Monday, May 20, 2019

ការចិញ្ចឹមសត្វ

ពោធិ៍សាត់៖ដាក់មងមិនជាប់ត្រី បែរជាជាប់ក្រពើ

ពោធិ៍សាត់៖ បុរសម្នាក់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វក្រពើ ដ៏ធំមួយក្បាល ជាប់មងដែលខ្លួនបានដាក់រកត្រី​ក្នុងស្ទឹងមេទឹក​។ ហេតុការណ៍​នេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម​ កាលពីថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​។ ប្រជាពលរដ្ឋឈ្មោះ មឿន​ មីន​...

រកឃើញត្រយងយក្សជិតផុតពូជមួយគ្រួសារ នៅដែនជម្រកសត្វព្រៃលំផាត់

ត្រយងយក្សជិតផុតពូជមួយគ្រួសារនេះ កំពុងមានវត្តមាននៅដែនជម្រកសត្វព្រៃលំផាត់។ នេះបើតាមវីដេអូ ដែលថតបានដោយអង្គការសត្វស្លាបអន្តរជាតិ។ អង្គការនេះ ក៏ំពាវនាវ ឲ្យមានការចូលរួមការពារទីជម្រកបក្សីជាតិ ដោយមិនទន្រ្ទានយកដីព្រៃក្នុងដែនជម្រកសត្វព្រៃនិងរំខានបំផ្លាញសំបុករបស់វា។ សូមទស្សនាវីដេអូខាងក្រោម https://www.facebook.com/BirdLifeInternationalCambodiaProgramme/videos/2323307451030091/

ប្រភេទសត្វក្រពើផុតពូជនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវគេប្រទះឃើញនៅកម្ពុជា

ឯកសារស្រាវជ្រាវរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា(WWE-Cambodia) បានឱ្យដឹងថា សត្វក្រពើភ្នំ ឬក្រពើត្រី ដែលជាប្រភេទសត្វកម្រនិងបានផុតពូជនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ទៅហើយ ប៉ុន្តែត្រូវបានគេប្រទះឃើញ ពួកវាកំពុងរស់នៅក្នុងតំបន់ជួរភ្នំក្រវាញដែនជម្រកសត្វព្រៃសៀមប៉ាង តំបន់ទេសភាពឧទ្យានជាតិវីរជ័យ ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនសត្វព្រៃទន្លេស្រែពក។ ប្រភេទសត្វក្រពើដ៏កម្រនេះ ត្រូវបានរាប់បញ្ចូលជាប្រភេទសត្វក្រពើដែលមានរាងតូច ហើយកំពុងប្រឈមនឹងការចាប់យកមកចិញ្ចឹមក្នុងកសិដ្ឋាន និងការបង្កាត់នៅក្នុងអាងចិញ្ចឹម។ ក្រពើភ្នំ ឬក្រពើត្រីឈ្មោលពេញវ័យអាចមានប្រវែង៣ម៉ែត្រ ហើយភាគច្រើន ពួកវាស៊ីត្រី ពពួកផលិកសត្វ និងល្មូន ដែលមានទំហំតូចៗ។ ចំណែកអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធនធានធម្មជាតិ(IUCN)បានចុះបញ្ជី សត្វក្រពើភ្នំនេះ កំពុងរងគ្រោះថ្នាក់ជិតផុតពូជ ដោយសារការប្រមាញ់ ការបាត់បង់ជម្រក...

អត្ថបទពេញនិយម

close button