈកំពុងធ្វើដំណើរល្បាតនៅចំណុចខ្នងម្រេះព្រៅ ក្នុងតំបន់ការពារធម្មជាតិ​ដែន​ជម្រក​សត្វព្រៃភ្នំសំកុស ភូមិសាស្រ្តខេត្តពោធិ៍សាត់។ បន្ទាប់ពីកើតហេតុ ក្រុមការងាររួមដំណើរបានសង្គ្រោះបឋម ដើម្បីឃាត់ឈាមហូរ...

ផ្លែឈើ​ធម្មជាតិ ១០០% របស់កសិករ​​​ខ្មែរ មាននៅផ្សារ​សហគមន៍​ខ្មែរ!

រាល់កសិផល ដែលមានលក់ក្នុងផ្សារសហគមន៍ខ្មែរ គឺសុទ្ធតែប្រមូលទិញពីកសិករដែលចងក្រងគ្នាជាសហគមន៍នៅតាមខេត្ត ហើយបានអនុវត្តកម្មវិធីដាំដុះបន្លែមិនប្រើប្រាស់ជាតិគីមីឬជាតិពុល។ នៅថ្ងៃនេះ ផ្សារសហគមន៍ខ្មែរយើងខ្ញុំ មានផ្លែឈើធម្មជាតិ ១០០ ភាគរយ របស់ប្រជាសហគមន៍​មកពីតាមបណ្តាខែត្រមួយចំនួនក្នុងប្រទេសខ្មែរ រស់ជាតិផ្អែមឆ្ងាញ់ ដែលទើបតែដឹកមកដល់ថ្មី។ ផ្លែឈើទាំងនោះ មានជាអាទិ៍ ផ្លែស្រកានាគពណ៌ស្វាយផ្លែមង្ឃុត របស់កសិករនៅស្រុកស្រែអំបិលខែត្រកោះកុង។ ផ្លែក្រូចពោធិសាត់ក្រូចឃ្វិច របស់កសិករនៅ...

នាយករដ្ឋមន្រ្តីអះអាងថា គ្មានអង្ករ សិប្បនិម្មិត លក់នៅលើទីផ្សារ

ក្រោយពីមានការផ្សព្វផ្សាយថា មានអង្ករក្លែងក្លាយ ឬសិប្បនិម្មិត លក់នៅលក់ទីផ្សារ ប្រមុខរដ្ឋាភិបាល បានចេញមុខច្រានចោលចំពោះដំណឹងនេះ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងនេះថា៖«ខ្ញុំមិនយល់ មានពេលខ្លះ គេថា មានអង្ករសិប្បនិម្មិត យកទៅលក់នៅកន្លែងនេះ កន្លែងនោះ។ ខ្ញុំចេះតែចោទសួរថា គ្រាន់តែផលិតអង្ករធម្មតានេះ វាថោកណាស់ទៅហើយ ចុះទម្រាំទៅផលិតអង្ករសប្បនិម្មិត...

អត្ថបទពេញនិយម

close button