Thursday, April 2, 2020
Home ផ្លែឈើ

ផ្លែឈើ

វៀត​ណាម​បង្កើន​ការ​នាំ​ចេញ​ផ្លែ​ឈើ​ឱ្យ​បាន​៣,​៥​ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​នេះ

បច្ចុប្បន្ន វៀតណាម​កំពុង​នាំ​ចេញ​ផ្លែ​ឈើ​ទៅ​កាន់​ប្រទេស​ចំនួន​៦០ ហើយ​កាល​ពី​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​ផ្លែ​ឈើ​របស់​វៀតណាម គឺមានតម្លៃទឹកប្រាក់៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់ឆ្នាំ២០១៩នេះ វៀត​ណាម​រំពឹងថា ការនាំចេញនឹងកើនដល់៥,៦ពាន់លានដុល្លារ។ នៅក្នុងឆ្នាំ២០១៩នេះ ក្រសួងអភិវឌ្ឍន៍ជនបទនិងកសិកម្មវៀតណាមបានចាត់បញ្ជូនផ្លែឈើនៅ​ក្នុងបញ្ជី​នៃផលិតផលកសិកម្មនាំចេញសំខាន់ៗ ដែលក្នុងនោះ មានដូចជា ស្រូវ គ្រឿងសមុទ្រ គ្រាប់ចន្ទី ឈើ គ្រឿង​សង្ហារឹម កាហ្វេ កៅស៊ូ និងម្រេច។ ក្រសួងអភិវឌ្ឍន៍ជនបទនិងកសិកម្មវៀតណាមបានអះអាងថា តម្រូវការបន្លែនិងផ្លែឈើ នៅលើទីផ្សារពិភពលោក គឺមានការកើនឡើង៣,៦ភាគរយជារៀងរាល់ឆ្នាំ ហើយនេះគឺជាឱកាសដ៏ធំបំផុតរបស់វៀតណាម ដើម្បី​បង្កើន​ការ​នាំចេញផ្លែឈើទៅកាន់ទីផ្សារពិភពលោក។

ផ្សារសហគមន៍ខ្មែរ ជាជម្រើសសម្រាប់​​លោកអ្នកដែលត្រូវ​ការ​បន្លែ ផ្លែឈើ ត្រីសាច់ សុវត្ថិភាព!

បន្លែ ផ្លែឈើ  និងត្រីសាច់ជាច្រើនប្រភេទ ផលិតដោយដៃកសិករតាមទីជនបទដែលដាំដុះដោយមិនប្រើប្រាស់ជាតិពុលឬគីមី កំពុងមានលក់នៅក្នុងផ្សារសហគមន៍ខ្មែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងជាប់ផ្សារស្ទឹងមានជ័យថ្មីរាជធានីភ្នំពេញ។ អ្នកស្រី សយ សុម៉ាលី  ស្ថាបនិកផ្សារសហគមន៍ខ្មែរ បានអះអាងថា នៅពេលខាងមុខ អ្នកស្រីចង់ពង្រីកផ្សារសហគមន៍ខ្មែរឱ្យបានច្រើនកន្លែង ដើម្បីឱ្យពលរដ្ឋនៅទូទាំងទីក្រុងភ្នំពេញ បានបរិភោគបន្លែធម្មជាតិនិងមានសុវត្ថិភាព ហើយក៏ដើម្បីចូលរួមជួយផ្ដល់ប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅតាមទីជនបទត។

ផ្លែឈើ​ធម្មជាតិ ១០០% របស់កសិករ​​​ខ្មែរ មាននៅផ្សារ​សហគមន៍​ខ្មែរ!

រាល់កសិផល ដែលមានលក់ក្នុងផ្សារសហគមន៍ខ្មែរ គឺសុទ្ធតែប្រមូលទិញពីកសិករដែលចងក្រងគ្នាជាសហគមន៍នៅតាមខេត្ត ហើយបានអនុវត្តកម្មវិធីដាំដុះបន្លែមិនប្រើប្រាស់ជាតិគីមីឬជាតិពុល។ នៅថ្ងៃនេះ ផ្សារសហគមន៍ខ្មែរយើងខ្ញុំ មានផ្លែឈើធម្មជាតិ ១០០ ភាគរយ របស់ប្រជាសហគមន៍​មកពីតាមបណ្តាខែត្រមួយចំនួនក្នុងប្រទេសខ្មែរ រស់ជាតិផ្អែមឆ្ងាញ់ ដែលទើបតែដឹកមកដល់ថ្មី។ ផ្លែឈើទាំងនោះ មានជាអាទិ៍ ផ្លែស្រកានាគពណ៌ស្វាយផ្លែមង្ឃុត របស់កសិករនៅស្រុកស្រែអំបិលខែត្រកោះកុង។ ផ្លែក្រូចពោធិសាត់ក្រូចឃ្វិច របស់កសិករនៅ...

