Thursday, July 18, 2019

ការដាំដុះ

ងាយៗ៖ របៀបដាំត្រកួន លើ​​កញ្ច្រែង ​ដោយ​​ប្រើអេប៉ុង

ភ្នំពេញ៖ សព្វថ្ងៃបន្លែគីមី ដាក់លក់ពេញពាសនៅលើទីផ្សារស្រុកខ្មែរ។ បងប្អូនប្រ​​ជាពលរដ្ឋ ពិបាកស្វែងរកបន្លែធម្មជាតិ ធ្វើម្ហូបដើម្បីទទួល​បានសុខភាព​ល្អណាស់នៅ​ពេល​បច្ចុប្បន្ននេះ។ ឥឡូវនេះ ខ្មែរណាស់ សូមណែនាំបងប្អូននូវចំណេះដឹងងាយៗ ក្នុងការដាំបន្លែត្រកួន​នៅក្នុងគេហដ្ឋានរបស់អ្នក ដោយប្រើកញ្ច្រែង និងអេប៉ុង ដើម្បី​​ដាំប៉ុណ្ណោះ។ សូមទស្សនាវីដេអូ អំពីរបៀបដាំខាងក្រោម៖

អ្នកដាំឫស្សីមានសង្ឃឹម! កម្ពុជាកំពុងធ្វើ​ច្បាប់​​​ជួយ​អ្នកដាំឫស្សី និងផ្តៅ

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានជួបប្រជុំជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតអង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ កាលពីពេលថ្មីៗនេះ។

កសិករ ដាំបន្លែលើផ្ទៃទឹកបឹង​ទំពន់​​កើនទិន្នផល​នៅដើម​រដូវវស្សានេះ

ភ្នំពេញ៖ កសិករដាំបន្លែនៅក្នុងបឹងទំពន់ជាយខាងត្បូងរាជធានីភ្នំពេញ ទទួល​​បានទិន្នផលកើនឡើងមួយកម្រិត ខណៈរដូវវស្សាទើបឈានមកដល់ នៅដើម​​សប្តាហ៍មុននេះ។ លោក តេង ផាន់ កសិករដាំត្រកួននៅលើទឹកបឹងទំពន់ បានរៀបរាប់ប្រាប់ថា នៅរដូវ​​វស្សានេះ មានភ្លៀងធ្លាក់ ត្រកួនលាស់ត្រួយលឿន និងល្អជាងរប្រាំង។...

JICA កំពុងជួយកសិករដាំស្មៅចំណីសត្វ ដែលកំពុងមានតម្រូវការច្រើន

លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Yuji SEGOSHI ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការ JICA ជួបពិភាក្សាពីគម្រោងស្តីពីការដាំ និងការធ្វើអាជីវកម្មប្រភេទស្មៅចំណី Sorghum Silage នៅថ្ងៃទី ២១ ខែឧសភា ។ គម្រោងនេះ ទទួលបានការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA សម្រាប់រយ:ពេល២ឆ្នាំ អនុវត្តដោយក្រុមហ៊ុន...

រដ្ឋមន្រ្តីកសិកម្ម ជំរុញឲ្យមានការវិនិយោគផ្នែកកែច្នៃ វេចខ្ចប់កសិផល កាន់តែច្រើន!

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអំពាវនាវឲ្យវិស័យឯកជនដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត។ លោកថា ការធ្វើបែបនេះ ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើម ដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។

កម្ពុជានាំចេញចេកអំបូងលឿងទៅចិន ១០០ តោន ជាលើកដំបូង

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតីក្នុងពិធីសម្ពោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ការនាំចេញចេកអំបូងលឿង ១០០ តោនទៅកាន់ប្រទេសចិននេះ ធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន៥ ដែលទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម។ លោក វេង សាខុន បានលើកឡើងនៅក្នុងពិធីនៅថ្ងៃទី ៩ ឧសភាថា លទ្ធផលនៃការនាំចេញនេះ...

