Wednesday, May 27, 2020

ការដាំដុះ

រដ្ឋមន្រ្តីកសិកម្ម ជំរុញឲ្យមានការវិនិយោគផ្នែកកែច្នៃ វេចខ្ចប់កសិផល កាន់តែច្រើន!

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអំពាវនាវឲ្យវិស័យឯកជនដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត។ លោកថា ការធ្វើបែបនេះ ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើម ដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។

កម្ពុជានាំចេញចេកអំបូងលឿងទៅចិន ១០០ តោន ជាលើកដំបូង

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតីក្នុងពិធីសម្ពោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ការនាំចេញចេកអំបូងលឿង ១០០ តោនទៅកាន់ប្រទេសចិននេះ ធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន៥ ដែលទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម។ លោក វេង សាខុន បានលើកឡើងនៅក្នុងពិធីនៅថ្ងៃទី ៩ ឧសភាថា លទ្ធផលនៃការនាំចេញនេះ...

អាជីវករនៅជាប់ព្រំដែនកម្ពុជា-ថៃ លក់​ផ្សិតប៉ក់ឲ្យ​ជនជាតិ​ថៃរក​ចំណូ​​ល​ប្រចាំថ្ងៃ​បានច្រើន

អាជីវករនៅច្រកទ្វារអានសេះព្រំដែនកម្ពុជា-ថៃ កំពុងតែកាក់កប ចំពោះការរកបាន​ប្រាក់​ចំណូល​ប្រចាំថ្ងៃទទួលបានច្រើនគួរសម តាមរយៈការលក់ផ្សិតប៉ក់ ក្នុងចន្លោះ​ចាប់ពី១​តោនឡើងទៅលក់ឱ្យជនជាតិថៃ សម្រាប់យកទៅធ្វើជាម្ហូបអាហារដ៏ពេញ​និយម។ អ្នកស្រី ថន ស្រីមុំ ជាអាជីវករលក់ដូរនៅក្នុងផ្សារច្រកទ្វារអានសេះទឹកដីកម្ពុជា បានឱ្យ​ដឹងថា ចាប់ពីពាក់កណ្តាលខែមេសាមក អាជីវករនៅលើច្រកទ្វារអានសេះ បាននាំគ្នា​ប្រមូល​ទិញ...

ទិញផ្លែឈើ បន្លែ ត្រីសាច់ នៅផ្សារសហគមន៍ខ្មែរ​ ដើម្បីសុខភាព និងជួយកសិករ កាត់បន្ថយចំណាកស្រុក!

បន្លែ ផ្លែឈើ  និងត្រីសាច់ជាច្រើនប្រភេទ ផលិតដោយដៃកសិករតាមទីជនបទដែលដាំដុះដោយមិនប្រើប្រាស់ជាតិពុលឬគីមី កំពុងមានលក់នៅក្នុងផ្សារសហគមន៍ខ្មែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងជាប់ផ្សារស្ទឹងមានជ័យថ្មីរាជធានីភ្នំពេញ។ អ្នកស្រី សយ សុម៉ាលី  ស្ថាបនិកផ្សារសហគមន៍ខ្មែរ បានអះអាងថា នៅពេលខាងមុខ អ្នកស្រីចង់ពង្រីកផ្សារសហគមន៍ខ្មែរឱ្យបានច្រើនកន្លែង ដើម្បីឱ្យពលរដ្ឋនៅទូទាំងទីក្រុងភ្នំពេញ...

សម្តេច ស ខេង បញ្ជាឲ្យសិក្សាពីដំណាំកញ្ឆា ខណៈប្រទេសខ្លះចាត់ទុកដំណាំនេះស្រប់ច្បាប់

សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បញ្ជា​ឲ្យ​អង្គភាព​គ្រឿងញៀន​ ​សិក្សា​លើ​បញ្ហា​កញ្ឆា​ ក្រោយ​ប្រទេស​មួយ​ចំនួន​លើ​សកលលោក​ បាន​ដាក់​អោយ​កញ្ឆា​ក្លាយជា​ដំណាំ​ស្រប​ច្បាប់​ ខណៈដែលកម្ពុជាចាត់ទុកជាដំណាំខុសច្បាប់។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖​ «​នៅ​សហរដ្ឋអាមេរិក​តាម​ បណ្តា​រដ្ឋ​ខ្លះ​ និង​នៅ​កា​ណា​ដា​ បាន​អនុញ្ញាត​ឲ្យ​ប្រើ​កញ្ឆា​ ជក់​កញ្ឆា​ និង​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​ធ្វើ​ធ្វើ​ច្បាប់​ឲ្យ​ប្រើ​ ឱសថ​ដែល​ធ្វើ​ពី​កញ្ឆា​ ប៉ុន្តែ​...