ផ្លែត្របែកមានប្រយោជន៍ខ្លាំងជាងផ្លែក្រូចបើនិយាយអំពីមុខងារជួយការពារស្បែកនិងឆ្អឹង

ត្របែកគឺជាផ្លែឈើមានរសជាតិឆ្ងាញ់ ដែលមានផ្ទុក វីតាមីនC សារជាតិប្រឆាំងអុកស៊ីតកម្ម និងសារជាតិចិញ្ចឹមសម្រាប់ជួយសុខភាពជាច្រើនទៀត។ ការបរិភោគផ្លែត្របែក គឺអាចជួយបញ្ចុះសម្ពាធឈាម ជំរុញប្រព័ន្ធការពាររាងកាយ និងជួយសម្រួលប្រព័ន្ធរំលាយអាហារ លើសពីនេះ ផ្លែត្របែកក៏សម្បូរសារជាតិសរសៃ ដែលជួយសម្រកទម្ងន់ដែរ។ មិនត្រឹមតែផ្លែត្របែកទេ ដែលជួយដល់សុខភាពល្អ ប៉ុន្តែស្លឹកត្របែក គ្រាប់ត្របែក ទឹកត្របែក ក៏មានផ្ទុកសារជាតិចិញ្ចឹមជាច្រើនជួយដល់សុខភាពដែរ។ ក្នុងនោះ ដូចជា តែដែលធ្វើពីស្លឹកត្របែកជួយដល់អ្នកកើតទឹកនោមផ្អែម ហើយគ្រាប់ត្របែក គឺសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្មក្នុងការជួយការពារប្រព័ន្ធការពាររាងកាយ។ ជាមួយគ្នានេះ ទស្សនាវដ្ដីសុខភាពមួយឈ្មោះ Pharmacognosy Review បានចុះផ្សាយអត្ថបទមួយកាលពីឆ្នាំ២០១៧បានបង្ហាញថា ផ្លែត្របែកត្រូវបានគេចាត់ទុកថា...

ទឹកដូង មានសារៈសំខាន់ខ្លាំង លើសពីអ្វី​ដែល​អ្នក​បានដឹង?

ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សំខាន់ៗ​របស់​ទឹកដូង ចំពោះ​សុខភាព​៖ ១. ទឹក​ធម្មជាតិ​សម្បូរ​ដោយ​ថាមពល៖ ខុស​គ្នា​ស្រឡះ​ពី​ភេសជ្ជៈ​កីឡា​ផ្សេងៗ ដែល​ពោរ​ពេញ​ដោយ​សារធាតុ​ញៀន​សម្បូរ​ដោយ​ជាតិ​ស្ករ និង​សូដ្យូម​ដែល​ដំណើរការ​តាម​បែប​គីមី ទឹក​ដូង​មាន​លក្ខណៈ​សាមញ្ញ​បែប​ធម្មជាតិ​សុទ្ធ​សាធ ដោយ​មាន​ធាតុ​អេឡិចត្រូលីត (ប៉ូតាស្យូម ក្លរីត ម៉ាញ៉េស្យូម កាល់ស្យូម និង​ផូស្វាត) ដែល​រាងកាយ​យើង​ត្រូវ​ការ។ ពេល​យើង​បរិភោគ​ទឹក​ដូង រាង​កាយ​នឹង​ទទួល​បាន​រាល់​សារធាតុ​ប៉ូវ​ធម្មជាតិ​ទាំង​អស់​ពេញ​លេញ​តែ​ ម្ដង។

បុគ្គលិកត្រូវបានជម្លៀសចេញពីសាកលវិទ្យាល័យមួយក្នុងប្រទេសអូស្ត្រាលីបន្ទាប់ពីធុំក្លិនផ្លែទូរេន

បុគ្គលិកប្រហែល៥៥០នាក់នៃសាកលវិទ្យាល័យ Canberra ប្រទេសអូស្រ្ដាលី ត្រូវបានគេបង្ខំជម្លៀសចេញពីអាគាររបស់សាលាត្រឹមរយៈពេលជាង៦នាទី បន្ទាប់ពីមានការធុំក្លិនស្អុយម្យ៉ាង ដែលគេសង្ស័យថាជាក្លិនអាចបង្កឡើងពីការលេចធ្លាយហ្គាស ប៉ុន្តែក្រោយពីមានការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញពន្លត់អគ្គិភ័យ ទើបដឹងថា ក្លិនស្អុយនោះ គឺផាយចេញពីផ្លែទូរេន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ។ ទីភ្នាក់ងារប្រកាសអាសន្នរបស់អូស្ដ្រាលីបានបញ្ជាក់ថា បន្ទាប់ពីមានការចុះស្រាវជ្រាវរបស់អ្នកឯកទេស គឺអាគាររបស់សាកលវិទ្យាល័យទាំងមូលគឺមានសុវត្ថិភាពទាំងស្រុង បន្ទាប់ពីផ្លែទូរេនត្រូវបានយកទៅបោះចោលក្នុងធុងសំរាម។

