Wednesday, October 28, 2020
Home បន្លែ

បន្លែ

យុវជនមួយក្រុម គ្រោងបង្កើតចានធ្វើពី​ស្លឹក​ឈើ​ជំនួស​ចាន​ប្លាស្ទិក

យុវជននៅខេត្តឧត្តរមានជ័យមួយក្រុម ដែលស្រឡាញ់បរិស្ថាន បានផ្តួចផ្តើមគំនិតចង់កែច្នៃស្លឹកឈើធ្វើជាចាន ដើម្បីកាត់បន្ថយការប្រើប្រាស់ចានប្លាស្ទិក និងជាការរួមចំណែកថែរក្សាបរិស្ថានផង។ យុវជនមួយក្រុមនេះ បានបង្កើតគម្រោងដែលមានឈ្មោះថា « ដើម្បីសហគមន៍ខ្ញុំ» និងបានដាក់ចេញជាពាក្យស្លោកថា « ចូលរួមរក្សាការពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា» ដោយគម្រោងនេះ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិ នៃព្រៃសង្ឃរុក្ខវ័ន្តជំនួសវិញ។

ជប៉ុន​ ចាត់​ទុកខេត្តបាត់ដំបង​ និងមណ្ឌលគិរី​ ជាគោល​ដៅផលិតបន្លែតាម​បច្ចេក​វិទ្យា​ទំនើប​

ក្រុមហ៊ុន ជប៉ុន ចាត់ទុក ខេត្តបាត់ដំបង និងមណ្ឌលគិរី ជាគោលដៅបង្កើតកសិដ្ឋានដាំបន្លែ ព្រមទាំងកែច្នៃផ្លែឈើ និងបន្លែ មួយចំនួនតាមបច្ចេកវិទ្យាទើបសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី១១ ខែសីហា។ លោក Nabeshima Katsuhito ជានាយកក្រុមហ៊ុន Yamato Green...

កសិករដាំស្លឹកគូឆាយប្រមាណ​៣០០​គ្រួសារ ​ព្រួយបារម្ភគ្មានទីផ្សារដោយ​សារ​វិបត្តិកូវីដ១៩​

កសិករដាំស្លឹកគូឆាយប្រមាណ៣០០ គ្រួសារ ស្ថិតក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រួយបារម្ភបាត់បង់ទីផ្សារ ដោយសារវិបត្តិជំងឺកូវីដ១៩។ អ្នកស្រី ព្រឿន ពេជ្រ បានត្អូញត្អែរថា៖« បញ្ហាកូវីដ១៩ ធ្វើឲ្យទីផ្សារធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ហើយពេលនេះកសិករគ្មានមុខរបរផ្សេងទៀតក្រៅពីការដាំស្លឹកគូឆាយនោះទេ»។ អ្នកស្រី លើកឡើងថា...

អ្នកស្រី សោម ឌៀប អាច​រកចំណូលបាន ២០លានរៀល​ក្នុង១ឆ្នាំពី​ការដាំ​បន្លែ​

ព្រះវិហារ៖ អ្នកស្រី សោម ឌៀប នៅរស់ភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារខេត្ត បានចាប់មុខរបរដាំបន្លែតាំងពីឆ្នាំ២០១៨ មកទល់ពេលបច្ចប្បន្ន ដោយអ្នកស្រីមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ រហូតដល់៧០០០ ម៉ែត្រការ៉េ ក្នុងរដូវប្រាំង និង២៥០០ម៉ែត្រការ៉េក្នុងរដូវវស្សា និងអាចរកប្រាក់ចំណូលសរុបប្រមាណ ៨,៥លានរៀលក្នុងមួយឆ្នាំ។ នៅចុងឆ្នាំ២០១៩ ក្រោយពីទទួលបានការបណ្តុះបណ្តាលពីកម្មវិធី ASPIRE...

កសិករ​ ធួន ព័រ ​ដាំ​ត្រសក់​ផ្អែម​ និង​ឪឡឹក​លឿង​រក​ចំណូល​បាន​ជិត ​៣ម៉ឺន​ដុល្លារ​/ឆ្នាំ ​

ខេត្តឧត្ដរមានជ័យ៖ កសិករ ធួន ព័រ ប្រកបរបរដាំដំណាំត្រសក់ផ្អែម និងឪឡឹកលឿង អាចរកប្រាក់ចំណូលបានជិត ២ម៉ឺន៨ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលរស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ លោក ធួន ព័រ...

