Tuesday, July 16, 2019

កសិកម្ម

គ្រាន់តែចំណីសត្វ កម្ពុជានាំចូល​ពីបរទេស ២០០លានដុល្លារ​ក្នុង​មួយឆ្នាំ

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅ​ក្នុងពិធីសម្ពោធជាផ្លូវការ នៃពិរព័ណ៌វិស័យកសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វកម្ពុជា កាលពីពេលថ្មីៗនេះថា កម្ពុជាបានចំណាយប្រាក់ ២០០លានដុល្លារ លើការនាំចូល​ចំណីសត្វពីក្រៅប្រទេស។

ក្នុងរយៈពេល ៩ ខែចំណូលពីសេវាជលផលធ្លាក់ចុះបន្តិច ជាងឆ្នាំមុន

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍ថា ក្នុងរយៈពេល ៩ ខែក្នុងឆ្នាំ ២០១៨ ចំណូលពីសេវាជលផល មានការថយចុះជាងរយៈពេល ៩ ខែ ឆ្នាំ២០១៧។ចំណូលពីសេវាផ្សេងៗ ក្នុងផ្នែកជលផលក្នុងរយៈពេល៩ ខែ ឆ្នាំ ២០១៨ ចំនួន ១​ ២៩៩ ៩៩៥ ៥៣២ រៀល...

ក្រោយមានអ្នកស្លាប់ដោយពុលត្រីក្រពត ក្រសួងសុខាភិបាល ប្រកាសអំពាវនាវជាថ្មី

ក្រោយពីមានករណីពលរដ្ឋនៅខេត្តព្រះសីហនុ និងខេត្តកោះកុង បានពុលត្រីក្រពតជាថ្មីម្តងទៀត ដោយបណ្តាលឲ្យស្លាប់ចំនួន ២ នាក់ ក្រសួងសុខាភិបាល បានអំពាវនាវជាថ្មី ឲ្យពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំបរិភោគត្រីក្រពតពុលឲ្យសោះ។  ក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងនេះថា៖«ដើម្បីជៀសវាងបាននូវបញ្ហាសុខភាព ដែលអាចធ្វើ ឲ្យបាត់បង់ជីវិតបាន និងដើម្បីចៀសផុតពីការពុលត្រីក្រពតដូចករណីខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សូមកុំបរិភោគត្រីក្រពតដែលមានជាតិពុលដោយសារវាមានជាតិពុលនៅក្នុងខ្លួនវាដែលអាចបណ្តាលឲ្យស្លាប់បាន។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកំចាត់ចោលបានទេ...

ពលរដ្ឋថាអាងចិញ្ចឹមក្រពើជាង១ម៉ឺនក្បាលរបស់លោក ណៅ ធួក ធ្វើឲ្យពួកគាត់នៅមិនសុខ

ពលរដ្ឋបានសម្ដែងក្ដីកង្វល់ និងបានសំណូមពរអាជ្ញាធរក្រុងសៀមរាបជួយដោះស្រាយជូនពួកគាត់ពាក់ព័ន្ធនឹងករណីអាងចិញ្ចឹមក្រពើ ដែលគាត់អះអាងថាជារបស់លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម កំពុងជះក្លឹនស្អុយប៉ះពាល់សុខភាព និងការរស់នៅរបស់ពួកគាត់។ ពលរដ្ឋបានអះអាងថាទីតាំងអាងក្រពើនោះ ស្ថិតនៅក្រោយស្ថានីយប្រេងតេឡាអង្គរ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ស្រ្តីម្នាក់បានរៀបរាប់ថា ពួកគាត់ពិតជាពិបាកដកង្ហើមណាស់រៀងរាល់ថ្ងៃនេះ ពីព្រោះតែក្លឹនស្អុយចេញពីអាងក្រពើដែលគ្មានអនាម័យនោះ។ ជុំវិញករណីកង្វល់ពលរដ្ឋនេះ លោក ណៅ ធួក...

ដំរីមួយហ្វូងតូច សរុប៧ក្បាល ងាប់​​ដោយសារឆក់ខ្សែ​ភ្លើង​

អាជ្ញាធរឥណ្ឌាកាលពីថ្ងៃសៅរ៍​បានឱ្យដឹងថាយ៉ាងហោចណាស់មានដំរី​៧ក្បាលបានងាប់ភ្លាមៗ ដោយសារតែឆក់​ខ្សែភ្លើងនៅតំបន់មួយនៃរដ្ឋអូឌីសា ស្ថិតនៅភាគ​ខាងកើតប្រទេស​។ នេះបើយោង​តាម​ការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ កាលពីថ្ងៃម្សិលមិញ។ ដំរីទាំង៧ក្បាលនោះត្រូវបានឆក់ខ្សែភ្លើង​ងាប់ទាំងហ្វូងតាំងតែពីយប់​ថ្ងៃសុក្រម្លេះ ហើយអាជ្ញាធរអភិរក្ស​សត្វព្រៃឥណ្ឌា​នៅក្នុងតំបន់នោះបាននិយាយថាបន្ទាប់ពី​ទទួលដំណឹង​នេះ​ ពួកក្រុមអាជ្ញាធរ និងអ្នកអភិរក្សបានប្រញាប់ប្រញាល់​ទៅកន្លែងកើតហេតុ​ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពី​មូលហេតុដ៏អាក្រក់នេះ។ បើតាមប្រព័ន្ធផ្សពផ្សាយ​នៅក្នុងតំបន់ ​ទីតាំងដែលដំរី​ទាំងនោះ​ឆ្លងកាត់ កំពុងស្ថិតក្នុងដំណាក់កាលដែលអាជ្ញាធរ​រៀបចំប្រព័ន្ធ​អគ្គីសនីសម្រាប់ដំណើរការ​ផ្លូវដែក​ថ្មី។ ដូច្នេះគេសន្និដ្ឋានបានថាការធ្វេសប្រហេសរបស់អ្នករៀបចំ អាចជាមូលហេតុនាំឲ្យមានគ្រោះចង្រៃដល់ហ្វូងដំរីងទាំងនោះ៕

តើប្រទេសណាខ្លះ ដែលកម្ពុជា​នាំអង្ករចេញទៅច្រើនជាងគេ?

