Tuesday, July 16, 2019

កសិកម្ម

កសិករប្រមូលផលស្រូវរដូវវស្សាបានជិត ៣លាន​​​តោនឆ្នាំ ២០១៨​នេះ

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ​​ស្ដីពី​ល្បឿន​ការងារ​ប្រមូល​ផល​ស្រូវរដូវ​វស្សា​ឆ្នាំ​២០១៨បានផ្សព្វផ្សាយ ​នៅ​ថ្ងៃទី២៦​ ខែ​វិច្ឆិកា​ បង្ហាញ​ថា​ គិត​មក​ដល់​ពេល​នេះ​ ការប្រមូលផលស្រូវរដូវវស្សា សម្រេចបានចំនួន ៨៨៦ ២៦៦ ហិកតា លើផ្ទៃដីអនុវត្ត​សរុប ២ ៧៣៥ ៨៤០ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ២ ៩៩៧ ៩៩២តោន សើលឆ្នាំមុន ២៦៦ ៧១០តោន។

ទឹកជំនន់ និងរាំងស្ងួត ឆ្នាំនេះ ធ្វើឲ្យស្រូវខូចជាង ១ សែនហិកតា

ដំណាំស្រូវចំនូន ១០០ ៧៩៩ ហិកតា ឬស្មើនឹង ៣,៦ ភាគរាយ នៃផ្ទៃដីដាំដុះសរុប ត្រូវបានខូចខាតដោយសារគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ទឹកភ្លៀង និងទន្លេមេគង្គ នៅឆ្នាំ ២០១៨ នេះ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម កាលពីថ្ងៃពេលថ្មីៗនេះ ក្នុងចំណោមដំណាំស្រូវទាំងជាង ១ សែនហិចតា...

កសិករគួរដាំដើមឬស្សី ព្រោះឬស្សី​កំពុងត្រូវប៉ាន់ និងតម្រូវ​ការ​ទីផ្សារ​ខ្ពស់

បាត់ដំបង៖ នៅតំបន់មួយចំនួន ប្រជាកសិករខ្មែរ បាននិងកំពុងដាំដើម​ឬស្សី​បណ្តើរៗហើយព្រោះរុក្ខជាតិ​ប្រភេទនេះ ងាយស្រួលដាំ និងមានទីផ្សារខ្ពស់​នាពេលបច្ចុប្បន្ន។ លោក ហេង មករា ម្ចាស់សិប្បធ្យូងអនាម័យ ដែលគ្រោងនឹងដាំដើមឬស្សីរាប់រយហិចតា បានឲ្យដឹងថា ការដាំឬស្សីនៅពេលនេះ​ សំដៅទៅលើការដាំឬស្សី​ ២ប្រភេទ៖

តើសំបកផ្លែស្វាយអាចបរិភោគបានទេ?

មនុស្សភាគច្រើនតែងតែចិតសំបកផ្លែស្វាយចោល ដោយមិនដឹងថា សំបកផ្លែស្វាយអាចបរិភោគបាន ហើយវាក៏សម្បូរជីវជាតិចិញ្ចឹមណាស់ដែរ។ ការសិក្សារបស់អ្នកវិទ្យាសាស្រ្ដរកឃើញថា សំបកផ្លែស្វាយគឺមានសារសំខាន់ខ្លាំងសម្រាប់មនុស្សកើតជំងឺទឹកនោមផ្អែម ពីព្រោះសំបករបស់វា មានផ្ទុក Polyphenols និង Carotenoids ដែលជាសារជាតិប្រឆាំងអុកស៊ីតកម្ម ហើយផ្ទុកសារជាតិសរសៃ ដែលមានលក្ខណសម្បត្តិប្រឆាំងជំងឺទឹកនោមផ្អែម។ រាល់សំបកផ្លែស្វាយទាំងអស់ គឺមានផ្ទុយសារជាតិសរសៃរហូត៧២% និងផ្ទុកវីតាមីន Cនិង E ខ្ពស់ ដែលជួយការពារជំងឺផ្សេងទៀត ដូចជាជំងឺភ្លេចភ្លាំង ជំងឺភ្នែកឡើងបាយ និងជំងឺមហារីក ហើយជាការពិតដែលការសិក្សាខ្លះបង្ហាញថា សំបកផ្លែស្វាយ គឺមានផ្ទុកសារជាតិប្រឆាំងអ៊ុកស៊ីតកម្មខ្លាំងជាងសាច់ផ្លែស្វាយទៅទៀត៕ ប្រភព៖ Healthy and Natural World

