Tuesday, July 16, 2019

ការដាំដុះ

ក្រសួងកសិកម្មឲ្យកសិករដាំដំឡូងមី ប្រយ័ត្នជំងឺសាម៉ូអ៊ិច

ជំងឺសាម៉ូអ៊ិច ត្រូវបានគេរកឃើញនិងបានកើតឡើងនៅឆ្នាំ ២០១៥ មានប្រភពចេញពី ក្រុមហ៊ុនដាំដុះដាលដំឡូងមីមួយកន្លែងក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោក ឱម ពេជ្រ អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួង កសិកម្មរុក្ខប្រមាញ់និងនេសាទ។ លោក ឱម ពេជ្រ បញ្ជាក់ថា បញ្ហាជំងឺ...

ទឹកជំនន់ និងរាំងស្ងួត ឆ្នាំនេះ ធ្វើឲ្យស្រូវខូចជាង ១ សែនហិកតា

ដំណាំស្រូវចំនូន ១០០ ៧៩៩ ហិកតា ឬស្មើនឹង ៣,៦ ភាគរាយ នៃផ្ទៃដីដាំដុះសរុប ត្រូវបានខូចខាតដោយសារគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ទឹកភ្លៀង និងទន្លេមេគង្គ នៅឆ្នាំ ២០១៨ នេះ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម កាលពីថ្ងៃពេលថ្មីៗនេះ ក្នុងចំណោមដំណាំស្រូវទាំងជាង ១ សែនហិចតា...

កសិករនៅស្រុកសំឡូតចាប់ផ្តើមប្រមូលផលសណ្តែកសៀង

បាត់ដំបង៖កសិករនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កំពុងតែមមាញឹក ប្រមូលផលសណ្តែកសៀងរបស់ពួកគេ នៅក្នុងអំឡុងខែវិច្ឆិកានេះ។ លោក កង ហៃ កសិករដំណាសណ្តែកសៀងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានប្រាប់ខ្មែរណាស់ថា កសិករនៅក្នុងស្រុកលោកនិយាយដំណាសណ្តែកសៀងក្នុងអំឡុងខែកក្កដា ឬសីហា ហើយប្រូលផលក្នុងអំឡុងខែវិច្ឆិកា។ លោកថា បច្ចុប្បន្ន សណ្តែកសៀងមួយ គីឡូក្រាម តម្លៃចាប់ពី...

ស្វាយខ្មែរកែច្នៃចេញពីត្បូងឃ្មុំអាចលក់នៅចិនបាន១គីឡូ៥.៣ដុល្លារ

សហគ្រាសកែច្នៃផលិតផលស្វាយនៃក្រុមហ៊ុនLBN Agriculture ស្ថិតនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ វិនិយោគក្នុងទឹកប្រាក់ជាង២លានដុល្លារមានសមត្ថភាពកែច្នៃផ្លែស្វាយ ជាផលិតផលស្វាយស្ងួតបាន៣០០តោនក្នុងមួយខែ។  បើតាមហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្មជាមធ្យមក្នុង១ថ្ងៃក្រុមហ៊ុនប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករខេត្តកំពង់ចាមនិងត្បូងឃ្មុំប្រមាណពី៦០ទៅ១០០តោន ក្នុងមួយគីឡូ១២០០ទៅ១៦០០រៀលដោយកែឆ្នៃជាផលិតផលសម្រេចនាំចេញទៅលក់នៅប្រទេសចិនតម្លៃ៥.៣ ដុល្លារក្នុងមួយគីឡូ។ លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុន ដែលបានរួមចំណែករកទីផ្សារស្វាយជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃផលិតផលស្វាយនាំចេញនិងរួមចំណែកបង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ៕

ក្រុមហ៊ុនមួយចាំទទួលទិញកាហ្វេពីកសិករនៅខេត្តមណ្ឌលគិរីក្នុងតម្លៃខ្ពស់

ខេត្តមណ្ឌលគិរី៖ សព្វថ្ងៃមានក្រុមហ៊ុនមួយបានចុះមកទទួលទិញទិន្នផល កាហ្វេបញ្ជួន​ទៅក្រៅប្រទេស ដោយផ្តល់ជូននូវតម្លៃសមរម្យដល់កសិករ។ តំណាងក្រុមហ៊ុន Coffe Timor ប្រចាំខេត្តមណ្ឌលគិរីលោក យស ចាន់ថា បានឱ្យដឹង​ថា ក្រុមការងាររបស់លោកបាននឹងកំពុងបង្កើន​សកម្មភាពចុះបង្រៀន នឹងជួយផ្តល់ជា ដើមទុនសម្រាប់បងប្អូនប្រជាកសិករដាំដំណាំកាហ្វេ បែបធម្មជាតិដើម្បីអាចនាំចេញទៅ ក្រៅប្រ​ទេស ហើយទទួលបានតម្លៃថ្លៃ។