អាជីវករនៅជាប់ព្រំដែនកម្ពុជា-ថៃ លក់​ផ្សិតប៉ក់ឲ្យ​ជនជាតិ​ថៃរក​ចំណូ​​ល​ប្រចាំថ្ងៃ​បានច្រើន

អាជីវករនៅច្រកទ្វារអានសេះព្រំដែនកម្ពុជា-ថៃ កំពុងតែកាក់កប ចំពោះការរកបាន​ប្រាក់​ចំណូល​ប្រចាំថ្ងៃទទួលបានច្រើនគួរសម តាមរយៈការលក់ផ្សិតប៉ក់ ក្នុងចន្លោះ​ចាប់ពី១​តោនឡើងទៅលក់ឱ្យជនជាតិថៃ សម្រាប់យកទៅធ្វើជាម្ហូបអាហារដ៏ពេញ​និយម។ អ្នកស្រី ថន ស្រីមុំ ជាអាជីវករលក់ដូរនៅក្នុងផ្សារច្រកទ្វារអានសេះទឹកដីកម្ពុជា បានឱ្យ​ដឹងថា ចាប់ពីពាក់កណ្តាលខែមេសាមក អាជីវករនៅលើច្រកទ្វារអានសេះ បាននាំគ្នា​ប្រមូល​ទិញ...

ទិញផ្លែឈើ បន្លែ ត្រីសាច់ នៅផ្សារសហគមន៍ខ្មែរ​ ដើម្បីសុខភាព និងជួយកសិករ កាត់បន្ថយចំណាកស្រុក!

បន្លែ ផ្លែឈើ  និងត្រីសាច់ជាច្រើនប្រភេទ ផលិតដោយដៃកសិករតាមទីជនបទដែលដាំដុះដោយមិនប្រើប្រាស់ជាតិពុលឬគីមី កំពុងមានលក់នៅក្នុងផ្សារសហគមន៍ខ្មែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងជាប់ផ្សារស្ទឹងមានជ័យថ្មីរាជធានីភ្នំពេញ។ អ្នកស្រី សយ សុម៉ាលី  ស្ថាបនិកផ្សារសហគមន៍ខ្មែរ បានអះអាងថា នៅពេលខាងមុខ អ្នកស្រីចង់ពង្រីកផ្សារសហគមន៍ខ្មែរឱ្យបានច្រើនកន្លែង ដើម្បីឱ្យពលរដ្ឋនៅទូទាំងទីក្រុងភ្នំពេញ...

សម្តេច ស ខេង បញ្ជាឲ្យសិក្សាពីដំណាំកញ្ឆា ខណៈប្រទេសខ្លះចាត់ទុកដំណាំនេះស្រប់ច្បាប់

សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បញ្ជា​ឲ្យ​អង្គភាព​គ្រឿងញៀន​ ​សិក្សា​លើ​បញ្ហា​កញ្ឆា​ ក្រោយ​ប្រទេស​មួយ​ចំនួន​លើ​សកលលោក​ បាន​ដាក់​អោយ​កញ្ឆា​ក្លាយជា​ដំណាំ​ស្រប​ច្បាប់​ ខណៈដែលកម្ពុជាចាត់ទុកជាដំណាំខុសច្បាប់។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖​ «​នៅ​សហរដ្ឋអាមេរិក​តាម​ បណ្តា​រដ្ឋ​ខ្លះ​ និង​នៅ​កា​ណា​ដា​ បាន​អនុញ្ញាត​ឲ្យ​ប្រើ​កញ្ឆា​ ជក់​កញ្ឆា​ និង​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​ធ្វើ​ធ្វើ​ច្បាប់​ឲ្យ​ប្រើ​ ឱសថ​ដែល​ធ្វើ​ពី​កញ្ឆា​ ប៉ុន្តែ​...

អាមេរិកផ្តល់ប្រាក់ ១៧ លានដុល្លារជួយវិស័យកសិកម្មក្នុងខេត្ត ៦

ជំនួយចំនួន ១៧ លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកជួយដល់កម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា (CAST)។ ពិធីប្រកាសបើកគម្រោងនេះ ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Michael Newbill តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ៣១...

អត្ថបទពេញនិយម

close button