ផ្លែគុយមានតម្លៃថ្លៃ ព្រោះជាឱសថ និងជា​ផ្លែ​ឈើ​ព្រៃ​មិនសូវសម្បូរ

ភ្នំពេញ៖ តាមឯកសារ « គុយ » ជាប្រភេទរុក្ខផលធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ និងព្រៃភូមិចាស់របស់អ្នកស្រុក។ ដើមរុក្ខជាតិមួយនេះ ជាប្រភេទវល្លិ ដុះឡើង​តាមដើមឈើខ្ពស់ៗមានដើមពីតូចដល់ធំរហូតប៉ុនភ្លៅមនុស្សចាស់ ស្លឹកវាតូចៗ និងមានផ្លែប៉ុនមេជើងឬធំជាងនេះ និងមានរសជាតិជូរផ្អែម។ ក្នុង១ឆ្នាំ...

ឆាប់ៗនេះ ផ្លែស្វាយកម្ពុជា មិនខ្វះ ទីផ្សារទៀតទេ ​គឺនាំ​ចេញ​​ ដោយ​​​ផ្ទា​ល់​​​ទៅ​ប្រទេសចិន

(ភ្នំពេញ)៖  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាន ឲ្យដឹងថា កម្ពុជាកំពុងរៀបចំការចរចាជាមួយភាគីចិន ដើម្បីឈានដល់ការសម្រេចបាន នូវការចុះហត្ថលេខារួមគ្នា ស្តីពីការនាំចេញផ្លែស្វាយ ដោយផ្ទាល់ពីកម្ពុជា ទៅទីផ្សារ ប្រទេសចិន។ លោកថ្លែងបែបនេះ ក្នុងពិធីសម្ពោធរោងចក្រកែច្នៃវេចខ្ចប់ និងការ នាំ ចេញចេកអំបូងលឿងដំបូងគេនៅកម្ពុជា...

ផ្លែសាវម៉ាវជួយសម្រួលដល់ការបត់ជើងធំ

អ្នកមានបញ្ហាពិបាកក្នុងការបន្ទោលាមកឬហៅថាបត់ជើងធំ គួរតែព្យាយាមបរិភោគផ្លែសាវម៉ាវ ព្រោះផ្លែសាវម៉ាវដែលផ្ទុកជាតិសរសៃនិងជាតិទឹក នឹងជួយដល់ប្រព័ន្ធរំលាយអាហារ។ ការបរិភោគសាវម៉ាវចំនួន៥ផ្លែនឹងធ្វើឱ្យអ្នកទទួលបានជាតិសរសៃ៤ក្រាមដែលស្មើរនឹង១២%នៃជាតិសរសៃ ដែលរបបអាហាររបស់អ្នកត្រូវការជាប្រចាំថ្ងៃ។ ក្រុមវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិកបាននិយាយថា ជាតិសរសៃគឺមានប្រយោជន៍សម្រាប់សុខភាពនិងប្រព័ន្ធរំលាយអាហារ។ ការទទួលបានជាតិសរសៃគ្រប់គ្រាន់ នឹងជួយឱ្យការបត់ជើងធំទៀងទាត់ ព្រោះវាជួយឱ្យលាមកទន់។ ជាតិសរសៃក៏ជួយពោះវៀនមានសុខភាពល្អ និងជួយការពារការកើតមានជំងឺផ្សេងៗនៅក្នុងក្រពះ។ ហេតុផលមួយដែលសាវម៉ាវជួយបន្ទោលាមកទៀងទាត់ គឺដោយសារផ្លែសាវម៉ាវគឺជាប្រភពនៃជាតិទឹក និងត្រូវបានគេដឹងថា ផ្លែសាវម៉ាវមានផ្ទុកជាតិទឹករហូត៨២%៕ ប្រភព៖ Healthy and...

អ្នកស្រី សុខ គា៖ លក់អំពិល​ទឹក​​តាម​ចិញ្ចើមផ្លូវ១ថ្ងៃ​រកចំណូលបាន​​ជាង ១០ម៉ឺនរៀល

ភ្នំពេញ៖ គ្រប់មុខរបររកទទួលទានទាំងអស់សុទ្ធតែមានតម្លៃ ប្រសិនបើរបរនោះ​ជាមុខរបរសុច្ចរិត ។ តួយ៉ាងដូចជាអាជីវករ ប្រកបរបរលក្ខណៈសេដ្ឋកិច្ចក្រៅប្រព័ន្ធ លក់ដូរតាមចិញ្ចើមផ្លូវ បើទោះជាមិនសូវល្អមើល ប៉ុន្តែពួកគាត់ អាចរកចំណូល​បាន​សមរម្យប្រចាំថ្ងៃសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគាត់។ អ្នកស្រី សុខ គា អាជីករលក់ដូរ...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម

close button