Tuesday, May 21, 2019

ស្វាយខ្មែរកែច្នៃចេញពីត្បូងឃ្មុំអាចលក់នៅចិនបាន១គីឡូ៥.៣ដុល្លារ

សហគ្រាសកែច្នៃផលិតផលស្វាយនៃក្រុមហ៊ុនLBN Agriculture ស្ថិតនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ វិនិយោគក្នុងទឹកប្រាក់ជាង២លានដុល្លារមានសមត្ថភាពកែច្នៃផ្លែស្វាយ ជាផលិតផលស្វាយស្ងួតបាន៣០០តោនក្នុងមួយខែ។  បើតាមហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្មជាមធ្យមក្នុង១ថ្ងៃក្រុមហ៊ុនប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករខេត្តកំពង់ចាមនិងត្បូងឃ្មុំប្រមាណពី៦០ទៅ១០០តោន ក្នុងមួយគីឡូ១២០០ទៅ១៦០០រៀលដោយកែឆ្នៃជាផលិតផលសម្រេចនាំចេញទៅលក់នៅប្រទេសចិនតម្លៃ៥.៣ ដុល្លារក្នុងមួយគីឡូ។ លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុន ដែលបានរួមចំណែករកទីផ្សារស្វាយជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃផលិតផលស្វាយនាំចេញនិងរួមចំណែកបង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ៕

យុវជន ភុន រតនា៖ បង្កើតទីផ្សារ ផ្គត់ផ្គង់បន្លែធម្មជាតិ កាត់បន្ថយ ការនាំចូលបន្លែគីមីពីបរទេស

កម្ពុជា ជាប្រទេសសំបូរដីធ្វើកសិកម្ម ប៉ុន្តែកម្ពុជា នៅខ្វះបន្លែធម្មជាតិ ផ្គត់ផ្គង់តម្រូវ ការទីផ្សារក្នុងស្រុក។ នេះជាកត្តាដែលជំរុញអោយអ្នកជំនាញកសិកម្ម ភុន រតនា បង្កើតទីផ្សារបន្លែធម្មជាតិ ជំនួសឲ្យការនាំចូលបន្លែគីមីពីបរទេស។ កម្ពុជាបច្ចុប្បន្ន បាននឹងកំពុងនាំចូលបន្លែផ្លែឈើពីបរទេសយ៉ាងកំហុក ដោយសារ...

ចិនគ្រោងទិញគ្រាប់ស្វាយចន្ទីស្ងួត និងតំណាប់ស្វាយក្រៀមពីកម្ពុជា

គ្រាប់ស្វាយចន្ទីស្ងួត និងតំណាប់ស្វាយក្រៀមរបស់កម្ពុជា អាចនឹងមានវត្តមាន  នៅលើទីផ្សារក្នុងក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិននាពេលឆាប់ៗនេះ ។ នេះបើយោងតាមការជួបពិភាក្សាការងាររវាងសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានក្រុមហ៊ុនចិន Guangxi Guhong Development Corporation នៅថ្ងៃទី១០ ខែកញ្ញានេះ។

អ្នកស្រី កែវ មុំ ប្រាប់កសិករដាំបន្លែ និងផ្លែឈើ ឈប់បារម្ភ!

នាយិការក្រុមហ៊ុន លីលី ហ្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី អ្នកស្រី កែវ មុំ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រីថា នៅពេលដ៏ខ្លី ខាងមុខ កសិករដែលដាំបន្លែ និងផ្លែឈើ នឹងអស់បារម្ភទៀតហើយ។ សហគ្រិនស្រ្តីដ៏ឆ្នើមនៅកម្ពុជារូបនេះ បញ្ជាក់មូលហេតុដែលអ្នកស្រីឲ្យកសិករឈប់បារម្ភ ដោយសារក្រុមហ៊ុនផលិតនំស្រួយលីលី នឹងមានម៉ាស៊ីនកែច្នៃបន្លែ និងផ្លែឈើ។ «បន្តិចទៀតប្រជាកសិករ លែងមានការព្រួយបារម្មណ៍នៅពេលដែលប្រមូលផលទៀតហើយ ។ ក្រុមហ៊ុនលីលីផលិតនំស្រួយបាននឹងកំពុងរៀបចំដំឡើងម៉ាស៊ីន កែច្នៃបន្លែ ផ្លែឈើក្រៀម...

ក្រសួងពាណិជ្ជកម្មដាក់បញ្ចូល «ក្រូចថ្លុងកោះទ្រុង» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» ដែលជាឈើហូបផ្លែធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ពិសា និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។ ពិធីប្រកាសទទួលស្គាល់នេះ រៀបចំឡើងនៅលើទឹកដីកោះទ្រង់ ក្នុងខេត្តក្រចេះ ក្រោមវត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ នៅក្នុងពិធីនោះនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីអត្ថប្រយោជន៍នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលឧបករណ៍ទីផ្សាដ៏មានសក្តានុពល...

អត្ថបទពេញនិយម

close button