ដំណាំខ្ទឹមស្លឹក​ បាន​ផ្តល់​ចំណូល​ប្រ​មាណ​ ៣​ពាន់​ដុល្លារ​ក្នុង​១ឆ្នាំ​ដល់​ក​សិករ​ខេត្ត​កំពង់​ឆ្នាំង ​

ខេត្តកំពង់ឆ្នាំង៖ កសិករចំនួន ៥៤គ្រួសារ រស់នៅភូមិក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ បានចងក្រងបង្កើតជាបណ្តុំអាជីវកម្មដាំដំណាំខ្ទឹមស្លឹក អាចរកចំណូលបានសមរម្យ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កសិករ ដែលប្រកបរបរដាំខ្ទឹមស្លឹកនេះ...

ដីជាង២០ អា កសិករ ឡាច ណាម ដាំសណ្ដែកទ្រើងចំណេញជិត ៥​លាន​រៀល​ក្នុង​១វគ្គ​៧៥​ថ្ងៃ​

លោក ឡាច ណាម កសិករខេត្តបាត់ដំបងបានប្រកបរបរដាំសណ្ដែកទ្រើងចំណេញប្រាក់ជិត ៥លានរៀល(៤ ៨៩០ ០០០៛) ក្នុងមួយវគ្គ ដោយបច្ចុប្បន្នកំពុងប្រមូលផលសណ្តែកទ្រើងបានចំនួន ៦០គីឡូក្រាម/ថ្ងៃ ដែលទទួលបានតម្លៃជាមធ្យមចំនួន ១ ៥០០រៀលក្នុង១គីឡូក្រាម។ នេះបើតាមការចុះផ្សាយរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទនៅថ្ងៃទី ១៦ ខែកក្កដានេះ។

កសិករខេត្តមណ្ឌលគិរី អាចរកចំ​ណូល​បាន​សមរម្យ​ពី​ការ​លក់​កសិ​ផល​ដំឡូង​បារាំង​ក្នុង​១​ឆ្នាំៗ​

មណ្ឌលគិរី៖ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ កសិករនៅខេត្តមណ្ឌលគិរី បានបង្កបង្កើនផលដាំដំណាំដំឡូបារាំង ទទួលបានលទ្ធផលល្អប្រសើរ អាចជួយជីវភាពពួកគាត់ឲ្យរស់នៅបានសមរម្យមួយកម្រិត។ នេះបើតាមការបញ្ជាក់របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តមណ្ឌលគិរី» នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ លោកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ ពីការប្រកបរបរដាំដំណាំដំឡូងបារាំងនេះ។...

អភិបាល​ស្រុក​បន្ទាយ​ស្រី​ជំរុញ​កសិករ​ចិញ្ចឹម​សត្វ​និង​បង្កើន​មុខ​ម្ហូប​ឲ្យ​សម្បូរ​បែប​ដើម្បី​ទាញ​ភ្ញៀវ​ទេសចរ​

អភិបាលស្រុកបន្ទាយស្រី លោក ឃីម ហ្វីណង់ បានណែនាំកសិករក្នុងស្រុក បង្កើតមុខម្ហូបឲ្យបានច្រើនសម្បូរបែប ដើម្បីបម្រើជូនភ្ញៀវទេសចរណ៍ក្នុងស្រុក ដោយមានការប្រកួតប្រជែងម្ហូបអាហារប្រចាំតំបន់ និងបង្ហាញពីចំនុចពិសេសនៃទំនៀមទម្លាប់អ្នករស់នៅតាមតំបន់ភ្នំនៅក្នុងស្រុកបន្ទាយស្រីជាដើម។ លោកថ្លែងបែបនេះ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០។

ជប៉ុន​ លើក​ស្ទួយបន្លែ​កម្ពុជា ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Yamato Green Co., Ltd បានចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី « ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ លោក វេង...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម

close button