Tuesday, May 21, 2019

កសិកម្ម

រដ្ឋបាលជលផល ប្រកាស​ពីពេល​​វេលា​រដូវ​បិទនេសាទត្រី

ភ្នំពេញ៖ រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រកាសអំពីពេលវេលា នៃការបិទនេសាទត្រី នៅក្នុងដែននេសាទទឹកសាប។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១៩។ -ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់​ថ្ងៃទី៣០ ខែកញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិត​នៅខាងជើងខ្សែ​ស្រប​ទន្លេ​ចតុមុខ ដែលរួមមាន​ខេត្ត​ទាំងអស់​ជុំវិញ​បឹងទន្លេសាប...

ប្លាស្ទិក បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់​មនុស្ស​សត្វ​​នៅលើភពផែនដី

នេះជាភស្តុងតាងខ្លះៗបង្ហាញពីផលប៉ះពាល់ដោយផ្ទាល់ នៃសំណល់រឹងដូចជា​ប្រភេទប្លាស្ទិកលើសត្វក្នុងបរិស្ថាន​ធម្មជាតិ។ សូមទស្សនាកម្ររូបភាពខាងក្រោម៖

រដ្ឋមន្រ្តីកសិកម្ម អរគុណ​វៀត​ណាម ដែលជួយវិស័យកសិកម្មកម្ពុជា!

លោក វេង សាខុន បានទទួលជួបលោកស្រី បុយ ធីធឿម ជាប្រធានសមាគមកសិករវៀតណាមថ្នាក់មជ្ឈឹម និងប្រធានសមាគមកសិករប្រចាំខេត្តទាំង ៥ នៅជាប់ព្រំដែនដូចជាខេត្តអាងយ៉ាង គៀងយ៉ាង ដុង ផាត់ តាយ និញ និងខេត្តឡុង អាន។ ជំនួបនេះមានគោលបំណងពង្រីង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម រួមទាំងប្រធានបទផ្សេងៗទៀត។

អាជីវករនៅជាប់ព្រំដែនកម្ពុជា-ថៃ លក់​ផ្សិតប៉ក់ឲ្យ​ជនជាតិ​ថៃរក​ចំណូ​​ល​ប្រចាំថ្ងៃ​បានច្រើន

អាជីវករនៅច្រកទ្វារអានសេះព្រំដែនកម្ពុជា-ថៃ កំពុងតែកាក់កប ចំពោះការរកបាន​ប្រាក់​ចំណូល​ប្រចាំថ្ងៃទទួលបានច្រើនគួរសម តាមរយៈការលក់ផ្សិតប៉ក់ ក្នុងចន្លោះ​ចាប់ពី១​តោនឡើងទៅលក់ឱ្យជនជាតិថៃ សម្រាប់យកទៅធ្វើជាម្ហូបអាហារដ៏ពេញ​និយម។ អ្នកស្រី ថន ស្រីមុំ ជាអាជីវករលក់ដូរនៅក្នុងផ្សារច្រកទ្វារអានសេះទឹកដីកម្ពុជា បានឱ្យ​ដឹងថា ចាប់ពីពាក់កណ្តាលខែមេសាមក អាជីវករនៅលើច្រកទ្វារអានសេះ បាននាំគ្នា​ប្រមូល​ទិញ...

រដូវវស្សានឹងមកដល់នៅចុងខែ ឧសភានេះ បាតុភូតផ្គររន្ទះ ខ្យល់​​កន្រ្តាក់កាន់​តែមានច្រើន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃទី ០៥ ឧសភា ថា រដូវវស្សានឹងឈានមកដល់នៅដើមសប្តាហ៍ទី ៣ ខែខែ ឧសភាខាងមុខនេះ។ បើតាមការព្យាករណ៍របស់ក្រសួងបានបង្ហាញថា កម្ពុជា នៅតែបន្តស្ថិតក្នុងដំ​ណាក់​កាលអន្តរកាលឆ្លងពីរដូវប្រាំងចូលរដូវវស្សា។ ជ្រលងសម្ពាធទាប​បានអូស​បន្លាយ​លើកម្ពុជា ហើយចលនាខ្យល់បានប្តូរទិសមកភាពវិជ្ជមាន។...

