សហគមន៍ពីរនៅក្នុងខេត្តព្រះវិហារសម្រុកប្រមូលផលដំឡូមី និងស្រូវលក់បានតម្លៃសមរម្យ
លោក វេង សាខុន រដ្ឋរមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅលើ Facebook ផ្លូវការនៅថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២០ ដោយយោងតាមការលើកឡើងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា "សហគមន៍កសិកម្មលើកកម្ពស់កសិករ" ស្ថិតនៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ មានការសប្បាយចិត្ត និងកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC)តាមកិច្ចសន្យា ដោយទទួលបានតម្លៃខ្ពស់ ៣៦០...
កម្ពុជា នាំចេញចេកអំបូងលឿងគិតជាទឹកប្រាក់បានប្រមាណជាង ៤៥១លានដុល្លារ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងតាមរយៈទំព័រ Facebook ផ្លូវការរបស់លោក អំពីការវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗចំនួន០៦មុខរួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច ក្នុងឆ្នាំ២០២០។ ក្នុងនោះ ចេកអំបូងលឿង ដែលបានប្រមូលផលលើផ្ទៃដី ចំនួន...
កម្ពុជា នាំចេញដំឡូងមីបានចំនួនជាង ៧លានតោន
យោងតាមរបាយការណ៍បឋមស្តីពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំខាន់ៗចំនួន០៦មុខ ក្នុងឆ្នាំ២០២០ ដោយផ្អែកលើស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២០ បានពិនិត្យឃើញថា ដំឡូងមី បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ មានចំនួន ៧ ០៧៥ ៤៩៤តោន ក្នុងនោះ តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ១ ០២៦ ២៣២ ០០០ដុល្លារ...
បុរសម្នាក់ចំណេញប្រាក់ខ្ទង់ម៉ឺនដុល្លារក្នុង១ឆ្នាំពីចំបើងគេបោះចោលតាមវាលស្រែ
ក្រោយពេលច្រូតកាត់រួច ចំបើងភាគច្រើនត្រូវបានគេបោះបង់ចោល ដោយមិនបានគិតឡើយអំពីតម្លៃ នៃសារៈប្រយោជន៍របស់វា ដោយសារតែការធ្វើកសិកម្មបច្ចុប្បន្ននេះ មិនសូវពឹងផ្អែកលើកម្លាំងសត្វពាហនៈ ដូច្នេះហើយចំបើងដែលធ្លាប់តែត្រូវបាន កសិករប្រមូលទុកធ្វើជាចំណីគោក្របីនោះ ក៏លែងមានតម្រូវការ ហើយក៏មិនបានគិតពីប្រយោជន៍វាផងដែរ។ ប៉ុន្តែក្រោយពីបានធ្វើការសិក្សាឃើញថា ចំបើងទាំងនោះមានប្រយោជន៍ច្រើន លោក សង ស៊ីន ជាកសិករម្នាក់រស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានព្យាយាមប្រមូលយកចំបើងទាំងនោះ ដោយប្រើបច្ចេកទេសគ្រឿងចក្រ ហើយការប្រមូលចំបើងរបស់លោកមួយចំនួន...
រុក្ខជាតិអាហ្សូឡាផ្តល់ផលប្រយោជន៍ច្រើនអាចលក់ពូជនិងធ្វើជាចំណីមាន់ទាត្រីអន្ទង់
រុក្ខជាតិអាហ្សូឡា មានអត្ថប្រយោជន៍សំខាន់ខ្លាំងណាស់ដល់របរកសិកម្ម ព្រោះវាជាចំណីសត្វ ធ្វើឱ្យសត្វចិញ្ចឹមឆាប់ធំធាត់បានល្អ និងអាចរកចំណូលបានច្រើនពីការលក់ពូជរុក្ខជាតិអាហ្សូឡានេះទៀតផង ....