ប្រយោជន៍ផ្លែស្វាយ

ផ្លែស្វាយគឺជាឃ្លាំងផ្ទុកទៅដោយសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយទៅដល់សុខភាព ព្រោះការបរិភោគផ្លែស្វាយ គឺជួយដល់ការរំលាយអាហារ រក្សាសុខភាពស្បែកនិងសក់ ជួយឱ្យស្រកទម្ងន់ និងការពារភ្នែក។ ការសិក្សាតាមផ្នែកវេជ្ជសាស្រ្ដបង្ហាញថា ផ្លែស្វាយគឺមានផ្ទុកវីតាមីនC និងE ច្រើន ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយទប់ស្កាត់សក់ឆាប់ជ្រុះនិងស្បែកឆាប់ជ្រាវជ្រួញ។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ ថែមជួយទប់ស្កាត់ការដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យថ្លើមមានសុខភាពល្អ។ ចំណែកសារធាតុរ៉ែមាននៅក្នុងផ្លែស្វាយវិញ គឺមានដូចជាប៉ូតាស្យូម និងម៉ាញេស្យូម ដែលជួយគ្រប់គ្រងសម្ពាធឈាមឱ្យមានលំនឹង និងធ្វើឱ្យបេះដូងមានសុខភាពល្អ។ លើសពីនេះ ផ្លែស្វាយ ក៏ផ្ទុកវីតាមីនB ដែរ។

កសិករនៅស្រុកសំឡូតចាប់ផ្តើមប្រមូលផលសណ្តែកសៀង

បាត់ដំបង៖កសិករនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កំពុងតែមមាញឹក ប្រមូលផលសណ្តែកសៀងរបស់ពួកគេ នៅក្នុងអំឡុងខែវិច្ឆិកានេះ។ លោក កង ហៃ កសិករដំណាសណ្តែកសៀងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានប្រាប់ខ្មែរណាស់ថា កសិករនៅក្នុងស្រុកលោកនិយាយដំណាសណ្តែកសៀងក្នុងអំឡុងខែកក្កដា ឬសីហា ហើយប្រូលផលក្នុងអំឡុងខែវិច្ឆិកា។ លោកថា បច្ចុប្បន្ន សណ្តែកសៀងមួយ គីឡូក្រាម តម្លៃចាប់ពី...

បច្ចេកវិទ្យាថ្មីមួយ នឹងជួយកសិករ មានអំណាចតថ្លៃស្រូវអង្ករ ជាមួយអ្នកបញ្ជាទិញផ្ទាល់ពីក្រៅប្រទេស

អង្គការអុកស្វាម (OXFAM) កម្ពុជាបញ្ជាក់ថា កសិករនឹងមានអំណាច​តថ្លៃតម្លៃ​ស្រូវ​ដោយផ្ទាល់ ជាមួយអ្នកនាំចេញនិងអ្នកបញ្ជាទិញពីក្រៅប្រទេស តាមរយៈការដាក់​ឱ្យប្រើប្រាស់សាកល្បងបច្ចេកវិទ្យាថ្មីមួយ ដែលហៅថាប្លុកឆេន(Blockchain)។ នាយិកាអង្គការអុកស្វាម អ្នកស្រី លីម សូលីន បានប្រសាសន៍ថា បច្ចេកវិទ្យាប្លុកឆេន​នេះ គឺត្រូវដាក់អនុវត្តសាកល្បងលើកដំបូងបំផុតនិងមានតែមួយគត់នៅក្នុងប្រទេស​កម្ពុជា។ អ្នកស្រីបន្តថា បច្ចេកវិទ្យានេះ នឹងសាកល្បងដំបូងជាមួយកសិករគំរូចំនួន​៥០​នាក់។