ព្រៃឈើជិត ១០០០ហិកតា ក្នុង​ខេត្តសៀមរាប ត្រូវភ្លើងឆេះ​បំផ្លាញ​​ក្នុង​ដូវប្រាំងឆ្នាំនេះ

សៀមរាប៖ ព្រៃឈើប្រមាណជាង ៧០០ហិកតា នៅក្នុងខេត្តសៀមរាប ត្រូវបានភ្លើង​ព្រៃឆាបឆេះ នៅក្នុងរដូវប្រាំង ឆ្នាំ២០១៩នេះ។ កត្តាចម្បងដែលនាំឱ្យមានភ្លើងឆេះព្រៃ ត្រូវបានមន្ត្រី ជំនាញអះអាងថា បណ្តាលមកពីការកាប់ដុតរានព្រៃ ការតាំង​ទីលំនៅ​ការដុតព្រៃដើម្បីចាប់សត្វ និងការធ្វេសប្រហែសរបស់មនុស្ស។ នៅក្នុងកិច្ចប្រជុំស្ដីពី...

ប្រជាពលរដ្ឋនៅខេត្តសៀមរាបចំនួន៦ ​ស្រុក ក្រុង កំពុងខ្វះទឹក​ប្រើ​​ប្រាស់

សៀមរាប៖ ដោ​យ​សារ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​បាន​ធ្វើ​ឱ្យ​ទឹក​នៅ​តាម​ត្រពាំង​បឹង​បួរតូច​បាន​រី​ង​ហួត​ទឹក​អស់​​ ហើយ​ឥឡូវ​នេះ​អណ្តូងទឹកដែល​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ​មួយចំនួននៅ​ក្នុង​បណ្តាស្រុក​-ក្រុងចំនួន៦​ រួមមាន៖ ក្រុងសៀមរាប ស្រុក ជីក្រែង ស្រុកសូទ្រនិគម ស្រុកវ៉ារិន ស្រុកពួក និងស្រុកក្រឡាញ់ បាន​កំពុងរីងទឹក​​ បូមដោយ​ម៉ូទ័រ ក៏មិនចេញ ដែល​ជា​បញ្ហាធ្វើ​ឱ្យ​ប្រជាពលរដ្ឋទាំង​នោះកង្វះទឹក​ប្រើប្រាស់។ នេះបើតាមការអោយដឹងពីលោក លោក លី​ សំរិទ្ធ​ អភិបាល​រង​ខេត្ត​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋ​បាល​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃទី​០២ ​ខែ​ឧសភា...

សមត្ថកិច្ចបង្រ្កាប និងដុតចោល​​ចង្រិត កន្តេះឡង់ ឌុកឌឿ ខូច​​គុណ​ភាព ដែលឃាត់បាន

កម្លាំងសមត្ថកិច្ចជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្ក្រាបករណីនាំចូលចង្រិត កន្តេះឡង់ ឌុកឌឿ ខុសច្បាប់ និងខូចគុណភាពជាច្រើនគីឡូក្រាម ។ នេះបើតាមការផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

មេឃកំពុងក្តៅខ្លាំង ខណៈ​តំបន់​មួយ​ចំនួន​កំពុងភ្លៀង​នៅថ្ងៃនេះ

អាកាសធាតុមានស្ថានភាពក្តៅខ្លាំងនៅថ្ងៃទី ២ ខែ ឧសភា នៅតំបន់មួយចំនួន ប៉ុន្តែនៅខេត្តខ្លះទៀត បន្តមានភ្លៀងធ្លាក់ជាហូរហែដូចជានៅស្រុកព្រែកប្រសប់ ស្រុកចិត្របុរី ស្រុកឆ្លូង និងក្រុងក្រចេះ ខេត្តក្រចេះជាដើម។ នេះបើតាមការ​បង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរ​ក្សសត្វ ​លំដាប់​ពិភព​លោក នឹងកើតឡើងក្នុងខេត្តសៀមរាប ដោយចំណាយ ៧០ លានដុល្លារ

សមាគមអ្នកវិនិយោគអន្តរជាតិថ្មីមួយក្រុម​នៃក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម បានរៀបចំពិធីបើកសម្ពោធការចាប់ផ្ដើមការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វដ៏ធំរបស់ខ្លួននៅក្នុងខេត្តសៀមរាប នៅឆ្នាំ ២០២១ ខាងមុខ។ គម្រោងក្រោមភាពជាដៃគូនេះមានបំណងវិនិយោគទឹកប្រាក់ ៧០ លានដុល្លារអាមេរិក ដែលចែកចេញជា ៣ ដំណាក់កាល   ដោយដំណាក់កាលទី១...

អត្ថបទពេញនិយម

close button