រយៈពេល ១០ ខែមកនេះ ការនាំចេញអង្កររបស់កម្ពុជា ធ្លាក់ចុះជាងឆ្នាំមុន

នៅក្នុងរយៈពេល១០ខែ ពោលគឺចាប់ពីខែមករា ដល់ តុលា  ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករតែចំនួន ៤៣៤,៨០៧តោន ប៉ុណ្ណោះ។ ការនាំចេញក្នុងរយៈពេល ១០ ខែឆ្នាំនេះ បានធ្លាក់ចុះជិត ៧ ម៉ឺនតោនពោលគឺស្មើនឹង ១៣.២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ដែលមានចំនួន...

ក្រុមហ៊ុនចិនបោះទុន ២ លានដុល្លារបង្កើតរោងចក្រកែច្នៃតំណាប់ស្វាយនៅកំពង់ស្ពឺ

ក្រុមហ៊ុនចិនមួយឈ្មោះ ហ្គ្រីនលីឌើ (Green Leader)  បានបោះទុនចំនួន ២ លានដុល្លារអាមេរិកបន្ថែម ដើម្បីសាងសង់រោងចក្រវិចខ្ចប់និងកែច្នៃតំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ។ ព័ត៌មាននេះ បានផ្សព្វផ្សាយក្រោយពីលោក Gao Hua ប្រធានប្រតិបត្តិក្រុមហ៊ុន ហ្គ្រីនលីឌើរ កម្ពុជា បានជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៩...

យុវជន ភុន រតនា៖ បង្កើតទីផ្សារ ផ្គត់ផ្គង់បន្លែធម្មជាតិ កាត់បន្ថយ ការនាំចូលបន្លែគីមីពីបរទេស

កម្ពុជា ជាប្រទេសសំបូរដីធ្វើកសិកម្ម ប៉ុន្តែកម្ពុជា នៅខ្វះបន្លែធម្មជាតិ ផ្គត់ផ្គង់តម្រូវ ការទីផ្សារក្នុងស្រុក។ នេះជាកត្តាដែលជំរុញអោយអ្នកជំនាញកសិកម្ម ភុន រតនា បង្កើតទីផ្សារបន្លែធម្មជាតិ ជំនួសឲ្យការនាំចូលបន្លែគីមីពីបរទេស។ កម្ពុជាបច្ចុប្បន្ន បាននឹងកំពុងនាំចូលបន្លែផ្លែឈើពីបរទេសយ៉ាងកំហុក ដោយសារ...

ក្រុមហ៊ុនដាំចេកនៅកំពតត្រៀមកម្លាំង​១៥០០នាក់ប្រមូលផលចេកជាង៣ម៉ឺនតោន

កសិដ្ឋានចំការចេកដែលបណ្ដាក់ទុនដោយអ្នកវិនិយោគក្នុង និងក្រៅស្រុក ស្ថិតនៅក្នុងខេត្តកំពត បានត្រៀមស្រូបយកកំលាំងពលកម្មសរុប១៥០០នាក់នាដំណាច់ឆ្នាំ២០១៨នេះ ដើម្បីប្រមូលផល និងកែច្នៃវេចខ្ចប់ផលចេកជាង៣ម៉ឺនតោន។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។ គម្រោងវិនិយោគដែលលោករដ្ឋមន្រ្តីបានចុះទៅដល់នោះ មានទំហំទឹកប្រាក់ប្រមាណជា ៣២លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតលើការដាំដុះដំណាំចេកអំបូងលឿងលើផ្ទៃដីជាង...

កសិករនៅខេត្តស្ទឹងត្រែងបង្កាត់បានពូជស្រូវថ្មីមួយឈ្មោះ«ស្រូវត្រីរៀល»

ពូជស្រូវត្រីរៀលជា​​កសិផលមួយមានរយៈពេលខ្លីដាំដុះ​ទទូលបាន​ទិន្នផលល្អ ដែលកសិករនៅឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែង​បានរកឃើញដោយខ្លួនឯង អាចចែកចាយដល់កសិករយើងផ្សេងៗ​​​​មិនបាច់ចំណាយថវិកាទិញស្រូវពូជ ​ កពីខេត្តនានា​។ នេះបើតាមអត្ថបទលើទំព័រហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ក្នុងឱកាសចុះជួបកសិករគូរដែលជ្រើសរើសបានពូជស្រូវថ្មី ហៅស្រូវត្រីរៀល លោក ថង ឌីអាត កសិករនៅភូមិភ្លុកជាម្ចាស់ស្រួវ​បានបញ្ជាក់...

អត្ថបទពេញនិយម

close button