អាមេរិកផ្តល់ប្រាក់ ១៧ លានដុល្លារជួយវិស័យកសិកម្មក្នុងខេត្ត ៦

ជំនួយចំនួន ១៧ លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកជួយដល់កម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា (CAST)។ ពិធីប្រកាសបើកគម្រោងនេះ ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Michael Newbill តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ៣១...

អ្នកធ្លាប់ឡើងបេះអំពិលទឹក មើលរូបនេះ នឹងនឹកឃើញអនុស្សាវរីយ៍នៅតូច!

អ្នកដែលធ្លាប់មានអនុស្សាវរីយ៍ ឡើងបេះផ្លែអំពិលទឹក ប្រាកដជានឹកឃើញដល់អតីតកាលរបស់ពួកគេមិនខាន នៅពេលដែលបានឃើញរូបផ្លែអំពិលទឹក។ បច្ចុប្បន្នផ្លែអំពិលទឹក បានក្លាយជាមុខរបររបស់ពលរដ្ឋមួយចំនួននៅតាមជនបទ ហើយផែឈើមួយនេះ កំពុងមានដាក់លក់នៅហាងខ្លះ និងតាមដងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ និងទីរួមខេត្ត។ សម្រាប់នៅរាជធានីភ្នំពេញផ្លែអំពិលទឹកមួយគីឡូ តម្លៃប្រមាណ...

អ្នកគាំទ្របន្លែធម្មជាតិកសិករ ជួបជុំគ្នា ទិវាអ្នកបរិភោគបន្លែសុវត្ថិភាពនៅសៀមរាប!

ក្រុម​ចំការសុវត្ថិភាពធម្មជាតិ​ ក្រោមការគាំទ្រថវិកាដោយ អង្គការ​ GRET CIRD ផ្សារកសិករសៀមរាប ផ្សារសហគមន៍ខ្មែរ និង​កសិដ្ឋានអមរះ កាលពីថ្ងៃទី ២៦ បាននាំអ្នកគាំទ្របន្លែសុវត្ថិភាព ប្រារព្ធ ទិវាអ្នកបរិភោគបន្លែសុវត្ថិភាព​ នៅខេត្តសៀមរាប។

កូរ៉េ គ្រោងបង្កើតផ្សារបោះដុំផលិតផលកសិកម្មនៅកម្ពុជា

គម្រោងស្តីពីការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយ:ការបង្កើតផ្សារបោះដុំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៏មានទីផ្សារ នៅកម្ពុជា ត្រូវបានលោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) ដាក់ជាប្រធានបទក្នុងជំនួបពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

លោក យ៉ង សាំងកុមារ បានត្រឹមនិយាយពាក្យសោកស្តាយ ក្រោយEU យកពន្ធអង្ករពីកម្ពុជា

ដោយរាប់ចាប់ពីថ្ងៃទី ១៨ ខែមករា នេះ តទៅ សហភាពអឺរ៉ុប នឹងចាប់ផ្តើមយកពន្ធលើការនាំចូលអង្កររបស់កម្ពុជាជាផ្លូវការហើយ ក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី ១៦ ខែមករា។ បណ្ឌិតផ្នែកកសិកម្មលោក យ៉ង សាំងកុមារ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះវិធានការនេះ។ 
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

🏠គម្រោងទី១៩ ជិតផ្សារទួលលាប 🏠លក់ជូន៥ផ្ទះដំបូង 48,900$ តម្លៃពេញ65,500$ 💌ស៊ែវីដេអូ១ ដាក់លេខ១ ថែមសម្ភារះជាច្រើនជូនFree 🚩អាស័យដ្ឋាន៖ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

Posted by KP Developer Morn Dany on Saturday, April 11, 2020

អត្ថបទពេញនិយម

close button