លោក ឈាន សុជាតិ គ្មានប្រាក់១០០លានរៀលបង្វែរទៅឱ្យធនាគារវិញក្រោយបន្លែសុវត្ថិភាព១៤ហិកតាត្រូវបំផ្លាញដោយទឹកជំនន់
គ្រោះទឹកជំនន់បានបំផ្លាញដំណាំបន្លែសុវត្ថិភាពរបស់កសិករជាច្រើនហិកតា ស្ថិតក្នុងស្រុកចំនួន៣នៃខេត្តពោធិ៍សាត់ និងកំពុងធ្វើឱ្យកសិករទាំងនោះ ជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយសារគ្មានលទ្ធភាពបង្វែរប្រាក់ជំពាក់ត្រលប់ទៅធនាគារសហគមន៍វិញ។
លោក ឈាន សុជាតិ កសិកររស់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០តុលាថា លោកបានខ្ចីប្រាក់ពីធនាគារសហគមន៍ចំនួន១០០លានរៀល សម្រាប់យកមកធ្វើជាដើមទុនក្នុងការប្រើប្រាស់ប្រកបមុខរបរដាំដំណាំបន្លែសុវត្ថិភាពជាច្រើនមុខ ហើយនៅរៀងរាល់ចុងឆ្នាំគឺនៅអំឡុងខែ១២ លោកត្រូវបង្វែរប្រាក់ទាំងនោះសងត្រលប់ទៅខាងធនាគារសហគមន៍វិញដោយគ្មានការប្រាក់ឡើយ។
ត្បូងឃ្មុំ៖ស្រូវជាង៨០០ហិកតាដែលមិនជន់លិចទឹកប៉ុន្តែត្រូវកណ្ដុរកាត់ខូចទាំងស្រុង
ខេត្តត្បូងឃ្មុំ៖លោក សួង ចាន់ឈួង ជំនួយការស្មៀនក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃចន្ទទី១៩តុលានេះថា កណ្ដុរបានកាត់ធ្វើឱ្យខូចស្រូវពលរដ្ឋទាំងស្រុងអស់ចំនួន៨១៥ហិកតាស្ថិតភូមិចំនួន៥។
លោកបន្តថា ស្រូវដែលកណ្ដុរបានកាត់នេះ ជាប្រភេទស្រូវផ្ការំដួលដែលជិតចេញដង្ហើម ស្ថិតនៅភូមិដូងព្រះ ព្រៃជង្រុក ព្រៃកំពែង ឥសានមានជ័យ និងភូមិព្រៃចារ។
លោកថា៖«កណ្ដុរនៅស៊ីរាល់ថ្ងៃ...
វិបត្តិកូវីដ១៩ មិនប៉ះពាល់ដល់របរបណ្ដុះផ្សិត និងធ្វើពូជផ្សិតរបស់លោក សានីត ឡើយ
ខេត្តបាត់ដំបង៖ លោក សា សានីត ជាកសិករនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រកបរបបណ្ដុះផ្សិត និងធ្វើពូជផ្សិតលក់អស់រយៈពេល៤ឆ្នាំមកហើយ ដោយទីផ្សារនៅតែមាន និងងាយស្រួលលក់ បើទោះជាបច្ចុប្បន្នមានការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ក្ដី។
លោក សានីត បានប្រាប់សារព័ត៌មានខ្មែរណាស់បែបនេះថា៖«សម្រាប់ផលិតផលដែលខ្ញុំផលិតបាន អត់រងផលប៉ះពាល់ដោយសាតជំងឺកូវីដទេ មិនដូចមុខរបរផ្សេងៗឬក៏បន្លែទេ...
មន្រ្តីកសិកម្ម ណែនាំឲ្យកសិករចងក្រងបង្កើតសហគមន៍ ដើម្បីដោះស្រាយបញ្ហាទីផ្សារ
លោក ម៉ាក សៀន អគ្គនាយករងនៃអគ្កនាយកដ្ឋានកសិកម្ម បានណែនាំឲ្យកសិករចងក្រងបង្កើតជាសហគមន៍កសិកម្ម ដើម្បីចូលរួមដោះស្រាយបញ្ហាទីផ្សារ និងបង្កើនការផលិតស្របតាមស្តង់ដាអនាម័យ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ផលប៉ះពាល់ និងវិធានការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ក្នុងវិស័យផលិតកម្មកសិកម្ម» នៅថ្ងៃទី១៣ ខែសីហា នេះ លោក ម៉ាក សៀន បានលើកឡើងថា ការបង្កើតសហគមន៍កសិកម្ម បានជំរុញឲ្យមានបណ្ដុំអាជីវកម្ម...
ជប៉ុន ចាត់ទុកខេត្តបាត់ដំបង និងមណ្ឌលគិរី ជាគោលដៅផលិតបន្លែតាមបច្ចេកវិទ្យាទំនើប
ក្រុមហ៊ុន ជប៉ុន ចាត់ទុក ខេត្តបាត់ដំបង និងមណ្ឌលគិរី ជាគោលដៅបង្កើតកសិដ្ឋានដាំបន្លែ ព្រមទាំងកែច្នៃផ្លែឈើ និងបន្លែ មួយចំនួនតាមបច្ចេកវិទ្យាទើបសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី១១ ខែសីហា។
លោក Nabeshima Katsuhito ជានាយកក្រុមហ៊ុន Yamato Green...