ភ្នំពេញ៖ ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៨ កម្ពុជា នាំ​អង្ករ​ចេញ​តាម​រយៈ​ច្រកចេញ-ចូល​តែ​មួយ គឺ​មាន​បរិមាណ​សរុប​ចំនួន ៤៧៦២៦ តោន ដែល​មាន​ការ​ថយចុះ​ចំនួន ២១៥០ តោន ឬ ៤,៥% ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៧។ យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី​សភាពការណ៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំ​នព្វមាស ឆ្នាំ​២០១៨ និង​ទិសដៅ​អនុវត្ត​បន្ត...

តើទីផ្សារអឺរ៉ុប នឹងទទួលទិញផល​នេសាទសមុទ្រតាមការស្នើសុំរបស់មន្រ្តីកម្ពុជាទេ?

នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Liyong អគ្គ​នាយក​អង្គការ​យូនីដូ នៅ​ឯ​ស្ថាន​បេសកម្ម​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នាទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ពេលថ្មីៗនេះ លោក​រដ្ឋមន្រ្តី​បានស្នើសុំដល់អង្គការយូនីដូ (UNIDO) ជួយរៀបចំបទដ្ឋាន​គតិយុត្តិពាក់ព័ន្ធឈានទៅ​ទទួល​បានការអនុញ្ញាតនាំចេញផលនេសាទសមុទ្រកម្ពុជា ទៅកាន់ទីផ្សារអ៊ឺរ៉ុប។ ទន្ទឹមនឹងនេះ លោកក៏បានស្នើអង្គការយូនីដូ ជួយផ្តល់នូវ​ការគាំ​ទ្របន្ថែមពីនីតិវិ​ធីក្នុងការទទួលស្គាល់​នូវគុណភាព និងស្តង់ដាផលិតផលកសិកម្មផងដែរ។

ក្រសួងប្រាប់ខេត្ត២គ្រប់គ្រងទឹកឲ្យល្អ ព្រោះរដូវប្រាំងខាងមុខអាចនឹងជួបគ្រោះរាំងស្ងួត

ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យបានក្រើនរំលឹកមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ និងឧត្តមមានជ័យ បង្កើនការទុកដាក់ថែទាំទឹកនៅតាមបណ្ដាប្រភពនានាឲ្យបានល្អ។ ការក្រើនរំលឹកនេះ ធ្វើឡើងខណៈលោក ចាន់ យុត្ថា បានដឹកនាំក្រុមការងារក្រសួង ចុះពីនិត្យស្ថានភាពបង្កបង្កើនផល និងប្រព័ន្ធធារាសាស្រ្ត នៅតាមបណ្ដាខេត្តភាគខាងលិចប្រទេស កាលពីពេលថ្មីៗនេះ ដោយលោកបានបង្ហាញការព្យាករណ៍ថារដូវប្រាំងឆ្នាំនេះ តំបន់នោះនឹងមានភ្លៀងកក់ខែតិចបំផុត៕

កោះកុង៖ ជ្រូកព្រៃបុក និងវ័ធសម្លាប់បុរសម្នាក់ទាំងព្រឹក កូនស្រីគាត់សំណាងល្អព្រោះរត់រួច

កសិករ​ម្នាក់ រស់នៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង ត្រូវ​ជ្រូកព្រៃ​វ័ធ​បណ្តាល​ឱ្យស្លាប់​ក្រោយ​បញ្ជូនមក​ផ្ទះ​ ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​៧​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ២០១៨​។​ នេះបើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារកាសែត និងគេហទំព័ររស្មីកម្ពុជាប្រចាំខេត្តកោះកុង។ ​  លោក​ស៊ឹម ​វ៉ា​រី ​អធិការនគរបាល​ស្រុក​ថ្មបាំង​បាន​ថ្លែងថា​ជនរងគ្រោះ ​ដែល​ត្រូវ​ជ្រូកព្រៃ​វ័ធ​ចំ​ផ្លោក​នោម​ស្លាប់...

ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រជុំដោះស្រាយបន្ទាន់រឿងពុលមេតាណុលក្នុងស្រាសនៅក្រចេះ

ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកWHO បានរៀបចំកិច្ចប្រជុំអន្ដរក្រសួង​ ស្ដីពីបទពិសោធន៍ និងចំណាត់ការជាក់ស្ដែង ដើម្បីទប់ស្កាត់ការពុលម៉េតាណុលក្នុងស្រាស។ កិច្ចប្រជុំដែលធ្វើឡើងនៅខេត្តក្រចេះ ជាទីដែលឧស្សាហ៍ផ្ទុះករណីពុលស្រាសនោះ ក៏ដើម្បីកំណត់ដាក់ចេញសកម្មភាពការងារឆ្លើយតប និងទប់ស្កាត់នូវការផ្ទុះឡើងការពុលស្រា ដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ។​ កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី ឱ វណ្ណឌីន ​អគ្គនាយកបច្ចេកទេសសុខាភិបាល...

អត្ថបទពេញនិយម

close button