កម្ពុជានឹងខ្វះទឹកស្រោចស្រពស្រូវក្នុងឆ្នាំ២០១៩

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា អាកាសធាតុនៅក្នុងឆ្នាំ២០១៩ខាងមុខ នឹងមានការប្រែប្រួលខុសប្លែកជាងពីប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ហើយនឹងធ្វើឱ្យទឹកភ្លៀងដើមឆ្នាំនឹងមានសភាពយឺត និងជាក្ដីបារម្ភ​ធ្វើឱ្យខ្វះខាតទឹកស្រោចស្រពនិងប្រើប្រាស់។ ក្រសួងធនធានទឹក បានត្រៀមវិធានការចំនួន៣ចំណុច ដើម្បីដោះស្រាយបញ្ហាខ្វះខាត ទឹកក្នុងឆ្នាំ២០១៩។ ទី១ ការយកចិត្តទុកដាក់...

ស្វាយខ្មែរកែច្នៃចេញពីត្បូងឃ្មុំអាចលក់នៅចិនបាន១គីឡូ៥.៣ដុល្លារ

សហគ្រាសកែច្នៃផលិតផលស្វាយនៃក្រុមហ៊ុនLBN Agriculture ស្ថិតនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ វិនិយោគក្នុងទឹកប្រាក់ជាង២លានដុល្លារមានសមត្ថភាពកែច្នៃផ្លែស្វាយ ជាផលិតផលស្វាយស្ងួតបាន៣០០តោនក្នុងមួយខែ។  បើតាមហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្មជាមធ្យមក្នុង១ថ្ងៃក្រុមហ៊ុនប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករខេត្តកំពង់ចាមនិងត្បូងឃ្មុំប្រមាណពី៦០ទៅ១០០តោន ក្នុងមួយគីឡូ១២០០ទៅ១៦០០រៀលដោយកែឆ្នៃជាផលិតផលសម្រេចនាំចេញទៅលក់នៅប្រទេសចិនតម្លៃ៥.៣ ដុល្លារក្នុងមួយគីឡូ។ លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុន ដែលបានរួមចំណែករកទីផ្សារស្វាយជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃផលិតផលស្វាយនាំចេញនិងរួមចំណែកបង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ៕

បន្លែដាំនៅបឹងទំពុន កំពុងផ្គត់ផ្គង់​ទីផ្សារស្ទើរគ្រប់​ខេត្ត-ក្រុង​នៅ​ទូទាំងប្រទេស

ត្រកួននិងកញ្ឆែងដែលដាំដុះលើទឹកក្នុងបឹងទំពុន ត្រូវបានគេបេះយកទៅលក់​ចែកចាយ​ផ្គត់ផ្គង់ក្នុងទីផ្សារស្ទើរនៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់​ពីក្រុមអ្នកដាំបន្លែក្នុង​បឹងទំពុននេះ។ ថ្វីត្បិតពលរដ្ឋខ្លះខ្លាចរអាលមិនចង់ទិញបន្លែពីបឹងទំពុនទៅបរិភោគ ដោយសារដឹងថា បន្លែក្នុងបឹងនេះផ្ទុកដោយមេរោគជាច្រើនបង្កឡើងពីទឹកស្អុយខ្មៅហូរចេញទីលូយ៉ាងណាក្ដី ប៉ុន្តែពួកគេហាក់មិនដឹងថាបឹងនេះហើយ ដែលជួយឱ្យផ្សារជាច្រើននៅ​ទូទាំង​ប្រទេស មានត្រកួននិងកញ្ឆែតលក់ជារៀងរាល់ថ្ងៃ។ ក្រុមអ្នកដាំបន្លែក្នុងតំបន់បឹងទំពុនបញ្ជាក់ថា បន្លែក្នុងបឹងទំពុន មិនមានការដាក់​សារជាតិ​គីមីរហូតធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកបរិភោគឡើយ...

អត្ថបទពេញនិយម

close button